ការដំឡើងពន្ធនាំចូលផលិតផលកសិកម្ម នឹងធ្វើឲ្យអ្នកលក់ដំឡើងតម្លៃដែរ ជនរងគ្រោះ គឺពលរដ្ឋអាម៉េរិក

អន្តរជាតិ៖ ប្រជាពលរដ្ឋអាម៉េរិក នឹងចំណាយលុយថែមទៀតលើមុខទំនិញនាំចូលពីប្រទេសធំៗបី ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាពិសេសតម្លៃម្ហូបអាហារតែម្តង។

យោងតាមការផ្សាយរបស់ CNN បានឲ្យដឹងថា ការដំឡើងពន្ធនាំចូលនេះ មានការលើកលែងតិចតួចសម្រាប់ផលិតផលផ្នែកថាមពលមួយចំនួនរបស់ប្រទេសកាណាដា ចំណែកឯផលិតផលស្ទើរទាំងអស់ ដែលសហរដ្ឋអាម៉េរិកនាំចូលត្រូវជាប់ពន្ធយ៉ាងហោចណាស់២០ភាគរយ សម្រាប់ផលិតផលរបស់ប្រទេសចិន និង២៥ភាគរយសម្រាប់ផលិតផលរបស់ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា។

ប្រជាពលរដ្ឋអាម៉េរិក អាចមិនចាប់មានអារម្មណ៍ពីផលប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែការដំឡើងពន្ធនាំចូលនឹងបង្កឲ្យមានការដំឡើងតម្លៃស្ទើរគ្រប់មុខទំនិញ ជាពិសេសដោយសារទំនិញជាង៤០ភាគរយ ដែលអាម៉េរិកបាននាំចូលកាលពីឆ្នាំមុន គឺមានប្រភពមកពីបណ្តាប្រទេសទាំងបីខាងលើនេះ។

ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់ផ្នែកចំណីអាហារសំខាន់ៗ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋអាម៉េរិក។  ឧទាហរណ៍ជាក់ស្តែង ប្រទេសម៉ិកស៊ិក គឺជាអ្នកផ្គត់ផ្គង់ផ្លែឈើ និងបន្លែធំជាងគេទៅកាន់សហរដ្ឋអាម៉េរិក ចំណែកប្រទេសកាណាដា នាំមុខគេក្នុងការនាំចេញគ្រាប់ធញ្ញជាតិ សត្វរស់ សាច់ និងផលិតផលជាច្រើនទៀត។ ជាពិសេស ផលិតផលកសិកម្មមានប្រភពពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា អាចមានតម្លៃថ្លៃជាងសម្រាប់អ្នកប្រើប្រាស់ និងទទួលទាន។

ការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើទំនិញម៉ិកស៊ិក នឹងបង្ខំឱ្យក្រុមហ៊ុននាំចូល និងអ្នកលក់រាយនៅក្នុងសហរដ្ឋអាម៉េរិក ដំឡើងថ្លៃផ្លែឈើ និងបន្លែ នាពេលខាងមុខឆាប់ៗនេះ។

បើយោងតាមក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឲ្យដឹងថា  ទោះបីសហរដ្ឋអាម៉េរិកនាំចេញទំនិញកសិកម្មច្រើនជាងការនាំចូលក៏ដោយ ក៏តម្លៃនៃការនាំចូលពីក្រៅប្រទេសវិញ បានកើនឡើងលឿនជាងការនាំចេញ ក្នុងទសវត្សរ៍កន្លងមកនេះ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ បានធ្វើសហរដ្ឋអាម៉េរិកងាកទៅពឹងផ្អែកលើប្រទេសដូចជាម៉ិកស៊ិក ដែលអាកាសធាតុអំណោយផលសម្រាប់ដំណាំបន្លៃ និងផ្លែឈើ៕

កាល​ពី​ឆ្នាំ​មុន សហរដ្ឋ​អាម៉េរិក​បាន​នាំ​ចូល​កសិផល ក្នុងទំហំទឹកប្រាក់​ចំនួន៤៦ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ម៉ិកស៊ិក  ក្នុង​នោះ​រួម​មាន​បន្លែ​ស្រស់​តម្លៃ៨,៣ពាន់​លាន​ដុល្លារ ស្រាបៀរ៥,៩ពាន់​លាន​ដុល្លារ និង​ស្រា​ចំនួន៥ពាន់​លាន​ដុល្លារ។ ដូច្នេះ ការដំឡើងពន្ធនាំចូលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើផលិតផលនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងមកពីប្រទេសចិន នឹងធ្វើឲ្យតម្លៃម្ហូបអាហារ ដែលមានពីប្រទេសទាំងនេះ និងនៅទូទាំងពិភពលោក ឡើងថ្លៃជាក់ជាមិនខាន៕

 


image_2026-01-22_08-27-24
កាហ្វេរ៉ូប៊ូស្តា របស់ឥណ្ឌូណេស៊ី ទទួលបានលិខិតបញ្ជាក់ឱ្យនាំចេញទៅអូស្ត្រាលី

ប៉ាឡាំបាង៖ ទីភ្នាក់ងារចត្តាឡីស័កនៃខេត្តស៊ូម៉ាត្រាខាងត្បូង បានចេញវិញ្ញាបនបត្របញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) ចំនួន៨,៨តោន នៅតំបន់ប៉ាហ្គារ៉ាឡាំ (Pagaralam) ដើម្បីនាំចេញទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនេះគឺជាការនាំចេញកាហ្វេទៅក្រៅប្រទេសមួយទៀត ស្របពេលឥណ្ឌូណេស៊ីកំពុងព្យាយាមពង្រីកការនាំចេញកសិផល និងពង្រឹងលទ្ធភាពចូលទៅកាន់ទីផ្សារ។ លោកស្រី ស្រ៊ី អេនដាស អេកានដារី (Sri Endah Ekandari) ប្រធានទីភ្នាក់ងារចត្តាឡីស័ក បាននិយាយកាលពីថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦ថា មុនពេលដឹកជញ្ជូន កាហ្វេត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេ រួមទាំងការត្រួតពិនិត្យទ្រងទ្រាយគ្រាប់ និងការធ្វើតេស្តរបស់មន្ទីរពិសោធន៍ ដើម្បីធានាមិនមានសត្វល្អិត និងជំងឺ ហើយស្របតាមច្បាប់នាំចូលរបស់អូស្ត្រាលី។ លោកស្រីបាននិយាយថា តម្រូវការសំខាន់មួយសម្រាប់ផលិតផលដំណាំ ដែលនាំចូលទៅក្នុងប្រទេសអូស្ត្រាលី គឺវិញ្ញាបនប័ត្រអនុញ្ញាតឱ្យដឹកជញ្ជូន ដោយបញ្ជាក់ថា កាហ្វេពិតជាមិនមានសត្វល្អិតចង្រៃ ជាពិសេសប្រភេទ សត្វខ្មូត ដែលត្រូវបានអាជ្ញាធរជីវសុវត្ថិភាពអូស្ត្រាលីប្រយ័ត្នប្រយែងបំផុត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការត្រួតពិនិត្យដោយក្រុមចត្តាឡីស័កខេត្តស៊ូម៉ាត្រាខាងត្បូង បានបញ្ជាក់កាហ្វេ រូប៊ូស្តា ដាំនៅតំបន់ប៉ាហ្គារ៉ាឡាំ ពិតជាគ្មានសត្វខ្មូត ហើយត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូននាំចេញទៅគោលដៅក្នុងអូស្ត្រាលី ក្រោមពិធីសារធ្វើចត្តាឡីស័កមុននឹងនាំចេញ។ លោកស្រីបានមានប្រសាសន៍ថា «យើងធានាថា រាល់ទំនិញនាំចេញត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស ដែលកំណត់ដោយប្រទេសគោលដៅ។ ដំណើរការនេះជួយបង្កើនភាពជឿជាក់លើផលិតផល […]

608548493_1171822631738397_2460587379731190103_n
លទ្ធផលដំណើរទស្សនកិច្ចតំណាងសមាគមបណ្តាញកសិករតេជោនៅវៀតណាម

ភ្នំពេញ៖ លោក ណុប នុន​ អនុប្រធានសមាគមបណ្តាញកសិករតេជា ក្នុងវិស័យបន្លែផ្លែឈើ និងសត្វ ក្នុងកសិដ្ឋាន បាន​​បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២២០២៦។ លោកបានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ការមកដល់របស់ក្រុមការងារសមាគមនៅក្រុងដាឡាត​ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងចិត្តទុកដាក់ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត​នៅព្រលានយន្តហោះរហូត​ ហើយញាំអាហារពេលល្ងាចរហូតដល់សណ្ឋាគារ​ របស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., Ltd.។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ណុប នុន បានទទួលការស្វាគមន៍របស់ក្រុមការងាររបស់ក្រុមហ៊ុន Kunyu និងបានពិភាគ្សាការងារជាច្រើនពាក់ព័ន្ធនឹងសក្តានុពលទីផ្សារកសិកម្ម​ និងឪកាសវិនិយោគនៅកម្ពុជា និងជាពិសេសកិច្ចសហការណ៍រវាងក្រុមហ៊ុនសំណង់ផ្ទះសំណាញ់ និងសមាគមបណ្តាញកសិករតេជា ដើម្បីសម្រេចបានប្រសិទ្ធភាពថ្លៃដើមកសិកម្ម​ គុណភាព និងសុវត្ថិភាពនៃបន្លែ ផ្លែឈើសម្រាប់ការប្រើប្រាស់ផ្ទាល់ និងការកែច្នៃ វិចខ្ចប់ និងរក្សាទុកផ្សេងៗ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦  ក្រុមការងាររបស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., […]

photo_2026-02-05_11-45-05
កសិករនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលដំឡូងមីសរីរាង្គ ខណៈតម្លៃមានស្ថិរភាពល្អ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ កសិករដាំដំឡូងមីសរីរាង្គនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលនៅឆ្នាំ២០២៦នេះ ខណៈការដាំដុះពូជដំឡូងមីសរីរាង្គរបស់ខ្លួន ទទួលបានទិន្នផលខ្ពស់ និងគ្មានជំងឺ ស្របពេលការទទួលបានលំនឹងទីផ្សារល្អ និងមានស្ថេរភាពតម្លៃ ដោយលក់ចេញទៅឱ្យក្រុមហ៊ុនប្រមូលទិញ ក្នុងមួយគីឡូថ្លៃជាង២៦២រៀល សម្រាប់ដំឡូងមីស្រស់។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា នៅឆ្នាំ២០២៦នេះ ខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ០៩សហគមន៍ បានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុន CACC ក្នុងបរិមាណចំនួន៦២ពាន់តោន  ដោយមានកសិករផលិតដំឡូងមីសរីរាង្គចំនួន១ ១៦៦គ្រួសារ លើផ្ទៃដីផលិតសរុប២៣០៨ហិតតា។ លោកបានបន្តថា សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ស្ថិតក្នុងភូមិស្របាល ស្រុកគូលែន ខេត្តព្រះវិហារ ជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំងប្រាំបួនខាងលើ ដែលមានសមាជិកសរុបចំនួន៦៦៧នាក់ ស្រី៣៣៧នាក់។ ក្នុងឆ្នាំ២០២៦នេះ សហគមន៍មានសមាជិកផលិតដំឡូងមីសរុបចំនួន២៦៧គ្រួសារ លើផ្ទៃដីផលិតសរុបចំនួន៧៤០ហិកតា និងបានចុះកិច្ចសន្យារួមគ្នា លក់ជូនក្រុមហ៊ុន CACC ចំនួន ១៣ ០០០តោន។ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន […]

images (1)
ការនាំអង្ករចូលប្រទេសជប៉ុន តាមវិស័យឯកជនកើនឡើង៩៥ដង ក្នុងឆ្នាំ២០២៥

តូក្យូ៖ ក្រសួងហិរញ្ញវត្ថុជប៉ុន បានឱ្យដឹងកាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា ការនាំចូលអង្ករតាមរយៈវិស័យឯកជនរបស់ជប៉ុន នៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់៩៥ដង ស្មើនឹងបរិមាណអង្ករចំនួន៩៦ ៨៣៤តោន បើធៀបនឹងឆ្នាំមុន ដោយសារតម្រូវការអង្ករបរទេសមានភាពរឹងមាំ ទោះបីជាមានពន្ធខ្ពស់ក៏ដោយ ព្រោះតម្លៃអង្ករផលិតដោយកសិករជប៉ុនឡើងខ្ពស់ខ្លាំងពេក។ ក្រោមកាតព្វកិច្ចអនុញ្ញាតឱ្យនាំចូលក្នុងទីផ្សារនូវបរិមាណអង្ករតិចតួចបំផុត ដែលបានព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្ម ប្រទេសជប៉ុននាំចូលអង្ករប្រហែល៧៧០ ០០០តោន ក្នុងមួយឆ្នាំដោយមិនជាប់ពន្ធ រួមទាំងអង្កររហូតដល់១០០ ០០០តោន សម្រាប់ការប្រើប្រាស់ជាអាហារចម្បង។ អង្ករនាំចូលដោយវិស័យឯកជនក្រៅពីកូតាកំណត់ត្រូវប្រឈមនឹងពន្ធចំនួន៣៤១យ៉េន ឬស្មើនឹង២,២២ដុល្លារ ក្នុងមួយគីឡូក្រាម។ ការនាំចូលអង្ករដោយវិស័យឯកជនបានកើនឡើង ជាពិសេសនៅរដូវក្តៅចំពេលមានភាពមិនច្បាស់លាស់លើដំណាំស្រូវនាពេលខាងមុខ។ ការនាំចូលកាលពីឆ្នាំ២០២៥ រួមមានបរិមាណ២០ ៩៧៩ តោន ក្នុងខែមិថុនា និង២៦ ៣៩៧តោន ក្នុងខែកក្កដា។ ប៉ុន្តែការនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់ពីខែកញ្ញា នៅពេលការប្រមូលផលធំចាប់ផ្តើមចូលមកដល់។ ក្នុង២០២៥ ប្រទេសជប៉ុន បាននាំចូលអង្ករពីសហរដ្ឋអាមេរិក ចំនួន៧៥ ៦៣៨តោន ឬប្រហែល ៧៨ភាគរយនៃចំនួនសរុប បន្ទាប់មក គឺចំនួន៧ ០២៤តោន ពីកោះតៃវ៉ាន់, ចំនួន៤ ៥៦៧តោន ពីប្រទេសវៀតណាម និងអង្ករចំនួន៤ ០១៤តោន នាំចូលពីប្រទេសថៃ។ […]

កាលវិភាគផ្សព្វផ្សាយ