ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍

THN1 copy

រដ្ឋធានីខេបថោន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុ​ជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥​៣០​ ស្ថាប័ន មកពីជុំវិញ​ពិភពលោកជាសមាជិករបស់ WFDFI។

សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញ​ពិភពលោក រួមមាន៖

ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក – ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន​(៤១ ប្រទេស),

ទី២. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍​តំបន់ អាមេរិកឡាទីន និងខារីប៊ែន – ALIDE មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ (២២ ប្រទេស)។

ទី៣. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក – AADFI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ (៥០ ប្រទេស),

ទី៤. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាតិនៃប្រទេសសមាជិកនៃធនាគារអភិវឌ្ឍន៍អ៉ីស្លាម – ADFIMI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអីស្តង់ប៊ុល ប្រទេសតួគី (១៩ ប្រទេសដែលជាសមាជិកនៃធនាគារអភិវឌ្ឍន៍អីស្លាម),

ទី៥. សមាគមវិនិយោគិនរយៈពេលវែងនៃសហភាពអឺរ៉ុប- ELTI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលស្ស៊ីក (បណ្តុំនៃ ៣៣ វិនិយោគិនអឺរ៉ុបដែលផ្តោតលើការវិនិយោគរយៈកាលវែងពីបណ្តា​ ២៣ ប្រទេសនៃសហគមអឺរ៉ុប)។

សហព័ន្ធពិភពលោកនេះ​តំណាងឱ្យ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងគោល​​បំណងលើកកម្ពស់ការអភិវឌ្ឍឱ្យ​​កាន់តែមានប្រសិទ្ធភាព ដោយនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមគ្រឹះស្ថានហិ​រញ្ញវត្ថុអភិវឌ្ឍន៍នៅជុំវិញពិភពលោក។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល WFDFI​​ មានរបៀបវារៈមួយចំនួនពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់សហព័ន្ធ ជាពិសេសបានពិនិត្យឡើងវិញនូវតួនាទីមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចដែលរួមមាន ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ, ការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាអន្តរជាតិ, ការលើកកម្ពស់ការវិនិយោគរយៈពេលវែង, ការផ្តល់ហិរញ្ញប្បទានក្រោមគោលនយោបាយសារពើពន្ធ (countercyclical financing), ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម, ការជំរុញលើការវិយោគក្នុងវិស័យឯកជន, ការជំរុញកំណើនសេដ្ឋកិច្ច, ការសម្របសម្រួលលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញគោលដៅយុទ្ធសាស្ត្រជាតិ​, ការលើកកម្ពស់បរិយាប័ន្នសង្គម, និងការឆ្លើយតបចំពោះការបរាជ័យទីផ្សារឱ្យបានទាន់ពេល។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល WFDFI ក៏បានពិភាក្សាពីឯកសារមគ្គទេសក៍ស្តីពីតួនាទីដែលមិនអាចខ្វះបាននៃធនាគារអភិវឌ្ឍន៍របស់រដ្ឋក្នុងនម្មាបនកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សកល (National Development Banks: The Unsung Heroes of the Global Development Finance Architecture)ដើម្បីពង្រឹងតួនាទីនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងយន្តការនៃ WFDFI មានសម្លេងជាតំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងសន្និបាតនៃបណ្តាប្រ​ទេ​ស​​​សេដ្ឋកិច្ច​​ជឿនលឿន​ធំ​ៗ​ពី​ ប្រទេស​ចំនួនប្រាំពីរ និង​ ប្រទេសចំនួនម្ភៃ ​​នៅ​លើ​ពិភព​លោក(G7 និង G20) និងសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Conference of the Parties -COP)។


photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ