ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ​​បញ្ជាក់ថា ទីផ្សារនិងតម្លៃស្រូវវស្សាកសិករប្រមូលផលល្អសម្រាប់ស្រូវផ្ការំដួល​​

THN1 copy

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​​បញ្ជាក់ថា ទីផ្សារនិងតម្លៃល្អសម្រាប់ស្រូវផ្ការំដួល បើគិតតាំងពីរសៀលថ្ងៃទី 9 វិច្ឆិកា 2024 ហើយថ្មីៗនេះបានទៅជួបកសិករប្រើប្រាស់ពូជសុទ្ធផ្ការំដួលតាមរយៈការសម្របសម្រួលដោយមន្រ្តីកសិកម្មឃុំនៅស្រុកជើងព្រៃដែលកំពុងច្រូតកាត់ស្រូវដោយទទួលបានផលល្អ និងមានទីផ្សារល្អដោយមានអ្នកត្រូវការទិញច្រើននិងហ៊ានឲ្យតម្លៃខ្ពស់គឺជាង 1300 រៀលក្នុងមួយគីឡូក្រាមតម្លៃនៅតាមវាលស្រែ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា តម្លៃនេះអាចនឹងកើនថែមទៀតដោយសារបរិមាណស្រូវផ្ការំដួលពូជសុទ្ធមានតិច តែតម្រូវការមានច្រើន នៅទូទាំងស្រុកជើងព្រៃនៅឆ្នាំនេះមានកសិករចំនួន 618 គ្រួសារបានប្រើគ្រាប់ពូជសុទ្ធផ្ការំដួល ហើយចំនួននេះនឹងកើនឡើងកាន់តែច្រើនថែមទៀតនៅឆ្នាំខាងមុខដោយកសិករកាន់តែយល់ពីផលចំណេញពីការប្រើពូជសុទ្ធ។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត បញ្ជាក់ថា នេះអាច​​ចាត់ទុកជាការចាប់ផ្តើមដ៏ល្អរបស់មន្រ្តីកសិកម្មក្នុងការធ្វើការបម្រើកសិករ។ខ្ញុំបានណែនាំឲ្យមន្រ្តីកសិកម្មឃុំចាប់ផ្តើមចុះឈ្នោះកសិករដើម្បីចូលរួមក្រុមផលិតស្រូវផ្ការំដួលផ្សារភ្ជាប់មកទីផ្សារនៅរដូវក្រោយ។

រោងម៉ាស៊ីនក្នុងស្រុកទិញស្រូវផ្ការំដួលដឹកដល់ឃ្លាំងដោយឲ្យតម្លៃពី ១៣៥០ ទៅ ១៤០០ រៀលក្នុងមួយគីឡួទៅតាមគុណភាព ។ ជាពិសេសនោះ កាលពីនៅថ្ងៃទី 6 វិច្ឆិកា 2024នេះ រោងម៉ាស៊ីន City Rice បាន​​​ទិញចូលចំនួន 600 តោន ហើយ​​តម្លៃស្រូវផ្ការំដួលគុណភាពល្អគឺ 1380រៀល ក្នុងមួយគីឡូក្រាមតម្លៃស្រូវស្រង៉ែ 1220 រៀលមួយគីឡូក្រាម។

បន្ថែមពីនេះ រោងម៉ាស៊ីនកិនស្រូវ City Rice ថ្មគោលបាត់ដំបង ត្រូវការទិញស្រូវផ្ការំដួល 50000 តោនក្នុងខែវិច្ឆិកា និងខែធ្នូខាងមុខនេះ។ ដោយឡែក សម្រាប់ រោងម៉ាស៊ីនកិនស្រូវឈិត ប៊ុនថនខេត្តព្រៃវែង ទទួលទិញស្រូវពីខេត្តព្រៃវែង ស្វាយរៀង និងខេត្តផ្សេងទៀត ក្នុងបរិមាណទិញប្រចាំថ្ងៃ 500 តោន ឬឯសកម្មភាពទិញស្រូវចូលរបស់ Khmer Foods Group ក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប ដែលបងប្អូនកសិករ ដឹក ស្រូវមកលក់នៅរោងម៉ាស៊ីនផ្ទាល់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ នារដូវកាលទិញស្រូវ ផ្ការំដួលនេះ កំពុងតែមមាញឹកផងដែរ។

លោកឧកញ៉ា ឡាយ ឈុនហូរ អគ្គនាយកក្រុមហ៊ុន City Rice Import &Export Co Ltd បានមានប្រសាសន៍ថា បរិមាណចូលមកលើសការរំពឹងទុក ស្រូវគុណភាពល្អឆ្នាំនេះ គុណភាពល្អ និងតំលៃល្អ

ហើយ ក្រុមហ៊ុន​​ City Rice បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករក្នុងស្រុក ដើម្បីផលិតអង្ករដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។

​​យោងតាមសហព័ន្ធស្រូវអង្ករបង្ហាញថា ស្រូវភាគច្រើនដែលរោងម៉ាស៊ីនក្នុងស្រុកត្រូវការទិញស្តុកសម្រាប់កែច្នៃជាអង្ករដើម្បីនាំចេញគឺពូជស្រូវសែនក្រអូប និងស្រង៉ែដែលការទិញជាមួយតម្លៃខ្ពស់ជាងរាល់ឆ្នាំ។ ដោយឡែកក្រសួងកសិកម្ម កំពុងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនក្នុងស្រុកធំៗមួយចំនួនក្នុងការប្រមូលទិញស្រូវពីកសិករឲ្យបានទាន់ពេលក្នុងតម្លៃសមរម្យ។


photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ