កសិករនៅរដ្ឋកាណាតាកា របស់ឥណ្ឌាប្រកាសអាសន្ន ខណៈដំណាំស្វាយចន្ទីស្ទើរតែមិនអាចដាំដុះបាន

cashew-7

រដ្ឋកាណាតាកា៖ កសិករដាំស្វាយចន្ទីនៅក្នុងរដ្ឋកាណាតាកា (Karnataka) ស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទិន្នផលដំណាំស្វាយចន្ទីរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារអាកាសធាតុមិនទៀងទាត់ និងកង្វះការគាំទ្រពីទីផ្សារ ទើបបញ្ហានេះជំរុញឱ្យកសិករឥណ្ឌាជាច្រើនគ្រួសារបោះបង់ចោលការដាំដុះដំណាំប្រភេទនេះ។

តាមប្រភពព័ត៌មានក្នុងរដ្ឋកាណាតាកា បានឱ្យដឹងថា​ កសិករក្នុងរដ្ឋនេះតែងតែផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ៥០០ ០០០តោនក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥កន្លងមកថ្មីៗនេះ ការផលិតគ្រាប់ស្វាយចន្ទីរបស់ពួកគាត់បានត្រឹមតែប្រហែល៥០ ០០០តោនប៉ុណ្ណោះ ដែលនេះមានន័យថា ប្រហែល៩០ភាគរយនៃតម្រូវការគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសឥណ្ឌាត្រូវពឹងផ្អែកលើការនាំចូល។ ស្ថានភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការរងគ្រោះនៃវិស័យកសិកម្មក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុពិភពលោក។

ទោះបីជាស្វាយចន្ទីជាដំណាំសំខាន់មួយនៅតំបន់ឆ្នេរភាគនិរតីនៃប្រទេសឥណ្ឌាក៏ដោយ កសិករនៅរដ្ឋកាណាតាកា កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារទិន្នផលទាប ប្រាក់ចំណេញមិនប្រាកដប្រជា និងខ្វះទីផ្សារទិញ-លក់ ដែលមានស្ថិរភាពយូរអង្វែង។

បើតាមអ្នកជំនាញ កត្តាសំខាន់ៗដែលបណ្ដាលឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ រួមមានរលកកំដៅ សីតុណ្ហភាពខ្ពស់ និងការប្រែប្រួលរដូវភ្លៀង។ ទាក់ទិននឹងបញ្ហានេះ អង្គការឧតុនិយមពិភពលោក បានព្រមានថា បាតុភូតនៃការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពកសិករ និងប្រព័ន្ធស្បៀងអាហារពិភពលោក។

វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែអាចនាំឱ្យតម្លៃគ្រឿងទេសកើនឡើង និងធ្វើឱ្យការផ្គត់ផ្គង់អាហារខ្វះខាត។ លើសពីនេះ សត្វព្រៃមួយចំនួន ដូចជាស្វា ដែលពឹងផ្អែកលើគ្រាប់ស្វាយចន្ទីជាអាហារ ក៏អាចរងផលប៉ះពាល់ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីរងការរំខានផងដែរ។

ដើម្បីដោះស្រាយបញ្ហានេះ មជ្ឈមណ្ឌលស្រាវជ្រាវស្វាយចន្ទី (Cashew Research Centre) របស់ឥណ្ឌា បានចាប់ផ្តើមផ្គត់ផ្គង់ដល់កសិករឥណ្ឌានូវពូជស្វាយចន្ទីថ្មីៗ ដែលមានទិន្នផលខ្ពស់ និងធន់នឹងសត្វល្អិត។ ព្រមទាំងលើកទឹកចិត្តឱ្យកសិករប្រើប្រាស់ពូជស្វាយចន្ទីថ្មីនេះ ដែលអាចបរិភោគបាន ដើម្បីបង្កើនតម្លៃបន្ថែម និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

អ្នកជំនាញបានព្រមានថា ប្រសិនបើមិនមានវិធានការរួមបញ្ចូលគ្នារវាងរដ្ឋាភិបាល វិស័យស្រាវជ្រាវ និងទីផ្សារទេ ទិន្នផលស្វាយចន្ទីនៅរដ្ឋកាណាតាកា ប្រទេសឥណ្ឌាអាចនឹងបន្តធ្លាក់ចុះ និងធ្វើឱ្យវិបត្តិរបស់កសិកម្មកាន់តែធ្ងន់ធ្ងរ ក្នុងបរិបទនៃភពផែនដី ដែលកំពុងឡើងកំដៅដោយសារការប្រែប្រួលអាកាសធាតុ៕


photo_2026-03-15_15-41-04 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

ទីក្រុងអូក្លិន៖  ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅវត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ,  ឯកឧត្តមបណ្ឌិតបាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើង ដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិឱ្យបានគង់វង្ស៕

photo_2026-03-14_15-46-31 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។ ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិតបានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់៖ ១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ០,៧០​ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ​ ប្រមូលផល​ និងវេចខ្ចប់។ ២-  តាមរយៈការអនុវត្តបច្ចេកទេសទំនេីប កសិដ្ឋាននេះទទួលបានទិន្នផលលើសពី១,៣លានកញ្ចប់ក្នុងមួយឆ្នាំ  ដែលជាតួលេខខ្ពស់។ ៣- ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២,៨ ដុល្លារណូវែលហ្សេឡង់ ឬស្មើនឹងប្រមាណ១,៦២ដុល្លារអាម៉េរិក ក្នុងមួយកញ្ចប់ ហេីយមានតម្រូវការទីផ្សារខ្ពស់។ តាមការចុះពិនិត្យជាក់ស្តែង, ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះម៉ូដែលកសិកម្មរបស់ Fresh West ដែលអាចផ្តល់ទិន្នផលខ្ពស់លើផ្ទៃដីតូច។ ឯកឧត្តមមានបំណងនាំយក […]

photo_2021-12-06_15-50-30-768x514
រដ្ឋបាលព្រៃឈើណែនាំម្ចាស់អគារសត្វត្រចៀកកាំត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់សំឡេងខ្លាំងរំខានដល់អ្នកដទៃ

ដោយ រស្មី ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំមួយប្រាប់ដល់ម្ចាស់អគារសត្វត្រចៀកកាំ ត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់បំពងសំឡេងហួសកម្រិតបង្កការរំខានណាមួយដល់អ្នកដទៃ។ យោងតាមសេចក្តីណែនាំខាងលើកបានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះម្ចាស់ទីតាំង ដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវថែរក្សាសត្វត្រចៀកកាំ ដើម្បីធ្វើយ៉ាងណាការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំ អាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។ សេចក្តីជូនដំណឹងដដែល បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជា លក្ខណៈគ្រួសារទាំងអស់ ត្រូវអនុវត្តស្របតាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង ដែលក្នុងនេះដូចជាតំបន់ទីតាំងស្ងៀមស្ងាត់។ ក្នុងសេចក្តីណែនាំនេះរដ្ឋបាលព្រៃឈើ បានកំណត់ទីតាំង ពេលវេលា និងកំណត់កម្រិតសំឡេង នីមួយៗផងដែរ ក្នុងនេះដូចជាតាមមន្ទីរពេទ្យ បណ្តាល័យ សាលារៀន មត្តេយ្យសាលា,តំបន់លំនៅឋាន,តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មជាដើម។ ជាមួយគ្នានេះរដ្ឋបាលព្រៃឈើបានឱ្យអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ។ ក្រៅពីនេះក៏ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ […]

image_2026-03-12_08-30-26
ចិនដាក់ចេញផែនការយុទ្ធសាស្រ្តប្រចាំឆ្នាំ២០២៦ សម្រាប់កសិកររស់នៅតាមជនបទ

ប៉េកាំង៖​ សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ ដោយផ្តោតលើអាទិភាពគោលនយោបាយសំខាន់ៗចំនួនបួន សម្រាប់ការអភិវឌ្ឍជនបទ និងក៏ដូចជាជួយដល់កសិករ ដែលប្រកបរបរកសិកម្ម។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ (Xinhua News Agency)  បានធ្វើសេចក្តីរាយការណ៍ថា ក្នុងចំណោមយុទ្ធសាស្រ្តចំនួនបួននេះ មានដូចជា ការកែលម្អទាំងសមត្ថភាព និងគុណភាពកសិករ, បង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម, ការអនុវត្តឱ្យបានតាមលក្ខណៈស្តង់ដារ, និងការលើកកម្ពស់កំណើនស្ថិរភាពនៃប្រាក់ចំណូលរបស់កសិករ។ គួរបញ្ជាក់ថា គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសំខាន់ៗសម្រាប់លើកកម្ពស់ការធ្វើទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ។ ក្នុងផែនយុទ្ធសាស្ត្រឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយមជ្ឈិមបក្សកុម្មុយចិន បានកំណត់ភារកិច្ចសំខាន់ៗចំនួនប្រាំមួយចំណុច ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្ម និងការរស់ឡើងវិញនៃកសិករនៅតាមទីជនបទ។ លោក ហាន វិនស៊ីវ (Han Wenxiu) អនុប្រធានប្រតិបត្តិនៃការិយាល័យគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុកណ្តាល និងជាប្រធានការិយាល័យក្រុមការងារសាកល្បងជនបទកណ្តាលរបស់ចិន បាននិយាយថា ខណៈពេលរក្សាបាននូវស្ថេរភាពទូទៅនៃរចនាសម្ព័ន្ធការងារ “កសិកម្ម ជនបទ និងកសិករ” ភារកិច្ចសំខាន់ៗសម្រាប់នៅឆ្នាំនេះ ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈថ្មី និងតម្រូវការថ្មី ដែលគេអាចនិយាយបានថា ភារៈកិច្ចសំខាន់ គឺការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជួយដល់កសិករយ៉ាងពិតប្រាកដ។ លោកក៏បាននិយាយដែរថា “ភារកិច្ចសំខាន់ៗចំនួនបួន” រួមមានការកែលម្អសមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃផលិតកម្មកសិកម្មយ៉ាងទូលំទូលាយ; ការអនុវត្តការគាំទ្រ […]

កាលវិភាគផ្សព្វផ្សាយ