អឺរ៉ុបខ្វះជីនាងវង ដោយសារសង្គ្រាមអ៊ីរ៉ង់ និងភ្លៀងជោគជាំពេកនៅតំបន់ដាំដុះ

image_2026-03-17_15-59-31

អាំស្ទែដាំ៖ ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បាននិយាយថា នៅក្នុងសប្តាហ៍នេះ អ្នករកស៊ីផ្នែកដឹកជញ្ជូនជីនាងវង ត្រូវចាំទុកអំពីភាពមិនច្បាស់លាស់បែបនេះ ដែលរំខានដល់ការផ្គត់ផ្គង់ ការពន្យារពេល និងការលុបចោលជើងហោះហើរ។

ក្នុងរយៈពេលជិតពីរសប្តាហ៍ ឧស្សាហកម្មគ្រឿងផ្សំម្ហូប បានប្រឈមមុខនឹងការរំខានជាច្រើន ដែលបានផ្លាស់ប្តូរលក្ខខណ្ឌធ្វើពាណិជ្ជកម្ម ព្រោះសង្គ្រាមបង្កឡើងដោយ អ៊ីស្រាអែល អាម៉េរិក  និងអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះក្នុងតំបន់កាន់តែធំឡើងៗ ចំណែកភ្លៀងធ្លាក់ឥតឈប់ឈរនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក បានកាត់បន្ថយទិន្នផល និងបង្កផលប៉ះពាល់ដល់គុណភាព ជាពិសេសការពន្យារពេលនៃការហោះហើរ និងការលុបចោលជើងហោះហើរ បានបង្កភាពមិនច្បាស់លាស់បន្ថែមទៀតដល់ទីផ្សារបន្លែ។

ពាណិជ្ជករហូឡង់ម្នាក់ បានមានប្រសាសន៍ថា មានកត្តាជាច្រើនបានកើតឡើងនៅសប្តាហ៍នេះ។ នៅពេលជម្លោះកាន់តែរីករាលដាលដល់តំបន់ផ្សេងទៀតនៅមជ្ឈិមបូព៌ា ធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសពីប្រទេសកេនយ៉ា ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានលុបចោលស្ទើរទាំងអស់។ ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ជីនាងវងបង្កឡើងដោយការពិបាកដឹកជញ្ជូនទៅកាន់អឺរ៉ុបជិត បានធ្លាក់ចុះ៥០ភាគរយ។ ចំណែកការផ្គត់ផ្គង់ជីនាងវងពីប្រទេសអ៊ីស្រាអែល ក៏កាន់តែមានការរឹតត្បិត ដោយមានជើងហោះហើរតិចតួចពេក និងកន្លែងដឹកទំនិញចេញក៏កាត់បន្ថយដែរ ព្រោះខ្លាចគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។

ពាណិជ្ជកររូបនេះ បាននិយាយបន្ថែមថា លក្ខខណ្ឌនៃការដាំដុះនៅប្រទេសកេនយ៉ាក៏រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផងដែរ។ ជិតបីសប្តាហ៍កន្លងមក ភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរបណ្តាលឱ្យខូចខាត និងនាំឱ្យមានជំងឺដល់ដំណាំជីនាងវង ដែលធ្វើឱ្យការផ្គត់ផ្គង់ជីបាត់បង់ជាង៣០ភាគរយ។

ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បានសន្និដ្ឋានថា ដំណើរការផ្គត់ផ្គង់ជីនាងវង ក្នុងសប្តាហ៍នេះ គឺនៅល្អក្រោមពាក់កណ្តាលនៃបរិមាណធម្មតា ដោយសារជើងហោះហើរប្រហែល៥០ភាគរយប៉ុណ្ណោះ ដែលបានហោះចេញពីប្រទេសកេនយ៉ា ឬពីអ៊ីស្រាអែល ហើយបានទៅដល់តំបន់អឺរ៉ុប។ ហេតុដូច្នេះហើយ លទ្ធភាពទទួលបានជីនាងវង នៅអឺរ៉ុប ក្នុងសប្តាហ៍នេះ គឺមានកម្រិតតិចតួចខ្លាំងណាស់ បើប្រៀបធៀបទៅនឹងវិបត្តិដឹកជញ្ជូនបង្កដោយការផ្ទុះភ្នំភ្លើងកោះ អ៊ីស្លង់ កាលពីឆ្នាំ២០១១ ដែលនៅពេលនោះ យ៉ាងហោចណាស់មានការផ្គត់ផ្គង់ជីនាងវងមួយចំនួនមកពីប្រទេសអ៊ីតាលី។

មានការចង្អុលបង្ហាញថា ចាប់ពីពាក់កណ្តាលសប្តាហ៍ក្រោយទៅ ស្ថានភាពអាចប្រសើរឡើងទាក់ទងនឹងគុណភាពជីនាងវង និងដំណើរការជញ្ជូន។ ការព្យាករណ៍នេះដោយផ្អែកលើព័ត៌មានបច្ចុប្បន្ន និងការសន្មតប៉ុណ្ណោះ ខណៈពេលស្ថានភាពភូមិសាស្ត្រនយោបាយនៅតែមានការប្រែប្រួល។

ចំណែកការប្រែប្រួលតម្លៃថាមពល គឺជាកត្តាមួយទៀត ដែលជះឥទ្ធិពលដល់វិស័យដឹកជញ្ជូនជីនាងវងនេះ​ ហើយក្រុមពាណិជ្ជករនិយាយថា តម្លៃប្រេងឥន្ធនៈកំពុងផ្លាស់ប្តូរក្នុងមួយម៉ោងម្តង។ ការបិទច្រកសមុទ្រ ហ័រមុស (Hormuz) អាចមានផលវិបាកសម្រាប់ថ្លៃដឹកជញ្ជូន។  តម្លៃប្រេងឆៅក្នុងមួយធុងបារ៉ែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ឧទាហរណ៍ ពី៨០ដុល្លារ  ទៅ១២០ដុល្លារ ក្នុងរយៈពេលតិចជាងមួយថ្ងៃ។ ការប្រែប្រួលលឿនទាំងនេះធ្វើឱ្យប្រតិកម្មទីផ្សារមិនអាចទាយទុកជាមុនបាន ស្របពេលអ្នកដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងកន្លែងស្តុកទុក នឹងគ្មានជម្រើសអ្វីក្រៅពីដំឡើងថ្លៃទេ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ