គម្រោងផ្ដោតលើការអនុវត្តដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេសអនុវត្តកសិកម្មល្អ

ខេត្តកណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ គឺជាគម្រោងត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គម្រោងផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (Good Agricultural Practice) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បន្លែចំនួនប្រាំពីរមុខត្រូវបានដាំដុះ និងប្រមូលផល រួមមាន៖ ស្ពៃក្រញាញ់, ស្ពៃតឿ, ស្ពៃចង្កឹះ, ស្ពៃឆៃស៊ីម, ស្ពៃពួយឡេង, ខាត់ណាដើម និងផ្កាខាត់ណាខៀវ ដែលមានបរិមាណផលសរុបចំនួន៥ ០៤៥ គីឡូក្រាម។ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ កសិករប្រមូលផលសរុបចំនួន៤៣ ៦៧៧,៧ គីឡូក្រាម៕


photo_2025-12-24_15-52-02
បន្លែព្រៃ និងបន្លែដាំតាមសហគមន៍ កំពុងពេញនិយមដល់ភ្ញៀវទេសចរនៅតំបន់ ទឹកធ្លាក់ថ្មក្រាល

ដោយ ជិន ម៉ាដេប៉ូ កំពង់ឆ្នាំង៖ បន្លែព្រៃ និងបន្លែដែលដាំដោយផ្ទាល់ពីប្រជាពលរដ្ឋរស់នៅតំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្លាយជាទីពេញនិយមចូលចិត្តទិញពីសំណាក់ភ្ញៀវទេសចរ ជាពិសេសភ្ញៀ់វទេសចរខ្មែរ ដែលទៅកម្សាន្តនៅទីនោះតែងមិនភ្លេចទេក្នុងការទិញមកផ្ទះសម្បែងវិញ។ គួរបញ្ជាក់ថា ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយ​ប្រមាណ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេស​ចរ​អាចទៅទស្សនា និងលំ​ហែ​កាយ នៅពេលសម្រាកពីការ​ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួប​ជុំ​មិត្ត​ភក្តិ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយ​នូវទឹក​ធ្លាក់​​ដ៏សែ​នត្រជាក់ ជាពិសេស ក្រៅពីបានភ្លក្សរសជាតិអាហារជាបន្លែព្រៃភ្នំ និងបន្លែដាំតាមសហគមន៍យ៉ាងឆ្ងាញ់ពិសាហើយ នៅអាចទិញប្រភេទជាបន្លែស្រស់ៗសម្រាប់ទុកមកធ្វើម្ហូបពេលត្រឡប់មកផ្ទះសម្បែងវិញផងដែរ។ លោក អ៊ឺត អូន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង ដែលស្ថិតនៅតំបន់ទឹកធ្លាក់ថ្មក្រាល បានបញ្ជាក់ប្រាប់ ARDB TVឱ្យដឹងថា៖បច្ចុប្បន្ន សមាជិកសហគមន៍មានចំនួន៨៤គ្រួសារ ស្មើនឹង៣៤៨ នាក់។ ផ្ទៃដីតំបន់ទេសចរមានសរុបចំនួនជាង៥៣០ហិកតា ក្នុងនោះដីព្រៃឈើជាង២០០ហិកតា។សហគមន៍របស់លោកមួយនេះបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៦ ហើយបានអភិវឌ្ឍន៍ជាបណ្តើរៗរហូតបានក្លាយជាតំបន់ទេសចរណ៍មានឈ្មោះបោះសំឡេងក្នុងស្រទាប់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ។ លោកបានប្រាប់ថា ក្នុងចំណោមពលរដ្ឋក្នុងសហគមន៍នេះភាគច្រើនបានបម្រើលើវិស័យទេសចរ ក្នុងនោះបានធ្វើម្ហូបអាហារសម្រាប់លក់ជូនភ្ញៀវទេសចរតែម្តង។ ក្រៅពីនេះ ពួកគាត់ជាច្រើននាក់តែងដើររកបន្លែតាមព្រៃភ្នំ ដូចជា ស្លឹកបាស់ ទំពាំង ស្លឹកងប់ […]

photo_2024-09-18_16-27-07
ការបង្កើតមុខរបរកសិកម្មបានកំពុងជួយរកចំណូលបន្ថែមយ៉ាងសំខាន់របស់ប្រជាពលរដ្ឋតាមសហគមន៍ នៅដែនជម្រកសត្វព្រៃកែវសីមា

ដោយ ជិន ម៉ាដេប៉ូ មណ្ឌលគិរី៖ របរកសិកម្មតាមសហគមន៍មូលដ្ឋានមិនត្រឹមជួយឱ្យប្រជាពលរដ្ឋបង្កើតមុខរបរដូនតាខ្មែរទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់គាត់បានល្អប្រសើរជាបន្តបន្ទាប់។ ជាងនេះទៅទៀត នៅពេលមុខរបរគាត់រឹងមាំ ហើយជីវភាពធានាបាននូវភាពល្អប្រសើរនោះការចូលរួមអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និងអរូបិយក្នុងសហគមន៍របស់គាត់ក៏ល្អប្រសើរទៅតាមនោះថែមទៀត។ លោក ខៀវ សំណាង ទីប្រឹក្សាទទួលបន្ទុក​លើក​ស្ទួយ​ជីវភាព​សហគមន៍​របស់​អង្គការ​សមាគមន៍អភិរក្ស​សត្វព្រៃ​កម្ពុជា ​បាន​ឱ្យ​ដឹងថាចាប់តាំងតែពីមុនមក និងបច្ចុប្បន្ននេះ គម្រោងអង្គការរបស់លោកបានជួយផ្នែកកសិកម្ម មានដូចជាដំណាំស្រូវ ដាំបន្លែ និងចិញ្ចឹមសត្វ ក្នុងនេះដូចជាចិញ្ចឹមជ្រូក មាន់ និងត្រី។ ក្នុងនេះក៏មានក្រុមគាំទ្រទៅលើក្រុមសន្សំ ដែលមានចំនួនសរុប២១ក្រុម ដោយមានថវិការជាង១៧ម៉ឺនដុល្លារ។ ថវិការទាំងនេះសមាជិកក្នុងសហគមន៍អាចមកខ្ចី ដើម្បីបង្កើតមុខនៅតាមភូមិឃុំ ក្នុងនេះការខ្ចីមានភាពងាយស្រួល ហើយការប្រាក់ក៏ទាបដែរ។ ក្រៅពីនេះក៏មានក្រុមស្រ្តីតម្បាញក្រមា ក្រុមផលិតទឹកត្រឡាច ទឹកសណ្តែក ទឹកល្ពៅ ជាពិសេសក្រុមប្រមូលអនុផលព្រៃឈើ ប្រមូលជ័រទឹក ប្រមូលទឺកឃ្មុំជាដើម។ គម្រោងនេះបានចាប់ផ្តើមពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្ប​ន្ន។ លោកបានបញ្ជាក់ប្រាប់ដែរថា មុខរបរដែលបង្កើតដោយសហគមន៍កាន់តែមានច្រើន និងការពង្រីកទីផ្សារកាន់តែទូលំទូលាយ។ ក្នុងចំណោមមុខរបរបង្កើតឡើងដោយប្រជាពលរដ្ឋ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ដ៏កម្រ ជាច្រើនពិសេស ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ មុខរបរទាំងនោះមានដូចជាការបង្កើតសម្ភារៈប្រើប្រាស់ធ្វើពីឫស្សី សិប្បកម្មតម្បាញក្រមា ការធ្វើនំស្រួយ ភេសជ្ជះធ្វើពីបន្លែ ផ្លែឈើ […]

Benguet-frost-30December2025
អាកាសធាតុចុះត្រជាក់ខ្លាំងរហូតកកដំណាំបន្លែក្នុងប្រទេសហ្វីលីពីន

ឡាទ្រីនីដាត៖ សីតុណ្ហភាពនៅតែបន្តចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត បេងហ្គេត (Benguet) ត្រូវបានរាយការណ៍ថា ធ្វើឱ្យចំហាយទឹកនៅក្នុងខ្យល់ប្រែទៅជាទឹកកក ធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំនៅក្នុងចម្ការបន្លែរបស់កសិករ។ កសិករដាំបន្លែនៅក្នុងតំបន់នេះ បាននិយាយថា ពួកគាត់បានកត់សម្គាល់ឃើញទឹកកក នៅលើដំណាំរបស់គាត់។ នៅពេលគាត់បានពិនិត្យមើលកសិដ្ឋាននៅពេលព្រឹក បានឃើញស្លឹកបន្លែរបស់គាត់គ្របដណ្តប់ដោយទឹកកក។ លោក​បានបន្ត​ថា អាកាសធាតុ​ចុះត្រជាក់រហូតដល់ធ្វើឱ្យកកនេះ ​បាន​បង្ក​ក្តី​បារម្ភ​ដល់​ ​កសិករ​ហ្វីលីពីន ព្រោះ​ទឹកកក​អាច​បំផ្លាញ​ដំណាំ និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ផល។ ការតាមដានសីតុណ្ហភាពរបស់ការិយាល័យអាកាសធាតុ រដ្ឋនៅសាកលវិទ្យាល័យខេត្តបេងហ្គេត បានកត់ត្រាសីតុណ្ហភាពទាបបំផុត គឺ១២,១អង្សា។ ចំណែកយោងតាមមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា តំបន់ខ្ពស់ៗទំនងជាជួបប្រទះនឹងការចុះត្រជាក់ខ្លាំងពេករហូតដល់កកតែម្តងនៅរដូវកាលនេះ។ ពួកគេបានណែនាំកសិករឱ្យចាត់វិធានការសាមញ្ញៗ ដើម្បីការពារដំណាំរបស់ខ្លួន ដូចជាការគ្របបន្លែនៅពេលសីតុណ្ហភាពទាប និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ចំែណកការិយាល័យកសិកម្ម ក្នុងខេត្តបេងហ្គេត បាននិយាយថា កសិករអាចប្រោះទឹកលើកសិដ្ឋានរបស់ខ្លួន ឬធ្វើរោងគ្របពីលើបន្លែ ដើម្បីកាត់បន្ថយោលប៉ះពាល់ដោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ ទីប្រជុំជន​ភាគខាងជើង​នៃ​ទីក្រុង បេងហ្គេត នៅតែជា​អ្នកផលិត​បន្លែ​ តំបន់ខ្ពង់រាប​ធំជាងគេ​របស់ប្រទេសហ្វីលីពីន ដោយផ្គត់ផ្គង់​យ៉ាងហោចណាស់បាន៨៥ភាគរយ​នៃតម្រូវការ​ទីផ្សារនៅក្នុងតំបន់៕

photo_2025-12-31_09-42-39
កសិករដាំបន្លែ នៅស្រុកវាលវែង រួមគ្នាជួយឧបត្ថម្ភដល់កងទ័ពជួរមុខ និងបង្កើនដាំដំណាំដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ  ជិន ម៉ាដេប៉ូ ពោធិ៍សាត់៖ ដើម្បី​ផ្គគតត់ផ្គង់ទីផ្សារក្នុងស្រុកនូវបន្លែបង្កា ជាពិសេស ពេលមានសង្រ្គាមជាមួយកងទ័ពថៃឈ្លានពានយោធាថៃ ប្រជាកសិករនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននាំគ្នាងាកមកសម្រុកដាំបន្លែ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលពិបាកក្នុងការធ្វើដំណើរចេញចូល។ មិនត្រឹមតែការដាំលក់ប៉ុណ្ណោះទេ កសិករមួយចំនួនថែមទាំងបានជួយឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធជាមួយពួកខ្មាំងឈ្លានពានពីសំណាក់យោធាថៃថែមទៀត។ ក្នុងសង្រ្គាមរយៈ២១ថ្ងៃកន្លងមកនេះ ទោះបីគ្រាប់កំាំភ្លើងតូចធំ និងយន្តហោះទម្លាក់គ្រាប់បែក កក្រើកតំបន់មួយចំនួនស្ទើររៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែអ្នកដាំបន្លែរបស់កសិករខ្មែរ នៅស្រុកវាលវែង នៅតែព្យាយាមសម្រុកដាំដំណាំឥតបង្អង់ដៃ ដើម្បីធ្វើយ៉ាងណាជួយផ្គត់ផ្គង់បន្លែក្នុងតំបន់មូលដ្ឋានរស់នៅមិនឱ្យខ្វះខាត ដោយសារតែពេលនេះជួបការពិបាកក្នុងការនាំចូលពីខាងក្រៅ និងពលរដ្ឋមិនអាចឆ្លងកាត់ទៅមកបាន។ លោក កែវ ពក រស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ ARDB TVថា លោកបានដាំបន្លែច្រើនមុខណាស់ ក្នុងនេះដូចជាដំណាំស្ពៃក្តោប ស្ពៃ ចង្កឹះ ស្ពៃក្រញាញ់ ត្រសក់ ខាត់ណា និងដំណាំចេក ល្ហុង ពោតជាដើម។ ក្នុងពេលនេះលោកបានប្រមូលផលដំណាំស្ពៃច្រើនមុខ ដូចជាស្ពៃចង្កឹះ ខាតណា ស្ពៃក្រញាញ់​ ដែលស្ពៃទាំងនេះមួយផ្នែកលក់ឱ្យពលរដ្ឋ ភោជនីយដ្ឋាន ផ្សារប្រម៉ោយ និងចែកចាយដល់ក្នុងស្រុកវាលវែងមួយចំនួនទៀត។ លោកបានប្រាប់ដែរថា គិតចាប់ពីថ្ងៃផ្ទុះសង្រ្គាមដោយសារតែការឈ្លានពានពីសំណាក់យោធាថៃ […]

កាលវិភាគផ្សព្វផ្សាយ