អតីតនិស្សិតផ្នែកវិស្វករអគ្គិសនី ចាប់យកមុខរបរដាំល្ហុងខ្នាតពាណិជ្ជកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីបរទេស

photo_2025-03-19_13-36-25

ខេត្តពោធិ៍សាត់៖ លោក អ៊ា លាត អតីតនិស្សិតជំនាញផ្នែកវិស្វករអគ្គិសនី មានស្រុកកំណើតនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានជ្រើសរើសមុខរបរដាំដំណាំល្ហុងជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ២០១០នៅខេត្តបាត់ដំបងលើផ្ទៃដី១០ហិកតា និងនៅខេត្តពោធិ៍សាត់ចំនួន៤០ហិកតា ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងដើម្បីកាត់បន្ថយការនាំចូលផ្លែល្ហុងមកពីប្រទេសជិតខាងដូចពេលមុនៗ។

លោក អ៊ា លាត បានរៀបរាប់ថា ដើមចមដំបូងដែលជំរុញឱ្យលោកចាប់យកមុខរបរដាំល្ហុងនេះ គឺផ្តើមចេញពីបងស្រីបង្កើត ជាអ្នកលក់ផ្លែឈើមួយកន្លែងនៅក្រុងភ្នំពេញ នៅពេលដើររកទិញផ្លែល្ហុងជួបតែកន្លែងលក់មានចំនួនតិចតួចមិនដូចអ្វីដែលខ្លួនចង់បាន  ទើបធ្វើឱ្យរូបលោក សម្រេចចិត្តដាំល្ហុងដោយខ្លួនឯងនៅឆ្នាំ២០១០ ដើម្បីតម្រូវចិត្តរបស់អតិថិជន និងម្យ៉ាងទៀតដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាដូចមុនៗទៀត ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបានបរិភោគផ្លែឈើ ដែលដាំដោយកសិករក្នុងស្រុក ដោយជ្រើសរើសទីតាំងដាំដុះនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

លោកលើកឡើងថា នៅឆ្នាំដំបូងៗ ការផ្គត់ផ្គង់ផ្លែល្ហុងទៅលើទីផ្សារមានថ្ងៃខ្លះខ្វះ និងមានថ្លៃខ្លះទៀតលើសពីតម្រូវទីផ្សារធ្វើឱ្យសល់ផ្លែល្ហុងច្រើន ហើយបើចង់នាំចេញទៅប្រទេសជិតខាងជួបការលំបាក។ តែទោះបីជាបែបនេះក្តី ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថា ការគាំទ្ររបស់បងប្អូនក្នុងស្រុកហាក់មានសន្ទុះកើនឡើងជាងពេលមុនៗ។

តួយ៉ាងកាលពីមុននៅរាជធានីភ្នំពេញធ្លាប់លក់បានប្រមាណ១០តោនក្នុងមួយថ្ងៃ តែមកដល់សព្វថ្ងៃបានកើនឡើងដល់៣០ទៅ៤០តោនក្នុងមួយថ្ងៃ ។

បើតាមលោក អ៊ា លាត, នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ លោកកំពុងតែប្រមូលផលផ្លែល្ហុងទាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងមួយថ្ងៃមានពី៤០តោន ទៅ៥០តោន ហើយក្នុងនោះនៅរាជធានីភ្នំពេញមានតម្រូវការច្រើនជាងខេត្តសៀមរាប, ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ហើយផ្អែកលើតម្រូវការបរិភោគផ្លែល្ហុងនៅមានកម្រិត​ ដូច្នេះលោកចង់ឃើញប្រជាពលរដ្ឋស្វែងយល់អំពីអត្ថប្រយោជន៍នៃផ្លែល្ហុងផងដែរ  ព្រោះផ្លែល្ហុងជួយដល់សុខភាព។  ហូបកាន់តែច្រើនវាជួយឱ្យក្រពះពោះវៀនរបស់មនុស្សមានដំណើរការកាន់តែល្អ និងមិនបង្កអាការៈក្តៅខ្លួនដូចការបរិភោគផ្លែឈើផ្សេងៗឡើយ។

លោក អ៊ា លាត បានលើកឡើងទៀត ការវិនិយោគលើមុខរបរដាំអស់រយៈពេល១៥ឆ្នាំនេះ លទ្ធផលដែលទទួលបានវាមិនទាន់បានឆ្លើយតបទៅនិងតម្រូវការនៅឡើយទេ ដោយសារការដាំល្ហុងនៅពេលកន្លងមកអាចប្រមូលផលផ្លែល្ហុងលក់បានចំនួនតិចតួច   ហើយបើចង់ធ្វើការនាំចេញទៅប្រទេសថៃជួបការលំបាក។ ដូចនេះលោកចង់បានទីផ្សារមួយដោយមិនពុំចាំបាច់នាំចេញឆ្លងកាត់ប្រទេសទី២ ដូចការនាំចេញរបស់ប្រទេសថៃដែរ។

ពាក់ព័ន្ធនិងការនាំចេញទៅបរទេសនេះ លោក អ៊ា លាត  ចង់ឱ្យរាជរដ្ឋាភិបាល ពិសេសមន្ត្រីជំនាញពាក់ព័ន្ធនិងវិស័យកសិកម្មជួយសម្របសម្រួលជាមួយប្រទេសជិតខាង ឬចរចារ ក្នុងលក្ខខណ្ឌណាមួយជាមួយមន្ត្រីជំនាញនៅប្រទេសជិតខាងកម្ពុជា ដើម្បីឱ្យការនាំចេញបានដោយរលូន។ បើអាចធ្វើបែបនេះដូចជួយឱ្យកម្មករចំនួន១០០នាក់ដែលកំពុងធ្វើការនៅក្នុងចម្ការល្ហុងរបស់លោកមានការងារធ្វើជាប់រហូតដោយមិនចាំបាច់ធ្វើចំណាកស្រុក ព្រោះប្រាក់ចំណូលទទួលបានប្រហាក់ប្រហែលទៅធ្វើការក្រៅប្រទេស៕

  


download
ការវាយតម្លៃខុសធ្វើឱ្យមានការឆ្លើយតបយឺតយ៉ាវចំពោះវិបត្តិស្រូវអង្ករនៅប្រទេសជប៉ុន

តូក្យូ៖ រដ្ឋាភិបាលជប៉ុន កាលចុងខែឧសភា ឆ្នាំ២០២៦ បានទទួលស្គាល់ថា ការវាយតម្លៃខុសចំពោះការផ្គត់ផ្គង់ស្រូវអង្ករ និងការឆ្លើយតបយឺតយ៉ាវក្នុងការគ្រប់គ្រងស្ថានការណ៍ និងការបញ្ចេញស្តុកអង្ករសម្រាប់សង្គ្រោះបន្ទាន់ គឺជាកំហុសត្រូវស្តីបន្ទោសចំពោះវិបត្តិស្រូវអង្ករនាពេលថ្មីៗនេះ។ បើយោងតាមរដ្ឋាភិបាល បានឱ្យដឹងថា កង្វះខាតស្រូវអង្ករនៅក្នុងប្រទេសជប៉ុនបានកើតឡើង នារដូវក្តៅ ឆ្នាំ២០២៤ ដែលបណ្តាលមកពីកត្តាផ្គត់ផ្គង់ និងតម្រូវការខ្ពស់ពេក រួមទាំងការប្រមូលផលមិនទទួលបានទិន្នផលល្អដោយសារតែអាកាសធាតុក្តៅពេក ក៏ដូចជាការកើនឡើងនៃការប្រើប្រាស់អង្ករដោយសារមានភ្ញៀវទេសចរចូលមកច្រើនពេក និងការស្តុកទុកដោយខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការរញ្ជួយដី។  យោងតាមសៀវភៅស ឬសំណើស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលបាននិយាយថា “ផ្អែកលើការសន្មតថា ផលិតកម្មស្រូវអង្ករ គឺគ្រប់គ្រាន់ (រដ្ឋាភិបាល) មិនប្រញាប់ប្រញាល់ក្នុងការប្រមូលព័ត៌មានអំពីស្ថានភាពចែកចាយអង្ករ ដែលជាលទ្ធផលនាំឱ្យមានការឡើងថ្លៃ”។ កង្វះខាតបែបនេះបានបង្ខំឱ្យរដ្ឋាភិបាលជប៉ុនបញ្ចេញអង្ករក្នុងស្តុក ដែលបានបម្រុងទុកសម្រាប់ការប្រើប្រាស់បន្ទាន់ ដើម្បីជួយបន្ធូរបន្ថយការព្រួយបារម្ភរបស់សាធារណជន និងកាត់បន្ថយតម្លៃលក់រាយនៃផលិតផលសំខាន់ៗរបស់ជប៉ុន។ ប៉ុន្តែរដ្ឋាភិបាលជប៉ុនក៏បានទទួលស្គាល់ផងដែរថា ការសម្រេចចិត្តនេះយឺតយ៉ាងបែបនេះ គឺជារឿងបរាជ័យក្នុងការលុបបំបាត់សេចក្តីព្រួយបារម្ភក្នុងចំណោមអ្នកលក់ដុំអង្ករ។ តាមរយៈការនាំចូលអង្ករដោយវិស័យឯកជន ក្នុងឆ្នាំ២០២៥ កើនឡើង៩៥ដង បើធៀបនឹងឆ្នាំ២០២៥ គឺកើនដល់បរិមាណ៩៦ ៨៣៤តោន រដ្ឋាភិបាលជប៉ុនបានព្រមាននៅក្នុងសៀវភៅសប្រចាំឆ្នាំថា ការនាំចូលនេះនឹងបង្កផលប៉ះពាល់ដល់ផលិតកម្មស្រូវក្នុងស្រុក។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនវិញ បែរបានប៉ាន់ប្រមាណថា តម្រូវការអង្ករនៅក្នុងប្រទេសនឹងថយចុះចំពេលចំនួនប្រជាជនជប៉ុនធ្លាក់ចុះ។ ការប៉ាន់ប្រមាណនេះ គឺមិនត្រឹមត្រូវទេ ដោយសារការកើនឡើងនៃភ្ញៀវទេសចរណ៍បរទេស ដូច្នេះមានន័យថា អង្ករកាន់តែច្រើនត្រូវបានប្រើប្រាស់ ស្របពេលការព្រមានបឋមរបស់រដ្ឋាភិបាល នៅក្នុងរដូវក្តៅឆ្នាំ២០២៤ថា […]

711406069_1331746819099126_5513752061568540228_n
ធនាគារជាតិនៃកម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាក់កាលទី១

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាក់កាលទី១ ដោយឥណ្ឌាអាចស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម វ៉ាន់ឡាលវ៉ាវណា បាទីលុនង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ លើសពីនេះក៏មានការអញ្ជើញចូលរួមពីលោក សាស្វាត កុមារ មហាប៉ាត្រ (Saswat Kumar Mahapatra) ប្រធានគ្រប់គ្រងទូទៅនៃធនាគារកណ្ដាលឥណ្ឌា និងជាតំណាងក្រសួងទេសចរណ៍ សមាគមពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ១៩០រូប។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌា ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង៤,៥លានទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ស្របពេលប្រទេសកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា៕

A-picture-from-one-of-the-field-trials-where-methane-measurement-devices-are-put-down-HA-ASN-Feb-2025
កសិករដាំស្រូវនៅឥណ្ឌូណេស៊ី សាកល្បងវិធីកាត់បន្ថយការបំភាយឧស្ម័នមេតាន បង្កើបង្កើនទិន្នផល

ហ្សាការតា ៖ កសិករដាំស្រូវនៅខេត្តជ្វាកណ្តាល របស់ប្រទេសឥណ្ឌូណេស៊ី កំពុងសាកល្បងវិធីសាស្ត្រថ្មីនៃការដាំស្រូវ ព្រមទាំងអាចបង្កើនទិន្នផល និងកាត់បន្ថយការបំភាយឧស្ម័ន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ការធ្វើពិសោធន៍ដំបូង ដែលដឹកនាំដោយមន្ទីរពិសោធន៍វិទ្យាសាស្ត្រជីវិតរបស់ប្រទេសសិង្ហបុរី បានបង្ហាញថា ការបំភាយឧស្ម័នមេតានពីការធ្វើកសិកម្មស្រូវអាចត្រូវបានកាត់បន្ថយរហូតដល់៥០ភាគរយ។ អ្នកស្រាវជ្រាវបានប្រើវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដែលរួមបញ្ចូលគ្នានូវការប្រើប្រព័ន្ធធារាសាស្រ្តបទបែន ការលាយជីបែបពិសេស និងពូជស្រូវធន់នឹងអាកាសធាតុ។ លទ្ធផលស្រដៀងគ្នានេះ ក៏ត្រូវបានកត់ត្រានៅក្នុងការសាកល្បងដូចគ្នា នៅក្នុងប្រទេសឥណ្ឌា និងប្រទេសឡាវផងដែរ។ ខេត្តជ្វាកណ្តាល គឺជាខេត្តមួយក្នុងចំណោមខេត្តផលិតស្រូវច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានចូលរួមចំណែកជាង១៦ភាគរយនៃទិន្នផលស្រូវសរុបរបស់ប្រទេស។ កសិករអាយុ៥៥ឆ្នាំម្នាក់បាននិយាយថា កសិករជាច្រើនដំបូងឡើយមានការស្ទាក់ស្ទើរក្នុងការទទួលយកវិធីសាស្រ្តកសិកម្មថ្មី ដែលមិនប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ កសិករឥណ្ឌូណេស៊ីសរុបចំនួន១៧២នាក់ បានចូលរួមក្នុងគម្រោងដាំស្រូវបញ្ចេញកាបូនតិច។ ពួកគេមានការព្រួយបារម្ភថា គម្រោងបែបនេះប្រហែលជាមិនទទួលបានជោគជ័យ ឬអាចនាំឱ្យស្រូវមិនមានផ្កាផ្លែល្អ។ ប៉ុន្តែបន្ទាប់ពីបានស្តាប់ការពន្យល់ពីវិធីសាស្រ្ត និងរបៀបត្រូវធ្វើ កសិករចាប់ផ្តើមយល់បន្តិចម្តងៗ។ កសិករអាយុ៥៥ឆ្នាំខាងលើនេះ បាននិយាយទៀតថា មុនពេលចូលរួមក្នុងគម្រោងនេះ ជាធម្មតាគាត់ធ្លាប់ប្រមូលផលស្រូវប្រហែលពី៦ ទៅ៧ តោន ក្នុងមួយហិកតា។ បន្ទាប់ពីអនុវត្តវិធីសាស្រ្តទាំងនេះ ទិន្នផលរបស់គាត់បានកើនឡើងដល់ប្រហែល៨ ទៅ៩តោន ក្នុងមួយហិកតា។ ចំណែកប្រាក់ចំណេញរបស់គាត់បានកើនឡើងប្រហែល៣០ភាគរយ។ កសិករ ដែលបានចូលរួមក្នុងការសាកល្បងនេះ ទទួលបានគ្រាប់ពូជស្រូវ ជី និងថ្នាំសម្លាប់សត្វល្អិត។ រដូវដាំដុះដំបូងបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២៥ ហើយបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦នេះ […]

710059144_1295971765990839_2580197892019857296_n
អភិបាលខេត្តប៉ៃលិនណែនាំម្ចាស់ចម្ការទុរេន ឱ្យកែប្រែចម្ការជាតំបន់កសិទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ ស៊ីវុត្ថា ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានណែនាំដល់ម្ចាស់ចម្ការទុរេនទាំងអស់នៅក្នុងខេត្តឱ្យធ្វើការប្រែក្លាយចម្ការទុរេនរបស់ខ្លួន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) ដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវប្រមូលផលទុរេន។ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ បានណែនាំបែបនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងគ្រាដែលអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រមូលផលផ្លែទុរេនរបស់កសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណបញ្ជាក់ប្រភពដើមទំនិគ ជាផលិតផលរបស់ខេត្តប៉ៃលិន ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារផ្លែទុរេនល្អប្រសើជាងឆ្នាំកន្លងទៅ។ ​លោកជំទាវអភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាបានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់​ ដើម្បីធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយថ្លៃដើមផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ​ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់ម្ចាស់ចម្ការទុរេន ឱ្យធ្វើការប្រែក្លាយចម្ការទុរេន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវប្រមូលផល ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់ចម្ការអាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ ដូចជាការដើរទស្សនាក្នុងចម្ការ និងភ្ល័ក្សរសជាតិផ្លែទុរេនស្រស់ៗ កន្លែងលេងកម្សាន្តធម្មជាតិ និងការស្នាក់នៅបែបធម្មជាតិផងដែរ។ ​ទាក់ទិននឹងបញ្ហានេះលោក រឿន […]

កាលវិភាគផ្សព្វផ្សាយ