ម៉ាឡេស៊ីជំរុញឱ្យកសិករចុះបញ្ជីទុរេនជាម៉ាកសម្គាល់ភូមិសាស្ត្រដំណាំ

image_2026-02-10_13-06-50

គូឡាឡាំពួរ៖ អ្នកដាំទុរេននៅប្រទេសម៉ាឡេស៊ី ទទួលបានលើកទឹកចិត្តឱ្យចុះបញ្ជីពូជរបស់ដំណាំរបស់ខ្លួន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារអត្តសញ្ញាណផលិតផល និងពង្រឹងទីផ្សារឱ្យកាន់តែរឹងមាំ។

សំណើរឱ្យមានចុះបញ្ជីពូជទុរេននេះ ត្រូវបានរៀបចំឡើងដោយសាជីវកម្មការពារកម្មសិទ្ធិបញ្ញានៃប្រទេសម៉ាឡេស៊ី ដែលបានអំពាវនាវឱ្យសមាគមកសិករ អ្នកផលិត និងអាជ្ញាធរដែនដី ប្រឹងប្រែងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ពូជទុរេនណាមួយមានប្រភពនៅក្នុងតំបន់។

ម៉ាកសម្គាល់ភូមិសាស្ត្រ គឺបញ្ជាក់ពីផលិតផល ដែលមានដើមកំណើតពីទីតាំងជាក់លាក់មួយ រួមទាំងគុណភាព កេរ្តិ៍ឈ្មោះ ឬលក្ខណៈពិសេសរបស់ដំណាំ គឺត្រូវផ្សារភ្ជាប់ទៅនឹងតំបន់ជាក់ស្តែងតែម្តង។

លោក​ យុស្នីអេសា ស៊ីយ៉ាមីឡា យូសូហ្វ (Yusnieza Syarmila Yusoff) អគ្គនាយកនៃសាជីវកម្មការពារកម្មសិទ្ធិបញ្ញា ម៉ាឡេស៊ី បានមានប្រសាសន៍ថា “ការការពារម៉ាកសម្គាល់ភូមិសាស្ត្រអនុញ្ញាតឱ្យអ្នកផលិតពិតប្រាកដទទួលបានម៉ាកយីហោកាន់តែច្បាស់លាស់ និងការកំណត់តម្លៃពិសេសនៅលើទីផ្សារ ដោយសារតែអ្នកបរិភោគទទួលស្គាល់ភាពត្រឹមត្រូវ និងគុណភាពពិសេស ដែលផ្សាភ្ជាប់ទៅនឹងប្រភពភូមិសាស្ត្រជាក់លាក់ណាមួយ”។

យោងតាមសាជីវកម្មការពារកម្មសិទ្ធិបញ្ញានេះ រហូតមកដល់ពេលនេះពូជទុរេនចំនួនបួនត្រូវបានចុះបញ្ជីរួចរាល់ មានពូជ មូសាងឃីង (Musang King), ប្លែកថន (Black Thorn) ម៉ាលីក ពូឡៅ (Balik Pulau) និងពូជទុរេន នីយ៉េកាក់ (Nyekak) ដែលជាពូជទុរេនម៉ាឡេស៊ី ក្នុងចំណោម១២៨ពូជផ្សេងទៀត អាចត្រូវចុះបញ្ជីផងដែរ។

សមាជិកសភាម៉ាឡេស៊ីម្នាក់ ក៏បានលើកឡើងនាពេលថ្មីៗកន្លងមកនេះពីសក្តានុពលនៃផ្លែទុរេនពូជ មេរ៉ះ (Merah) ដែលត្រូវបានគេស្គាល់ផងដែរថា ជាពូជផ្លែទុរេនសាច់ក្រហម គឺជាដំណាំពាណិជ្ជកម្ម និងជាផលិតផលកសិទេសចរណ៍ថែមទៀតផង ប្រសិនបើមានការអភិវឌ្ឍត្រឹមត្រូវ។

លោក ម៉ាស៊ីយ៉ុង បាណះ (Masiung Banah) បានបញ្ជាក់ថា ពូជទុរេន មេរ៉ះ ដោយសហគមន៍ជនជាតិភាគតិច​ ស៊ូហ្គៃ (Sungai) និយមបរិភោគជាយូរមកហើយ ដែលសាច់ទុរេនក្រហមត្រូវចម្អិនជាមួយគ្រឿងទេស ដើម្បីធ្វើជាម្ហូបមុខម្យ៉ាង​ ឈ្មោះ សាំបាល (Sambal) ដែលជាម្ហូបប្រចាំថ្ងៃសម្រាប់ប្រជាជននៅភាគខាងនៃជើងរដ្ឋ សាបះ (Sabah) របស់ប្រទេសម៉ាឡេស៊ី។

ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទុរេន នៅក្នុងប្រទេសម៉ាឡេស៊ី ទទួលបានការលើកទឹកចិត្តឱ្យវាយតម្លៃអំពីការចុះបញ្ជីពូជទុរេនទាំងនេះ ដើម្បីបង្កើតអត្តសញ្ញាណរបស់ពូជទុរេន ដោយផ្សាភ្ជាប់ទៅនឹងប្រភពដើមកំណើតរបស់ដំណាំ។

ស្របពេលជាមួយគ្នានេះ ពូជទុរេនសាច់ក្រហម មានប្រភពនៅតំបន់ បានយូវ៉ាងគី (Banyuwangi) នៃកោះជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាផ្លែទុរេនដំបូងគេ ដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្ត្រ តាមរយៈការចេញវិញ្ញាបនបត្រពីក្រសួងនីតិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី។

ការកំណត់ម៉ាកសម្គាល់នេះ អាចបញ្ជាក់ពីទំនាក់ទំនងរបស់ផ្លែទុរេនទៅនឹងប្រភពដើមរបស់វា ដែលត្រូវបានដាំដុះក្នុងភូមិសាស្ត្រ នៃនៅកោះជ្វាខាងកើត និងផ្តល់ការការពារស្របច្បាប់សម្រាប់ឈ្មោះផលិតផលផ្លែឈើឥណ្ឌូណេស៊ី។

វិញ្ញាបនបត្រទទួលស្គាល់ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ជាផលិតផលមានគុណភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានភ្ជាប់ទៅនឹងកន្លែងដាំដុះរបស់ដំណាំទុរេនប្រភេទនេះ។ តាមរយៈសម្គាល់ភូមិសាស្ត្រនៅនឹងកន្លែងខាងលើនេះ ការប្រើប្រាស់ឈ្មោះផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ត្រូវបានដាក់កម្រិតចំពោះអ្នកផលិតនៅក្នុងតំបន់កំណត់ និងត្រូវអនុលោមតាមស្តង់ដារផលិតកម្ម ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី។

ដំណើរការដាក់ពាក្យស្នើសុំបញ្ជាក់ដំណាំម៉ាកសម្គាល់ភូមិសាស្ត្រនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២៣ និងត្រូវបានដាក់បញ្ចូលក្នុងដំណើរការផ្ទៀងផ្ទាត់ជាផ្លូវការ ដោយអាជ្ញាធរឥណ្ឌូណេស៊ីបានវាយតម្លៃចំពោះការអនុវត្តផលិតកម្ម ឯកសារបញ្ជាក់ប្រភពដើម និងទំនាក់ទំនងរវាងគុណភាពផលិតផល និងស្ថានភាពបញ្ជាក់ភូមិសាស្ត្រក្នុងតំបន់។ កត្តាដូចជាសមាសធាតុដី របបទឹកភ្លៀង និងរយៈកម្ពស់ ត្រូវបានវាយតម្លៃរួមជាមួយនឹងវិធីសាស្ត្រដាំដុះនៅក្នុងតំបន់៕


photo_2026-02-17_11-28-22
ក្រុមហ៊ុន​ផលិតចំណីសត្វ ឌឹ ហឺស្ស  (DE HEUS)មានគម្រោង​​ទិញវត្ថុធាតុ​ដើមពីកសិករ​ខ្មែររហូតល់ ​១៣ម៉ឺនតោន ​ក្នុងឆ្នាំ២០២៦​

ដោយ ឡុង សារេត​ ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់​លើការផលិតចំណីសត្វ​ផ្គត់ផ្គង់​នៅកម្ពុជា ក្រុមហ៊ុន​ ឌឹ ហឺស្ស (DE HEUS TMH)នៅឆ្នាំំ​២០២៦នេះមានគម្រោងផែនការប្រមូលទិញវត្ថុធាតុ​ដើម​ពីកសិករសម្រាប់ផលិតចំណីសត្វ​រហូតដល់​១៣ម៉ឺនតោន ឬស្មើប្រមាណ​​៦០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុប​​។​ លោក សុខ ភ័ក្ត្រ បុគ្គលិក​ឯកទេស​ផ្នែទិញវត្ថុធាតុ​ដើម​នៃក្រុមហ៊ុន​ DE HEUS TMH បានឱ្យដឹ​ងថា​នៅឆ្នាំ២០២៥កន្លងទៅ​​​នេះ​ក្រុមហ៊ុនមានភាពជោគជ័យ​ ហើយ​បានប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក​មានបរិមាណច្រើនលើសពីផែនការ​រហូតដល់​៨ម៉ឺនតោន​ ឬប្រហាក់ប្រហែល​៥០ភាគរយ​នៃតម្រូវការវត្ថុធាតុដើមសរុប​​ក្នុងឆ្នាំ​២០២៥​។​ លោកបានគូសបញ្ជាក់ថា «នៅក្នុងផែនការឆ្នាំ​២០២៦​ យើងមានផែនការ​ប្រមូលទិញវត្ថុធាតុ​ដើម​សម្រាប់កែច្នៃផលិតជាចំណីសត្វ​ ឱ្យបានដល់​១២ម៉ឺនទៅដល់​១៣ម៉ឹនតោន​ ឬប្រហាក់ប្រហែល​៦០ភាគរយ​នៃតម្រូវការវត្ថុធាតុដើមសរុប​។​ មូលហេតុ​ ដោយសារ​យើងមើលឃើញ​នៅឆ្នាំ​កន្លងទៅ​ការផ្គត់ផ្គង់​វត្ថុដើមក្នុងស្រុក​មានការកើនឡើង​ កសិករធ្វើការដាំដុះមានការកើនឡើង​ទាំងគុណភាព​ និង​បរិមាណ​។ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ DE HEUS ​​ របស់យើង​មានផែនការបញ្ជាទិញឱ្យបាន​ច្រើន​​​សម្រាប់បំពេញ​ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន»។​ បើតាម​តំណាងក្រុមហ៊ុនខាងលើ, នៅពេលកន្លងមក​ ​​វត្ថុធាតុដើមសំខាន់ៗដែលក្រុមហ៊ុន​ប្រមូលទិញពីកសិករ​​មានដូចជា ពោត ដំឡូងមីស្ងួត កន្ទុ កញ្ចុងអង្ករ​ អង្កាម កាកស្ករ​ រួមនិងវត្ថុធាតុដើមមួយចំនួនផ្សេងទៀត​ ហើយ​ការផ្គត់ផ្គង់វត្ថុធាតុដើម​មួយចំនួន​​មកខាងក្រុមហ៊ុន​​មកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ​ និងខេត្តព្រះវិហារ​ជាដើម​ ហើយ​នៅក្នុងឆ្នាំ​២០២៥កន្លងទៅនេះ​ក្រុមហ៊ុនបាន​បង្រៀន​ពីបច្ចេកទេស និងការប្រើប្រាស់ពូជ​ដល់កសិករដាំពោតចំនួន​២ពាន់នាក់​ និងបានបង្រៀន​ឱ្យ​កសិករ​យល់ដឹងពីការបន្សុំាខ្លួនទៅនិងការប្រែប្រួលអាកាសធាតុ​ផងដែរ៕

photo_2026-02-13_12-44-04
អូស្ត្រាលីគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​​ ដើម្បីពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ តាមស្តង់ដារអន្តរជាតិ

ភ្នំពេញ៖ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្តនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិចំណីអាហារ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើម ដែលជំរុញឱ្យមានកំណើននាំចេញ ដើម្បីអភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផល ដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។ ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុត និងប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ អ្នកនាំចេញផលិតផលអាហារកម្ពុជានឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដែលទទួលស្គាល់ជាអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្ម ដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា  ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ សមិទ្ធផលដ៏សំខាន់មួយនេះ មានន័យថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 […]

Sugar-stock-20December2025-1200x675
រដ្ឋាភិបាល​ហ្វីលីពីន ពិចារណា​ដំឡើង​ពន្ធ​លើ​សារធាតុមេស្ករ

ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកកំពុងពិចារណាដំឡើងពន្ធលើសារធាតុមេស្ករ ដើម្បីទប់ស្កាត់ការនាំចូលច្រើនលើសលប់ពេក ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតស្ករសក្នុងស្រុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ​បាន​បញ្ជាក់​ថា ផែនការ​នេះ​​ទទួលបាន​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុហ្វីលីពីន​​​​ លោក ហ្វេដឺរិក ហ្គោ (Frederick Go) ដោយត្រូវបង្កើតរូបមន្ត និងគណនាអត្រាពន្ធនាំចូលឱ្យបានឱ្យត្រឹមត្រូវ។ ទោះបីជាយ៉ាងណា លោកមិនបានបកស្រាយលម្អិតអំពីអត្រាពន្ធជាក់លាក់ណាមួយទេ ប៉ុន្តែលោកបានលើកឡើងថា ក្រសួងទាំងពីរចង់ឱ្យអត្រាពន្ធនេះស្ថិតនៅក្នុងកម្រិតសមស្របមួយ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក ហើយមិនរារាំងដល់ការនាំចូលទាំងស្រុងនោះទេ។ លោកបាន​មានប្រសាសន៍​ថា ការ​នាំ​ចូល​សារធាតុមេស្ករ​កាល​ពី​ឆ្នាំ​មុន​ បាន​កើន​ឡើង២០ម៉ឺនតោន ដែលជាបរិមាណត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹង កាលពីឆ្នាំមុនប្រទេសហ្វីលីពីនបានប្រើប្រាស់សារធាតុមេស្ករជាង៨១ម៉ឺនតោន។ សារធាតុមេស្ករនោះ រួមមាន សារធាតុ អាស្ប៉ាតាម (Aspartame), អាសេស៊ុលហ្វាម ( Acesulfame), ស៊ូក្រាឡូស (Sucralose), សាការីន (Saccharin) និងសារធាតុ ស្តេវីយ៉ា (Stevia)។ បច្ចុប្បន្ននេះ ពន្ធនាំចូលសារធាតុទាំងនេះ មានចាប់ពីមួយទៅបីភាគរយ។ បញ្ហា​​ការកើនឡើង​នៃតម្រូវការ​សារធាតុ​មេស្ករ​ […]

photo_2026-02-16_07-06-17
សិប្បកម្មមួយកន្លែងនៅខណ្ឌកំបូល​មានមហិច្ឆតានាំចេញផលិតផលកសិកម្ម ដើម្បីកែច្នៃទៅទីផ្សារចិន និងកូរ៉េ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ម្ចាស់សិប្បកម្មដៃមាស ដែលមានទីតាំងស្ថិតនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ​មហិច្ឆ ចង់​នាំចេញផលិតផលកសិកម្មកែច្នៃទៅទីផ្សារក្រៅប្រទេស ដូចជាប្រទេសចិន និងកូរ៉េ ខណៈបច្ចុប្បន្ន សិប្បកម្មមានផលិតផលកសិកម្មកែច្នៃមួយចំនួន មានដូចជា គ្រាប់ស្វាយចន្ទី នំផលិតពីបន្លែ និងផលិតផលកសិកម្មផ្សេងទៀត។ អ្នកស្រី ជា សារ៉ឹម  ម្ចាស់សិប្បកម្មដៃមាស បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កន្លងមក អ្នកវិនិយោគចិន ក៏ធ្លាប់បានទស្សនកិច្ចសិក្សាសិប្បកម្មរបស់អ្នកស្រី ​ម្តងរួចហើយ ក្នុងការស្វែងរកឱកាសនាំចេញផងដែរ។ បច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រី ​មានផលិតផលិតផលកសិកម្មកែច្នៃមួយចំនួន ដូចជា ការកែច្នៃគ្រាប់ស្វាយចន្ទី នំទូកផលិតចេញពីបន្លែ និងគ្រាប់ធញ្ញជាតិខ្មែរ នំក្រៀបផលិតចេញពីដំឡូង និងល្ពៅ ហើយឥឡូវ ក៏កំពុងកែច្នៃអំបុកខ្មែរបន្ថែមមួយមុខទៀត។ អ្នកស្រី ​បានប្រាប់​ទៀត​ថា លោកស្រី មានបំណងចង់ពង្រីកសិប្បកម្មរបស់ខ្លួនឱ្យធំជាងនេះ ដើម្បីឈានដល់ការនាំចេញផលិតផលកសិកម្មកែច្នៃទំាងអស់នេះ ចូលទៅកាន់ទីផ្សារបរទេស​ ប៉ុន្តែដោយសារបច្ចុប្បន្នសិប្បកម្មរបស់អ្នកស្រីនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រីកំពុងសំឡឹងមើលដៃគូរហិរញ្ញាវត្ថុនានា ដើម្បីពង្រីកខ្លួនឱ្យធំជាងនេះ។ បំណងនៃការបង្កើតសិប្បកម្មដៃមាសនេះឡើង លោកស្រី ជា សារ៉ឹម  […]

កាលវិភាគផ្សព្វផ្សាយ