តំណាងសហគមន៍កសិកម្ម និងអេមរុរ៉ាយស៍ជំរុញខ្សែច្រវាក់ផ្តត់ផ្គង់ស្រូវសរីរាង្គនឹងផ្តល់ឱកាសវិនិយោគលើផលិតផលគ្រាប់ស្វាយន្ទី និងដំឡូងមី

tg_image_3553634611

ភ្នំពេញ៖ លោកឧញ៉ា សុង សារ៉ន អគ្គនាយក និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)  នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីផែនការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ និងស្រូវនិរន្តរភាព ប្រមាណ៤,០០០តោន ជាមួយសហគមន៍កសិកម្មចំនួន៦សហគមន៍ និងតំណាងក្រុមផលិតស្រូវចំនួន២ក្រុម ដែលស្មើនឹងចំនួនអ្នកផលិតសរុបប្រមាណ១,៦០០កសិករ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

(សរីរាង្គ ២,៥០០តោន និងផលិតកម្មស្រូវប្រកបដោយនិរន្តរភាព១,៥០០តោន)

នៅក្នុងកិច្ចប្រជុំសំណេះសំណាល និងពិគ្រោះយោបល់របស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ក៏មានការចូលរួមផងដែរពីមន្ត្រីកសិកម្មឃុំ តំណាងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូសកម្មភាព (DPA) រួមជាមួយនឹងវត្តមានរបស់ប្រធាន និងតំណាងសហគមន៍កសិកម្ម តំណាងក្រុមអ្នកផលិត២៧នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្រូវដ៏ធំមួយក្នុងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងការធានាបាននូវទីផ្សារ ដែលមានស្ថិរភាព តម្លៃប្រកួតប្រជែង និងតម្លៃបុព្វលាភជូនដល់កសិករ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដែលខិតខំផលិត និងអនុលោមតាមស្តង់ដារសរីរាង្គ ស្តង់ដារកសិកម្មសរីរាង្គកកើតឡើងវិញ និងស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងតំបន់ ការចូលរួមថែរក្សាបរិស្ថាន និងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋាន។

នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានផ្តល់ឱកាសឱ្យកសិករអ្នកផលិតនាំគ្នាដាំដុះបន្ថែមនូវប្រភេទពូជស្រូវសែនក្រអូប និងចំប៉ីស-៧០ ដែលជាប្រភេទពូជស្រូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងជំរុញលើការដាំដុះ និងការទទួលទិញស្រូវត្រឡប់មកវិញ នារដូវដាំដុះ និងប្រមូលផល ក្នុងឆ្នាំ២០២៥ខាងមុខនេះ ដែលគិតជាពូជផ្គង់ផ្គត់ពីក្រុមហ៊ុន ទៅឱ្យកសិករ មានប្រមាណ៤០តោន។

គួររំឭកផងដែរថា កិច្ចប្រជុំនេះ គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរអនុវត្តគម្រោង “ធ្វើឱ្យប្រសើរឡើងវិញនូវកសិកម្មសរីរាង្គសម្រាប់កសិករខ្នាតតូច នៅភូមិភាគឦសាននៃប្រទេសកម្ពុជា” ដែលជាគម្រោងអនុវត្តរួមគ្នារវាង CACC និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) តាមរយៈកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (GAFSP) និងគម្រោង រ៉ាយស៍តិច (Rice Tech) ដែលគាំទ្រដោយរដ្ឋាភិបាលហូឡង់ដ៏។

សមិទ្ធផលសម្រេចបានសំខាន់ៗ​ ក្នុងឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុន CACC បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងស្តុកស្រូវ និងឡសង្ងួតស្រូវ ដែលមានសមត្ថភាពសម្ងួតប្រមាណ១៥០តោនក្នុងមួយថ្ងៃ និងមានសមត្ថភាពស្តុកទុកប្រមាណ៤,០០០តោនក្នុងមួយឆ្នាំ បូករួមនឹងផលិតផលគ្រាប់ស្វាយចន្ទី និងដំឡូងមីស្ងួតប្រមាណ២,០០០តោនបន្ថែមទៀត៕


Kiripost_dec04-02.2e16d0ba.fill-960x540
កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃរហូតដល់៤០០លានដុល្លារ នៅពេលខាងមុខ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។ យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។ ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។ […]

image_2026-03-16_10-10-44
វិញ្ញាបនបត្រហាឡាល់ បើកច្រកសម្រាប់ទំនិញវៀតណាមចេញទៅកាន់ទីផ្សារមូស្លីម

ហាណូយ៖ ស្របពេលប្រទេសវៀតណាមកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ខ្លួន ទីផ្សារហាឡាល់សម្រាប់ជនមូស្លីមកំពុងលេចចេញជាមធ្យោបាយដ៏ជោគជ័យមួយ សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលស្របតាមចក្ខុវិស័យរយៈពេលវែងសម្រាប់កំណើនប្រកបដោយចីរភាព។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ការរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ប្រទេសវៀតណាម រួមមានការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មបែបប្រពៃណី។ យោងតាមអង្គការអន្តរជាតិ ជនម៉ូស្លីមនៅលើពិភពលោក នាពេលបច្ចុប្បន្នជាង២ ០០០លាននាក់ ដែលស្មើនឹងប្រហែល២៥ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ចំណែកសេដ្ឋកិច្ចហាឡាល់ត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយពង្រីកហួសពីអាហារ និងភេសជ្ជៈ ក្លាយទៅជាគ្រឿងសម្អាង ឱសថ ភស្តុភារកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុអ៊ីស្លាម។ ជាការកត់សម្គាល់ ទីផ្សារហាឡាល់មិនមែនជាទីផ្សារពិសេសទៀតទេ ប៉ុន្តែជាទីផ្សាររបស់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ដែលផ្ដល់អាទិភាពចំពោះស្តង់ដារសីលធម៌ ការតាមដាន តម្លាភាព និងសុចរិតភាពផលិតកម្ម។ រីឯអ្នកប្រើប្រាស់ ដែលមិនមែនជាជនមូស្លីម ក៏កំពុងមានទំនោរទៅរកផលិតផលហាឡាល់ផងដែរ ដោយចាត់ទុកវិញ្ញាបនបត្រ ហាឡាល់ជាការធានានូវគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យកសិកម្មត្រូពិច ការកែច្នៃម្ហូបអាហារ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ដែលមានរចនាសម្ព័ន្ធរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្វែរសក្តានុពលនោះទៅជាឧត្តមភាពប្រកួតប្រជែង វិញ្ញាបនបត្រហាឡាល់មិនត្រឹមតែជាស្តង់ដារប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទាំងឧស្សាហកម្មផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននានាកំពុងចូលរួមជាមួយទីផ្សារហាឡាល់ ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ […]

photo_2026-03-16_13-45-24 (2)
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅ  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយតំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាមធនាគារអភិវឌ្ឍន៍កសិកម្មដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញតំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ […]

image_2026-03-16_09-51-02
ការដឹកជញ្ជូនបន្លែផ្លែឈើទៅកាន់ទីក្រុងឌូបៃ ត្រូវអាក់ខានដោយសារសង្គ្រាមអ៊ីរ៉ង់

ប៉េកាំង៖ សង្គ្រាមអ៊ីរ៉ងកំពុងបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា និងបន្តរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ទីផ្សារផលិតផលស្រស់របស់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលជាវិស័យមួយពឹងផ្អែកភាគច្រើនលើការនាំចូលពីបរទេស។ ប្រភពពីឧស្សាហកម្មបន្លែផ្លែឈើ បានរាយការណ៍ថា អាជីវកម្មនាំចូលរបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម កំពុងស្វែងរកផ្លូវដឹកជញ្ជូនផ្សេង ដើម្បីរក្សាការផ្គត់ផ្គង់ ព្រោះការពន្យារពេលនេះនៅតែបន្តអូសបន្លាសដោយសារសង្គ្រាម។ ការផ្គត់ផ្គង់ផលិតផលស្រស់មកកាន់ទីក្រុងឌូបៃ ត្រូវពឹងផ្អែកលើការនាំចូលតាមសមុទ្រមកកាន់ផ្សារបន្លែ និងផ្លែឈើនិងបន្លែ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើនបានដូរផ្លូវនាំចូលតំបន់មជ្ឈិមបូព៌ា។ ដោយសារកប៉ាល់ជាច្រើនបានចាកចេញមុនពេលផ្ទុះសង្គ្រាម កុងតឺន័រទូរទឹកកក ដែលផ្ទុកផលិតផលស្រស់ៗ កំពុងតែព្យាយាមឆ្លងកាត់តំបន់ជម្លោះ។ ការរំខានដល់ការដឹកជញ្ជូនបានបង្ខំកប៉ាល់មួយចំនួនត្រូវបោះយុថ្ការងចាំនៅក្នុងលំហសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនអាចចូលចតបានតាមការគ្រោងទុកឡើយ។ សម្រាប់ផលិតផលស្រស់ៗឆាប់ខូច បានក្លាយជាកង្វល់របស់ខ្សែសង្វាក់ផ្គត់ផ្គង់។ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់មួយចំនួន ដែលដឹកផលិតផលស្រស់ៗនាំចូលពីប្រទេសចិន បានចាប់ផ្តើមបង្វែរទៅកាន់កំពង់ផែក្បែរៗនោះ ដើម្បីចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ចំណែកកប៉ាល់ខ្លះកំពុងដាក់ទំនិញចុះនៅកំពង់ផែផ្សេង ហើយបន្តដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ទីក្រុងឌូបៃ ខណៈកប៉ាល់ខ្លះទៀតកំពុងដឹកជញ្ជូនតាមកំពង់ផែ ក្នុងប្រទេសអូម៉ង់ និងកំពង់ផែរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទូកុងតឹន័រខ្លះទៀតត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅកំពង់ផែក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីរង់ចាំការសម្របសម្រួលបន្ថែមទៀត។ ប្រធានតំណាងចែកចាយផលិតផលស្រស់ៗប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កំពុងតាមដានព័ត៌មានថ្មីៗពីកំពង់ផែ និងពីក្រុមហ៊ុនដឹកជញ្ជូន ដើម្បីកែសម្រួលផែនការដឹកជញ្ជូន។ លោកស្រីបាននិយាយថា ស្ថិតក្នុងស្ថានភាពនេះ ច្រកចុងក្រោយនៃការលើកដាក់ទំនិញត្រូវបានកំណត់តែនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ ដែលតម្រូវឱ្យដឹកជញ្ជូនតាមផ្លូវគោក។ ជាពិសេសនៅកំពង់ផែ ដែលមានថាមពលសម្រាប់រក្សាសីតុណ្ហភាពទូត្រជាក់ឱ្យមានស្ថេរភាពល្អ។ ការត្រួតពិនិត្យជាបន្តចំពោះស្ថានភាពកំពង់ផែ និងកុងតឺន័រ […]

កាលវិភាគផ្សព្វផ្សាយ