លទ្ធផលដំណើរទស្សនកិច្ចតំណាងសមាគមបណ្តាញកសិករតេជោនៅវៀតណាម

608548493_1171822631738397_2460587379731190103_n

ភ្នំពេញ៖ លោក ណុប នុន​ អនុប្រធានសមាគមបណ្តាញកសិករតេជា ក្នុងវិស័យបន្លែផ្លែឈើ និងសត្វ ក្នុងកសិដ្ឋាន បាន​​បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២២០២៦។

លោកបានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ការមកដល់របស់ក្រុមការងារសមាគមនៅក្រុងដាឡាត​ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងចិត្តទុកដាក់ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត​នៅព្រលានយន្តហោះរហូត​ ហើយញាំអាហារពេលល្ងាចរហូតដល់សណ្ឋាគារ​ របស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., Ltd.។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ណុប នុន បានទទួលការស្វាគមន៍របស់ក្រុមការងាររបស់ក្រុមហ៊ុន Kunyu និងបានពិភាគ្សាការងារជាច្រើនពាក់ព័ន្ធនឹងសក្តានុពលទីផ្សារកសិកម្ម​ និងឪកាសវិនិយោគនៅកម្ពុជា និងជាពិសេសកិច្ចសហការណ៍រវាងក្រុមហ៊ុនសំណង់ផ្ទះសំណាញ់ និងសមាគមបណ្តាញកសិករតេជា ដើម្បីសម្រេចបានប្រសិទ្ធភាពថ្លៃដើមកសិកម្ម​ គុណភាព និងសុវត្ថិភាពនៃបន្លែ ផ្លែឈើសម្រាប់ការប្រើប្រាស់ផ្ទាល់ និងការកែច្នៃ វិចខ្ចប់ និងរក្សាទុកផ្សេងៗ។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦  ក្រុមការងាររបស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., Ltd, នាំភ្ញៀវទៅពិនិត្យមើលម៉ូដែលផ្ទះសំណាញ់របស់កសិករវៀតណាម។

ក្នងដំណើរទស្សនកិច្ចនេះ ក៏មានកិច្ចពិភាគ្សាអំពីតម្រូវការគ្រឿងបង្គំសំណង់ផ្ទះសំណាញ់  ឧបករណ៍សម្ភារៈប្រើប្រាស់  ដូចជា​​​ផ្លាស្ទិក ផ្លាស្ទិក Isolan សំណាញ់ការពារកំដៅថ្ងៃ (សំណាញ់ខ្មៅ) ដែក និងស័ង្កសីជាវត្ថុធាតុដើមសម្រាប់ពត់ធ្វើឧបករណ៍សាងសង់ផ្ទះសំណាញ់ និងម៉ាស៊ីនពត់ជាដើម។

ក្រៅពីនេះយើងបានពិភាគ្សាអំពិកិច្ចសហកាណ៍ និងការផ្ទេរបច្ចេកទេសដាំដុះ និងការសាងសង់ផ្ទះសំណាញ់ ដែលយើងចាត់ទុកក្រុមហ៊ុន Kunyu ជារាមច្បងក្នុងការផ្ទេរចំណេះដឹង និងបទពិសោធន៍បច្ចេកទេសសាងសងម៉ូដែលផ្ទះសំណាញ់នីមួយៗ តាមតម្រូវការជាក់ស្តែងនៃចម្ការដំណាំ ដូចជាដំណាំផ្កា Chrysanthemum ផ្កាអរគីដេ ប៉េងប៉ោះ   ម្ទេសហាវ៉ៃ ជាដើម។

លើសពីនេះក្រុមហ៊ុន  ​PANHULIC  ដែលជាក្រុមហ៊ុនដាំផ្កាជប៉ុន ​និងវៀតណាម បានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះទស្សនកិច្ចពិនិត្យមើលការដាំដុះ និងបច្ចេកទេសធ្វើផ្ទះសំណាញ់តាមម៉ូដែលផ្សេងៗគ្នា​ ដែលម៉ូដែលខ្លះអាចប្រើប្រាស់ត្រាក់ទ័រខ្នាត 50HP ភ្ជួររាស់បានទៀតផង។

ការប្រមូលផលដំណាំប៉េងបោះ​ប្រចាំឆ្នាំ​ លើផ្ទៃដី១០០០ម៉ែត្រការ៉េ បានចន្លោះពី២៥តោន ទៅ​៣០​តោន។

ការប្រមួលផលពីម្ទេសហាវ៉ៃ ក្នុងមួយដើមបានពី៦គីឡូក្រាម​ ទៅ៧គីឡូ​ក្រម ក្នុងមួយឆ្នាំ។ ​ផ្កា Chrysanthemum​ របស់ក្រុមហ៊ុន  PANHULIC មានច្រើនពណ៌សម្រាប់ការធ្វើការនាំចេញទៅប្រទេសជប៉ុន និងដាក់លក់នៅ​ទីផ្សារក្នុងស្រុក។

ផ្កាអរគីដេរ គ្រប់ពណ៌ដាក់ដាំក្នុងផ្ទះសំណាញ់ទំនើប​ មានឧបករណ៍សិនសឺរសម្រាប់រក្សាស្ថេរភាពសីតុណ្ហភាពក្នុងផ្ទះសំណាញ់វៃឆ្លាត ហើយប្រមូលវិចខ្ចប់ដាក់លក់នៅលើទីផ្សារក្នុងស្រុក។​

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររបស់ក្រុមហ៊ុន Kunyu បានដឹកនាំក្រុមការងារសហគមន៍តាសីសាមគ្គី ទៅកាន់ក្រុមហ៊ុន Langfarm Center ជាក្រុមហ៊ុនលក់រាយផលិតផលផ្លែឈើ និងប្រភេទដំណាប់ផ្សេងៗ​ ហើយក៏ជាមជ្ឈមណ្ឌលទេសចរណ៍ផងដែរ។ ក្រោយមកក្រុមការងារ KUNYU បាននាំក្រុមការងារសមាគមបណ្តាញកសិករតេជា ទៅកាន់ក្រុមហ៊ុន LangBiangFarm ដែលជាក្រុមហ៊ុនដាំស្រ្តប៊ីរី ដាំដំណាំលើទឹក ប៉េងប៉ោះ ស្រ្តប៊ឺរី និងជាកសិដ្ឋានមានលក់កាហ្វេ​ លក់កូនស្រ្តប៊ឺរី និងលក់ដំណាំផ្កានិងប្រទាលលម្អរផ្សេងៗ នៅតាមគន្លាក់នៃជើងភ្នំក៏អាចចាត់ទុកជាតំបន់ទេសចរណ៍ផងដែរ។

ផលិតផលផ្លែឈើគ្រប់មុខ និងដំណាប់ផ្លែឈើគ្រប់ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារលក់រាយ​នៅក្រុមហ៊ុន Langfarm ដែលជាតំបន់ទេសចរណ៍សំខាន់នៅក្នុងតំបន់ដាឡាត។​ក្រុមហ៊ុន LangBiangFarm​ ជាក្រុមហ៊ុនដាំបន្លែលើទឹក ស្ត្រប៊ឺរី​ និងប៉េងប៉ោះស្ត្រប៊ឺរី​ ដំណាំលម្អ​ និងប្រទាលលម្អ​ បូករួមទាំងដាក់លក់កាហ្វេតាមគន្លាក់ភ្នំ ជាតំបន់ទេសចរណ៍សក្តានុពល។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅហូជីមិញក្រុមការងារសមាគមបណ្តាញកសិករតេជា ត្រូវបានរៀបចំដោយអង្គការ CTEP (Cambodian Team for Education Program organization) ឱ្យបានជួបជាមួយលោកបណ្ឌិត ចាន់ យ៉ាង (Chang Yang) អគ្គនាយកក្រុមហ៊ុន BIOTECHNOLOGY & ENGINEERING CO. LTD and Chunghwa Protein Co., Ltd. ក្រុមហ៊ុននេះមានសក្តានុពលក្នុងការផលិតថ្នាំការពារ និងកម្ចាត់សត្វល្អិត ទាំងទម្រង់គីមី និងជីវសាស្រ្ត ជាក្រុមហ៊ុនសាខា របស់ក្រុមហ៊ុននៅតៃវ៉ាន់។

លោកបានបង្ហាញអំពីច្រវ៉ាក់ផលិតកម្មនៅក្នុងរោងចក្រផលិតថ្នាំគីមី និងជីវសាស្រ្តរបស់លោក ដោយបង្ហាញពីផលិតផល និងផលប្រយោជន៍នៃផលិតផលនីមួយៗ។

លោកបានផ្តល់បច្ចេកទេសកសិកម្មដល់សហគមន៍តាសី និងគាំទ្រសកម្មភាពសមាគមបណ្តាញកសិករតេជោ នៅកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ជីវភាពកសិករ និងអាជីវកម្មកសិកម្ម ព្រមទាំងជំរុញឱ្យមានសុវត្ថិភាពលើស្តុកម្ហូបអាហារនៅកម្ពុជាផងដែរ ដោយជំរុញឱ្យមានការផ្លាស់ប្តូរអ្នកបច្ចេកទេសកសិកម្មទៅតៃវ៉ាន់ និងការសិក្សាស្រាវជ្រាវរបស់អ្នកបច្ចេកទេសកសិកម្ម មកកម្ពុជា។

ផ្តល់អាហារូបករណ៍ដល់និស្សិតសិក្សាភាសាចិនរយៈពេលពី៣ខែ ទៅ១ឆ្នាំ កម្រិតបរិញ្ញាបត្រជំនាញកសិកម្ម និងពាណិជ្ជកម្មកសិកម្ម និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជាពីពីរទៅបីនាក់ក្នុងមួយកម្រិត ក្នុងមួយឆ្នាំ អគ្គនាយកតំណាងតៃវ៉ាន់ បានទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់និងកក់ក្តៅបំផុតព្រមទាំងបើកចំហរផ្តល់ឪកាសដល់សមាគមបណ្តាញកសិករតេជាឱ្យទទួលបាននូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនតៃវ៉ាន់ ដោយផ្ទាល់ ឬតាមរយៈកិច្ចសម្របសម្រួលរបស់អង្គការ CTEP ដោយមានតំណាងតៃវ៉ាន់ប្រចាំនៅក្រុងហូជីមិញ ជាអ្នកសម្របសម្រួលបន្ថែមលើកិច្ចការសហប្រតិបត្តិការផ្សេងៗ៕


photo_2026-03-27_12-24-27
អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចូល​ផ្តល់​បទបាឋកថា​ ក្នុង​ឱកាស​កម្មវិធី​ខួប​១៥​ឆ្នាំ​ របស់​ក្រុមហ៊ុន​អេម​រុរ៉ាយស៍

ភ្នំពេញ​៖​ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​អញ្ជើញ​ចូល​រួម​ផ្តល់​បទ​បាឋកថា​ខ្លី​ ក្នុង​កម្មវិធី​ខួប​១៥ឆ្នាំ​ នៃ​ការកកេីត​ ក្រុមហ៊ុន អេមរុរ៉ាយស៍​ (AMRU RICE)។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ អេមរុរ៉ាយស៍ ដែល​បាន​ចូល​រួម​ក្នុង​ការកែ​ច្នៃ​ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ប្រកបដោយ​ស្តង់ដារ​គុណភាព​ទទួល​ជា​អន្តរជាតិ​។ ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​បាន​លេីក​ឡេីង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​រួម​មាន អង្ករ​កម្ពុជា​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ផលិត​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​ជាអង្ករតំណាងឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​មោទនភាព​ជាតិ។ លើសពីនេះ អង្ករ​ខ្មែរមួយ​គ្រាប់​ៗ​ បាន​បង្ហាញ​អំពី​ភាព​អត់ធ្មត់​ និង​ការ​តស៊ូ​របស់​ប្រជា​កសិករ​ខ្មែរ​ ពី​វាល​ស្រែ​ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ពី​កំពុង​ផែ​កម្ពុជា​ដល់ទីផ្សារ​អន្តរជាតិ​។ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច បានបន្ថែមទៀតថា វិស័យ​ស្រូវ​អង្ករ​ គឺ​ជាវិស័យ​មួយទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ ការខិតខំប្រឹង​ប្រែង​ ការ​តស៊ូ​ និង​ការ​បត់បែន​តាម​ស្ថាន​ភាពនៃការប្រែប្រួល​អាកាសធាតុ​ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម​ ប្រកបដោយចីរភាព​ (Sustainable Agriculture)  សំដៅធានានូវសន្តិសុខស្បៀង៕

654440425_1375215654640916_375651046290228999_n
អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]

Indonesia_Indramayu-Farmers
ឥណ្ឌូណេស៊ីជំរុញកសិករឱ្យប្រើពូជស្រូវ ដែលអាចស៊ូនឹងគ្រោះរាំងស្ងួត

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។ លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។ ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។” ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ […]

photo_2026-03-25_20-37-57
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បាន​​អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ  (ARDB) នារាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន […]

កាលវិភាគផ្សព្វផ្សាយ