ចិនសម្រុកនាំ​ចូល​សណ្តែកសៀង​​ពី​សហរដ្ឋ​អាមេរិក​​  ក្នុង​រយៈ​ពេល​ពីរ​ខែ​ដំបូង ឆ្នាំ២០២៥ ​កើន​ឡើង៨៤ភាគរយ​ មុនវិធានការឡើងពន្ធចូលធរមាន

ទីក្រុងប៉េកាំង៖ ចិននាំចូលសណ្តែកសៀងពីសហរដ្ឋអាមេរិក កើនឡើង៨៤,១ភាគរយ ក្នុងរយៈពេលពីរខែដំបូងនៃដើមឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន ប៉ុន្តែតម្លៃប្រកួតប្រជែងលើទីផ្សារ និងការប្រឈមមុខដាក់គ្នាក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​ ត្រូវបានគេរំពឹងទុកថា​ ចិនងាកទៅទិញសណ្តែកសៀងពីប្រទេសប្រេស៊ីល នៅក្នុងប៉ុន្មានខែខាងមុខទៀត។

ក្នុងនាមជាអ្នកទិញសណ្តែកសៀងលំដាប់កំពូលរបស់ពិភពលោក ប្រទេសចិនបាននាំចូលសណ្តែកសៀងចំនួន៩,១៣លានតោនពីសហរដ្ឋអាមេរិក​ គិតក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ គឺកើនឡើងពី៤,៩៦លានតោន នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

អ្នកវិភាគផ្នែកកសិកម្មនៅទីក្រុងសៀងហៃ​ ប្រទេសចិន បាននិយាយថា «ការកើនឡើងនៃការសម្រុកនាំចូលសណ្តែកសៀងរបស់សហរដ្ឋអាមេរិក គឺដោយសារតែឥទ្ធិពលនៃឱសានវាទរបស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីពន្ធឡើងខ្ពស់ ទើបនាំឱ្យមានការប្រញាប់ទិញសណ្តែកសៀងនាំចូល»។

អ្នកវិភាគរូបនេះបានបន្ថែមថា ការពន្យារពេលដាំដុះរបស់កសិករប្រេស៊ីល​ ក៏អាចចាត់ទុកជាការប្រមូលផលយឺតយ៉ាវ ដែលនាំឱ្យមានការបញ្ជាទិញសណ្តែកសៀងរបស់អាមេរិកកាន់តែច្រើនឡើង​ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសចិន។

ការនាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីលរបស់ចិន ក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្លាក់ចុះពី៦,៩៦លានតោន​ កាលពីដើមឆ្នាំ២០២៤ ​មកនៅត្រឹម៣,៥៩លានតោន​ប៉ុណ្ណោះ។

យោងតាមទិន្នន័យរបស់អាជ្ញាធរគយចិន បានបង្ហាញនៅដើមខែមីនានេះថា ការនាំចូលសណ្តែកសៀងសរុបក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ បានកើនឡើងដល់១៣,៦១លានតោន ខណៈទំនិញរបស់សហរដ្ឋអាមេរិក​​ ដែលត្រូវបានបញ្ជាក់ឱ្យនាំចេញមុនពេលលោកប្រធានាធិបតី​ ដូណាល់ ត្រាំ ចូលកាន់តំណែងម្លេះ ប៉ុន្តែពាណិជ្ជករនាំចេញសណ្តែកសៀងរំពឹងទុកថា នឹងមានការធ្លាក់ចុះទៅវិញ​ នៅចុងខែមីនា​​ ឆ្នាំ២០២៥នេះ។

កាលពីដើមខែនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញប្រតិកម្មប្រឆាំងនឹងអត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយការដំឡើងពន្ធលើផលិតផលកសិកម្ម​ ដែលមានតម្លៃរហូតដល់២១ពាន់លានដុល្លារ រួមទាំងពន្ធបន្ថែមលើសណ្តែកសៀង ដែលនាំឲ្យមានការគិតទុកជាមុនថា ប្រទេសចិននឹងងាកទៅរកការផ្គត់ផ្គង់សណ្តែកសៀបពីប្រេស៊ីលវិញ។

ប្រទេសប្រេស៊ីល ដែលជាអ្នកនាំចេញសណ្តែកសៀងធំជាងគេលើពិភពលោក គឺជាដៃគូប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការនាំចេញផលិតផលសណ្តែកសៀងទៅកាន់ទីផ្សារសំខាន់ៗរបស់ពិភពលោក​ មានដូចជាប្រទេសចិនជាដើម។

ប្រទេសប្រេស៊ីល បច្ចុប្បន្នកំពុងតែស្ថិតក្នុងដំណាក់កាលប្រមូលផលសណ្តែកសៀងដ៏ច្រើន សន្ធឹកសន្ធប់ ចំណែកគោលដៅនៃការនាំចេញធំបំផុតវិញ ត្រូវបានគេរំពឹងថា គឺប្រទេសចិនតែម្តង។

ទីភ្នាក់ងារប្រឹក្សាពាណិជ្ជកម្មរបស់ប្រទេសប្រេស៊ិល​ បាននិយាយថា ការប្រមូលផលសណ្តែកសៀងរបស់ប្រទេសប្រេស៊ីលសម្រាប់រដូវកាល​២០២៤-២០២៥ បានកើនដល់៧០ភាគរយនៃផ្ទៃដីដាំដុះ ដែលបង្ហាញឱ្យឃើញល្បឿនដ៏ខ្លាំងបំផុត ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ៕


photo_2025-10-20_11-44-17
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំប្រតិភូធនាគារ ARDBចេញដំណើរទៅទីក្រុងម៉ាកាវប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAPលើកទី៩៩

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP​) បានដឹកនាំប្រតិភូតំណាងធនាគារ ARDB ចេញដំណើរទៅទីក្រុងម៉ាកាវនៃប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកា ADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច នឹងចូលរួមក្នុងកម្មវិធី ADFIAP Development Finance Fellowship Program ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់ ចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងការដឹកនាំ ព្រមទាំងនវានុវត្តន៍នានាក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៩ នឹងផ្តល់នូវវេទិកាដ៏សំខាន់មួយដល់សមាជិក ក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ និងការផ្តួចផ្តើមនានា, ពិភាក្សា […]

image_2025-10-20_11-18-12
ភូមាបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារអន្តរជាតិ

ណៃពិដោរ៖ ប្រទេសភូមា គ្រោងបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ដើម្បីបង្រួបបង្រួមអ្នកផលិតក្នុងតំបន់ និងពង្រឹងតួនាទីរបស់ប្រទេសក្នុងពាណិជ្ជកម្មផ្លែទុរេននៅលើពិភពលោក។ គំនិតផ្តួចផ្តើមនេះនឹងច្របាច់បញ្ចូលគ្នានូវក្រុមអ្នកដាំទុរេនមកពីតំប់សំខាន់ៗមួយចំនួន ដែលសព្វថ្ងៃនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា។ នៅពេលបានចុះបញ្ជីជាផ្លូវការជាមួយអគ្គនាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន និងវិនិយោគ សមាគមថ្មីនេះនឹងសម្របសម្រួលសកម្មភាពនាំចេញផ្លែទុរេន​ ដែលមានគុណភាពស្តង់ដារ និងគាំទ្រដល់ការនាំចូលចេញប្រកួតប្រជែងលើទីផ្សារសម្រាប់អ្នកដាំទុរេនទូទាំងប្រទេសភូមា។ យោងតាមប្រធានសមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា បានឱ្យដឹងថា សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន នឹងពង្រឹកសមត្ថភាពអ្នកដាំ និងអ្នកនាំចេញនូវស្តង់ដារច្បាស់លាស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសផ្លែទុរេនភូមានៅក្នុងទីផ្សារអន្តរជាតិ។ សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ភូមា​​ នឹងចូលរួមចំណែកជាមួយសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា ដែលនាពេលកន្លងមកធ្លាប់សហការគ្នាក្នុងការត្រួតពិនិត្យមើលមេរោគ ឬសំណល់ថ្នាំពុលនៅបន្លែផ្លែឈើឱ្យបានត្រឹមត្រូវសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានកសិកម្មនៅភាគខាងត្បូងរដ្ឋសាន បានបើកសិក្ខាសាលាមួយ ដើម្បីស្វែងយល់ពីតម្រូវការត្រួតពិនិត្យ និងបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានគយចិន។  ដូច្នេះ ការងារនេះត្រូវតែសហការគ្នារវាងសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើ ដើម្បីពង្រឹងស្តង់ដាររបស់ខ្លួនឱ្យស្របនឹងស្តង់ដារនាំចេញរបស់បរទេស។ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បានបង្កើតក្រុមហ៊ុនសាធារណៈសម្រាប់កសិករមួយ ដែលមានទិសដៅសម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងពេលខាងមុខនេះ  ដោយខិតខំគាំទ្រឱ្យមានការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតផងដែរ ដើម្បីផ្គត់ផ្គង់ដល់អ្នកដាំដុះ។ ចំណែកស្ថានទូត​ចិន​ប្រចាំ​ប្រទេសភូមា ​បាន​និយាយ​ថា កន្លងមកថ្មីៗនេះ […]

565661468_2358993554520929_5089567274365792881_n
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ អាកាសយានដ្ឋានអន្ដរជាតិ “តេជោ” ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២០ តុលា ឆ្នាំ២០២៥នេះ។ អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីទំហំ២,៦០០ហិកតា ក្រោមទុនវិនិយោគប្រមាណ ១,៥០០លានដុល្លារអាមរិក គឺមានវិសាលភាពដ៏ធំមហិមាយ៉ាងទំនើបល្អប្រណិត និងជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមព្រលានយន្ដហោះអន្ដរជាតិធំៗមហិមាលើពិភពលោក ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ក្រោមអំណរសាទរពីភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងប្រពៃថ្លៃថ្លា។ ចំពោះការប្រសិទ្ធនាមឈ្មោះអាកាសយានដ្ឋានអន្ដរជាតិ “តេជោ” ដោយភ្ជាប់ “គោរមងារ” នេះ គឺពិតជាឆ្លុះបញ្ចាំងអំពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណ ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ព្រោះបើយើងមើលប្រវត្តិអាណាចក្រខ្មែរ កាលពីសម័យបុរាណយើងឃើញថា នាសម័យចេនឡាក្នុងរាជ្យព្រះបាទឦសានវម៌ទី១ ព្រះអង្គបានកសាងក្រុមប្រាសាទសំបូរព្រៃគុក ដើមស.វ.ទី៧ រាជធានីមានឈ្មោះថា​ “ឦសានបុរៈ” គឺជាព្រះនាមរបស់ព្រះអង្គផ្ទាល់។ ហេតុនេះចំពោះប្រពៃណីភ្ជាប់ព្រះបរមនាម ទុកជានិមិត្ដរូបសមិទ្ធផលធំៗប្រចាំអាណាចក្រដ៏ប្រពៃថ្លៃថ្លានេះ បានបន្ដមកដល់កូនចៅជំនាន់ក្រោយៗ មកដល់សម័យចក្រភពអង្គរដ៏រុងរឿងនៃយើងយ៉ាងរស់រវើក ដូចជាក្នុងរាជព្រះបាទយសោវរ្ម័នទី១ ទ្បើងគ្រងរាជ្យឆ្នាំ៨៨៩ ចុងស.វ.ទី៩ ព្រះអង្គបានកសាងប្រាសាទភ្នំបាខែង នៅលើភ្នំកណ្ដាលនៃចក្រភពអង្គរ, រាជធានីនាសម័យនោះមានឈ្មោះថា យសោធរបុរ  គឺជាព្រះនាមរបស់ព្រះអង្គផ្ទាល់ , បន្ទាប់មកទៀតព្រះអង្គបានជីកបារាយណ៍ […]

impactos-cambio-climatico
ការសិក្សាបង្ហាញថា បញ្ហាអាកាសធាតុធ្វើឱ្យម្ហូបអាហារឡើងថ្លៃនៅទូទាំងពិភពលោក

ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បាន​បង្ហាញចំណុចសំខាន់ៗមួយចំនួន គឺអាហារឡើងថ្លៃក្នុងរយៈពេលខ្លី នៅជុំវិញពិភពលោក និងផលប៉ះពាល់ជាបន្តបន្ទាប់លើអតិផរណា ដោយសារការប្រែប្រួលអាកាសធាតុ ហើយបានព្រមានថា បញ្ហានេះអាចនឹងមានបញ្ហាដល់សុខភាព និងអាចបង្កបញ្ហាចលាចលក្នុងសង្គមថែមទៀតផង។ ការស្រាវជ្រាវនេះបានចេញផ្សាយលទ្ធផលមុនសន្និសីទកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ដែលមេដឹកនាំនៅជុំវិញពិភពលោកនឹងប្រមូលផ្តុំគ្នានៅក្នុងប្រទេសអេត្យូពី ដើម្បីពិភាក្សាពីការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារជាសកល។ ការសិក្សារនេះបានលើកយកឧទាហរណ៍ជាក់ស្តែងជាក់ស្តែងអំពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ នៅទូទាំងពិភពលោក ដែលភាគច្រើនប៉ះពាល់ដល់ស្បៀងអាហារ។ ការសិក្សាពីមុនបានពិនិត្យមើលផលប៉ះពាល់រយៈពេលវែង ប៉ុន្តែការសិក្សាថ្មីបំផុតនេះផ្តោតលើផលប៉ះពាល់ភ្លាមៗ។ នៅប្រទេសហ្គាណា និងប្រទេសកូតឌីវ័រ ដែលជាអ្នកដាំដំណាំកាកាវធំជាងគេបំផុតរបស់ពិភពលោក បានជួបប្រទះគ្រោះរាំងស្ងួត រួមជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំងផង កាលពីឆ្នាំ២០២៣-២០២៤ បានធ្វើឱ្យតម្លៃកាកាវលើពិភពលោក កើនឡើងរហូតដល់៣០០ភាគរយ។ ចំណែកនៅទ្វីបអាស៊ីវិញ ការសិក្សាបានកត់សម្គាល់ពីរលកកម្តៅនៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យតម្លៃខ្ទឹមបារាំងកើនឡើង៨៩ភាគរយ ខណៈការឡើងកម្តៅនៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យតម្លៃស្ពៃក្តោបកើនឡើង៧០ភាគរយ។ ទោះបីមានការកើនឡើងតិចតួចជាងគេក៏ដោយ ប៉ុន្តែវាជារឿងគួរឱ្យកត់សម្គាល់ផងដែរអំពីការឡើងថ្លៃម្ហូបអាហារនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។ ចំណែកគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បានធ្វើឱ្យតម្លៃប្រេងអូលីវ កើនឡើង៥០ភាគរយ កាលពីឆ្នាំ២០២៤។ ប្រទេសអង់គ្លេសបាននាំចូលម្ហូបអាហារយ៉ាងច្រើន ទោះបីជាតម្លៃទំនិញមួយចំនួនបានធ្លាក់ចុះក៏ដោយ ក៏អត្រាទាំងមូលត្រូវបានបន្តការកើនឡើងតម្លៃម្ហូបអាហារប្រចាំខែ ជាលើកទីបីជាប់ៗគ្នា ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ អ្នកជំនាញប្រចាំសមាគមពាណិជ្ជកម្មអ្នកលក់រាយរបស់អង់គ្លេស បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងបង្កផលប៉ះពាល់ជាបន្តបន្ទាប់ធ្វើឱ្យការប្រមូលផលមិនបានទិន្នផលខ្ពស់ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេក បានបណ្តាលឱ្យតម្លៃអ្នកប្រើប្រាស់កើនឡើង។ លោកបាននិយាយថា «ដរាបណាយើងមិនបញ្ឈប់ការបំភាយឧស្ម័នទេ នោះអាកាសធាតុប្រែប្រួលកាន់តែខ្លាំង ហើយបានបំផ្លាញផលដំណាំ […]

កាលវិភាគផ្សព្វផ្សាយ