ការសិក្សាពីហ្សែនចេកតៃវ៉ាន់ បង្កាត់បានពូជថ្មីដោយជោគជ័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលួយឫស

2025-12-30 20.35.11

តៃប៉ិ៖ ស្របពេលឧស្សាហកម្មចេកនៅលើសកល ទទួលរងការគំរាមកំហែងជាយូរមកហើយដោយជំងឺដោយសារប្រភេទជំងឺរលួយឫស្ស និងធ្វើឱ្យការបង្កាត់ពូជបែបប្រពៃណី ក្លាយជាបញ្ហាប្រឈមមួយ ពីព្រោះពូជចេកភាគច្រើន គឺជាពូជ ទ្រីប្លូអ៊ីត (Triploids) ដែលគ្មានមេរោគ។

វិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានបង្កើតពូជចេកថ្មីធន់នឹងជំងឺរលួយឫសជាច្រើន ប្រកបដោយជោគជ័យតាមរយៈការបង្កាត់ពូជថ្មី ដោយការផ្លាស់ប្តូរហ្សែន ដែលផ្តល់នូវខ្សែការពារដ៏សំខាន់សម្រាប់ឧស្សាហកម្មចេកនៅលើសកលលោក។

ក្រុមអ្នកពិសោធន៍បង្កាត់ពូជថ្មី ដែលដឹកនាំដោយសហការីស្រាវជ្រាវឈ្មោះ​​ ហូមីង ចិន (Ho-Ming Chen) មកពីមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យាកសិកម្ម អាកាដាមៀ ស៊ីនីកា (Academia Sinica) សហការជាមួយសាកលវិទ្យាល័យជាតិតៃវ៉ាន់ និងវិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានប្រើប្រាស់ការវិភាគហ្សែន ប្រតិចារិក និងវិភាគមុខងារ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីភាពខុសគ្នារវាងពូជធន់នឹងជំងឺទាំងនេះ និងពូជមេចេក ដែលងាយរងគ្រោះដោយសារជំងឺ មានឈ្មោះជាភាសាចិនថា ភីឈាវ (Pei-Chiao)។

ការសិក្សាបានបង្ហាញថា ពូជចេកតៃវ៉ាន់ដែលធន់នឹងជំងឺជាច្រើនប្រភេទ ត្រូវលុបចោល ក្រូម៉ូសូម (Chromosom) ជាទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យចំនួនចម្លងនៃហ្សែនត្រូវបានរារាំងដោយស្វ័យប្រវត្តិ និងដើរតួជាអ្នកបង្កើតភាពស៊ាំរបស់រុក្ខជាតិ។

នៅពេលហ្សែនទាំងនេះបញ្ចេញ វាត្រូវបានបង្ក្រាបនៅក្នុងពូជងាយរងគ្រោះ ឈ្មោះ ភីឈាវ ដោយប្រើបច្ចេកទេសបិទហ្សែន ដើម្បីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលសម្របសម្រួលដោយអាស៊ីត សាលីស៊ីលិក (Calicylic ត្រូវបានបង្កើនគួរឱ្យកត់សម្គាល់ ហើយបង្កើនភាពធន់នឹងជំងឺរលួយគល់។

ការរកឃើញទាំងនេះបង្ហាញពីតួនាទីដ៏សំខាន់នៃការប្រែប្រួលរចនាសម្ព័ន្ធ ក្រូម៉ូសូម នៅក្នុងការបង្កាត់ពូជ ដែលសម្របសម្រួលដោយការផ្លាស់ប្តូរហ្សែនចេក និងបង្កើតនូវហ្សែនថ្មី​​​ ដែលអាចអនុវត្តបានសម្រាប់ការបង្កាត់ពូជមានភាពធន់នឹងជំងឺរលួយឫស។

ការស្រាវជ្រាវបង្កើតពូជចេកថ្មីនេះ ទទួលបានការគាំទ្រពី «កម្មវិធីស្រាវជ្រាវកសិកម្មប្រកបដោយភាពច្នៃប្រឌិត» និង «កម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ» របស់វិទ្យាស្ថានស្រាវជ្រាវ​ អាកាដាមៀ របស់កោះតៃវ៉ាន។

អ្នកបង្កើតបានពូជចេកថ្មីដំបូងបង្អស់នេះ គឺជាស្នាដៃរបស់និស្សិតឥណ្ឌាឈ្មោះ ពូយ៉ាំ តុនដុនបា ស៊ីញ (Puyam Tondonba Singh) ជានិស្សិតសិក្សាថ្នាក់បណ្ឌិត នៅមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យាកសិកម្ម និងវិទ្យាស្ថានជីវបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិតៃវ៉ាន់។ លទ្ធផលជោគជ័យដ៏ត្រចះត្រចង់នេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនារដ្តី មានឈ្មោះថា ដំណើរការរបស់បណ្ឌិតសភាជាតិនៃវិទ្យាសាស្ត្រី (Proceedings of the National Academy of Sciences) ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ពូយ៉ាំ តុនដុនបា ស៊ីញ ដែលជានិស្សិតអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យកសិកម្ម​មជ្ឈឹម ក្នុងទីក្រុងអ៊ឹមផល (Imphal) ក្នុងម៉ានីពួរ ប្រទេសឥណ្ទា។ លោកគឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតឥណ្ឌា៧៩នាក់ របស់ប្រទេសឥណ្ឌា ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលកោះតៃវ៉ាន់ សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅតៃវ៉ាន់។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកកំពុងសិក្សាថ្នាក់បណ្ឌិតក្នុងសាកលវិទ្យាល័យកោះតៃវ៉ាន់។

លោកបានការចូលរៀននៅសាកលវិទ្យាល័យបីនៅតៃវ៉ាន់ ដែលលោកបានជ្រើសរើសសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ ភីងថុង (Pingtung) សម្រាប់ការសិក្សាថ្នាក់បណ្ឌិត។ តាមរយៈអាហារូបករណ៍របស់តៃវ៉ាន់ លោកចាប់ផ្តើមការស្រាវជ្រាវរបស់ខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ រហូតទទួលបានជោគជ័យក្នុងការបង្កាត់ពូជចេកថ្មី មិនឆ្លងជំងឺរលួយគល់៕


image_2026-02-13_13-17-47
មន្រ្តីជំនាញណែនាំពលរដ្ឋកុំដុតជញ្ជ្រាំង ព្រោះប៉ះពាល់បរិស្ថាន តែត្រូវភ្ជួរលប់ដើម្បីដីមានជីជាតិល្អ

ភ្នំពេញ៖ ស្របពេលរដូវច្រូតកាត់រួចរាល់ និងរដូវក្តៅឈានមកដល់ដែរនោះ ក្រុមមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការព្រួយបារម្ភអំពីពលរដ្ឋដុតជញ្រ្ជាងស្រូវ ដែលមិនត្រឹមបង្កផលប៉ះពាល់ដល់គុណភាពដីទេ ថែមទាំងបង្កើតខ្យល់ពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដោយឡែកមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីផលប៉ះពាល់ដល់គុណភាពដីរបស់ប្រជាកសិករក្នុងការធ្វើស្រែផងដែរ។ គួរបញ្ជាក់ថា កាលពីដើមឡើយ ពលរដ្ឋជាច្រើនបានប្រកាន់យកការដុតជញ្រ្ជាំងនេះ ដោយគិតថា នឹងផ្តល់ជីជាតិតាមរយៈការដុតនេះ តែផ្ទុយគ្នាស្រឡះ ក្រោយមកមន្រ្តីជំនាញបានពន្យល់ថា ការដុតជញ្រ្ជាំងស្រូវតែងបង្កជះផលអាក្រក់ច្រើនមកវិញ ក្នុងនេះរួមមានទាំងបង្កការប៉ះពាល់ដល់គុណភាពដី បំផ្លាញសត្វល្អិត និងអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺបង្កការប៉ះពាល់ដល់បរិស្ថាន បង្កឱ្យមានផ្សែងពុលថែមទៀត។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់ដោយពន្យល់ណែនាំកុំឱ្យពលរដ្ឋដុតជញ្រ្ជាំងស្រូវក្រោយពេលច្រូតកាត់ ដោយសារវាបង្កផលប៉ះពាល់ច្រើនទាំងវិស័យបរិស្ថានក៏ដូចជាវិស័យកសិកម្មផ្ទាល់របស់បងប្អូនកសិករតែម្តង។ អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ​ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះថា “ត្រូវបញ្ឈប់ការដុតជញ្ជ្រាំង និងសំណល់ដំណាំដើម្បីកាត់បន្ថយការកើនឡើងនូវកំហាប់ភាគល្អិតពុល PM2.5 សំដៅរួមគ្នាថែរក្សាគុណភាពខ្យល់ឱ្យកាន់តែស្អាតសម្រាប់យើងទាំងអស់គ្នា”។ ដោយឡែក លោក ស៊ន សារី មន្រ្តីកសិកម្មឃុំត្រពាំងស្តៅ […]

image_2026-02-12_11-53-11
កោះហៃណានប្រទេសចិននាំចូលផ្លែដូង៥៩២,០០០តោន ក្នុងឆ្នាំ២០២៥

ហៃណាន៖ យោងតាមអាជ្ញាធរគយចិនប្រចាំក្រុងហៃគូ (Haikou Customs) បានឱ្យដឹងថា ខេត្តហៃណាន (Hainan) របស់ប្រទេសចិន បាននាំចូលផ្លែដូងចំនួន៥៩២ ០០០តោន តាមរយៈកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២៥ ដោយកើនឡើង ១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលបានធ្វើឱ្យកោះហៃណាន គឺជាខេត្តនាំចូលផ្លែដូងមុនគេបង្អស់របស់ប្រទេសចិន។ ការនាំចូលផ្លែដូងពីប្រទេសឥណ្ឌូណេស៊ី បានឈានដល់បរិមាណ៥១៦ ០០០តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើង ៣៤,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលស្មើនឹង៨៧,២ភាគរយ នៃការនាំចូលផ្លែដូងសរុបរបស់ខេត្តហៃណាន ចំណែកបរិមាណនាំចូលពីប្រទេសហ្វីលីពីន ក៏បានកើនឡើងផងដែរ នៅក្នុងអំឡុងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរគយចិន បានបង្ហាញថា ការកើនឡើងនៃការនាំចូលផ្លែដូងបានផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ ក្រោមក្របខ័ណ្ឌកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យដូងក្នុងស្រុក ប៉ុន្តែជះផលប៉ះពាល់ដល់រយៈពេល និងថ្លៃដឹកជញ្ជូន។ អាជ្ញាធរគយចិនបានដាក់ចេញនូវវិធានការជួយសម្រួលដល់ការនាំចូលផ្លែដូង រួមទាំងការប្រកាសជាមុន និងការត្រួតពិនិត្យតាមពេលកំណត់ទុកមុន។ ជំហានទាំងនេះបានកាត់បន្ថយនីតិវិធីប្រកាសមុខទំនិញ និងកាត់បន្ថយពេលវេលារវាងការមកដល់របស់ផ្លែដូង និងការរៀបចំផលិតកែច្នៃ។ ភ្នាក់ងារគយប្រចាំនៅក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក បាននិយាយថា ពេលវេលាជាអ្នកកំណត់ដោយផ្ទាល់នូវការប្រកួតប្រជែងផលិតផល។ ឥឡូវនេះ ការនាំចូលផ្លែដូងត្រូវចំណាយពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតចាប់ពីពេលទំនិញចូលមកចំណតរហូតដល់ដំណើរកាតផលិត។ ចំណែកវិធានការអនុគ្រោះពន្ធនាំចូលតាមកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក៏បានប៉ះពាល់ដល់ប្រតិបត្តិការកែច្នៃផ្លែដូងផងដែរ។ សហគ្រាសក្នុងស្រុកអាចនាំចូលឧបករណ៍ផលិតកម្ម ក្រោមការអត្រាពន្ធសូន្យ ដោយកាត់បន្ថយការចំណាយដើមទុន និងការចំណាយលើប្រតិបត្តិការ។ នៅឆ្នាំ២០២៥ […]

photo_2026-02-13_09-06-15
តម្រូវការជ្រូកនៅរដូវចូលឆ្នាំចិន-វៀតណាម ចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ប្រាប់ឱ្យ​ដឹង​កាលពីពេលថ្មីៗនេថា តម្រូវការជ្រូវខ្វៃ និងជ្រូកកាប់សាច់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងម្ចាស់កសិដ្ឋានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ​ លោក ស្រ៊ុន ពៅ បន្ថែមថា  ទាំងកសិករ និងទាំងម្ចាស់កសិដ្ឋាន  បានសារទរចំពោះការកើនឡើងនៃតម្លៃជ្រូករស់ កើនឡើងជាង១០ ០០០រៀល ក្នុងមួយគីឡូក្រាម​នៅមុនចូលឆ្នាំចូលឆ្នាំចិន-វៀតណាមនេះ ព្រោះពួកគាត់បានខាតបង់អស់ច្រើនឆ្នាំមកហើយ។ បើតម្លៃនេះ នៅថេរបន្តទៀត ពួកគាត់នឹងបន្តចិញ្ចឹមទៀត។ ទោះបីតម្លៃជ្រូករស់បានកើនឡើងថ្លៃខ្ពស់ក៏ដោយ ក៏ប៉ុន្តែលោកថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ​ ព្រោះកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ ០០០ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់។ កសិករម្នាក់ក្នុងចំណោមកសិករដែលជាអ្នកចិញ្ចឹមជ្រូកផ្គត់ផ្តគ់ទីផ្សារ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកភ្នំវល្លិ ក្នុងខេត្តកំពត លោកស្រី ម៉ន ម៉ារិនី  បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការជ្រូកនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម គឺមានកំណើនខ្ពស់ ព្រោះគេយកទៅខ្វៃសម្រាប់ទុកសែន និងកាប់សាច់លក់។ លោកស្រីបន្ថែមថា ជ្រូករបស់លោកស្រីត្រូវបានទទួលការបញ្ជាទិញពីឈ្មួញកណ្តាល អស់ហើយនៅមុនពេលចូលឆ្នាំប្រពៃណីចិន-វៀតណាមឈានចូលមកកដល់  ដើម្បីត្រៀមយកទៅខ្វៃសម្រាប់សែន និងកាប់សាច់លក់ […]

image_2026-02-12_11-09-58
ឥណ្ឌូណេស៊ី កំពុងធ្វើការបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ

ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី  និងទូទាំងទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។ លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។ លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី  ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។ ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។ ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស  និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។ ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International […]

កាលវិភាគផ្សព្វផ្សាយ