ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ដាន ដើម្បីជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា

Front Page

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា ដែលធ្វើ​ឡើងនៅទីស្តីការក្រសួងបរិស្ថាន។

ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវសក្តានុពលនៃតម្រូវការហិរញ្ញប្បទានបៃតងដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចូលរួមកោតសរសើរ និងសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងកិច្ចការ ការពារបរិស្ថាន និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ក៏ដូចការរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អភិរក្សមួយចំនួន។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតក៏បានផ្តល់ជាព័ត៌មានបន្ថែមជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីប្រភេទផលិតផលហិរញ្ញប្បទានបៃតងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលក្នុងនោះរួមមាន៖ ហិរញ្ញប្បទានបៃតងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងហិរញ្ញប្បទានបៃតងក្រោមក្របខណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Financing Facility)នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។

ជាលទ្ធផលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថានក្នុងការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតងដល់គម្រោងរបស់ក្រសួងបរិស្ថាន ដែលចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (mitigation) និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (Adaptation)៕


image_2026-07-01_13-10-29
កាហ្សាក់ស្ថាន និងហូឡង់ ចុះព្រមព្រៀងលើគម្រោងរួម ក្នុងតម្លៃ១៨៥លានដុល្លារ

អាំស្ទើដាំ៖ ប្រទេសកាហ្សាក់ស្ថាន និងប្រទេសហូឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឈានដល់ការរៀបចំគម្រោងរួម ដែលមានតម្លៃទឹកប្រាក់ជិត១៨៥លានដុល្លារ ក្នុងអំឡុងវេទិកាធុរកិច្ចកាហ្សាក់ស្ថាន-ហូឡង់ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីក្រុងអាំស្ទើដាំ ប្រទេសហូឡង់។ វេទិកានេះ គឺជាព្រឹត្តិការណ៍នៃបេសកកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកាហ្សាក់ស្ថានទៅកាន់ប្រទេសហូឡង់ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការប្រមូលផ្តុំក្រុមហ៊ុន និងអង្គការជាង៥០០ស្ថាប័ន មកពីជាង៤០ប្រទេស ព្រមទាំងភ្ញៀវមកចូលរួមពី១២០ប្រទេស។ ប្រទេសហូឡង់ គឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកាហ្សាក់ស្ថាន នៅក្នុងសហភាពអឺរ៉ុប។ ក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ពាណិជ្ជកម្មទ្វេភាគី បានឈានដល់៩៧០លានដុល្លារ កើនឡើង៥៧,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកការនាំចេញរបស់កាហ្សាក់ស្ថាន មានទឹកប្រាក់ចំនួនសរុបជាង៩៣០លានដុល្លារ គឺកើនឡើង៦៥ភាគរយ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាហរណកម្ម កាហ្សាក់ស្ថាន លោក អាម៉ាន ហ្សាកាលីយេ​ (Arman Shakkaliyev) បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមកដ៏រឹងមាំរបស់អាជីវកម្ម នៅក្នុងប្រទេសទាំងពីរ។ កាហ្សាក់ស្ថានត្រៀមខ្លួនជាស្រេចក្នុងការពង្រីកការផ្គត់ផ្គង់ផលិតផល ដែលមានគុណភាពទៅកាន់ទីផ្សារអឺរ៉ុប និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងវិនិយោគ ពាក់ព័ន្ធនឹងដៃគូហូឡង់។” វេទិកាធុរកិច្ចនេះ បានប្រមូលផ្តុំក្រុមហ៊ុនមកពីប្រទេសកាហ្សាក់ស្ថាន លើវិស័យកសិអាហារ ការកែច្នៃម្ហូបអាហារ និងភស្តុភារកម្ម។ អ្នកចូលរួមបានបង្ហាញពីសក្តានុពលនៃការនាំចេញរបស់ខ្លួន […]

photo_2026-07-01_08-08-39 (4)
សហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនប្រកាសដាក់ដេញថ្លៃជ័រកៅស៊ូ ដើម្បីការពារផលប្រយោជន៍កសិករ 

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសដាក់ដេញថ្លៃជ័រកៅស៊ូ ពី១៥តោន ទៅ១៧តោន ដើម្បីការពារផលប្រយោជន៍របស់សហគមន៍ជាម្ចាស់ទំនិញ ក្នុងតម្លៃមួយដោយមិនមានការឃុបឃិតរបស់ឈ្មួញ។ លោក ផៃ សុផល មកពីសហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនបានឱ្យដឹងថា ការប្រកាសបិទការដេញថ្លៃ គឺនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦  ដោយបានកំណត់លក់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈការដេញថ្លៃ។ សហគមន៍ខាងលើ​បាន​លើកឡើងថា មូលហេតុចម្បងនៃការប្រកាសដេញថ្លៃជាសាធារណៈនេះ គឺដើម្បីបង្កើនឱកាសឱ្យមានការប្រកួតប្រជែងតម្លៃដោយសេរី ធានាតម្លាភាព យុត្តិធម៌ និងមិនមានការលាក់លៀម។ ជាពិសេស ការពារផលប្រយោជន៍របស់សហគមន៍កសិករជាម្ចាស់ទំនិញ ជៀសវាងការត្រូវរ៉ូវគ្នាជាសម្ងាត់រវាងឈ្មួញ ឃុបឃិតគ្នាបញ្ចុះតម្លៃ ឬបង្ខំទិញក្នុងតម្លៃថោក ដែលធ្វើឱ្យអ្នកលក់ខាតបង់។ ការដាក់ដេញថ្លៃជាវិធីមួយ ដែលទទួលបានតម្លៃល្អបំផុត នៅពេលមានការប្រកួតប្រជែងជាចំហ ដូច្នេះឈ្មួញណាហ៊ានផ្តល់តម្លៃខ្ពស់ជាងគេ និងសមរម្យជាងគេនឹងទទួលបានឱកាសទិញ ដែលនេះជួយឱ្យសហគមន៍ទទួលបានផលចំណេញអតិបរមា។ សរុបមក ការដេញថ្លៃជាសាធារណៈ គឺជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការលុបបំបាត់ការកេងប្រវ័ញ្ច និងការផ្ដាច់មុខពីសំណាក់ឈ្មួញកណ្ដាល។ លោកស្រី ឆៃ លីនណែត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនបានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមណ៍មានសមាជិកចំនួន១៩នាក់ ផ្ទៃដីដាំដុះចំនួន២០៤ […]

image_2026-07-01_12-23-14
ហ្វីលីពីនាំចេញផ្លែម្នាស់ជាលើកដំបូងទៅកាន់ប្រទេស អេមីរ៉ាត អារ៉ាប់រួម

ម៉ានីល៖ ប្រទេសហ្វីលីពីនបាននាំចេញផ្លែម្នាស់ស្រស់ពីកោះមីនដាណាវ (Mindanao) ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដោយពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្មហ្វីលីពីន បានប្រារព្ធពិធីបញ្ជូនផ្លែម្នាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅកំពង់ផែក្នុងទីក្រុងដាវ៉ៅ (Davao) សម្រាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែប្រទេសអេមីរ៉ាត អារ៉ាប់រួម។ ការដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុននាំចេញផ្លែម្នាស់ ពូជ អឹមឌី២ (MD2) ស្រស់ចំនួន១៨តោន ដែលខ្ចប់ក្នុង១ ៥០០ប្រអប់។ ផ្លែម្នាស់នេះមានប្រភពមកពីកសិដ្ឋាននៅភាគខាងត្បូងប្រទេសហ្វីលីពីន ហើយត្រូវបានគេរំពឹងថា នឹងដឹកដល់ប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅថ្ងៃទី២៥ ឬ២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន បានឱ្យដឹងថា ម្នាស់គឺជាផលិតផលនាំចេញឈានមុខគេរបស់ប្រទេសហ្វីលីពីន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសអេមីរ៉ាត អារ៉ាប់រួម។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ​ ឡូរ៉ែល បានមានប្រសាសន៍ថា ការនាំចេញនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកទីផ្សារក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មរបស់ហ្វីលីពីន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ផលិតផលហ្វីលីពីនគ្រប់ប្រភេទ ដែលឈានដល់ទីផ្សារថ្មី ឬមានស្រាប់  គែបង្ហាញឱ្យឃើញនូវប្រាក់ចំណូលកាន់តែច្រើនសម្រាប់កសិករ ការងារកាន់តែច្រើនសម្រាប់កម្មករ និងផ្តល់តម្លៃកាន់តែច្រើន នៅតាមផ្ទះ។ នោះហើយជាមូលហេតុ ដែលយើងកំពុងខិតខំស្វែងរកឱកាសនាំចេញថ្មីៗ […]

image_2026-07-01_11-01-05
ឥណ្ឌូណេស៊ី ទទួលបានសិទ្ធិនាំចេញត្រីចូលទីផ្សារវារីវប្បកម្ម របស់សហភាពអឺរ៉ុបឡើងវិញ

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បាននាំចូលទៅកាន់ទីផ្សារវារីវប្បកម្មរបស់អឺរ៉ុបឡើងវិញហើយ បន្ទាប់ពីបានអនុញ្ញាតឱ្យនាំចេញត្រីចិញ្ចឹមទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប។ លោកស្រី អ៊ីហ្សាទីនី (Ishartini) ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ និងផលិតផលជលផល នៃទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងគ្រប់គ្រងផលិតផលជលផល បានឱ្យដឹងថា ការអភិវឌ្ឍនេះមានសារៈសំខាន់ណាស់សម្រាប់កសិករចិញ្ចឹមត្រីឥណ្ឌូណេស៊ី ដែលបញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភ បន្ទាប់ពីឥណ្ឌូណេស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជី អ្នកនាំចេញត្រីទៅអឺរ៉ុប។ លោកស្រីបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍​ កាលពីសប្តាហ៍មុនថា ដំណឹងនេះជាល្អសម្រាប់អាជីវកម្មវារីវប្បកម្ម បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជីប្រទេស ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលវារីវប្បកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ លោកស្រីបានពន្យល់ថា ឥណ្ឌូណេស៉ីឥឡូវនេះទទួលបានការអនុញ្ញាតឱ្យនាំចូលឡើងវិញតាមរយៈសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីបានសន្មតថា ការស្តារលទ្ធភាពទទួលបានទីផ្សារឡើងវិញ គឺដោយសារការចរចាយ៉ាងស្វិតស្វាញ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់សហភាពអឺរ៉ុប។ លោកស្រីបានបន្ថែមថា ក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានប្រើប្រាស់បណ្តាញការទូតផ្សេងៗ ដើម្បីតស៊ូមតិសម្រាប់វិស័យវារីវប្បកម្មរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងតាមរយៈកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ តាមរយៈការចរចា ក្រសួងកិច្ចការសមុទ្រ និងជលផល បានអនុវត្តវិធីសាស្រ្តយ៉ាងសកម្ម និងស៊ីជម្រៅ ដើម្បីការពារផលប្រយោជន៍របស់វិស័យវារីវប្បកម្ម ដោយរំពឹងថា នឹងបន្តនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបសម្រាប់ផលិតផលត្រីចិញ្ចឹម។ លោកស្រីក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំទីក្រុងហ្សាការតា ស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងប្រ៊ុចសែល ក្រសួងការបរទេស […]

កាលវិភាគផ្សព្វផ្សាយ