យុវជនជមានចំណេះដឹងលើការឆុងកាហ្វេចង់ឱ្យមានកម្មវិធីប្រកួតសិល្បៈឡាតេអាតជើងឯកជាប្រចាំឆ្នាំដើម្បីឱ្យកម្ពុជាមានសមត្ថភាពកាន់តែប្រសើរ

photo_2026-03-31_15-21-30 (2)

ដោយ ឡុង សារេត

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកកម្ពុជា-ចិនលើកដំបូងក្នុងឆ្នាំ២០២៦បានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២៩ ខែមីនា។ សម្រាប់យុវជនដែលមានចំណេះដឹងលើការឆុងកាហ្វេចង់ឃើញការរៀបចំកម្មវិធីបែប អន្តរជាតិបែបនេះបន្តទៀតរៀបចំនៅកម្ពុជាឱ្យបានជារៀងរាល់ឆ្នាំដើម្បីពលរដ្ឋក្នុងស្រុកដែលមានចំណេះដឹងលើការងារឆុងកាហ្វេអាចបង្កើនសមត្ថភាពកាន់តែប្រសើរថែមមួយកម្រិតទៀតនៅពេលអនាគត។

លោក កុសល និស្ស័យ ជាម្ចាស់ជ័យលាភីលេខ៣ពីការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា ចិនឆ្នាំ២០២៦ មកពីខេត្តកណ្តាល បានទទួលស្គាល់ថាកម្មវិធីប្រកួតសិល្បៈឡាតេអាតកម្ពុជា ចិននេះថាជាកម្មវិធីល្អ ព្រោះវាជួយឱ្យយុវជនក្នុងប្រទេសមានដែលមានចំណេះដឹងលើការឆុងកាហ្វេ រឹតតែមានសមត្ថភាពកាន់តែប្រសើរឡើងទៅលើការរចនារូប ឬការចាក់រូបលើកែវកាហ្វេ។

លោកបន្តថា ក្នុងនាមជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ៣ពីកម្មវិធីប្រកួតសិល្បៈឡាតេអាត បានផ្តល់នូវបទពិសោធន៍ល្អៗ អាចឱ្យខ្លួនឯកយកចំណេះដឹងក៏ដូចជាបទពិសោធន៍នេះទៅពង្រឹងសមត្ថភាពបន្ថែមដើម្បីចូលរួមនៅកម្មវិធីនៅពេលអនាគត។

លោក កុសល និស្ស័យ បានគូសបញ្ជាក់ថាបន្ថែមថា “ខ្ញុំចង់ឃើញកម្មវិធីនេះជារៀងរាល់ឆ្នាំ ។ប្រសិនបើមានអ្នករៀបចំកម្មវិធីឡើងបាន ខ្ញុំគិតថាយុវជនយើងកាន់តែមានគុណភាពខ្លាំងជាងនេះ ដោយសារគាត់បានចូលរួមក្នុងការប្រកួតស្ទើតែរាល់ឆ្នាំ។ដូចនេះ ការប្រកួតសិល្បៈឡាតេអាតពីមួយឆ្នាំទៅមួយឆ្នាំគាត់នឹងមានការអភិវឌ្ឍខ្លួនឯងកាន់តែខ្លាំង”។

លោក ហុយ ឆេងលី ម្ចាស់ជ័យលាភីលេខ២មកពីខេត្តមណ្ឌលគិរី បានឱ្យដឹងថាលោក បានចូលប្រឡូកនៅក្នុងវិស័យកាហ្វេតាំងពីឆ្នាំ២០២០ ប៉ុន្តែមិនសូវស៊ីជម្រៅខ្លាំងប៉ុន្មាននោះទេ ហើយទើបតែចាប់ផ្តើមជាក់លាក់នៅឆ្នាំ២០២៣ ហើយធ្លាប់បានចូលរួមប្រកួតស្នាដៃចាក់រូបលើកែវកាហ្វេម្តងនៅក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេស ប៉ុន្តែមិនទទួលបានពានរង្វាន់លើកទឹកចិត្តនោះទេ។

លោកបន្តថា  “សម្រាប់ការចូលរួមប្រកួតប្រជែងសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិនឆ្នាំ២០២៦ជាមួយបេក្ខជនផ្សេងទៀត ខ្ញុំពុំដែលរំពឹងថាអាចទទួលបានជ័យលាភីលេខ២ដូចពេលនេះទេ ដោយសារបេក្ខជនចូលរួមប្រកួតសុទ្ធតែអ្នកមានសមត្ថភាពក្នុងការចាក់រូបលើកែវកាហ្វេ ហើយភាគច្រើនពួកគាត់រស់នៅទីក្រុងភ្នំពេញ ។ ដោយឡែកយើងវិញរស់នៅតាមជនបទមានពេលខ្លះការប្រើប្រាស់ឧបករណ៍នៅមានកម្រិតវាមិនទំនើបដូចហាងកាហ្វេបើកនៅក្រុងភ្នំពេញ”។តែទោះជាបែបនេះ នូវតែព្យាយាមរចនារូបភាពនៅលើកែវកាហ្វេជាប្រចាំ នៅពេលមានភ្ញៀវកំម្ម៉ង់កាហ្វេ”។

លោក កែន ណាល់ ម្ចាស់ជ័យលាភីលេខ១ មកពីខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ពាក់ព័ន្ធកាហ្វេ លោកមានបទពិសោធន៍៨ឆ្នាំ ហើយទាក់ទងនិងសិល្បៈឡាតេអាតនេះលោកបានចូលចិត្តតាំងពីធ្វើការលើកដំបូង តាមរយៈកម្មវិធីបង្ហាញនៅតាមទូរទស្សន៍ ក៏ដូចជានៅតាមបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ។

បើតាមលោក កែន ណាល់, ការចូលរួមប្រកួតសិល្បៈឡាតេអាតលើកដំបូងនេះ លោកមិនធ្លាប់រំពឹងថាទទួលបានជ័យលាភីលេខ១នោះទេ គឺមានចិត្តត្រឹមតែចង់ចូលរួមទទួលយកអារម្មណ៍មួយទាក់ទងនិងការប្រកួតប្រជែងពិតៗនៅលើផ្នែកឡាតេអាត ដោយសារលោកធ្លាប់មានបទពិសោធន៍ខ្លះលើសិល្បៈឡាតេអាតនេះ។

លោក កែន ណាល់ បន្តថា “នៅស្រុកយើងសិល្បៈឡាតេអាតមិនទាន់មានការរីកចម្រើនដូចបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកទេ ។ តែនៅថ្ងៃខាងមុខខ្ញុំគិតថា បើយើងមានការរៀបចំកម្មវិធីប្រកួតប្រជែងបែបនេះជារៀងរាល់ឆ្នាំ វានឹងជួយដល់សិល្បៈឡាតេអាត មានការរីកលូតលាស់បន្ថែមទៀត។ ដូចនេះក្មេងៗជំនាន់ក្រោយ អាចនិងមានការបណ្តុះបណ្តាលលើសិល្បៈចាក់រូបលើកែវកាហ្វេ មានកាន់តែច្រើនថែមទៀត និងអាចមានឱកាសចូលរួមប្រកួតនៅខាងក្រៅប្រទេសថែមទៀត”។

អ្នកស្រី គ្រុយ ស្រីនាង គណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត (ឆុងកាហ្វេ) មានប្រសាសន៍ថា “សម្រាប់បេក្ខជនចូលរួមប្រកួតបានជ័យលាភី ទទួលបាន អត្ថប្រយោជន៍ច្រើនគួរសម ហើយខ្ញុំលឺថា អ្នករៀបចំកម្មវិធីនេះនឹងជញ្ជូនពួកគាត់ទៅស្វែងយល់នៅប្រទសចិនទៅលើវគ្គឆុងកាហ្វេថែមទៀត។ ដូចនេះជាឱកាសល្អសម្រាប់អ្នកទទួលបានជ័យលាភី”។

 អ្នកស្រីបន្តថា “សម្រាប់បេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ គាត់អាចជាអ្នកជំនាញឆុងកាហ្វេមួយតំណាងឱ្យស្រុកខ្មែរ ក្នុងជំនាញចាក់រូបលើកាហ្វេ។ លើសពីនេះនៅថ្ងៃខាងមុខគាត់អាចនឹងចូលរួមការប្រកួតនៅខាងក្រៅប្រទេសផងដែរ”។

សូមជម្រាបជូនថា នៅក្នុងពិធីបិទព្រឹត្តិការណ៍ “ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦”  ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា  គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់មួយដើម្បីជំរុញដល់ការផ្លាស់ប្តូរ វប្បធម៌ទទួលទានកាហ្វេ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មសំខាន់ៗ រវាងកម្ពុជា-ចិន ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍរួមបញ្ចូលគ្នានៃខ្សែ ច្រវាក់ឧស្សាហកម្មកាហ្វេល្បីៗក្នុងស្រុក ការបង្ហាញទេពកោសល្យរបស់ យុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ។ តាមរយៈ ព្រឹត្តិការនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគិនចិនបង្កើននូវកិច្ចទំនាក់ ទំនងជាមួយអាជីវកម្មក្នុងស្រុក អ្នកចែកចាយក្នុងស្រុក និងអ្នកជំនាញ ឧស្សាហកម្មបានជួបពិភាក្សាគ្នា និងជំរុញព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុង គោលដៅរួមដូចខាងក្រោម៖

១) លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍តាមរយៈការពង្រឹងសមត្ថភាព របស់អ្នកជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា និងការពង្រឹងសេវាកម្មម្ហូប អាហារនិងភេសជ្ជៈនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ។

២)ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកាហ្វេនៅកម្ពុជាក្នុងការអភិវឌ្ឍត ភ្ជាប់ពីផលិតកម្មកាហ្វេក្នុងស្រុករហូតដល់ការកែច្នៃ និងការបម្រើសេវា កម្មកាហ្វេ ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគិនពីប្រទេសចិន។

៣)ជាវេទិការផ្លាស់ប្តូរទេពកោសល្យដ៏ប៉ិនប្រសព្វរបស់យុវជនកម្ពុជាលើ ជំនាញវិជ្ជាជីវៈផ្នែកឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ និងកិច្ចការងារ សប្បុរសធម៌ដែលឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវសង្គមក្នុងវិស័យធុរ កិច្ចទេសចរណ៍។

៤)ការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន តាមរយៈការប្រើប្រាស់វប្បធម៌កាហ្វេ ជាការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យ ទេសចរណ៍។

 ៥)ប្រែក្លាយព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍កម្រិតអន្តរជាតិ។

៦)បង្កើនបណ្តាញទំនាក់ទំនងរបស់អ្នកជំនាញឧស្សាហកម្មទេសចរណ៍ ដែលចង់ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងក្នុងអាជីវកម្មកាហ្វេ។

៧)ការចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងក្នុងនោះមាន៖ បង្កើតសួនកសិកម្មកាហ្វេដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីជំរុញកំណើនឧស្សាហកម្ម កាហ្វេទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលអនាគត, អភិវឌ្ឍន៍មូលធនមនុស្សកម្ពុជាឱ្យមានជំនាញស្របតាមស្តង់ដាអន្តរជាតិ,សហការជាមួយស្ថានប័នបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដែលមានសក្តានុ ពលផ្នែកម្ហូបអាហារ និងភេសជ្ជៈ (F&B) ដូចជាសណ្ឋាគារ និងរមណីយដ្ឋាន One Park ដើម្បីប្រែក្លាយជាទីតាំងបណ្តុះបណ្តាលក្នុងទីក្រុង និងជាមជ្ឈមណ្ឌល សម្រាប់ធ្វើតេស្តទទួលស្គាល់វិញ្ញាបនបត្រផ្នែកឆុងកាហ្វេ Coffee Latte Barista កម្រិតអន្តរជាតិ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ