រដ្ឋមន្រ្តីកសិកម្ម​បញ្ជាក់ពីការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាមគឺ មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ

ភ្នំពេញ៖​ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ក្រុមការងារបានត្រៀមថវិការួចជាស្រេច ដើម្បីទិញស្រូវប្រជាកសិករនៅរដូវបុណ្យទាននោះ។

​ថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះមកទស្សនកិច្ច​ ខ្សែចង្វាក់ផលិតកម្ម​ រោងម៉ាស៊ីនកិនស្រូវ​ និង​ កែច្នៃអង្ករនៅក្នុង​ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ឹមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd.)​ ។

ការ​បញ្ជា​ទិញ​ស្រូវ ​ប្រភេទ​ស្រង៉ែ​(SRO) និង អូរអឹម​ (​OM) ផង​ដែរប្រមាណ​ជា ​១,៦០០តោន​ទៅ​ ១,៨០០តោន​ ក្នុង​មួយ​ថ្ងៃ​។ ឯកឧត្ដម​រដ្ឋមន្រ្តី​ សូម​អោយ​វិស័យ​ឯកជន​ ជាពិសេស​រោងម៉ាស៊ីន​កិន​ស្រូវ​ទាំងអស់​ ប្រមូល​ទិញ​ស្រូវ​ ពីកសិករ​ ក្នុង​រដូវ​កាល​ទី​៣នេះ​អោយ​អស់​ពី​សមត្ថភាព​ ដេីម្បី​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ស្រូវ។

ស្របពេល​នេះ​ដែរ​ ឯក​ឧត្តម​រដ្ឋមន្រ្តី​ ក៏​បាន​ណែនាំ​ការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្សនិងថវិការគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។

​ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ សូម​សំដែង​នូវ​ ​ការ​អរគុណ​ចំពោះ​ ដំណេីរ​ទស្សនកិច្ច​មួយ​នេះ​។ «សកម្មភាពក្រុមហ៊ុនអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) ពីសហភាពសហគមន៍កសិកម្មបាត់ដំបង តាមកិច្ចសន្យាកសិកម្ម»

ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះ រដូវកាលប្រមូលផលស្រូវបាននិងកំពុងបន្តនៅទូទាំងប្រទេស ហើយស្របពេលគ្នានេះ ក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង ក៏បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព  (SPR) ប្រភេទក្រអូបពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ពីសហភាពសហគមន៍កសិកម្មបាត់ដំបង (BUAC) ជាមួយនឹងការផ្តល់ជូនតម្លៃបុព្វលាភ។

សូមបញ្ជាក់ផងដែរថា សហភាពសហគមន៍កសិកម្មបាត់ដំបង គឺជាដៃគូសហការយ៉ាងសកម្មមួយរបស់អេមរុរ៉ាយស៍ តាមរយៈកិច្ចសន្យាកសិកម្មតាំងពីឆ្នាំ២០១៧មកម្ល៉េះ និងបានទទួលនូវការគាំទ្រផ្នែកបច្ចេកទេសលើការកសាង និងពង្រីកសមត្ថភាពលើការដាំដុះស្រូវឱ្យស្របតាមស្តង់ដារ និងទីផ្សារ តាមរយៈវគ្គបណ្តុះបណ្តាលនានា ក្នុងគោលដៅកសាងនូវការអភិវឌ្ឍន៍ប្រកបដោយភាពធន់រយៈពេលវែងដល់សហភាព និងសមាជិកដែលជាកសិករខ្នាតតូច។

គួរបញ្ជាក់ផងដែរថា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP)  រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ កម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ។


IMG_9731
ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាត ដាំដំណាំហូបផ្លែ និងបន្លែបង្ការលក់ឱ្យភ្ញៀវទេសចរជាទីពេញនិយម

កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាសហគមន៍ចំណាស់មួយដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ​២០០៧ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទឹកដីសម្បូរទៅដោយព្រៃភ្នំ មានសក្តានុពលផ្នែកទេសចរណ៍ ជាពិសេសក៏ជាទីកន្លែងដាំដុះដំណាំហូបផ្លែ និងបន្លែបង្ការ ដ៏ទីល្បីល្បាញមួយក្នុងទឹកដីខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះ តាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹក ប្រហែលប្រាំគីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហមរហូតដល់ភូមិជីផាតតែម្តង។ ក្រៅពីនេះគេក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏អាចទៅដល់តំបន់ទេសចរណ៍ជីផាតដូចគ្នា។ បច្ចុប្បន្នសហគមន៍មួយនេះ ក្រៅអំពីការអភិវឌ្ឍវិស័យទេសចរណ៍ក៏នៅមានការអភិវឌ្ឍយ៉ាងល្អនូវការដាំដុះដំណាំកសិកម្មផ្សេងៗជាច្រើន ក្នុងនោះរួមមានទាំងដំណាំហូបផ្លែ ដំណាំជាបន្លែបង្ការ ហើយកំពុងពេញនិយមពីសំណាក់អ្នកទេសចរទិញសម្រាប់បរិភោគ។ លោក ពេជ្រ ឆលួយ រស់នៅភូមិជីផាត បានប្រាប់ឱ្យដឹងថា គាត់បានដាំដំណាំហូបផ្លែនៅក្នុងចម្ការក្រោយផ្ទះជាច្រើនដើម ក្នុងនោះរួមមានដំណាំទុរេន សាវម៉ាវ និងមង្ឃុតជាដើម។ ដំណាំទាំងអស់នេះព គាត់បានដាំរយៈពេលជាងប្រាំពីរឆ្នាំមកនេះ ចាប់ផ្តើមហុចផលបណ្តើរៗ ហើយគាត់អាចលក់បានបន្តបន្ទាប់។ ក្នុងមួយរដូវកាលយ៉ាងហោចណាស់លោក និងភរិយាលក់បានចាប់ពីជាង២ ០០០ ដល់ជាង៣ ០០០ដុល្លារដែរ។ បុរសវ័យជាង៧០ឆ្នាំរូបនេះ បានប្រាប់ដែរថា ដំណាំដាំនៅទឹកដីនេះហុចផលល្អ ដោយមិនចាំបាច់ថែទាំច្រើនទេ។ ពេលនេះមិនថា ជាដើមទុរេន […]

images
ចិនយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីអេត្យូពី ដើម្បីពង្រីប្រភពផ្គត់ផ្គង់ឱ្យបានច្រើន

ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់គយចិន បានបង្ហាញថា ប្រទេសចិនបានយល់ព្រមឱ្យមានការនាំចូលសណ្តែកសៀងពីប្រទេសអេត្យូ ដើម្បីពង្រីកប្រភពនាំចូលរបស់ខ្លួនចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters)​ របស់អង់គ្លេសបានដកស្រង់សេចក្តីថ្លែងការណ៍របស់គយចិន ដែលបាននិយាយថា ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥តទៅ សណ្តែកសៀងរបស់ប្រទេសអេត្យូពី ដែលបានបំពេញលក្ខខណ្ឌតាមស្តង់ដារអនាម័យរបស់ប្រទេសចិន និងគ្មានសត្វល្អិត អាចអនុញ្ញាតឱ្យនាំចូលប្រទេសចិនបាន។ អ្នកវិភាគប្រចាំក្រុមហ៊ុនទីប្រឹក្សាកសិកម្ម នៅទីក្រុងស៊ាងហៃ ប្រទេសចិន បាននិយាយថា នេះគឺជាផ្នែកនៃយុទ្ធសាស្រ្តទូលំទូលាយរបស់ចិន ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើសណ្តែកសៀងនាំចូលពីប្រភពតែមួយ។ ប៉ុន្តែ បរិមាណសណ្តែកសៀងនាំចូលពីប្រទេសអេត្យូពី មិនទាន់ដឹងថាមានច្រើនប៉ុណ្ណានោះទេ។ ការយល់ព្រមឱ្យនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតចំណីសត្វរបស់ចិន បាននាំចេញសណ្តែកសៀងដំបូងពីប្រទេសអាហ្សង់ទីន ចាប់តាំងពីបានយល់ព្រមក្នុងឆ្នាំ២០១៩ ដើម្បីកាត់បន្ថយហាន័យអាចកើតមានដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ទោះបីជាប្រទេសចិនភាគច្រើននាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការសណ្តែកសៀងក្នុងស្រុកក៏ដោយ ការនាំចូលសណ្តែកសៀងដោយផ្ទាល់ពីក្រៅប្រទេសនៅតែមានកម្រិតនៅឡើយ។ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសចិនក៏បានយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីប្រទេសអ៊ុយរូហ្គាយ ថែមពីលើប្រទេសអាហ្សង់ទីន ប្រេស៊ីល រុស្ស៊ី និងប្រទេសបេឡារុស្ស។ កាលពីខែមេសា ឆ្នាំ២០២៥ កប៉ាល់ចិនជាច្រើនគ្រឿងដឹកសណ្តែកសៀងពីប្រទេសប្រេស៊ីល បានចូលចតជារៀងរាល់ថ្ងៃ ដោយមានផ្ទុកសណ្តែកសៀងប្រេស៊ីលប្រមាណប្រាំពីរសែនតោន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះការដំឡើងពន្ធបដិកា ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក​។ ការពង្រីកប្រភពនាំចូលសណ្តែកសៀងនេះ បានបង្ហាញឱ្យឃើញផងដែរថា ផលិតផលកសិកម្មភាគច្រើន […]

IMG_0113
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើប

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​, និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម តំណាងដោយឯកឧត្តម ចាន់  សីហា អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ​ ឯកឧត្តមអគ្គនាករង បានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី​ និងដៃគូក្នុងអនុស្សរណៈនៃការយោគយល់គ្នាថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររដ្ឋបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះមានរយៈពេលជិត២៧ឆ្នាំ​ ដោយមានបេសកកម្មចម្បងក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ធនាគារ ARDB បានពង្រីកទំហំ និងវិសាលភាពប្រតិបត្តិការជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការយុទ្ធសាស្ត្រអាជីវកម្ម […]

7F24B6C56BC9B7D10A7D6582D6EDEEC8C3251867_size58_w691_h460
ចិនប្រមូលផលស្រូវរដូវក្តៅ ឆ្នាំ២០២៥ បាន១៤៩លានតោន ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ

ប៉េកាំង៖ ទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសចិនអាចប្រមូលផលស្រូវរដូវក្តៅ ប្រកបដោយស្ថិរភាព ដោយទទួលទិន្នផលសរុបប្រហែល១៤៩,៧៤លានតោន។ យោងតាមការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ទិន្នផលស្រូវនៅក្នុងរដូវក្តៅបានធ្លាក់ចុះបន្តិច គឺស្មើនឹង០,១ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលស្រូវប្រមូលបាន កាលពីឆ្នាំ២០២៤ ដែលលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ មន្ត្រីជំនាញប្រចាំការនៅការិយាល័យស្ថិតិជាតិ បាននិយាយថា ការថយចុះតិចតួចនៃទិន្នផលគ្រាប់ធញ្ញជាតិ ប្រមូលផលបាននៅរដូវក្តៅ ដោយកសិករអាចប្រមូលកសិផលទាំងមូលបានដូចបណ្តាឆ្នាំកន្លងមក។ មន្ត្រីដដែលនេះបាននិយាយដូច្នេះថា «ការប្រមូលផលស្រូវរដូវក្តៅនៅឆ្នាំ២០២៥នេះ ប្រកបដោយស្ថិរភាពល្អ និងរឹងមាំរបស់ប្រទេសចិន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផលិតកម្មគ្រាប់ធញ្ញជាតិប្រចាំឆ្នាំទាំងមូល ដោយផ្តល់នូវការគាំទ្រដ៏រឹងមាំសម្រាប់ការទប់ទល់នឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចចិនប្រកបដោយចីរភាព»។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបង្កផលប៉ះពាល់ដល់តំបន់ផលិតសំខាន់ៗ ដូចជានៅក្នុងខេត្ត ហឺណាន និងខេត្ត​ ហ្សានស៊ី បង្កើតជាបញ្ហាប្រឈមមួយចំនួនផងដែរ។ លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែកសាងងប្រព័ន្ធធារាសាស្រ្ត រួមទាំងការបង្វែរទឹកក្នុងទ្រង់ទ្រាយធំ អាចជួយធានាបាននូវការស្រោចស្រពប្រកបដោយប្រសិទ្ធភាពលើដីស្រែដាំដុះភាគច្រើន​នៅក្នុងប្រទេសចិន។ នៅពេលអាកាសធាតុប្រទេសចិនឈានចូលដល់រដូវទឹកជំនន់ដំបូង ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល១០០ថ្ងៃ ដើម្បីបង្កើនទិន្នផលស្រូវ កាត់បន្ថយគ្រោះមហន្តរាយ និងធានាផលិតកម្មគ្រាប់ធញ្ញជាតិ នៅរដូវស្លឹកឈើជ្រុះ ដែលជាកត្តាសំខាន់សម្រាប់ថែរក្សាសន្តិសុខគ្រាប់ធញ្ញជាតិគ្រប់គ្រាន់របស់ប្រទេសចិន។ ដើម្បីសម្រេចបាននូវគោលដៅផលិតកម្មគ្រាប់ធញ្ញជាតិរបស់ប្រទេសចិន ប្រមាណ៧០០លានតោននៅឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន នឹងដាក់ពង្រាយក្រុមជំនួយបច្ចេកទេស ដើម្បីជួយណែនាំលើការគ្រប់គ្រងវាលស្រែសម្រាប់ស្រូវឱ្យលូតលាស់ល្អ ការការពារគ្រោះមហន្តរាយ និងការគ្រប់គ្រងសត្វល្អិតបំផ្លាញថែមទៀតផង។ […]

កាលវិភាគផ្សព្វផ្សាយ