ក្រសួងធនធានទឹក និងឧតុនិយមប្រារព្ធ ទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ មានគោលបំណងធំៗចំនួន៦

THN3 copy

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមម ,គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ បានរួមគ្នារៀបចំពិធីអបអរសាទរ ទិវាទឹកនិងឧតុនិយមពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ ការការពារផ្ទាំទឹកកកនិងការបិទបញ្ចប់គម្លាតទទួលបានការប្រកាសឱ្យដឹងព័ត៌មានជាមុនរួមគ្នា។

ពិធីនេះមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។ឯកឧត្តម ថោ ជេដ្ឋា មានប្រសាសន៍ថា នេះគឺជាលើកទី១ដែលក្រសួង-ស្ថាប័នទាំងបី បានរួមគ្នារៀបចំប្រារព្ធកម្មវិធី អបអរសាទរ ទិវាទឹក និងឧតុនិយមពិភពលោកឆ្នាំ២០២៥ នៅកម្ពុជា ពេលនេះមានគោលបំណងធំៗមានដូចជា៖

១)-លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាទឹក និងឧតុនិយម ជាពិសេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយ,២)-បង្ហាញពីតួនាទីរបស់ជលសាស្ត្រនិងឧតុនិយម ក្នុងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងការប្រកាសព័ត៌មានឱ្យដឹងមុន។

៣)-ភាពជាដៃគូក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន,៤)-ជំរុញកិច្ចពិភាក្សាគោលនយោបាយស្តីពីសន្តិសុខទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង៥)-រំលេចដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងការគ្រប់គ្រងទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

បើយោងតាមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តមបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពព្យាករណ៍ បង្កើនការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយ និងធានាថាព័ត៌មានទាន់ពេលវេលានិងគួរឱ្យទុកចិត្តបានទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត។

ឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាតាមរយៈការរៀបចំប្រារព្ធកម្មវិធីអបអរសាទរទិវាទឹក និងឧតុនិយមពិភព លោកឆ្នាំ២០២៥ នៅកម្ពុជានេះ នឹងក្លាយជាកម្លាំងចលករ និងជាការពញ្ញាក់ស្មារតីសម្រាប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ និស្សិត និងអ្នកចូលរួមទាំងអស់ ក្នុងការបន្តកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមពង្រឹងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទ្វេដង។លើសពីនេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមគោលនយោបាយទឹករបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្នក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

ទន្ទឹមនឹងនេះ, ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម យកចិត្តទុកលើកិច្ចការមួយចំនួន៖

១-ប្រើប្រាស់ធនធានទឹកដែលមានស្រាប់ឱ្យអស់សក្តានុពល និងសន្សំសំចៃ,

២-ពង្រីកវិសាលភាពអាងស្តុកទឹកសម្រាប់បម្រើឱ្យពហុវិស័យ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ

៣-ប្រែក្លាយប្រព័ន្ធធារាសាស្រ្តឱ្យមានលក្ខណៈពេញលេញ និងទំនើប

៤-ពង្រឹងសេវាឧតុនិយម និងប្រព័ន្ធប្រកាសអាសន្នជាមុន

៥-ពង្រឹងធនធានមនុស្សផ្នែកធារាសាស្រ្ត ឧតុនិយម និងជលសាស្រ្ត

៦-រៀបចំ និងធ្វើទំនើបកម្មមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទឹក និងឧតុនិយម

៧-ពង្រឹងការសិក្សាស្រាវជ្រាវវិស័យធនធានទឹករួមមាន ទឹកលើដី និងទឹកក្រោមដី

៨-បង្កើត និងពង្រឹងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម៕

  


photo_2026-03-06_17-00-39
អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន

ប៉េហៃ, ប្រទេសចិន៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃបេសកកម្មការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួនបីសំខាន់ៗ៖ ១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។ ២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។ ៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕

photo_2026-03-07_15-37-32 (3)
ARDB និងធនាគារចិន  (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន

ក្រុងណាននីង-ប្រទេសចិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយលោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖ 1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។ 2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងរំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវ​ឈាន​ទៅ​រក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) នៅ​ពេល​ខាង​មុខ​ ដេីម្បី​ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា […]

photo_2026-03-06_13-03-09
ឯកឧត្ដមបណ្ឌិត កៅ ថាច ស្វែងយល់ពីបច្ចេកវិទ្យាដឹកជញ្ជូនបៃតងនៅទីក្រុងណាននីង ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា

ណាននីង, ប្រទេសចិន៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាពីគម្រោងបៃតង “Green Project” របស់ក្រុមហ៊ុន Nanning Rail Transit (NNRT) និង​គម្រោង​កសិកម្ម​ឆ្លាតវៃ​ “Smart Agriculture”​ របស់​ក្រុម​ហ៊ុន​ Guangxi Yunjing Digital Technology Co., Ltd នៅសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃទស្សនកិច្ច៖ – ការដឹកជញ្ជូនកសិផលដោយមធ្យោបាយដឹកជញ្ជូនបៃតង៖ សិក្សាពីការប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី (EV) ក្នុងការដឹកជញ្ជូនកសិផល ដើម្បីកាត់បន្ថយចំណាយ និងមិនផលប៉ះពាល់ដល់បរិស្ថាន។ – ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបៃតងក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ស្របតាមគោលការណ៍អភិវឌ្ឍន៍ដោយចីរភាព និងបៃតង។ – ការ​គ្រប់​គ្រង​កសិកម្ម​តាម​បែប​វៃឆ្លាត​ “Smart Agriculture / Agri-Tech” អំពីគម្រោងហិរញ្ញប្បទានបៃតង (Green Finance) របស់ […]

cover image
ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវៀតណាម ដាក់ចេញគំនិតផ្តួចផ្តើមនូវថវិកាពីរលានដុល្លារសម្រាប់អភិវឌ្ឍសមត្ថភាពធនាគារបៃតង

ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) និងធនាគាររដ្ឋវៀតណាម (State Bank of Vietnam) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមនូវមូលនិធិចំនួនពីរលានដុល្លារ សម្រាប់ការអភិវឌ្ឍសមត្ថភាពធនាគារបៃតង ដើម្បីជួយឱ្យប្រទេសវៀតណាមពង្រីកហិរញ្ញប្បទានបៃតង និងហិរញ្ញវត្ថុអាកាសធាតុ។ បើតាមការចុះផ្សាយតាមបណ្តាញព័ត៌មានវៀតណាម​ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងជំនួយផ្នែកបច្ចេកទេស ស្តីពី “ហិរញ្ញវត្ថុបរិយាបន្ន និងហិរញ្ញវត្ថុអាកាសធាតុ» ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាព និងភាពធន់។ ប្រភពដដែលបានបន្តថា គម្រោងនេះមានគោលបំណងពង្រឹងការអនុវត្តធនាគារបៃតង និងបង្កើនសមត្ថភាពវិស័យធនាគាររបស់ប្រទេសវៀតណាម ដើម្បីពង្រីកហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ។ ឆ្លើយតបទៅនឹងគម្រោងខាងលើនេះ វៀតណាមបានរៀបចំសិក្ខាសាលានៃការចាប់ផ្តើមអនុវត្តថវិកាពីរលានដុល្លារនេះ ដោយមានអ្នកចូលរួមជាង៨០នាក់ មកពីធនាគាររដ្ឋរបស់ប្រទេសវៀតណាម ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ធនាគារពាណិជ្ជ និងសមាគមធុរកិច្ច។ សិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការវាយតម្លៃហានិភ័យអាកាសធាតុ ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការកំណត់តម្លៃកាបូន តួនាទីរបស់ស្ថាប័នឥណទានក្នុងការអភិវឌ្ឍទីផ្សារកាបូន និងការចេញមូលបត្របំណុលបៃតង។ តាមរយៈសិក្ខាសាលាខាងលើនេះ ក្រុមអ្នកចូលរួមក៏បានផ្លាស់ប្តូរទស្សនៈអំពីគោលនយោបាយពន្ធបៃតងរបស់វៀតណាម និងបានកំណត់ជំហានបន្ទាប់ ដើម្បីជួយវិស័យធនាគារក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព […]

កាលវិភាគផ្សព្វផ្សាយ