ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”

photo_2026-03-09_17-09-30

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦,  ឯកឧត្តម  ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ  “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។

ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ  ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង  ពិធីនេះ ត្រូវបានកំណត់ប្រធានបទ  សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ  សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី សមភាពយេនឌ័រ  ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំរៀបចំជារៀងរាល់ឆ្នាំនូវ  ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកលែងនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩  ដើម្បីបង្កា និងជាឱកាសសម្តែងនូវការកោតសសើរ គាំទ្រ និងលើកទឺកចិត្តចំពោះបុគ្គលិកស្ត្រី ដែលបានលះបង់កំលាំងកាយ កម្លាំងចិត្ត និងខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តម  ចាន់ សីហា  បន្ថែមថា យោងតាមប្រធានបទ នៃឆ្នាំនេះ សន្តិភាព និងសន្តិសុខ ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន  ដែលអាចជំរុញលើការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែង ព្រមទាំងធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់ឱកាសល្អ ប្រសើរឱ្យស្ត្រី បុរស កុមារី និងកុមារា បានរស់នៅ ជួបជុំក្រុមគ្រួសារ បានទទួលការសិក្សារៀនសូត្រ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស លើមុខជំនាញ មុខរបរតាមវិស័យ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួន និងរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើន រុងរឿង។

ទាក់ទិននឹងទិវាអន្តរជាតិនារី ៨ មីនា លើកទី ១១៥នេះដែរ  លោក ថុក ប៊ុនធៀម អនុប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារ ARDB ឱ្យដឹងថា  សម្រាប់ធនាគារ ARDB សមភាពយេនឌ័រ មិនមែនត្រឹមតែជាគោលការណ៍ដែលមាននៅក្នុងក្រដាសនោះទេ ប៉ុន្តែវាជាអាទិភាពចម្បងដែលថ្នាក់នាំបានផ្តល់តម្លៃខ្ពស់ព្រមទាំង ចាត់ទុកស្ត្រីជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ក្នុងការជំរុញកំណើន និងនិរន្តភាព នៃធនាគារ ARDB ។

លោកបន្ថែមទៀតថា  ដោយគិតត្រឹមថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ ធនគារ ARDB  មានបុគ្គលិកសរុបចំនួន ៤០៥ នាក់ ដោយក្នុងនោះ បុគ្គលិកជាស្រ្តី មានចំនួន ១៤៣ នាក់ត្រូវនឹងប្រមាណ ៣៥  % ។ តួលេខនេះ មិនត្រឹមតែឆ្លុះបញ្ចាំងបរិមាណប៉ុណ្ណោះទេ  ប៉ុន្តែ វាជាសក្ខីភាព  គុណភាព និង សមត្ថភាពពិត  ដែលស្ត្រីបានបង្ហាញវត្តមានយ៉ាងសកម្ម នៅគ្រប់កម្រិត  ចាប់ពីកម្រិតប្រតិបត្តិ  ជំនាញបច្ចេកទេស  រហូតដល់កម្រិតថ្នាក់ដឹកនាំ ដែលបានចូលរួមក្នុងការសម្រេចចិត្តនានានៅក្នុងធនាគារ ។

លោកសង្កត់ធ្ងន់ទៀតថា ជាមួយគ្នានេះ ដែរ ក្រោមការដឹកនាំ  ពីសំណាក់ថ្នាក់ដឹកនាំនៃធនាគារ ARDB  បានធ្វើឱ្យស្ត្រីជាច្រើនកំពុងកាន់តួនាទី សំខាន់ៗ  និងបានចូលរួមជាសមាសភាពស្ទើរតែគ្រប់គណៈកម្មការ ក្រុមការងារ នៅក្នុងធនាគារ។ ជាក់ស្តែង មានបុគ្គលិកស្រ្តីនៅក្នុងគណៈកម្មការសារពើពន្ធទ្រព្យសម្បត្តិរដ្ឋ  គណៈកម្មការគ្រប់គ្រងចាត់ចែងទ្រព្យសកម្ម ទ្រព្យអកម្ម ក្រុមប្រឹក្សាវិន័យ  ក្រុមការងារជំរុញប្រសិទ្ធិភាពការងារ  ក្រុមការងារស្រាវជ្រាវ និងគោលនយោបាយជាដើម ។

លោកបន្ថែមថា ដោយក្នុងមជ្ឈមណ្ឌលឧត្តមភាព សម្រាប់ការសិក្សាអំពីហិរញ្ញប្បទានបៃតង សមាសភាពស្ត្រី មានរហូត ដល់ ៦៦ % នៃសមាជិកសរុប ។ ចំណែកនៅឯមជ្ឈមណ្ឌលអគ្គបណ្ឌិត្យសភាចារ្យ  អូន ព័ន្ទមុនីរ័ត្ន សម្រាប់កសិក្សាគោលនយោបាយ និង បណ្តុះបណ្តាលមានសមាសភាពស្ត្រីចំនួន ៣៥ %។ ទាំងនេះសបញ្ជាក់ថា ស្ត្រីមានសមត្ថភាពខ្ពស់ក្នុនៅងការចូលរួមកិច្ចការបច្ចេកទេស  ដែលមានភាពស្មុកស្មាញ និង ទាន់សម័យ និងជាឱកាសម្រាប់បុគ្គលិកស្ត្រីក្នុងការពង្រឹងសមត្ថភាពទទួលយកបទពិសោធន៍ថ្មី ៗ និងអភិវឌ្ឍន៍ខ្លួនជាប្រចាំ។

នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា  លើកទី ១១៥ ក្រោមប្រធានបទ  “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”នេះ លោក ស្រី អ៊ឹង ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋាន ធនធានមនុស្សនៃធនាគារ ARDB បានឡើងអានព្រះរាជសារសម្តេចម៉ែ ផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ