ផ្លែទុរេនកម្ពុជារំពឹងថា នឹងធ្វើការនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់នៅឆ្នាំ២០២៥

THn3 copy

ភ្នំពេញ៖បើសិនដំណើរការរៀបចំឯកសារផ្នែកបច្ចេកទេស ក៏ដូចជានីតិវិធីចរចារស្តីពីការនាំចេញផ្លែទុរេនទៅប្រទេសចិនអាចប្រព្រឹត្តិទៅដោយរលូនដោយពុំមានការរាំងស្ទះណាមួយកើតឡើង ផ្លែទុរេនកម្ពុជារំពឹងថា នឹងធ្វើការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាននៅឆ្នំាំ២០២៥ ហើយដល់ពេលនោះវានឹងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបានច្រើន។ សម្រាប់កម្ពុជាមានទីផ្សារជាក់លាក់ ហើយចំណែកភាគីចិននិងទទួលបាននូវផលិតដែលមានគុណភាពល្អ និងមានតម្លៃសមរម្យបើប្រៀបធៀបទៅនិងការនាំចូលផ្លែទុរេនរបស់ខ្លួនកាលពីពេលមុនៗ។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២៥ខែតុលាថា “អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងរៀបចំឯកសារប្រូតូកូលសម្រាប់ដំណាំទុរេន ហើយយើងសង្ឃឹមថានៅឆ្នាំក្រោយនេះអាចនាំចេញផ្លែទុរេនទៅប្រទេសចិន។ បច្ចុប្បន្នខាងភាគីចិនកំពុងតែពិនិត្យលើឯកសារនេះ ក្រោយពីពិនិត្យរួចហើយ យើងនឹងឈានទៅពិនិត្យលើពិធីសារបច្ចេកទេស ពេលត្រួតពិនិត្យហើយ ខាងភាគីចិននឹងចុះមកត្រួតពិនិត្យនៅតាមចំការទុរេនដែលយើងបានដាំដុះនិងទីតាំងវេចខ្ចប់សម្រាប់ធ្វើការនាំចេញ”។

លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន ក្រៅពីសម្តែងនូវការគាំទ្រនិងសាទរ លោកថែមទាំងបានចាត់ទុកជារឿងមួយដ៏ល្អសម្រាប់អ្នកផលិតនិងអ្នកប្រមូលទិញទុរេនសម្រាប់នាំចេញ ហើយនៅពេលកន្លងមក លោកថែមទាំងបានជំរុញការនាំចេញផ្លែទុរេនទៅប្រទេសចិនតាមរយៈអ្នកបញ្ជាទិញ និងបានផ្តល់ព័ត៌មានទៅក្រសួងពាក់ព័ន្ធអំពីភាពជាក់ស្តែងនៃចំការទុរេន ព្រមទាំងផលលំបាកនៃការនាំចេញ ឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសថៃផងដែរ។

លោក ឃឹម ប៊ុនឡែន លើកឡើងថា “បើចិនទិញផ្លែទុរេនផ្ទាល់ពីកម្ពុជា ចិននឹងទទួលបានតម្លៃល្អជាងទិញបន្តពីវៀតណាមនិងថៃ ដែលបច្ចុប្បន្នវៀតណាមក៏ដូចជាថៃ គេទទួលបានប្រាក់ចំណេញចន្លោះពី៣០ទៅ៥០% ។ ផ្ទុយទៅវិញបើឈ្មួញចិនទិញផ្លែទុរេនពីកម្ពុជាផ្ទាល់ គេចំណេញបានតម្លៃ និងផលិតផលមានគុណភាព ហើយខ្មែរយើងចំណេញបានទីផ្សារមានស្ថិរភាពនិងតម្លៃល្អ និងមានឱកាសទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ពេលដែលកម្ពុជាបើកទីផ្សារបាននៅប្រទេសចិន” ។

ទាក់ទងនិងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិន លោកធ្លាប់ឡើងថា បើកម្ពុជាអាចបើកទីផ្សារទៅប្រទេសចិនបាន អាចរកចំណូលរាប់ពាន់លានដុល្លារអាម៉េរិកចាក់ចូលមកប្រទេសកម្ពុជា ហើយទុរេននឹងក្លាយជាផលិតផលកសិកម្មសក្តានុពលមួយនេះ អាចចូលរួមចំណែកទ្រទ្រង់ដល់សេដ្ឋកិច្ចធំជាងផលិតផលផ្សេងៗទៀត ហើយក្នុងពេលបច្ចុប្បន្នលោកមានទុរេនប្រហែល៥ ០០០ដើមស្ថិតក្នុងខេត្តកំពត ហើយបាននិងពុងធ្វើការពង្រីកការដាំដុះបន្ថែមទៀតផងដែរ៕


photo_2026-11-03_19-00-27
កសិករ​គួរតាមដានព័ត៌មានកសិកម្ម​ឱ្យបានច្រើន​ ដើម្បីជាមូលដ្ឋានសម្រាប់គិតគូរដល់​ការដាំដុះឱ្យទទួលប្រាក់ចំណេញ​​

ដោយ ឡុង សារេត ខេត្តកំពង់ធំ​៖ ឯកឧត្តមបណ្ឌិត​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោមានប្រសាសន៍ថា នៅក្នុងសម័យកាលទំនើប​នេះ កសិករគួរ​តាមដាន​ព័ត៌មានអំពីកសិកម្ម​ឱ្យបានច្រើន​ ​បើពួកគាត់ប្រកប​មុខរបរកសិកម្ម ហើយ​ជីវភាព​​ពឹងផ្អែកលើការធ្វើកសិកម្មនេះ​។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍បែបនេះ ក្នុងពិធី​ជួបសំណេះសំណាល​ និងសួរសុខទុក្ខ​ប្រជាកសិករ​ជាង៣០០នាក់​នៅសាលា​ស្រុក​ស​ណ្តាន់​ ខេត្តកំពង់ធំ​ កាលព្រឹកថ្ងៃទី​៣​ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​ ពីលោក ទេព រីម អភិបាលរងស្រុកសន្ទុក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម។ ឯកឧត្តមបណ្ឌិត​មានប្រសាសន៍ថា ​“ដូចខ្ញុំលើ​កឡើងអំពីការដាំដើមខាត់ណា​ដើម​ កសិករដាំលក់បានប្រាក់ចំណេញច្រើន​នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន​ និងកម្មវីធីជាព្រឹត្តិការណ៍ផ្សេងទៀត​។ ក្នុងរដូវក្តៅ​ បើ​គេដាំអ្វីអត់បាន ​ពិសេសអ្នកដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់​ ហើយយើងផលិតបាន នោះគឺ​អាចលក់បានថ្លៃ​ ហើយវាជាលាភ​របស់យើង​ ឱ្យតែយើងអនុវត្ត​ធ្វើតាមបច្ចេកទេស​បានល្អ ។ ដូចនេះ​ទាមទារឱ្យយើងមើលព័ត៌មាន​កសិកម្មឱ្យបានច្រើន​ ជាពិសេស​ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​ ដែលមានផ្សាយ​ជារៀងរាល់ថ្ងៃ​នៅលើផេកហ្វេសប៊ុក​​ផ្លូវការរបស់​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) និងផេកហ្វេសប៊ុក​ផ្លូវការរបស់សមាគម​បណ្តាញកសិករតេជោ​”។​ ឯកឧត្តមបន្តទៀតថា​៖ “ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​នេះ​ […]

photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

កាលវិភាគផ្សព្វផ្សាយ