រដ្ឋាភិបាលផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវរយៈពេលបណ្តោះអាសន្ន ៤ខែ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវ សម្រាប់រយៈពេលបណ្តោះអាសន្ន ៤ ខែ (ខែតុលា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥)។
ការសម្រេចនេះគឺ យោង -លិខិតលេខ ២២៩២.រថ.អ៥.លស ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងរ៉ែនិងថាមពល លិខិតលេខ ១៧៦ ខ៥/០២៤ សជណ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរទើបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចថា រាជរដ្ឋាភិបាលឯកភាពដូចខាងក្រោម៖១- ផ្តល់ការអនុគ្រោះថ្លៃ ១២ សេន/kWh (៤៨០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង) សម្រាប់អ្នកប្រើប្រាស់ ម៉ាស៊ីនកិនស្រូវ និងឡសមូតស្រូវ ដែលមិនទាន់បានស្នើសុំប្រើប្រាស់ថ្លៃនេះ ពីម៉ោង ២១:០០ ដល់ ៧:០០។
ចំណុចទី២- ផ្តល់ការអនុគ្រោះថ្លៃ ១២ សេន/kWh (៤៨០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង) សម្រាប់ការប្រើប្រាស់នៅ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ រយៈពេល២៤ម៉ោងពេញ។ ៣- ផ្តល់ការអនុគ្រោះថ្លៃ ១២.៥ សេន/kwh (៥០០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង) ចំពោះបរិមាណថាមពល ដែលប្រើប្រាស់លើសពីថាមពលមធ្យមភាគប្រចាំខែជាគោល ដែលធ្លាប់បានប្រើប្រាស់កន្លងមក ពីម៉ោង ៧:០០ ដល់ ២១:០០ ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។
សម្រាប់ លោកឧកញ៉ា សុង សារ៉ន ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

លោកឧកញ៉ា សុង សារ៉ន ក្នុងនាមសហព័ន្ធស្រូវអង្ករនិងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ សូមគោរពអគុណដល់សម្តេចបវធិបតី ហ៊ុន មាណែត ដែលតែងគិតគូរដល់ជំរុញអោយតំលៃកសិផលមានតំលៃខ្ពស់ ដោយជំរុញអោយមានភាពប្រកួតប្រជែង និង កាត់បន្ថយចំណាយផលិតកម្ម ។
ចំណែក ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ ថា ការធ្វើមិនឱ្យថ្លៃអគ្គិសនីកើនឡើង និងបញ្ចុះតម្លៃបន្ថែម គឺជាគោលនយោបាយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិទី៧នេះ ក្នុងគោលបំណង ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក កែវ រតនៈ អញ្ជើញបាឋកថា ស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន (CJCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម កែវ រតនៈ ថ្លែងថា ការផ្តល់ការអនុគ្រោះបន្ថែមលើតម្លៃអគ្គិសនី ដល់ម៉ាស៊ីនកិនស្រូវ និងការសង្ងួតស្រូវក្នុងរដូវប្រមូលផល។ ការខិតខំមិនធ្វើឲ្យថ្លៃថាមពលអគ្គិសនីឡើងនេះ គឺជាគោលនយោបាយសំខាន់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាការកាត់បន្ថយ ការចំណាយរបស់ប្រជាពលរដ្ឋ ហើយនឹងជួយសម្រួលផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្ម, កសិកម្ម»។
រដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងទៀតថា ការដែលធ្វើមិនឲ្យថ្លៃថាមពលអគ្គិសនី មានការកើនឡើងនេះ អាចធ្វើបានតាមរយៈរូបភាពពីរ៖ រូបភាពទី១ គឺកុំដំឡើងថ្លៃ ដោយលោកបានប្រាប់ថា តាំងពីសម្ដេចបវរធិបតីជាប់ឆ្នោតមក គឺមិនមានកន្លែងណាមួយ មានការឡើងថ្លៃអគ្គិសនីនោះទេ។
បើតាមលោក កែវ រតនៈ, យុទ្ធសាស្ដ្ររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិទី៧នេះ គឺបន្ដធ្វើយ៉ាងម្ដេច ឲ្យប្រភពថាមពលរបស់កម្ពុជាកុំឲ្យខ្វះ។
រាជរដ្ឋាភិបាលអាណិត្ដនេះ នឹងបន្ដការរុញផ្គត់ផ្គង់បន្ថែម និងអភិវឌ្ឍន៍បន្ថែម ជាពិសេសផ្ដោតទៅលើថាមពលស្អាត ដូច្នេះបានជាការវិនិយោគជាបន្ដបន្ទាប់នេះ មិនមានការដាក់ពង្រាយ រោងចក្រម៉ាស៊ីនម៉ាស៊ូត ឬម៉ាស៊ីនដើរដោយប្រេងខ្មៅទៀតទេ ដោយធ្វើនៅក្នុងក្របខណ្ឌថាមពលស្អាត៕

 


FB_IMG_1741948287800
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]

FB_IMG_1741916105493
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ […]

កាលវិភាគផ្សព្វផ្សាយ