សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង​ផ្តោតលើដំណាំស្វាយចន្ទី​នឹងជំរុញការនាំចេញ​​

THN1 copy

ភ្នំពេញ៖ យោងតាម​​សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងបាន​ឲ្យដឹងថា​ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺ​​ផ្តោតការដាំដុះលើដំណាំស្វាយចន្ទី​ ដែលមានសមាជិកចំនួន​ ១៥២​ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន​ ៦២៣​ហិកតា​ ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម​ ក្នុងការរៀបចំផែនការអាជីវកម្ម​ ការជ្រើសរើស​បុគ្គលិក​ និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី។

ការ​លើកឡើងដូច្នោះធ្វើ​ឡើងកាលពីសៀលថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ខណៈដែល ឯកឧត្តម ឌិត ទីណា បានអញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ​ ។​​

យោងតាមសហគមន៍ខាងលើបញ្ជាក់ថា ​​គោលបំណងនៃការ​​ចុះទស្សនកិច្ចពីដំណើរការដាំដុះដំណាំស្វាយចន្ទី​ ការដាក់ជីបំប៉ន​ ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៃដំណាំស្វាយចន្ទី​ និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព​ និងប្រសិទ្ធភាព។ ​​  

ដោយឡែក ចំពោះ​ការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​៥០%​និងគ្រាប់ស្វាយចន្ទីស្ងួត​ ៥០%​ដែលអាចធានាតម្លៃទីផ្សារស្វាយចន្ទីបានល្អ​។ លើសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា បានលើកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវចេះធ្វើការរួមគ្នា​ មានទំនើបកម្មទាំងសហគមន៍​ និងធនធានមនុស្ស​ មានការគ្រប់គ្រងល្អ​ ត្រួតពិនិត្យស្តង់ដាការងារត្រឹមត្រូវ​ ជាពិសេសត្រូវមានភាពស្មោះត្រង់​ជាមួយគ្នា​ ដោយពង្រឹងការដាំដុះ​ឱ្យមានគុណភាពល្អ​ និងលក់បានថ្លៃ។

នាឱកាសនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ក៏បានទទួលនូវសំណូមពររបស់សហគមន៍​ និងស្វែងរកដៃគូ​ និងគម្រោងនានាជួយគាំទ្រនូវសហគមន៍កសិកម្មទំនើបនេះ​ ហើយក្រសួងកសិកម្មនឹងជួយជាជំនួយបច្ចេកទេស​ ការគ្រប់គ្រងសត្វល្អិត​ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់។

ទន្ទឹមនិងគ្នានោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប កាលពីថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ដដែឡនោះ ក៏បានអញ្ជើញចុះត្រួតពិនិត្យក្រុមហ៊ុនមីរ៉ាត់​ អាហ្គ្រីថេក​ ឯ.ក​ របស់ជប៉ុនលើការកែច្នៃគ្រាប់ស្វាយចន្ទី​ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះ​​បាន​​ចុះត្រួតពិនិត្យនីតិវិធីការផលិតគ្រាប់ស្វាយចន្ទី​ ការលាងសម្អាត​ ការកែច្នៃ​ រហូតដល់ការវេចខ្ចប់នាំចេញទៅទីផ្សារ​ ដែលប្រកបទៅដោយ​អនាម័យខ្ពស់​ រសជាតិឆ្ងាញ់​ មានគ្រាប់ធំ និងមានគុណភាពល្អ​។​​

កម្ពុជាមានផ្ទៃដីស្វាយចន្ទីប្រមាណ ៥៨០ ១១៧ហិកតា និងទទួលបានបរិមាណផលក្នុងមួយឆ្នាំ សរុបចំនួន ៨៧០ ១៧៦តោន។ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ សម្រេចបានចំនួនប្រមាណ ៥៧៧ ១០១តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម ថៃ និងសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ២០២៤នេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅ មានតម្លៃប្រមាណពី ១០០០ ទៅ ១៣០០ ដុល្លារ ក្នុងមួយតោន។ បច្ចុប្បន្ននេះ កម្ពុជាបានកែច្នៃគ្រាប់ស្វាយចន្ទីតែប្រមាណ ១០% ប៉ុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីឆៅមួយផ្នែកធំ ត្រូវបាននាំចេញទៅប្រទេសជិតខាង។

កម្ពុជាមានក្រុមហ៊ុន សហគ្រាស និងសិប្បកម្មកែច្នៃសរុបចំនួន៤២ កំពុងដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី និងមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ សៀមរាប ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តតាកែវ។

បច្ចុប្បន្នេះមានសហគមន៍កសិកម្មចំនួន១៦២ កំពុងធ្វើការដាំដុះ និងធ្វើអាជីវកម្មលើដំណាំស្វាយចន្ទីលើផ្ទៃ ដីចំនួន ២២៥ ១៧០ហ.ត។ បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតសហគមន៍ស្វាយចន្ទីទំនើបចំនួន៣កន្លែង នៅខេត្តកំពុងធំដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ៦៥០ហិកតា នៅខេត្តកំពង់ធំ។


2026-08-29 12.10.17
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ​ ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងលោកជំទាវ សួរ សុខគីម នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់​ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។ ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ  ឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច, ទឹកផ្លែឈើ, អង្ករ២តោន​ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ​​ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានា​ក្នុងវត្តសរុបចំនួន២៦លានរៀន។ សូមរំឭកថា ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់​ចាំព្រះវស្សា​ និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញ​​ជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ និងវីរកងទ័ព វីរនគរ​បាលជាតិ […]

788591712_1361689489477681_7179266241644640178_n
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិ ស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ”

ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារARDB បានចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ” ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា, លោក វង់ តុន មន្រ្តីគម្រោងអភិបាលកិច្ចសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងលោក មិន សោភ័ន តំណាងប្រចាំប្រទេសអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន ((Agronomes et Vétérinaires Sans Frontières – AVSF) សរុបមានអ្នកចូលរួមចំនួន៧៩នាក់ ដែលអញ្ជើញមកពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មក្នុងតំបន់គោលដៅរបស់គម្រោង ”សហគមន៍ឆ្នើម” ដែលប្រព្រឹត្តទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ […]

image_2026-08-28_14-14-17
ហ្វីលីពីន រំពឹងបានទិន្នផលដូង១៥លានតោន នៅឆ្នាំ២០២៦នេះ

ហ្វីលីពីន៖ ប្រទេសហ្វីលីពីន គ្រោងនឹងប្រមូលផលដូងឱ្យបានជាង ១៥លានតោននៅឆ្នាំ ២០២៦នេះ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មានឡើយ​ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរដូងរបស់ហ្វីលីពីន។ ប្រធានអាជ្ញាធរដូងហ្វីលីពីន លោក ឌីកស្ទើ បូទេដ (Dexter Buted) បានលើកឡើងថា ទិន្នផល​ដូង​របស់ហ្វីលីពីននឹងកើនឡើងយ៉ាងហោចណាស់៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរដូង​ បានបង្ហាញថា ហ្វីលីពីន​ប្រមូលផលដូងបាន ១៤,៥១លានតោន ក្នុងឆ្នាំ២០២៥ និង ១៤,៥លានតោន ក្នុងឆ្នាំ២០២៤។ អាជ្ញាធរដូង​របស់ហ្វីលីពីនបានឱ្យដឹងថា កត្តាចម្បងៗ ដែលជំរុញឱ្យទិន្នផលដូងកើនឡើង រួមមានការថែទាំ និងអាយុកាលដើមដូង ដោយការអនុវត្តកម្មវិធីផ្ដល់ជីជាតិដល់កសិដ្ឋានចាស់ៗ ការស្ដារដើមដូងខូចខាត និងដូងចាប់ផ្តើមចេញផ្លែ ដែលបានដាំកាលពីប្រហែល៦ឆ្នាំមុន។ លើសពីនេះ ទីផ្សារនាំចេញមានសន្ទុះខ្លាំង ដែលការនាំចេញផលិតផលដូងពីខែមករា ដល់ខែមិថុនា បានកើនឡើងដល់ ១,៩ពាន់លានដុល្លារ ក្នុងនោះ ប្រេងដូងគ្របដណ្តប់រហូតដល់៨២ភាគរយនៃការនាំចេញសរុប។ ចំពោះផែនការដាំដុះបន្ថែម អាជ្ញាធរដូងរបស់ហ្វីលីពីន មានផែនការដាំដើមដូងឱ្យបាន២៥លានដើមបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ ជាមួយគោលដៅសម្រេចឱ្យបាន១០០លានដើម ត្រឹមឆ្នាំ២០២៨ខាងមុខ ខណៈពេលដើមដូងចំនួន៦០លានដើម ត្រូវបានដាំរួចរាល់តាំងពីឆ្នាំ២០២៤មកមេ្លះ។ ទាក់ទងនឹងបញ្ហាអាកាសធាតុ ភាគីហ្វីលីពីនមានសុទិដ្ឋិនិយមថា ទិន្នផលដូងនឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ ទោះបីជាមានការព្រមានអំពីបាតុភូតអែលនីញ៉ូ (El Niño) […]

image_2026-08-28_12-04-31
ឥណ្ឌាបើកដំណើរការកំពង់ផែថ្មី ដើម្បីនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ

ឥណ្ឌា៖ កំពង់ផែសមុទ្រក្នុងប្រទេសឥណ្ឌមួយកន្លែង បានចាប់ផ្តើមប្រតិបត្តិការនាំចេញ-នាំចូល កាលថ្ងៃទី១៨ ខែសីហា ដោយបើកផ្លូវដឹកជញ្ជូនតាមកប៉ាល់ផ្ទាល់សម្រាប់អ្នកនាំចេញ ដែលពីមុនតែងតែប្រើប្រាស់កំពង់ផែរបស់ស្រីលង្កា និងកំពង់ផែសិង្ហបុរី ឬកំពង់ផែប្រទេសកាតា ដើម្បីដឹកទំនិញទៅកាន់ទីផ្សារលោកខាងលិច។ ដោយស្ថិតនៅចម្ងាយជាង១៨គីឡូម៉ែត្រពីផ្លូវនាវាចរណ៍អន្តរជាតិតភ្ជាប់ភូមិភាគបូព៌ាទៅកាន់បច្ចឹមប្រទេស កំពង់ផែបើកថ្មី ឈ្មោះវីហ្ស៊ីនចាំ(Vizhinjam) ស្ថិតនៅភាគត្បូងប្រទេសឥណ្ឌា ក្នុងរដ្ឋការ៉ាឡា  ត្រូវវាងតិចតួចប៉ុណ្ណោះសម្រាប់នាវាដឹកកុងតឹន័រខ្នាតយក្ស។ ប៉ុន្តែទំនិញឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុបអាចទៅដល់គោលដៅក្នុងរយៈពេល២៤ថ្ងៃ ដែលលឿនជាងផ្លូវបច្ចុប្បន្ននេះ រហូតដល់១០ថ្ងៃ។ ក្រុមហ៊ុននាវាចរណ៍ធំៗ បានបញ្ចូលកំពង់ផែនេះទៅក្នុងសេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួន ដែលភ្ជាប់ទំនាក់ទំនងផ្លូវទឹករវាងតំបន់អឺរ៉ុប និងទ្វីបអាស៊ី ដែលផលិតផលកសិកម្ម និងគ្រាប់ស្វាយចន្ទី នឹងជាមុខទំនិញចម្បងជាងគេសម្រាប់នាំចេញ។ ក្រុមហ៊ុនមួយរបស់ឥណ្ឌា បានកក់កុតឹន័រដំបូងគេ សម្រាប់ដឹកជញ្ជូនផលិតផលអាហារឆ្អិនស្រាប់ និងអាហារក្លាស្ស មានទម្ងន់ជាងបួនតោន។ នាវាទី១នេះ នឹងដឹកកុងតឹន័ររហូតដល់២០គ្រឿង រួមទាំងទូកុងតឹន័រត្រជាក់សម្រាប់ដឹកបន្លែ និងផ្លែឈើ ដោយគេរំពឹងថា នឹងផ្ទេរទំនិញនៅពេលនាវាមកដល់ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។ ចំណែកសមាគមភ្នាក់ងារនាវាចរណ៍ក្នុងរដ្ឋកេរ៉ាឡា ក៏នឹងបើកសាខានៅលើកំពង់ផែនេះផងដែរ ដើម្បីគ្រប់គ្រងប្រតិបត្តិការនាំចេញ-នាំចូល។ នាយកប្រតិបត្តិក្រុមហ៊ុននាំចេញបាននិយាយថា ក្រុមហ៊ុនរបស់លោកទទួលបានការសួរនាំពីអ្នកនាំចេញក្នុងស្រុក។ ព្រមជាមួយគ្នានេះដែរ ក៏មានតម្រូវការពីបរទេស ដែលកំពុងរកផលិតផលទ្វីមួយពីកំពង់ផែនេះ ដោយលោកបានបន្ថែមថា អតិថិជននៅបរទេសកំពុងបង្ហាញការចាប់អារម្មណ៍ជាពិសេសលើគ្រាប់ស្វាយចន្ទី និងម្ទេសផ្លោកបៃតង។ ការចាប់ផ្តើមសេវាកម្មនាំចេញ-នាំចូលនេះ ត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឃ្លាំងស្តុកទំនិញ ឃ្លាំងស្តុកត្រជាក់ ស្ថានីយទំនិញកុងតឹន័រ […]

កាលវិភាគផ្សព្វផ្សាយ