ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទស្តីពីប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈមជាសកលប្រព័ន្ធហិរញ្ញវត្ថុបៃតងនៅក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល

THN2 copy

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពីប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព និងបញ្ហាប្រឈមជាសកល នៅក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

នៅក្នុងឱកាសចូលរួមសន្និបាតហិរញ្ញវត្ថុសកលនេះ ក្នុងនាមឯកឧត្តមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ផងដែរ ​ឯកឧត្តមនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល  ​ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនបន្ថែមមួយទៀតក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក​ ដោយផ្តោតលើប្រធានបទ​ «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ ដែលមានសហប្រធានដឹកនាំកិច្ចពិភាក្សាដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រេស៊ីល​​ និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី​ ដោយឯកឧត្តមគ្រោងលើកអំពីកិច្ចខិតខំរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈសន្និបាតនេះ ឯកឧត្តមបណ្ឌិតនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុ​សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។

ជាពិសេស  ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកលប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ​៦០​ ភាគរយ នៅឆ្នាំ២០៥០។ ជាសក្ខីភាព ព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានចូលរួមអនុម័តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, បានរៀបចំផែនការរួមចំណែករបស់ជាតិ  ដើម្បីកំណត់គោលដៅសម្រាប់គាំទ្រដល់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៤១,៧%  និង​ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

មួយវិញទៀត ការរួមចំណែកនៃវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារដូចជាតាមរយៈការបោះផ្សាយនូវសញ្ញាបណ្ណចីរភាព​ជាដើម។​ បន្ថែមលើនេះទៀត វិស័យធនាគារនៅកម្ពុជា​ដោយមានធនាគារជាតិនៃកម្ពុជាជានិយត័ករបានយកចិត្តទុកដាក់ខ្ពស់​លើ​បរិស្ថាន សង្គម និងអភិបាលកិច្ច ជាពិសេសបានគាំទ្រលើការដាក់ឱ្យអនុវត្តនូវ គោលការណ៍ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា​។​

ដោយឡែក ការរួមចំណែករបស់ធនាគារ​ ARDB តាមរយៈការអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានប្រកបដោយចីរភាព​ ដូចជា ឥណទានបៃតងជាដើម។

មួយវិញទៀត កាលានុវត្តភាពនៃការវិនិយោគប្រកបដោយចីរភាព និងការសិក្សាសមិទ្ធិលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនានាលើគម្រោងហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ពិភពលោក និងតំប​ន់អាស៊ី-ប៉ាស៊ីហ្វិកកាន់តែមានភាពបៃតង។

សន្និបាតហិរញ្ញវត្ថុសកល ត្រូវបានគ្រោងប្រារព្ធឡើងស្របពេលនៃសន្និបាត G20 ជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក មានដូចជា ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ, ការដោះស្រាយបញ្ហាការប្រែប្រួលអាកាធាតុ និងការអភិវឌ្ឍន៍ប្រ​កបដោយចីរភាពជាដើម ដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូងធ្វើជាប្រធានសន្និបាតនេះ។

សន្និបាតG20, សន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥នេះ ផ្តោតលើប្រធានបទស្តីពី ß ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញ-វត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព​ ។

ន្និបាតនេះនឹងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភ​ចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ  សំដៅដល់ការលើកកម្ពស់កំណើនប្រកប​ដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល សំដៅដល់​ការ​បែងចែក​ឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ​ដើម្បី​ធានា​ថា​គ្មាន​អ្នក​ណា​ម្នាក់​​ត្រូវ​បាន​គេ​ទុក​ចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។


photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ