ដោយសារបញ្ហាអាកាសធាតុ និងការផ្គត់ផ្គង់មិនគ្រប់ធ្វើឱ្យតម្លៃប៉េងប៉ោះឡើងខ្លាំង ក្នុងឱកាសចូលឆ្នាំចិន

image_2026-01-22_13-25-37

ប៉េកាំង៖ យោងតាមអ្នកវិភាគទីផ្សារបន្លែ ផ្លែឈើ បានឱ្យដឹងថា តម្លៃផ្លែប៉េងប៉ោះនៅប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ដោយសារតែអាកាសធាតុមិនអំណោយផល នៅដើមរដូវប្រមូលផល និងធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលទីផ្សារមានតម្រូវការខ្ពស់។

តម្លៃផ្លែប៉េងប៉ោះបានចាប់ផ្តើមធ្លាក់ចុះបន្តិច នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះ ហើយត្រូវគេរំពឹងថា នឹងបន្តធ្លាក់ចុះតាមរដូវកាល និងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។

កាលពីចុងខែធ្នូ ឆ្នាំ២០២៤ តម្លៃផ្លែប៉េងប៉ោះរបស់ចិនលក់រាយនៅក្នុងផ្សារទំនើបមួយចំនួន នៅទីក្រុងប៉េកាំង មានតម្លៃជិត២០យន់ ស្មើនឹង២,៨៧ដុល្លារ ក្នុងមួយគីឡូក្រាម ដោយផ្លែប៉េងប៉ោះពូជខ្លះមានតម្លៃខ្ពស់ជាង។ ចំណែកទិន្នន័យពីទីផ្សារលក់ដុំ បានបង្ហាញថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះមួយប្រអប់ ជាមធ្យមមានតម្លៃដល់៦,៧យន់ ឬប្រហែលនឹង០,៩៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពី២,៥យន់ ឬប្រហែលនឹង០,៣៦ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីមួយឆ្នាំមុន។

ចំណែកនៅទូទាំងប្រទេសចិនវិញ បើយោងតាមទិន្នន័យតាមដានរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ របស់ចិន បានឱ្យដឹងថា កាលពីក្នុងខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះលក់ដុំជាមធ្យម បានឡើងថ្លៃដល់៨,៥៩យន់ ឬប្រហែល១.២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះគឺខ្ពស់ជាងកាលពីខែមុនចំនួន២៣,៤ភាគរយ និងខ្ពស់ជាងឆ្នាំមុនចំនួន៧៦,៤ភាគរយ។ តម្លៃផ្លែប៉េងប៉ោះបានឡើងខ្ពស់បំផុត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ គឺដល់៩,៣៦យន់ ឬប្រហែល១,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។

អ្នកវិភាគទីផ្សារបន្លែ ដែលត្រួតពិនិត្យផលិតផលកសិកម្មរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ បាននិយាយថាតម្លៃផ្លែប៉េងប៉ោះនៅតែកើនឡើងជាងគែ ដោយសារតែរដូវភ្លៀងធ្លាក់យូរពេក និងមានសត្វល្អិតបំផ្លាញច្រើន បានធ្វើឱ្យទិន្នផលផ្លែប៉េងប៉ោះទទួលបានតិច។

អ្នកវិភាគរូបនេះបាននិយាយថា “កត្តាទាំងនេះ បានកាត់បន្ថយការផ្គត់ផ្គង់ក្នុងអំឡុងពេលទីផ្សារមានតម្រូវការច្រើន ហើយចន្លោះពេលប្រមូលផលរវាងតំបន់ដាំដំណាំប៉េងប៉ោះទាន់គ្នាបានល្អទេ”។

កាលពីដើមឆ្នាំ២០២៥ អាកាសធាតុអំណោយផលល្អបានបង្កើនទិន្នផល និងបានធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះលក់ដុំធ្លាក់ចុះមកនៅត្រឹមប្រហែល៣,៥៩យន់ ឬប្រហែល០,៥២ ដុល្លារ ក្នុងមួយគីឡូក្រាម ដែលប៉ះពាល់ដល់ការរំពឹងទុករបស់កសិករចិន ក្នុងការរកប្រាក់ចំណូល និងបានធ្វើឱ្យកសិករជាច្រើនកាត់បន្ថយទំហំការដាំដុះនៅរដូវប្រមូលផលដើមឆ្នាំ២០២៦នេះ។

បន្ទាប់មក អាកាសធាតុមិនល្អបានរំខានដល់ទិន្នផលវិញម្តង។ ភ្លៀងធ្លាក់ខ្លាំងនៅរដូវស្លឹកឈើជ្រុះ នៅក្នុងប្រទេសចិន បានបំផ្លាញកូនប៉េងប៉ោះក្នុងអំឡុងពេលចាប់ផ្តើមដាំ ស្របពេលអាកាសធាតុចុះត្រជាក់ខ្លាំងនៅពាក់កណ្តាលខែតុលា បានធ្វើឱ្យដំណាំប៉េងប៉ោះលូតលាស់មិនសូវបានល្អ ហើយផ្តល់ទិន្នផលយឺតខុសពីធម្មតា។

កសិករដាំដំណាំប៉េងប៉ោះម្នាក់នៅក្នុងខេត្តសានតុង (Shandong) ជាប់សមុទ្រភាគខាងជើងកើតប្រទេសចិន បាននិយាយថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីចុងខែកញ្ញា ដល់ដើមខែតុលា បានបណ្តាលឱ្យទឹកហូរចូលក្នុងផ្ទះកញ្ចក់របស់លោកមួយចំនួន​ ចំពេលរដូវរងាចូលមកដល់​ ដូច្នេះលោកក៏សម្រេចចិត្តពន្យារពេលដាំសិន ដោយរងចាំអាកាសធាតុអំណោយផលឡើងវិញ។

លោកបាននិយាយថា “នៅឆ្នាំ២០២៥ ខ្ញុំបានដាំប៉េងប៉ោះជាង៣,៣ហិកតា។ តម្លៃលក់ដុំបច្ចុប្បន្ន គឺប្រហែល៧យន់ ឬប្រហែលជាង១ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងកម្រិតធម្មតារហូតដល់បីដង”។

ការផ្គត់ផ្គង់តម្រូវការប៉េងប៉ោះបច្ចុប្បន្ននេះ គឺបានមកពីចម្ការប៉េងប៉ោះដាំក្នុងផ្ទះកញ្ចក់ស្ថិតនៅតំបន់ភាគខាងជើងប្រទេសចិន ដូចជាខេត្តសានតុងជាដើម និងផ្លែប៉េងប៉ោះដាំនៅក្នុងខេត្តភាគខាងត្បូង ដូចជាខេត្តយូណាន និងខេត្តស៊ីឈួន។ នៅពេលផលិតកម្មផ្លែប៉េងប៉ោះដាំតាមទីវាល នៅភាគខាងជើងបញ្ចប់ការប្រមូលផលក្នុងរដូវរងា នោះការផ្គត់ផ្គង់ផ្លែប៉េងប៉ោះនៅតាមទីផ្សារ ត្រូវពឹងផ្អែកលើដំណាំក្នុងផ្ទះកញ្ចក់វិញម្តង ហើយការដឹកជញ្ជូនក៏មានចម្ងាយឆ្ងាយ ដូច្នេះធ្វើឱ្យថ្លៃដើមកើនឡើងកាន់ខ្ពស់ថែមទៀត។

តម្លៃផ្លែប៉េងប៉ោះបានធ្លាក់ចុះបន្តិចក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ ប៉ុន្តែគេរំពឹងថា តម្លៃនឹងនៅទ្រឹងរហូតដល់ផុតពិធីបុណ្យចូលឆ្នាំចិន ទើបអាចធ្លាក់ចុះមករកតម្លៃធម្មតាវិញ៕


tieu-diem-box11-10-19-7
វៀតណាមជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានប៉ាន់ប្រមាណថា អង្ករចំនួន៦០០ ០០០តោន មានតម្លៃ៣៧០លានដុល្លារ ត្រូវបាននាំចេញក្នុងខែមករា គឺកើនឡើង១២,៤ភាគរយ បើគិតជាបរិមាណ និងកើនឡើង១៦,៩ភាគរយ គិតជាតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃអង្ករនាំចេញជាមធ្យមបានឡើងដល់៦១៦,៦ដុល្លារក្នុងមួយតោន ឬ កើនឡើងបួនភាគរយ។ ទោះបីជាមានការចាប់ផ្តើមលើកទឹកចិត្តក៏ដោយ ក្រសួងកសិកម្ម និងបរិស្ថាន បានព្រមានថា ការនាំចេញអង្ករនឹងជួបឧបសគ្គធំនៅឆ្នាំ២០២៦នេះ។ យោងតាមលោក ដូ ហាណាំ (Do Ha Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា ការផ្គត់ផ្គង់ជាសកលនៅតែមានច្រើន ដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ គោលដៅនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានកែសម្រួលក្នុងរង្វង់ប្រាំពីរលានតោន ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗមកនៅត្រឹមបួនលានតោន​ ក្នុងឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធពីការផ្តល់អាទិភាពលើបរិមាណ ទៅជាការផ្តល់អាទិភាពលើតម្លៃវិញ។ ក្នុងរយៈពេលខ្លី ដោយសារដំណាំស្រូវរដូវប្រាំងកំពុងបង្កបង្កើនផល ហានិភ័យនៃការធ្លាក់ចុះតម្លៃស្រូវខ្លាំងនៅតែមាន ប្រសិនបើមិនមានការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុទាន់ពេលវេលា។ លោក ង្វៀន វ៉ាន់ថាញ់ (Nguyen Van Thanh) នាយកក្រុមហ៊ុនផលិតកែច្នៃ និងនាំចេញអង្ករ នៅក្នុងខេត្តវិញឡុង (Vinh Long) ប្រទេសវៀតណាម បាននិយាយថា […]

photo_2026-03-09_17-09-30
ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦,  ឯកឧត្តម  ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ  “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។ ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ  ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង  ពិធីនេះ ត្រូវបានកំណត់ប្រធានបទ  សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ  សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី […]

image_2026-03-10_08-43-13
ភូមានាំចេញផ្លែចេកជាង១៥៧ ០០០តោន ទៅកាន់ប្រទេសចិន រកចំណូលបាន៣៦៦ដុល្លារ

ណៃពិដោ៖ យោងតាមក្រសួងកសិកម្មភូមា បានឱ្យដឹងថា ផ្លែចេកអំបូងព៌ណលឿង ដែលបណ្តុះដោយជាលិកាចំនួនជាង ១៥៧ ០០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន រវាងចន្លោះខែមេសា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ដោយដឹកជញ្ជូនឆ្លងកាត់តាមច្រកព្រំដែន ក្នុងរដ្ឋកាជីន។ សារព័ត៌មានភូមាបានចេញផ្សាយថា គិតត្រឹមដំណាច់ខែមករា ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ បរិមាណនាំចេញផ្លែចេកអំបូងចំនួន១៥៧ ២០០តោន ធៀបនឹង២៨៧ ៨៧២តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងតម្លៃវិញ ផ្លែចេកអំបូងមួយតោន បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ២ ៥២០យ័ន ឬស្មើនឹង៣៦៦ដុល្លារ។ ច្រកសំខាន់ៗសម្រាប់នាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន គឺជាផ្លូវគោក ដែលតភ្ជាប់ព្រំដែនប្រទេសទាំងពីរ​ ភូមា-ចិន។ ដើម្បីនាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន អ្នកនាំចេញចាំបាច់ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់របស់គណៈកម្មាធិការកសិកម្មចម្រុះ (Joint Agriculture Certification Committee -JACC) នៅក្នុងប្រទេសចិន ហើយទោះបីជាមានក្រុមហ៊ុននាំចេញផ្លែចេកអំបូងលឿង នៅក្នុងរដ្ឋ​កាជីន ចំនួន៤៦ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រក៏ដោយ បច្ចុប្បន្នមានតែ១៥ក្រុមហ៊ុនប៉ុណ្ណោះ កំពុងនាំចេញផ្លែចេក។ ដោយសារតែការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅតាមចម្ការ និងនៅក្នុងផលិតផលរបស់ក្រុមហ៊ុនមួយចំនួន ការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមបទប្បញ្ញត្តិរបស់គណៈកម្មាធិការកសិកម្មចម្រុះ។ បច្ចុប្បន្ន មានតែក្រុមហ៊ុន ដែលគោរពតាមបទប្បញ្ញត្តិប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបន្តនាំចេញផ្លែចេកតាមរយៈច្រកព្រំដែនគោក។ កាលពីឆ្នាំ២០២២ ចាប់ពីខែមេសា […]

photo_2026-03-09_12-18-36
ធនាគារ​ ARDBបញ្ជាក់​ពី​ការ​បន្ត​ការ​គាំទ្រ​ និង​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន

រដ្ឋ​ធានី​ប៉េកាំង​,​ ប្រទេសចិន៖​ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ និង​ឧកញ៉ា​ ឡាយ​ ឈួន​ហួ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ដឹកនាំ​សហការី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ហ៊ុន​រដ្ឋ​ កូហ្វកូ​ ហ្គ្រេន (COFCO Grains) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ នា​រដ្ឋ​ធានី​ប៉េកាំង​ សាធារណៈ​ប្រជាមានិត​ចិន​។ កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លេី​ការ​ពង្រឹង​សមត្ថភាព​ផលិត​ និង​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ​ ដោយ​ក្នុង​នោះ​ធនាគារ​ ARDB និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នឹង​ធ្វើ​ជា​តួ​អង្គ​រួម​គ្នា​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​លេី​កិច្ចការនេះ។ ធនាគារ​ ARDB នឹង​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ជាអន្តរជាតិ ​(Cross Border Settlement) ដេីម្បី​សម្រួល​រំហូរ​សាច់​ប្រាក់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់ប្រទេសចិន។ ជាមួយ​គ្នានេះដែរ​ ក្រុម​ហ៊ុន​ កូហ្វកូ​ ហ្គ្រេន បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ និងបន្ត​ជំរុញ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​។ សូមរំឭកថា ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១  នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦​,២២លានដុល្លារ […]

កាលវិភាគផ្សព្វផ្សាយ