ផលិតផលកសិកម្មចំនួន៦មុខកា្លយជាគ្រឿងផ្សំសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤

THN2 copy

 

ភ្នំពេញ៖ផលិតផលកសិកម្មដែលជាគ្រឿងផ្សំផលិតឡើងនៅក្នុងស្រុកម្រាប់ធ្វើជាម្ហូបអាហារឱ្យមានរសជាតិឆ្ងាញ់មួយចំនួនស ត្រូវបានជ្រើសយកមកធ្វើជាគ្រឿងទេសសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤  ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាទនិងពិព័រណ៍កោះពេជ្រកាលថ្មីៗនេះ។

ក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ  ផ្សារភ្ជាប់ជាមួយនិងព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបនិងបដិសណ្ឋាកិច្ចប្រចាំឆ្នាំ២០២៤, លោក តុង សេង ប្រធានសមាគមចុងភៅនៅកម្ពុជាបានឱ្យដឹងថា”គ្រឿងផ្សំដែលយើងជ្រើសយកមកធ្វើជាម្ហូបអាហារនៅពេលនេះមាន ប្រហុក ទឹកត្រី គ្រាប់ស្វាយចន្ទី ទឹកសាអ៊ីវ ទឹកម្ទេស ប្រេងខ្យង  ហើយនៅក្នុងគ្រឿងផ្សំទាំងនេះ យើងយកប្រហុកខ្មែរឱ្យចុងភៅដែលបានចូលរួមប្រកួតច្នៃប្រឌិតធ្វើម្ហូបអឺរ៉ុបពាក់កណ្តាល ម្ហូបខ្មែរពាក់កណ្តាលលាយចូលគ្នាផងដែរ”។

លោកបញ្ជាក់ថា “ព្រឹត្តិការណ៍ប្រកួប្រជែងធ្វើម្ហូបអាហារនិងបដិសណ្ឋារកិច្ចរៀបចំជាលើកទី១១ ដែលមានចុងភៅចាប់អារម្មណ៍ចូលរួមប្រកួតធ្វើម្ហូបអាហារច្រើនជាងពេលមុនៗ ដោយសារសមាគមបានផ្សព្វផ្សាយយកបន្លែផ្លែឈើឆ្លាក់ជារូបផ្សេងៗ។ នៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារនេះ បើចុងភៅចេះយកផលិតផលខ្មែរមកធ្វើ ជាមុខម្ហូបថ្មីហើយប្លែកៗដែលមានរសជាតិឆ្ងាញ់ ខ្ញុំយល់ថាវាអាចទាក់ទាញភ្ញៀវបានច្រើនឱ្យ ចង់មកសាកល្បងភ្លក្សម្ហូបអាហារខ្មែរយើង”។

តែទោះជាបែបនេះក្តី លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជា បានទទួលស្គាល់ថា បច្ចុប្បន្នការកែច្នៃម្ហូបខ្មែរ មានការរីកចម្រើនច្រើនពីមួយឆ្នំាំទៅមួយឆ្នាំ តាមរយៈចុងភៅដែលបានចូលរួមប្រកួតប្រជែងម្តងៗ ខាងសមាគមតម្រូវឱ្យមានការបង្កើតមុខម្ហូបថ្មីមានរសជាតិឆ្ងាញ់ ហើយប្លែក។

លោកលើកឡើង ចុងភៅដែលបានចូលរួមប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤នេះបើទទួលបានការវាយតម្លៃជាប់ជាជ័យលាភី នឹងទទួលបាននូវប្រាក់រង្វាន់លើកទឹកចិត្ត កាដូ និង បណ្ណ័សរសើរមួយ ហើយបណ្ណសរសើរដែលខាងសមាគមចុងភៅកម្ពុជាផ្តល់ជូននេះ អាចជួយលើកស្ទួយអាជីបចុងភៅរបស់គាត់បាន បើគាត់ចង់ទៅធ្វើការងារនៅកន្លែងផ្សេង  គ៏អាចទទួលបានប្រាក់ខែច្រើនគួរសមផងដែរ។

អ្នកស្រី ថុល ស្រីហាន ចុងភៅម្នាក់មានបទពិសោធន៍ការងារជាង១៥ឆ្នាំក្នុងវិស័យធ្វើម្ហូបអាហារបានឱ្យដឹងថាការចូលរួមប្រកួតប្រជែងធ្វើមុខម្ហូបអាហារលើកទី១នេះ វាបានបង្ហាញឱ្យឃើញពីភាពក្លាហាន និងការប្រើប្រាស់ជំនាញធ្វើម្ហូបរបស់ខ្លួនឯង ព្រោះមុខជំនាញនេះកាលណាចេះច្បាស់លាស់ហើយ ចង់ទៅធ្វើណានៅសណ្ឋាគារណាមួយក៏គេទទួលយកដែរ និងថែមទាំងបានអត្ថប្រយោជន៍ផ្សេងកាន់តែច្រើន។

អ្នកស្រីបញ្ជាក់ថា “អាជីពចុងភៅគឺជាការងារមួយដ៏ល្អសម្រាប់រូបខ្ញុំ ហើយនៅក្នុងរយៈពេលជាង១៥ឆ្នាំធ្វើជាចុងភៅកន្លងមកនេះ វាបានជួយគ្រួសារមានជីវភាពរីកចម្រើន គ្រួសារមានលទ្ធភាពឱ្យកូនរៀនសូត្រនៅសាលាល្អៗដូចទៅនិងគ្រួសារមួយចំនួនផ្សេងទៀតផងដែរ “៕


photo_2026-02-13_09-06-15 (3)
អ្នកចិញ្ចឹមជ្រូកក្នុងស្រុកសប្បាយរីករាយ​ពេល​លក់បានថ្លៃ ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ នៅក្នុងរដូវកាល​ពិធីបុណ្យចូលថ្មីប្រពៃណីរបស់ជនជាតិ​ចិន-វៀតណាម​ក្នុងឆ្នាំ​២០២៦នេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុក​សង្កេតឃើញ​ថា ​អ្នកចិញ្ចឹមជ្រូកមានការសប្បាយរីករាយ​​នៅពេលលក់សត្វចិញ្ចឹមរបស់ខ្លួនបានថ្លៃ​​ជាងពេលធម្មតា​។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា​ “យើងឃើញថា តម្រូវការជ្រូករស់នៅក្នុងរដូវកាលចូលឆ្នាំចិន-វៀតណាម​នេះ​ ជា​ពេលវេលា​មួយ ដែល​កសិករប្រកបមុខរបរចិញ្ចឹមសត្វ​ ពិសេសអ្នកចិញ្ចឹមជ្រូក​មានការ​សប្បាយរីករាយ​ ពីព្រោះ​​មានតម្រូវការ​​ជ្រូករស់កើនឡើង​ខ្ពស់​​”។ ​លោកបន្តទៀតថា នៅរដូវចូលឆ្នាំចិននេះ​ ពិតជាមានតម្រូវការជ្រូករស់កើនឡើងច្រើនគួរសម​​ ទាំងការបញ្ជាទិញ​ជ្រូកខ្វៃ ជ្រូកធំ ​បានធ្វើឱ្យតម្លៃជ្រូករស់កើនឡើងផងដែរ​​។ តួយ៉ាង​នៅដើមឆ្នាំ​២០២៦មកនេះ​ តម្លៃជ្រូករស់​របស់កសិករចាប់ផ្តើមហក់ឡើងជាសន្សឹមៗ​ បើប្រៀបធៀប និងពេលដូចគ្នា ឆ្នាំ​២០២៥​​។​ បើតាម​ប្រធានក្រុមប្រឹក្សាភិបាលសមាគមខាងលើ កសិករ​ចិញ្ចឹមជ្រូក​ មិនសម្រាប់តែ​​ផ្គត់ផ្គង់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-​វៀតណាម​ទេ។ បានន័យថា សម្រាប់ឆ្លើយតប​​​តម្រូវការ​នៅទូទាំងប្រទេស​ ក្នុងមួយថ្ងៃមានប្រមាណ​១០​ ០០០ក្បាល​ ប៉ុន្តែចូលមកដល់ជិតបុណ្យចូលឆ្នាំចិននេះ​ តម្រូវការជ្រូករស់​អាចកើនដល់​១២ ០០០ក្បាល​។​ ដូច្នេះទើបធ្វើឱ្យតម្លៃជ្រូក​រស់ឡើងថ្លៃដល់ជាង១០ ០០០រៀល​ក្នុងមួយគីឡូក្រាម ប៉ុន្តែ​ក្រោយពីបុណ្យចូលឆ្នាំចិន​បានបញ្ចប់​ តម្លៃជ្រូកនឹងធ្លាក់មកវិញ ​ចន្លោះពី៩ ០០០រៀល ទៅ១០ ០០០រៀល។​ ​លោក លី ឡាវីល បានលើកឡើង​ថា ក្នុងនាម​​ក្រុមប្រឹក្សានៃសមាគមអ្នកចិញ្ចឹមសត្វ ​គឺលោកចង់ឱ្យវិស័យចិញ្ចឹមសត្វ​មានការរីកចម្រើន​ ហើយចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងប្រទេស​ជួយគាំទ្រ ​និងប្រើប្រាស់​ផលិតផលសាច់ជ្រូក […]

photo_2026-02-12_08-23-16 (4)
សហគមន៍កសិកម្មស្ពឺ ត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន

ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖  ក្រោមការគាំទ្រពីអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) តាមរយៈស្ថានទូតតួកគីយេប្រចាំកម្ពុជា សហគមន៍កសិកម្មស្ពឺ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងត្រៀមចាប់ផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចូលទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី។ លោក លី រ៉សាត អ្នកគ្រប់គ្រងសហគមន៍កសិកម្មស្ពឺ បានប្រាប់ទូរទស្សន៍ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បន្ទាប់ពីទទួលបានជំនួយគាំទ្រពីគម្រោង TIKA សហគមន៍កំពុងធ្វើការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីវាយតម្លៃលើគុណភាព និងបរិមាណផលិត មុននឹងដាក់ចូលទីផ្សារជាផ្លូវការ។ លោកបានបន្ថែមថា បន្ទាប់ពីការសាកល្បងទទួលបានជោគជ័យពេញលេញ សហគមន៍នឹងចាប់ផ្តើមផលិតជាផ្លូវការ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីពីសមាជិកសហគមន៍ តាមកញ្ចប់ថវិកា និងបរិមាណដែលបានកំណត់។ ទោះជាយ៉ាងណា នៅពេលនេះ ថ្នាក់ដឹកនាំសហគមន៍មិនទាន់កំណត់ច្បាស់លាស់អំពីថវិកា និងទិសដៅនៃការប្រមូលទិញនៅឡើយទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលមកទល់ពេលនេះ ទើបអាចកែច្នៃបានប្រមាណមួយតោនប៉ុណ្ណោះ។ បើតាមលោក លី រ៉សាត, គម្រោង TIKA ក្រោមប្រធានបទ  “ពង្រឹងសមត្ថភាពសហករណ៍កសិកម្មតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” និងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្ត្រីក្រីក្រ […]

image_2026-02-10_13-18-37
ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីនកើនឡើង១៤ភាគរយ នៅឆ្នាំ២០២៥

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ​ ប្រទេសហ្វីលីពីន។ អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។ ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។ ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន […]

photo_2026-02-12_20-20-08
ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ដែលមានស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការស្វែងរកឱកាសវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ការផលិតថាមពលបៃតងចេញពី Biomass និងកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមក្រុមហ៊ុន KASEN (KASEN Group) ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានចង្កោមសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្មធំៗមួយចំនួន។ ជាមួយគ្នានេះ ក្រុមនេះ មានតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនចំនួនពីរគឺនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងបទពិសោធច្រើនពាក់ព័ន្ធនឹងការងារនេះ ជាពិសេស Zhejiang Special Economic Zone ដែលមានជំនាញគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។ H.E. Dr. […]

កាលវិភាគផ្សព្វផ្សាយ