ភូមាត្រៀមនាំចេញផ្លែប័រ ទៅកាន់ប្រទេសចិន ក្នុងបិរមាណចំនួន៥ ០០០តោន

52880_2_1216139

ណៃពិដោ៖ អង្គការលើកកម្ពស់ពាណិជ្ជកម្មភូមា កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារនាំចេញផ្លែប័រជាមួយប្រទេសចិន ដោយមានគោលបំណងចាប់ផ្តើមការដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៦-២០២៧ ស្របតាមស្តង់ដារនាំចូលរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមគេហទំព័របន្លែ និងផ្លែឈើ បានឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែប័រភូមា មិនទាន់បានចុះបញ្ជីក្នុងចំណោមក្រុមផលិតផលចំនួន១៨មុខ ដែលតម្រូវឱ្យមានការចុះឈ្មោះរបស់អគ្គរដ្ឋបាលគយចិនទេ ដែលអនុញ្ញាតឱ្យអ្នកនាំចេញត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដោយផ្ទាល់ តាមរយៈច្រកចេញចូលតែមួយរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិចិន ដោយប្រើគណនីផ្ទាល់ខ្លួនតែម្តង។

ចំណែកនាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិនៃអគ្គរដ្ឋបាលគយចិន នឹងត្រួតពិនិត្យចត្តាឡីស័កសម្រាប់ទំនិញកសិកម្មនាំចូល មានដូចជា គ្រាប់កាហ្វេមិនទាន់លីង គ្រាប់កាកាវ បន្លែស្រស់ និងស្ងួត គ្រឿងទេស និងគ្រាប់ធញ្ញជាតិ ដែលអាចបរិភោគបាន ដូចជា សណ្តែកស្ងួត គ្រាប់ចម្រាញ់យកប្រេង និងផលិតផលរុក្ខជាតិ។

ការចុះឈ្មោះសម្រាប់ផលិតផលទាំងអស់នេះ ត្រូវបានកំណត់ចំពោះតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនឯកជនឡើយ ហើយការនាំចូលទាំងអស់ត្រូវតែគោរពតាមកម្រិតកំណត់ ស្តីពីសំណល់អតិបរមា ដើម្បីបំពេញតាមស្តង់ដារ របស់ប្រទេសចិន។

ការនាំចេញផ្លែប័ររបស់ប្រទេសភូមានៅតែមានកម្រិតទាបនៅឡើយ ដោយកន្លងមកនាំចេញបានតែចំនួន
៣ ០០០តោនប៉ុណ្ណោះ តាមរយៈប្រទេសជិតខាង។  ប៉ុន្តែសម្រាប់នៅឆ្នាំ២០២៦ខាងមុខនេះ ប្រទេសភូមាមានគោលបំណងបង្កើនគោលដៅនាំចេញរបស់ខ្លួនដល់ បិរមាណចំនួន៥ ០០០តោន ដែលឆ្លុះបញ្ចាំងពីមហិច្ឆតាកាន់តែខ្លាំងឡើង ក្នុងការពង្រីកទីផ្សារថ្មីៗ និងពង្រីកពាណិជ្ជកម្មផ្លែប័រ ក្រោមការអនុលោមតាមច្បាប់របស់ប្រទេសចិន។

កាលពីពេលថ្មីៗកន្លងមកនេះ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បាននិយាយថា ម្ចាស់កសិដ្ឋានដាំប័រនៅក្នុងប្រទេសភូមា ត្រូវតែសហការគ្នាក្នុងការត្រួតពិនិត្យមើលមេរោគ ឬសំណល់ថ្នាំពុលនៅលើផ្លែប័រ ដែលជាចាំបាច់សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ដូច្នេះ ភាគីពាក់ព័ន្ធគួរតែធ្វើការរួមគ្នាសម្រាប់ការនាំចេញផ្លែប័រទៅកាន់ប្រទេសចិន។

ចំណែកប្រធាននាយកដ្ឋានកសិកម្ម ប្រចាំរដ្ឋសានរបស់ភូមា បានផ្តល់ព័ត៌មានលម្អិតអំពីការនាំចេញផ្លែប័រប្រចាំឆ្នាំរបស់ប្រទេសភូមា និងបានគូសបញ្ជាក់ពីតម្រូវការនាំចូលសម្រាប់ទីផ្សារសំខាន់ៗដូចជាប្រទេសចិន ឥណ្ឌា រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានកសិកម្ម នៅភាគខាងត្បូងរដ្ឋសាន បានបើកសិក្ខាសាលាមួយ ដើម្បីស្វែងយល់ពីតម្រូវការត្រួតពិនិត្យ និងបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានគយចិន។  ដូច្នេះ ការងារនេះត្រូវតែសហការគ្នារវាងសមាគមអ្នកផលិត និងអ្នកនាំចេញផ្លែប័រភូមា ដើម្បីពង្រឹងស្តង់ដារផ្លែប័ររបស់ខ្លួនឱ្យស្របនឹងស្តង់ដារនាំចេញ។

ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បានបង្កើតក្រុមហ៊ុនសាធារណៈសម្រាប់កសិករមួយ ដែលមានទិសដៅសម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងពេលខាងមុខនេះ  ដោយខិតខំគាំទ្រឱ្យមានការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតផងដែរ ដើម្បីផ្គត់ផ្គង់ដល់អ្នកដាំដុះ។

ចំណែកប្រធាន​នាយកដ្ឋាន​កសិកម្ម​ប្រចាំរដ្ឋសាន បាន​ពិភាក្សាលម្អិត​បន្ថែមទៀត ​អំពី​លក្ខខណ្ឌ​ចាំបាច់សម្រាប់នាំ​ចូល​ទៅ​កាន់ទីផ្សារ​ប្រទេសចិន។ រីឯអ្នកដាំដំណាំ បានលើកឡើងពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដើមប័រ ហើយបានប្តេជ្ញាចិត្តក្នុងការពង្រឹងយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន។

សមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើភូមា បានប្រកាសកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះថា ផ្លែប័ររបស់ភូមា​ទទួលបានអនុញ្ញាតឱ្យនាំចេញផ្លែប័រ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងបទប្បញ្ញត្តិសុវត្ថិភាពរបស់គយចិន។

ចំណែកស្ថានទូត​ចិន​ប្រចាំ​ប្រទេសភូមា ​បាន​និយាយ​ថា ប្រទេស​ចិន​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់ភូមា​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ប័រដោយជោគជ័យ តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ បន្ទាប់ពីបាននាំចេញផ្លែ​ឪឡឹក និងផ្លែ​ស្វាយ នាពេលកន្លងមក ដែលទទួលបានកំណើនចំនួន១២ភាគរយ នៃផលិតកម្មសរុបផ្នែកកសិកម្មរបស់ប្រទេសភូមា។

ព្រមជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយចិន បានប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ម្នាស់របស់ភូមា ក៏ទទួលបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិនផងដែរ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យផ្នែកភូតគាមអនាម័យ។

កសិករភូមាត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវការអនុវត្តកសិកម្មល្អ និងអនុវត្តការគ្រប់គ្រងគុណភាព ប្រព័ន្ធតាមដានសន្តិសុខស្បៀង និងវិធានការគ្រប់គ្រងសត្វល្អិតផងដែរ ទើបទទួលបានអនុញ្ញាតឱ្យនាំចូលផលិតផលរបស់ពួកគេចូលទៅក្នុងទីផ្សារប្រទេសចិន៕


photo_2026-03-27_12-24-27
អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចូល​ផ្តល់​បទបាឋកថា​ ក្នុង​ឱកាស​កម្មវិធី​ខួប​១៥​ឆ្នាំ​ របស់​ក្រុមហ៊ុន​អេម​រុរ៉ាយស៍

ភ្នំពេញ​៖​ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​អញ្ជើញ​ចូល​រួម​ផ្តល់​បទ​បាឋកថា​ខ្លី​ ក្នុង​កម្មវិធី​ខួប​១៥ឆ្នាំ​ នៃ​ការកកេីត​ ក្រុមហ៊ុន អេមរុរ៉ាយស៍​ (AMRU RICE)។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ អេមរុរ៉ាយស៍ ដែល​បាន​ចូល​រួម​ក្នុង​ការកែ​ច្នៃ​ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ប្រកបដោយ​ស្តង់ដារ​គុណភាព​ទទួល​ជា​អន្តរជាតិ​។ ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​បាន​លេីក​ឡេីង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​រួម​មាន អង្ករ​កម្ពុជា​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ផលិត​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​ជាអង្ករតំណាងឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​មោទនភាព​ជាតិ។ លើសពីនេះ អង្ករ​ខ្មែរមួយ​គ្រាប់​ៗ​ បាន​បង្ហាញ​អំពី​ភាព​អត់ធ្មត់​ និង​ការ​តស៊ូ​របស់​ប្រជា​កសិករ​ខ្មែរ​ ពី​វាល​ស្រែ​ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ពី​កំពុង​ផែ​កម្ពុជា​ដល់ទីផ្សារ​អន្តរជាតិ​។ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច បានបន្ថែមទៀតថា វិស័យ​ស្រូវ​អង្ករ​ គឺ​ជាវិស័យ​មួយទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ ការខិតខំប្រឹង​ប្រែង​ ការ​តស៊ូ​ និង​ការ​បត់បែន​តាម​ស្ថាន​ភាពនៃការប្រែប្រួល​អាកាសធាតុ​ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម​ ប្រកបដោយចីរភាព​ (Sustainable Agriculture)  សំដៅធានានូវសន្តិសុខស្បៀង៕

654440425_1375215654640916_375651046290228999_n
អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]

Indonesia_Indramayu-Farmers
ឥណ្ឌូណេស៊ីជំរុញកសិករឱ្យប្រើពូជស្រូវ ដែលអាចស៊ូនឹងគ្រោះរាំងស្ងួត

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។ លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។ ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។” ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ […]

photo_2026-03-25_20-37-57
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បាន​​អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ  (ARDB) នារាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន […]

កាលវិភាគផ្សព្វផ្សាយ