គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

THN1 copy

រាជធានីភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមទេសរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អមដោយមន្ត្រីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រជុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬហៅកាត់ថា “ផ.យ.អ.ជ”ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលមានឋានានុក្រមទី៣ បន្ទាប់ពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យក្លាយទៅជាសកម្មភាព ដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ។

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្ត្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន។

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុង ប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព កម្មវិធី និងគម្រោងនានា ដោយបន្សំការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ កំណត់នូវយន្តការតាមដានត្រួតពិនិត្យវឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋានសម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើភស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព និងគិតគូរដាក់ បញ្ចូលការចូលរួមរបស់កម្ពុជាក្នុងការអនុវត្តបណ្តារបៀបវារៈអភិវឌ្ឍសកល។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលសម្របសម្រួលរៀបចំឡើងដោយក្រសួងផែនការ និងបានដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូល។

អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្ត្រនេះ ព្រមទាំងបានពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារ តាមផ្នែកនីមួយៗ ភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយឯកសារគោលរបស់រាជរដ្ឋាភិបាល ផ្ទៀងផ្ទាត់តួលេខ និងផ្តល់យោបល់លើសូចនាករសំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់កែលម្អសេចក្តីព្រាងយុទ្ធសាស្ត្រនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខដ៏ខ្លី។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងផែនការ ក្នុងការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ ដោយបានខិតខំពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារឱ្យកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ៕

 

 


image_2026-11-06_16-14-17
ប៉េស្តជ្រូកអាហ្វ្រិកផ្ទុះនៅវៀតណាម អ្នកចិញ្ចឹមសត្វនៅកម្ពុជាសុំទប់ស្កាត់ការនាំចូល

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះនៅខេត្តកាម៉ៅ ភាគខាងត្បូងប្រទេសវៀតណាម ដោយមានជ្រូកជាង១ ០០ក្បាល ត្រូវបានសម្លាប់ចោល។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យចាត់វិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងបង្កើនការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅខេត្តកាម៉ៅ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលជាអតីតខេត្តទឹកខ្មៅនៃកម្ពុជាក្រោម។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអំពាវនាវដល់អាជ្ញាធរខេត្តទាំងអស់ដែលមានព្រំដែនជាប់ប្រទេសវៀតណាម ឱ្យដាក់ចេញវិធានការទប់ស្កាត់ និងរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីការពារផលប្រយោជន៍អ្នកចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាការពារសុខភាពអ្នកប្រើប្រាស់។ ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាមនៅឡើយទេ។ ទោះជាយ៉ាងណា លោកនឹងណែនាំដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមទាំងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ឱ្យចាត់វិធានការចុះត្រួតពិនិត្យតាមតំបន់ព្រំដែន និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះចូលក្នុងប្រទេសកម្ពុជា។ យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ៅ បានឱ្យដឹងថា ខេត្តកាម៉ៅ បានរកឃើញការផ្ទុះជំងឺចំនួន២៣ករណី ដែលប៉ះពាល់ដល់គ្រួសារកសិករចិញ្ចឹមជ្រូកចំនួន ១៣៨គ្រួសារ នៅក្នុងឃុំចំនួន ១៨។ ជ្រូកសរុបចំនួន […]

image_2026-11-06_16-00-43
ឥណ្ឌូណេស៊ី និងចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) និងរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោក ចាង ជូ (Zhang Zhu)បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្ម សម្រួលការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ ព្រមទាំងអភិវឌ្ឍដំណាំ និងផលិតផលកសិកម្មយុទ្ធសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនផលិតភាព និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ និងលោក ចាង ជូ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះបានពិភាក្សាអំពីការអភិវឌ្ឍវិស័យផលិតកម្មខ្ទឹមស ចាប់ពីដំណាក់កាលដាំរហូតដល់ដំណាក់កាលកែច្នៃ និងទីផ្សារ កិច្ចសហការស្រាវជ្រាវ និងបច្ចេកវិទ្យាកសិកម្មទំនើប ការពង្រឹងពាណិជ្ជកម្មលើផលិតផលកសិកម្មសំខាន់ៗ ព្រមទាំងឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃកសិផល។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយចិន ត្រូវតែផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់វិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី។ លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះមិនគួរផ្ដោតតែលើការរក្សាលំហូរពាណិជ្ជកម្មឱ្យដំណើរការរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជួយពង្រឹងសមត្ថភាពផលិតកម្មជាតិ ពន្លឿនទំនើបកម្មកសិកម្ម […]

image_2026-11-06_15-54-17
ហ្វីលីពីនរកចំណូលបានជិត១៦២លានដុល្លារ ពីការនាំចេញផ្លែចេក ឆ្នាំ២០២៦

ម៉ានីល៖ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ហ្វីលីពីន នាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា ដោយរកលុយបានជាង១៦២លានដុល្លារ បង្កើនប្រាក់ចំណូលដល់កសិករក្នុងស្រុក។ ការនាំចេញផ្លែចេកប្រចាំឆ្នាំរបស់ប្រទេសហ្វីលីពីន បានកើនទឹកប្រាក់ដល់ជិត១៦២លានដុល្លារ គិតខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងទឹកប្រាក់១១៣លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន។ បរិមាណនាំចេញបានកើនឡើងដល់ជិត២៨ម៉ឺនតោន ពីចំនួនជាង២១ម៉ឺនតោន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ កំណើនតម្លៃនាំចេញខ្ពស់ជាងកំណើនបរិមាណនាំចេញ បង្ហាញថា តម្លៃផ្លែចេកនាំចេញជាមធ្យមក្នុងមួយតោនបានឡើងថ្លៃ។ ប្រទេសជប៉ុន នៅតែជាទីផ្សារនាំចេញធំបំផុត ដោយមានទឹកប្រាក់ជាង១១៥លានដុល្លារ។ ប្រទេសចិនឈរនៅលំដាប់ទី២ ដោយមានទឹកប្រាក់ជាង២៣លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងមានទឹកប្រាក់ជាង១៤លានដុល្លារ។ ចំណែកទីផ្សារនាំចេញផ្សេងទៀត រួមមាន ប្រទេសនូវែលសេឡង់ ដែលមានទឹកប្រាក់ជាង៣លានដុល្លារ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានទឹកប្រាក់ជិត៣លានដុល្លារ។ ចំណែកទឹកប្រាក់ជាង២លានដុល្លារ បានមកពីការនាំចេញផ្លែចេកទៅកាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី កោះម៉ារីយ៉ាណាខាងជើង ប៊្រុយណេ ចក្រភពអង់គ្លេស គុយវ៉ែត ស៊ុយអែត និងប្រទេសស្វីស។ ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន គឺគ្របដណ្ដប់លើការនាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា៕ (ផាន់ អាណា)

image_2026-11-06_15-49-52
ហ្វីលីពីនគ្រោងចំណាយថវិកា១៥លានដុល្លារ ដើម្បីចាក់វ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំថវិកាជាង១៥លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ជួយអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ខណៈករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅក្នុងខេត្តចំនួន២៣ របស់ប្រទេសហ្វីលីពីន។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា សំណើមួយក្នុងចំណោមសំណើរសម្រាប់ឆ្នាំ២០២៧ គឺការបែងចែកថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់ជូនកសិករចិញ្ចឹមជ្រូកខ្នាតតូច។ លោកបានឱ្យដឹងទៀតថា កម្មវិធីចាក់វ៉ាក់សាំងដែលគ្រោងអនុវត្តនេះ នឹងផ្តល់អាទិភាពដល់អ្នកចិញ្ចឹមជ្រូកខ្នាតតូច និងអ្នកចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេសហ្វីលីពីន។ កាលពីខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យឧស្សាហកម្មសត្វ បានអនុម័តឱ្យដាក់លក់ជាលក្ខណៈពាណិជ្ជកម្មនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យវ៉ាក់សាំងដំបូងនេះ អាចរកទិញបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសហ្វីលីពីន។ ការអនុម័តនេះ ធ្វើឡើងស្ទើរតែ៧ឆ្នាំ បន្ទាប់ពីប្រទេសហ្វីលីពីនបានជួបការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូងក្នុងឆ្នាំ២០១៩។ ជំងឺនេះបានបង្កការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ះពាល់ដល់ទិន្នផលផលិតកម្មជ្រូកក្នុងស្រុក និងធ្វើឱ្យចំនួនជ្រូកនៅទូទាំងប្រទេសធ្លាក់ចុះមកនៅត្រឹមប្រមាណ៨លានក្បាល។ លោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សំណើសុំអនុម័តវ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រសួងកសិកម្ម គឺវ៉ាក់សាំង  ឈ្មោះ ប្រូវ៉ាក់ (PROVAC) ដែលផលិតដោយក្រុមហ៊ុនមួយនៅប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ។ វ៉ាក់សាំងពីប្រទេសកូរ៉េខាងត្បូងនេះត្រូវបានរំពឹងថា នឹងអាចប្រើប្រាស់បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ កន្លងមក ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ សម្រាប់ស្ដារចំនួនជ្រូកឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េសជ្រូកអាហ្វ្រិក និងបង្កើនចំនួនជ្រូកក្នុងស្រុកឱ្យច្រើនមុនពេលជំងឺនេះផ្ទុះឡើង។ ទន្ទឹមនឹងនេះ វិធានការផ្សេងទៀតរួមមាន ការតាមដានជំងឺ ការពង្រឹងជីវសុវត្ថិភាព ការគ្រប់គ្រងចលនាសត្វ និងការនាំកូនជ្រូកចូល ដើម្បីចិញ្ចឹមឡើងវិញតាមតំបន់គោលដៅ។ គិតត្រឹមថ្ងៃទី២២ […]

កាលវិភាគផ្សព្វផ្សាយ