ក្រុមហ៊ុនកសិកម្មមួយ កៀរគរទុនបានជិត៥០លានដុល្លារពីការចុះបញ្ជីលក់មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា

photo_2026-01-22_11-05-45

ដោយ ឡុង សារេត

ភ្នំពេញ៖ ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ជាក្រុមហ៊ុនកសិកម្មដំបូងគេមួយបានសម្រេចចិត្តចុះបញ្ជីលក់មូលបត្របំណុលរបស់ខ្លួនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ដោយទទួលបានទុនប្រមាណជិត៥០លានដុល្លារ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ។

ឯកឧត្តម  ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា «ក្រុមហ៊ុនដូនពេញ អាហ្វ្រិកូ បានកៀរគរទុនក្នុងទំហំ៤៩លានដុល្លារ ពីវិនិយោគិនគុណវុឌ្ឍិ ដោយមានអត្រាគូប៉ុង៥,២៥ភាគរយ ជាមួយឥណប្រតិទាន៨ឆ្នាំ និង មានការធានាពីក្រុមហ៊ុន GuaraCo។ ទុនរយៈពេលវែងនេះ នឹងត្រូវចំណាយទៅលើការពង្រីកសក្តានុពលផ្គត់ផ្គង់ ដូចជាបន្តពង្រីកផ្ទៃដីដាំដុះ វិនិយោគលើប្រព័ន្ធធារាសាស្ត្រ និង វិនិយោគលើគ្រឿងចក្រធុនធ្ងន់ ដែលមានបច្ចេកវិទ្យាទំនើប ដើម្បីពន្លឿនខ្សែច្រវាក់ផលិតកម្ម ពង្រីកឃ្លាំងស្តុក និងរោងចក្រកែច្នៃជាដើម»។

ចំណែកឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា​ ភាពជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនដូនពេញ អាហ្វ្រិកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ទីផ្សារមូលបត្រអាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារ ដោយផ្តល់នូវប្រភពទុនរយៈពេលវែង និងមានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុន ក្នុងការប្រើប្រាស់លើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, គ្រឿងចក្រធុនធ្ងន់ ដើម្បីពង្រីកអាជីវវកម្ម បង្កើនផលិតភាព និងអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម និង ការលើកកម្ពស់សមត្ថភាពនាំចេញផលិតផលទៅក្រៅប្រទេសរបស់ក្រុមហ៊ុន»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ក្នុងការបោះផ្សាយលក់មូលបត្របំណុល នាពេលនេះ គឺជាគំរូដ៏ល្អមួយសម្រាប់សហគ្រាសក្នុងស្រុកផ្សេងទៀត ក្នុងការស្វែងរកប្រភពទុនរយៈពេលវែង ដែលមានតម្លៃទាបតាមរយៈទីផ្សារមូលបត្រកម្ពុជា ដែលជាជម្រើសដ៏ល្អមួយផ្តល់ភាពងាយស្រួល រហ័ស និងភាពបត់បែនខ្ពស់ ដល់ម្ចាស់សហគ្រាសទាំងក្នុង និងក្រៅប្រទេស ដោយផ្តល់លទ្ធភាពដល់ក្រុមហ៊ុនអាចកៀរគរទុនក្នុងទំហំធំ អត្រាការប្រាក់ទាប និងអាចប្រើប្រាស់បានរយៈពេលវែង ដើម្បីបម្រើទៅដល់ការពង្រឹង និងពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន, ពិសេស បង្កើនសមត្ថភាពប្រតិបត្តិការ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ។

ឯកឧត្តមលើកឡើងថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្ម កសិឧស្សាហកម្ម នៅកម្ពុជាបានបោះជំហានទៅមុខយ៉ាងលឿន ជាពិសេស ការនាំចេញកសិផលហូបផ្លែ និងផលិតផលកសិកម្មនានា។ ជាក់ស្តែង ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកនូវមាសបៃតងរបស់កម្ពុជា គឺចេកអំបូងលឿងជាដើម ទៅកាន់ទីផ្សារធំៗ ដូចជាប្រទេសចិន និងប្រទេសជប៉ុន។ ការនាំចេញទៅកាន់ទីផ្សារ ដែលមានស្តង់ដាខ្ពស់ ដូចជាជប៉ុន និងចិន បានបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតកសិផល ដែលមានគុណភាព សុវត្ថិភាព និងអនុលោមតាមបទដ្ឋានអន្តរជាតិ»។

សូមជម្រាបជូនថា ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាបានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន២៧ ដែលរួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ១២ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន១៥ ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រទាំង២៧ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណ៧០៣លានដុល្លារ៕


image_2026-03-11_08-48-08
ឥណ្ឌូណេស៊ីចាប់ផ្តើមនាំចេញអង្ករទៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់អ្នកចូលរួមបុណ្យហាជ នៅមជ្ឈឹមបូព៌ា

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន បានចាប់ផ្តើមនាំចេញអង្ករផលិតក្នុងស្រុកចំនួន២ ២៨០តោន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាលើកដំបូង ដើម្បីផ្គត់ផ្គង់ដល់មូស្លីមសាសនិកចូលរួមធ្វើធម្មយាត្រា ក្នុងរដូវហាជ (Hajj Pilgrims) នៅក្នុងតំបន់មជ្ឃឹមបូព៌ា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អំារ៉ាម ស៊ូឡៃម៉ាន (Andi Amran Sulaiman) ដែលជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានស្ងើចសរសើរចំពោះសមិទ្ធិផលនេះដល់ក្រុមហ៊ុនរបស់រដ្ឋ និងកសិករទូទាំងប្រទេសឥណ្ឌូណេស៊ី។ ចំណែកប្រធានក្រុមហ៊ុនរដ្ឋគ្រប់គ្រង លោក អះម៉ាដ រីហ្សាល រាំដានី (Ahmad Rizal Ramdhani) បានពិពណ៌នាគំនិតផ្តួចផ្តើមនាំចេញអង្ករនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ជាងការធ្វើពាណិជ្ជកម្មទៅទៀត ដោយលោកបានបញ្ជាក់ថា “នេះជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់ប្រទេសជាតិយើង”។ លោកបានពន្យល់ថា ការនាំចេញអង្ករទាំងនេះនឹងត្រូវដឹកជញ្ជូនរួមគ្នាតែម្តង នូវផលិតផលអង្ករបានមកយកពីកសិករក្នុងស្រុក ការកិនកែច្នៃវេចខ្ចប់តាមស្តង់ដារខ្ពស់ និងបំពេញតាមស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹង រួមទាំងសមាមាត្រគ្រាប់បាក់ច្រើនបំផុតត្រឹមប្រាំភាគរយ។ អង្ករទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ឃើញថា អនុលោមតាមស្តង់ដារនាំចេញរបស់អន្តរជាតិ និងមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ ក្រសួងហាជ​ និងអ៊ុមរ៉ះ (Ministry of Hajj and Umrah) របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត […]

photo_2026-03-11_08-03-08 (7)
កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ

ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម។  កិច្ចពិភាក្សានេះ ផ្តោតលើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ បានវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។ កឧត្ដម ហេង សួរ ក៏បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្តែងសំខាន់ៗ ដូចជាការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការប្រមូលព័ត៌មាននៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារ ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។ ជាមួយគ្នានេះ […]

tieu-diem-box11-10-19-7
វៀតណាមជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានប៉ាន់ប្រមាណថា អង្ករចំនួន៦០០ ០០០តោន មានតម្លៃ៣៧០លានដុល្លារ ត្រូវបាននាំចេញក្នុងខែមករា គឺកើនឡើង១២,៤ភាគរយ បើគិតជាបរិមាណ និងកើនឡើង១៦,៩ភាគរយ គិតជាតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃអង្ករនាំចេញជាមធ្យមបានឡើងដល់៦១៦,៦ដុល្លារក្នុងមួយតោន ឬ កើនឡើងបួនភាគរយ។ ទោះបីជាមានការចាប់ផ្តើមលើកទឹកចិត្តក៏ដោយ ក្រសួងកសិកម្ម និងបរិស្ថាន បានព្រមានថា ការនាំចេញអង្ករនឹងជួបឧបសគ្គធំនៅឆ្នាំ២០២៦នេះ។ យោងតាមលោក ដូ ហាណាំ (Do Ha Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា ការផ្គត់ផ្គង់ជាសកលនៅតែមានច្រើន ដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ គោលដៅនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានកែសម្រួលក្នុងរង្វង់ប្រាំពីរលានតោន ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗមកនៅត្រឹមបួនលានតោន​ ក្នុងឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធពីការផ្តល់អាទិភាពលើបរិមាណ ទៅជាការផ្តល់អាទិភាពលើតម្លៃវិញ។ ក្នុងរយៈពេលខ្លី ដោយសារដំណាំស្រូវរដូវប្រាំងកំពុងបង្កបង្កើនផល ហានិភ័យនៃការធ្លាក់ចុះតម្លៃស្រូវខ្លាំងនៅតែមាន ប្រសិនបើមិនមានការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុទាន់ពេលវេលា។ លោក ង្វៀន វ៉ាន់ថាញ់ (Nguyen Van Thanh) នាយកក្រុមហ៊ុនផលិតកែច្នៃ និងនាំចេញអង្ករ នៅក្នុងខេត្តវិញឡុង (Vinh Long) ប្រទេសវៀតណាម បាននិយាយថា […]

photo_2026-03-09_17-09-30
ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦,  ឯកឧត្តម  ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ  “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។ ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ  ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង  ពិធីនេះ ត្រូវបានកំណត់ប្រធានបទ  សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ  សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី […]

កាលវិភាគផ្សព្វផ្សាយ