ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

កំពង់ធំ-ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចម្ការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិនិត្យផ្ទាល់នូវកន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក  ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចម្ការជាច្រើនគ្រួសារផងដែរ ។

ការអញ្ជើញជួបកសិករ និងប្រធានសមាគមខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។

ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងលោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅរយ:ពេលចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនាឆ្នាំ២០២៥នេះ គឺតម្លៃធ្លាក់ត្រឹម៤៦០០រៀល ក្នុងមួយគីឡូក្រាម។

បច្ចុប្បន្ននេះ បើយោងតាមសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា គិតចាប់ត្រឹមថ្ងៃទី៧ ដល់ថ្ងៃ១២ ខែមីនា ឆ្នាំ២០២៥នេះ តម្លៃគ្រប់ស្វាយចន្ទីជាមធ្យមដែលកសិកររលក់បានក្នុងតម្លៃចន្លោះ៥២០០រៀលទៅ៥៣០០រៀលក្នុង១គីឡូក្រាម ហើយទៅមុខទៀតបើសិនជាទីផ្សារកើនដូចខែកុម្ភ: តម្លៃ៦០០០រៀលនោះ កសិករនឹងទទួលបានផលចំណេញថែមទៀត៕


image_2025-05-08_18-44-55
 ហ្វីលីពីន រកឃើញមេរោគគ្រុនផ្តាសាយបក្សីកាចសាហាវជាលើកដំបូង កើតឡើងក្នុងប្រទេស

ទីក្រុងម៉ានីល៖ ការិយាល័យឧស្សាហកម្ម​សត្វ​ នៃក្រសួង​កសិកម្ម​ហ្វីលីពីន​ ​បញ្ជាក់​ពី​ការ​រក​ឃើញ​ជាលើកដំបូងនូវមេរោគ​គ្រុនផ្តាសាយ​បក្សី​ប្រភេទ A (H5N9) នៅ​ក្នុង​ខេត្តខាម៉ានីរ៉េស លើ​កោះលូសន ប្រទេសហ្វីលីពីន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ អំពីរបាយការណ៍រកឃើញវត្តមាននៃមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគសាហាវមួយ កើតចេញពីសត្វទា ដែលគេបានប្រទះឃើញក្នុងអំឡុងពេលត្រួតពិនិត្យសំណាកជាប្រចាំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មេរោគគ្រុនផ្តាសាយបក្សីប្រភេទ A (H5N9) គឺជាមេរោគសាហាវចំពោះបសុបក្សី ប៉ុន្តែវាមានហានិភ័យទាបចំពោះមនុស្ស។ ក្រសួងកសិកម្មហ្វីលីពីន បានអនុម័តវិធានការត្រួតពិនិត្យជំងឺជាបន្ទាន់សម្រាប់ការិយាល័យឧស្សាហកម្មសត្វនៅតាមតំបន់ បន្ទាប់ពីរកឃើញមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងនេះរួមមានទាំងការដាក់ឱ្យនៅដាច់ពីគេ ការបំបែក ការត្រួតពិនិត្យ និងការសម្របសម្រួលជាមួយភ្នាក់ងារក្នុងស្រុក។ ក្រៅពីនេះក៏បានត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជូន​ដំណឹង​ទៅ​ក្រសួង​សុខាភិបាល​ ក្នុងការ​តាម​ដាន​លទ្ធភាព​ដែលក្រុម​មនុស្ស​អាច​ប៉ះពាល់​នឹង​មេរោគមួយនេះ។ លើសពីនេះទៀត ការិយាល័យឧស្សាហកម្មសត្វនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យជំងឺ  ដោយសហការជាមួយភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ ជាមួយនឹងការត្រួតពិនិត្យក្នុងរង្វង់មួយគីឡូម៉ែត្រ ទៅប្រាំពីរគីឡូម៉ែត្រ ,ការសម្អាត និងសម្លាប់មេរោគយ៉ាងល្អិតល្អន់នៅតាមតំបន់ ដែលទទួលរងផលប៉ះពាល់ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។       គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន មានមេរោគគ្រុនផ្តាសាយបក្សី មានចំនួន៩ក្រុមត្រូវបានគេស្គាល់ មានដូចជា A (H5N1). A […]

image_2025-05-08_15-41-47
 ផ្លែទុរេនថៃ បាននាំចូលទីផ្សារប្រទេសចិនឡើងវិញ ទោះប្រឈមកាន់តែខ្លាំងក្នុងការនាំចេញ

ទីក្រុងណាននីង៖ ចិនគឺជាប្រទេសមួយ ដែលពលរដ្ឋនិយមចូលចិត្តបរិភោគផ្លែទុរេន ម្ល៉ោះហើយទើបធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រជែងគ្នាក្នុងការនាំយកផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានកម្រៃខ្ពស់ និងជាទីផ្សារស្រូបទាញ បន្ទាប់ពីរដូវប្រមូលផលទុរេន មកដល់នាពេលថ្មីៗមកនេះ។ ផ្លែទុរេនរបស់ថៃ និងវៀតណាម​ ត្រូវបានហាមឃាត់នៅតាមច្រកព្រំដែនដោយសារតែសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។ ប្រទេសចិន គឺជាប្រទេសនាំចូល និងអ្នកបរិភោគទុរេន ច្រើនជាងគេលើពិភពលោក។ ​នាដើមសប្តាហ៍នេះ ទុរេនថៃ ចំនួន៦កុងតឺន័រ ទម្ងន់សរុប៩៦តោន​ ត្រូវបានភ្នាក់ងារគយចិនអនុញ្ញាតឱ្យដឹកជញ្ជូនដោយជោគជ័យទៅកាន់កំពង់ផែ លុងភីង ក្នុងទីក្រុងជីងហ្សី ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ផ្លែ​ទុរេន​ទាំង​នេះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រុងណាននីង និងចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេសចិន។ ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិន បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងណាននីង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ថា ផ្លែទុរេន ដែលមានរសជាតិ និងក្លិនពិសេសនេះ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបរិភោគជនជាតិចិន ហើយបានក្លាយជាជម្រើសពេញនិយមបរិភោគក្នុងគ្រួសាររបស់ជនជាតិចិន។ទុរេន​មាន​សាច់​ពណ៌​លឿង​មាស និង​សាច់​ក្រាស់ គឺជាអាហារដ៏ពិសេសក្នុងមួយឆ្នាំម្តង សម្រាប់អ្នកចូលចិត្តបរិភោគផ្លែទុរេន។ នៅផ្សារទំនើបមួយក្នុងសង្កាត់យុងនីង នៃទីក្រុងណាននីង មានអតិថិជនជាច្រើនកំពុងចោមរោមទិញទុរេន។ ស្រី្តម្នាក់ឈ្មោះ វ៉ាង […]

2025-05-08 18.09.54
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្រោមប្រធានបទស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានសម្រាប់ទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានការអញ្ចើញចូលរួមដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង២០០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេង​ លើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗតែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសថ្លៃងសុន្ទរកថានេះ​ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច […]

image_2025-05-08_10-53-36
កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ

ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក ព្រោះប្រហែល៩៦ភាគរយនៃចំនួនប្រជាជនលើពិភពលោក តែងតែទិញកសិផលរបស់ខ្លួន។  ដូច្នេះ សហរដ្ឋអាម៉េរិក គួរតែយកចិត្តទុកដាក់បើកទីផ្សារបន្ថែមទៀត​​ នៅជុំវិញពិភពលោកសម្រាប់លក់ទំនិញកសិកម្ម និងចំណីអាហារ ផលិតនៅក្នុងរដ្ឋខារ៉ូឡាយណាខាងជើង ហើយគួរតែបន្តបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្ម អន្តរជាតិ​ នៅទូទាំងពិភពលោក។ របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទាំងការនាំចេញសណ្តែកសៀង និងសាច់ជ្រូក ទៅកាន់ប្រទេសចិន។  ការលក់សាច់ជ្រូករបស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានធ្លាក់ពីជាង១២​ ០០០តោន  ក្នុងមួយសប្តាហ៍ មកនៅត្រឹមតែ ៥​ ៨០០តោន ដែលបរិមាណនេះ គឺជាការថយចុះចំនួន៧២ភាគរយក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ហើយវាក៏ជាចំនួនទាបបំផុត សម្រាប់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥នេះ។ អ្នកវិភាគគោលនយោបាយ សម្រាប់មជ្ឈមណ្ឌលស្បៀងអាហារ ថាមពល និងជីវិត […]

កាលវិភាគផ្សព្វផ្សាយ