ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ»

photo_2024-11-19_15-16-36 (2)

ទីក្រុងគុនមីញ – សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង ចំនួន ៣ ចំណុច ដូចខាងក្រោម៖

១. ជំរុញការរៀបចំបទដ្ឋានគតិយុត្ត ពិសេស taxonomy ដែលអាចផ្តល់ជាទំនុកចិត្តដល់ស្ថាប័នអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការពង្រីកកញ្ចប់មូលនិធិហិរញ្ញប្បទានបៃតងក្នុងតំបន់
២. បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង តាមរយៈការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងការបង្កើតយន្តការគាំទ្រថ្មីៗបន្ថែម
៣. ជំរុញកិច្ចសហការក្នុងតំបន់ ដើម្បីចែករំលែកនូវទិន្នន័យសំខាន់ៗ និងចែករំលែកបទពិសោធល្អៗ។

ជារួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ (GMS) បានលើកឡើង និងពិភាក្សាទៅលើប្រធានបទសំខាន់ៗដែលកំពុងឆ្លុះបញ្ចាំងអំពីស្ថានភាពក្នុងតំបន់ ដូចជា៖ បញ្ហាសន្តិសុខស្បៀង , បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាការគ្រប់គ្រងធនធានទឹក បញ្ហាការប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រកបដោយប្រសិទ្ធភាព និងបញ្ហាចម្បងៗ មួយចំនួនទៀត។


Oplus_16908288
អគ្គនាយកធនាគារ ARDB៖ ការខ្ចីប្រាក់មានផែនការច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យ បើវិនិយោគលើវិស័យកសិកម្ម កសិករនឹងរីកចម្រើនមានជីវភាពធូរធារ រួចផុតពីអន្ទាក់បំណុល

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថិ ឬធនាគារយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករកាន់តែមានជីវភាពធូរធារ ដែលអាចរួចផុតពីអន្ទាក់បំណុល។ ឯកឧត្តមបណ្ឌិតបានលើកឡើងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានបំណងចង់ឃើញប្រជាកសិករមានជីវភាពធូរធារ មានប្រាក់ចំណូលកាន់តែប្រសើររួចផុតពីបន្ទាក់បំណុល តាមរយៈការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព មិនមែនការខ្ចីប្រាក់ដោយគ្មានផែនការនោះឡើយ។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានរំលឹកជូនកសិករថា វិស័យកសិកម្មប្រឈមនឹងកត្តាជាច្រើន ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ជំងឺ និងសត្វល្អិត […]

image_2026-07-23_11-32-17
ជនជាតិវៀតណាមពីរនាក់ទៀត ត្រូវចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីពីថៃ និងចិន សម្រាប់បន្ទុំទុរេន

ហូជីមិញ៖ អាជ្ញាធរវៀតណាមបានបញ្ជាក់កាលពីថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៦ថា​ នគរបាលនៃខេត្តដាកឡាក់ (Dak Lak) ដែលស្ថិតនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម បានចោទប្រកាន់មនុស្សពីរនាក់ ពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ សម្រាប់បន្ទុំផ្លែទុរេន ដែលមានតម្លៃជាទឹកប្រាក់ជាង៤,៥ពាន់លានដុង ឬស្មើនឹង១៧១ ០០០ដុល្លារ។ នគរបាលវៀតណាមបានបញ្ជាក់ថា ង្វៀន អៃចាវ (Nguyen Ai Chau) ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ ចិន កួកថៃ ( Tran Quoc Thai) ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានកាត់ទោសពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ ពីប្រទេសចិន និងប្រទេសថៃ ដើម្បីបន្ទុំផ្លែទុរេ​នឱ្យឆាប់ទុំ និងរក្សាទុកបានយូរ។ យោងតាមការរកឃើញដំបូងរបស់នគរបាល បានឱ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀន អៃចាវ បានចាប់ផ្តើមប្រមូលទិញសារធាតុគីមីរបស់ចិន​ និងថៃ សម្រាប់បន្ទុំផ្លែទុរេន ហើយបានលក់ចែកចាយបន្តនៅប្រទេសវៀតណាម នៅទូទាំងប្រទេសវៀតណាម។ ចំណែកស្ត្រីជាជនសង្ស័យឈ្មោះ ចិន កួកថៃ បានជួលឃ្លាំងស្តុកមួយកន្លែង […]

images (1)
គយចិនសម្រេចអនុញ្ញាតជាផ្លូវការកម្ពុជា ឱ្យនាំចូលសំបុកត្រចៀកកាំ

ដោយ រស្មី ភ្នំពេញ៖  ប្រធានសមាគមត្រចៀកកាំខ្មែរ បានបញ្ជាក់ថា អគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦  បានចេញលិខិតអនុញ្ញាតជាផ្លូវការក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន។ ប្រធានសមាគមត្រចៀកកាំខ្មែរ លោក ស៊ុយ កុកធាន បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានអនុញ្ញាតជាផ្លូវការ ក្នុងការនាំចេញសំបុកត្រចៀកកាំ ដំបូងគេនេះ មានឈ្មោះ Best Life Product Co., Ltd. បន្ទាប់ពីក្រុមហ៊ុននេះអាចគោរពស្តង់ដា និងអភិវឌ្ឍន៍ខ្លួនបានមុនគេដើម្បីនាំចេញសំបុកត្រចៀកកាំក្នុងពេលឆាប់ៗខាងមុខនេះ។ លោកលើកឡើងថា ទោះបីក្រុមហ៊ុន Best Life Product Co., Ltdត្រូវបានអនុញ្ញាតឱ្យនាំចេញសំបុកត្រចៀកកាំជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនមុនដំបូងគេបង្អស់ ប៉ុន្តែទាំងនេះមិនមានន័យថា ក្រុមហ៊ុនផ្សេងទៀតមិនអាចនាំចេញបាននោះទេ ឱ្យតែពួកគេបំពេញតាមលក្ខខណ្ឌតម្រូវ និងស្តង់ដាររបស់គយចិនក៏អាចនាំចេញដូចគ្នានាឆាប់ៗខាងមុខដែរ។ ការនាំចេញជាផ្លូវការនូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ នឹងជួយពង្រឹងទីផ្សារសំបុកត្រចៀកកាំកម្ពុជាបន្ថែមទៀត ដែលជាផ្នែកមួយសំខាន់សម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា។ សូមរំលឹកថា នាថ្មីៗមកនេះ លោកស្រី អ៊ូ ហ៊ុយឆេន (Wu Huizhen) ប្រធានក្រុមហ៊ុន Best Life Product Co., Ltd.បានប្រកាសពីក្រុមហ៊ុនរបស់លោកស្រីបានទទួលការទទួលស្គាល់ និងការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន […]

IMG_1214
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចជនបទ ព្រោះបានបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានចាត់ទុកថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទដ៏សំខាន់បំផុត ព្រោះការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាមធ្យោបាយមួយដ៏ល្អអាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទថែមទៀត។ ការលើកឡើងជុំវិញវិស័យកសិកម្មរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករសរុបចំនួន៤០០នាក់។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលស្គាល់ថា កសិករនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជាការប្រែប្រួលតម្លៃកសិផល ការកើនឡើងនៃថ្លៃជីគីមី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ […]

កាលវិភាគផ្សព្វផ្សាយ