រោងម៉ាស៊ីនកែច្នៃក្នុងស្រុកស្នើ​ឲ្យកសិករប្តូរទម្លាប់ដាំដុះស្រូវ សែនក្រអូប និងពូជស្រង៉ែជាពូជខ្មែរមានទីផ្សារ នឹងអាចជំនួសពូជ​OM5451

ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia  បាន​ថ្លែងថា បច្ចុប្បន្ននេះ ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ មាន​ភាពសុទ្ធ ជាង ៩០% សូមបងប្អូនដាំពូជខ្មែរដើម្បីងាយស្រួលរកទីផ្សារ ហើយ​​សូមកាត់បន្ថយប្រើ​​​ពូជស្រូវ OM5451 ដោយ​​កុំប្រើថ្នាំពុល ថ្នាំសំលាប់សត្វល្អិត ឬជីគីមីច្រើនពេក (Pesticides and Insecticide)នៅក្នុងស្រែ។

ឧកញ៉ា សុង សារ៉ន លើកឡើងទៀតថា ​​ពូជចំនូន២ប្រភេទខាងលើ​នេះគឺជាពូជ ផលិតបាន​ក្នុងស្រុក​​ ជាពិសេស ពូជ ស្រង៉ែ​វិញគឺអាចជំនួស ពូជស្រូវ OM5451ពីវៀតណាមបាន ​​ហើយពូជខាងលើនេះគឺជាជម្រើសល្អ ដែលកសិករអាចពិចារណា ព្រោះមានទីផ្សារ មិនដូចពូជនាំចូលនោះទេ។​​

សម្រាប់ លោក ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបាន​លើក​ឡើងថា កន្លងទៅនៅខេត្តព្រៃវែងប្រជាកសិករ​តែងនិយមដាំស្រូវពូជប្រភេទ OM5451 នៅពេលប្រមូលផល​​ គឺពួកគាត់លក់​ឲ្យឈ្មួញវៀតណាមមក​ទិញដល់​វាលស្រែតែម្តង​​​​ ។

លោក​បាន​​លើក​ឡើងទៀត​​​​ថា បើសិន​ជារាជរដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាកសិករ​​​ប្តូទម្លាប់​មក​ដាំពូជ ស្រង៉ែឬសែនក្រអូប ជំនួស ពូជប្រភេទ OM5451វិញ គឺមាន​ការលំបាកច្រើន​​ លុះត្រាតែមានកិច្ចសន្យាច្បាស់លាស់​​នឹងការធានាតម្លៃជូនពួកគាត់ បើ​មិន​ដូច្នោះទេ គឺពេលប្រមូលផល​នឹងជួបបញ្ហា​​តម្លៃជាមិនខាន​​។​

​​លោក​បាន​បន្ថែមថា បច្ចុប្បុន្ននេះ រោងម៉ាស៊ីនលោក​ស្វាគមន៍ចាំទិញស្រូវពីកសិករឲ្យ​តែដល់ពេលប្រមូលផល​ម្តងៗ ប៉ុន្តែបើសិន​​កសិករ​នាំគ្នាធ្វើពូជស្រង៉ែ និងសែនក្រអូបនោះ​មិន​ខ្វះទីផ្សារនោះទេ។​​

​​នៅពេលប្រមូលស្រូវវស្សាខាងមុខនេះ រោងម៉ាស៊ីន​ ឈិន ប៊ុន​ថន ក្នុងស្រុកស្វាយអន្ទរគឺ កំពុងតែត្រៀម​ខ្លួន​ ក្នុងប្រមូលទិញពីកសិករ​ពី ២ពាន់តោនទៅ៣ ពាន់តោនក្នុង១ថ្ងៃ សម្រាប់​ស្តុកទុកនិងកិនកែច្នៃនាំចេញទៅផ្សារក្នុងស្រុក​និងក្រៅប្រទេស។​​​​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវឲ្យ​កសិករខ្មែរ ផ្លាស់​ប្តូទម្លាប់ពីដាំពូជស្រូវ OM5451មកប្រើពូជ សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។

កាលពី​​ចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស​ ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ​ពូជស្រូវសែនក្រអូប០១ ស្រូវផ្ការំដួល ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។


513015724_1163322355839653_6221654176276358824_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាដ៍ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធី ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងថា ការខិតខំរៀបចំបាននូវឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្ត ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាលរហូតត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការសម្របសម្រួល និងកិច្ចសហការអន្តរការដ្ឋាននៃកម្មវិធីកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល ដែលមានភាពប្រទាក់ក្រឡាគ្នា​ ពោលគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ច្បាប់»។ កិច្ចការកែទម្រង់គន្លឹះទាំងប្រាំនេះ ក្រសោបចូលនូវសមាសភាគដ៏សំខាន់ចំនួនប្រាំនៃការកែទម្រង់អភិបាលកិច្ចរបស់កម្ពុជា រួមមាន៖ ទី១ – ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។​ ទី២ – ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព។ ទី៣ – ការកសាងធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ ភាពឆ្លាតវៃ និងសមត្ថភាព។ […]

images
កសិករ​ឥណ្ឌា​ប្រឆាំង​ការ​នាំ​ចូលពូជ​ដំណាំ​កប្បាសបង្កាត់​ហ្សែន​ពី​អាម៉េរិក​ ចូលក្នុងប្រទេស

ហារីយ៉ាណា៖ កសិករឥណ្ឌាមា្នក់ បាននិងកំពុងដាំកប្បាសទើបបង្នាត់ហ្សែនថ្មី ហើយត្រូវបានគេស្គាល់ឈ្មោះអស់រយៈពេល១៥ឆ្នាំកន្លងមកហើយថា ជាពូជកប្បាសបង្កាត់ឈ្មោះជាភាសាលាតាំង បាសីលូស ធូរីងហ្សីនីស (Bacillus Thuringiensis) ដាំនៅក្នុងរដ្ឋហារិយ៉ាណា (Haryana) នៃប្រទេសឥណ្ឌា ភាគខាងជើងនៃប្រទេសឥណ្ឌា ដោយពូជ​កប្បាសថ្មីនេះ បានមកពីការបង្កាត់ហ្សែន​ថ្មី ​ដើម្បី​ទប់ទល់​នឹង​សត្វល្អិតចង្រៃ។ កសិកររូបនេះលោក​បានិយាយថា «​គ្រាប់កប្បាស បាសីលូស ធូរីងហ្សីនេស ឬហៅកាត់ថា ធីប៊ី (BT) ដែលគេចែកឱ្យដំបូង គឺល្អណាស់។ យើងទទួលបានលទ្ធផលល្អណាស់។ វាផ្តល់ទិន្នផលល្អ និងនៅពេលលក់មានតម្លៃខ្ពស់ ហើយនៅពេលដាំយើងមិនចាំបាច់បាញ់ថ្នាំសម្លាប់សត្វល្អិតឡើយ»។ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានអាស៊ី (Chenal News Asia) បានឱ្យដឹងថា ប៉ុន្តែនៅពេលក្រោយៗមកទៀត គុណភាពពូជកម្បាស ធីប៊ី ចាប់ផ្តើមប្រែប្រួលខុសស្រឡះ។ ហ្វូងដង្កូវពណ៌ផ្កាឈូក ដែលស៊ាំនឹងពូជកប្បាសកែប្រែហ្សែនថ្មីនេះ អាចបំផ្លាញទិន្នផលកប្បាស ឥឡូវនេះគំរាមកំហែងដល់ដំណាំក្បាសតែម្តង។ ដូច្នេះដើម្បីការពារកប្បាសបាន កសិកររូបនេះ ត្រូវពឹងលើថ្នាំសម្លាប់សត្វល្អិត។ លោកបាននិយាយថា​ «ប៉ុន្តែការប្រើថ្នាំបាញ់សម្លាប់សត្វល្អិតអស់លុយច្រើនណាស់។ ទាំងអស់នេះ គឺវា​ជា​មូល​ហេតុ​នាំឱ្យ​កសិករឈប់​ដាំ​ពូជ​កប្បាស​ក្នុង​ស្រុក។ ជាពិសេស នៅក្នុងរដូវរាំងស្ងួត គឺពិបាកមែនទែន ដោយសារមានសត្ចល្អិតចង្រៃច្រើនពេក»។ រហូតដល់ពេលបច្ចុប្បន្ននេះ ជាង៩៦ភាគរយនៃកប្បាស […]

505ec639459097e8b7cdc07cb7348698
ឥណ្ឌូណេស៊ី​ត្រៀម​ដី​២០ ០០០​ហិកតា ​សម្រាប់​ដាំ​ស្រូវ​ឲ្យ​ប៉ាឡេស្ទីន

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីនឹងសហការគ្រប់គ្រង់ជាមួយប៉ាឡេស្ទីន លើផ្ទៃដីកសិកម្មទំហំ២០​ ០០០ហិកតា ដើម្បីដាំស្រូវ និងដំណាំសាកវប្បកម្មផ្សេងទៀត សម្រាប់បញ្ជូនទៅកាន់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន អង់តារ៉ា (ANTARA) របស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ខមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក រ៉េសបាសៀ សាលីមៀ (Rezq Basheer-Salimia) នៅទីក្រុងហ្សាកាតាថា «យើងកំពុងរៀបចំដីកសិកម្មទំហំពី១០​ ០០០ ទៅ២០ ០០០ហិកតាសម្រាប់ដាំស្រូវ និងដាំប្លែ»។ លោករដ្ឋមន្ត្រីបាន​គូស​បញ្ជាក់​ថា ប្រជាជនប៉ាឡេស្ទីន​ពូកែ​ខាង​គ្រប់​គ្រង​ទឹក​ដោយ​សារ​គុណ​សម្បត្តិ​ភូមិសាស្ត្រ​របស់​ខ្លួន។  ជនជាតិប៉ាឡេស្ទីន​មាន​ជំនាញ​ពិសេស​ក្នុង​បច្ចេកវិជ្ជា​ប្រព័ន្ធ​ធារាសាស្ត្រ​តំណក់​ទឹក ដែល​ស័ក្តិសម​សម្រាប់​ការអភិវឌ្ឍ​ផ្នែក​សាកវប្បកម្ម។ ក្រោមកិច្ចសហការនេះ អ្នកជំនាញប៉ាឡេស្ទីននឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីណែនាំអំពីបច្ចេកវិទ្យាធារាសាស្ត្រ ដើម្បីបង្កើនគុណភាពដីកសិកម្ម ដែលប៉ាឡេស្ទីននឹងសហការគ្រប់គ្រងនៅក្នុងតំបន់ស៊ូម៉ាត្រាខាងត្បូង និងតំបន់កាលីម៉ាន់តាន់។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានជូនដំណឹងថា ទិន្នផលភាគច្រើន រួមទាំងទិន្នផលស្រូវ ដែលដាំដុះលើផ្ទៃដីទំហំ២០ […]

images
ឥណ្ឌូណេស៊ី គ្រោងចុះកិច្ចព្រមព្រៀងទិញស្រូវសាលីពីអាម៉េរិកក្នុងទឹកប្រាក់១,២ពាន់ដុល្លារ ដើម្បីបន្ធូរបន្ថយអត្រាឡើងពន្ធ

ហ្សាការតា៖ សមាគមរោងម៉ាស៊ីនកិនម្សៅរបស់ប្រទេសឥណ្ឌូណេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចូលស្រូវសាលីរបស់អាម៉េរិក យ៉ាងហោចណាស់មួយលានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងតម្លៃជាទឹកប្រាក់ចំនួន១,២ពាន់លានដុល្លារ ដើម្បីចៀសវាងការយកពន្ធដ៏អាក្រក់បំផុតរបស់ប្រធានាធិបតីអាម៉េរិក លោក​ ដូណាល់ ត្រាំ (Donald Trump)។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អៀឡាងហ្គា ហាតាតូ​ (Airlangga Hartarto) បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងបង្កើនការនាំចូលកសិផលពីសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយកពន្ធកាន់តែតឹងរ៉ឹង និងកាន់តែច្រើន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងថ្មីណាមួយ។ ចំណែកប្រធានសមាគមរោងម៉ាស៊ីនកិនម្សៅឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះថា «យើងមានកិច្ចព្រមព្រៀងរួចហើយរវាងទិញស្រូវសាលីចំនួនមួយលានតោន នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៣០»។ លោក​បាននិយាយ​បន្តទៀត​ថា កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃជាទឹកប្រាកើ​ប្រមាណ ២៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥​។ លោកបានមានប្រសាសន៍ថា «នៅក្នុងបរិបទនៃការចរចារលើអត្រាពន្ធលើប្រទេសឥណ្ឌូណេស៊ី យើងជាអាជីវកម្មឯកជនរួមគ្នាជាមួយអាជីវកម្មឯកជនរបស់អាម៉េរិក បានយល់ព្រមចុះកិច្ចព្រមព្រៀងមួយជាមួយគ្នា»។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៦ […]

កាលវិភាគផ្សព្វផ្សាយ