មុខម្ហូបអាហារខ្មែរចំនួន២ប្រភេទនៅ La Plantationកំពុងទទួលបានការពេញនិយមពីភ្ញៀវបរទេស

photo_2024-10-09_14-40-05

ក្រៅពីធ្វើផលិតនិងកែច្នៃផលិតផលម្រេចកំពតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅ, ឡាផ្លេនថេសិន(La Plantation)បានផ្តល់នូវសេវាមុខម្ហូបបែបខ្មែរប្រមាណ៩ប្រភេទប្រចំានៅក្នុងតំបន់របស់ខ្លួន ហើយនៅក្នុងនោះមានមុខម្ហូបអាហារចំនួន២ប្រភេទបាននិងកំពុងទទួលបាននូវការពេញនិយមពីភ្ញៀវបរទេសនាំមុខគេ មាន “ហហ្មុកសាច់ត្រី និងឡុកឡាក់សាច់គោអូស្ត្រាលី” ដែលមានតម្លៃ៨ដុល្លារអាម៉េរិកនិង៩ដុល្លារអាម៉េរិកក្នុងមួយចាន។

លោក ស្រេង គឹមទៀង អ្នកផ្តល់សេវាមុខម្ហូបនៅឡាផ្លេនថេសិន (La Plantation) បានឱ្យដឹងថា La Plantation ជាគម្រោងមួយដែលបានចាប់ផ្តើមបើកដំណើរការនៅឆ្នំា២០១៣ ហើយមកដល់សព្វថ្ងៃនេះ La Plantation មានការផ្តល់សេវាកម្មមុខម្ហូបអាហារជូនដល់ភ្ញៀវជាតិនិងអន្តរជាតិមកទីនេះ មានចំនួន៩ប្រភេទ មានលក្ខណៈជាមុខម្ហូបខ្មែរ ។

លោកគូសបញ្ជាក់ថា “មុខម្ហូបអាហារទំាង៩ប្រភេទមាន ញុំស្វាយ, បាយឆាស៊ុតជាមួយនិងបន្លែ, បាយឆាជាមួយសាច់គោ, ឡុកឡាក់សាច់, ឡុកឡាក់ត្រប់វែង,ហហ្មុកសាច់ត្រី, ស្ងោរជ្រក់សាច់គោ, ឆាបន្លែគ្រប់មុខជាមួយគ្រឿងទេសផ្សេងៗ និងមានបែបបន្លែការីដែលបានមកពីការដំាដុះរបស់ប្រជាកសិករក៏ដូចជាបានដាំដុះនៅក្នុងចំការរបស់យើង។ នៅក្នុងចំណោមមុខម្ហូបអាហារទំាង៩ប្រភេទ ទទួលបានការនិយមបរិភោគពីភ្ញៀវអន្តរជាតិច្រើនជាងគេមាន ហហ្មុកសាច់ត្រី ឡុកឡាក់សាច់គោអូស្ត្រាលី”។

បើយោងតាម លោក ស្រេង គឹមទៀង, តាមការកត់សម្គាល់ជាក់ស្តែង ក្នុងមួយថ្ងៃសម្រាប់មុខម្ហូប ហហ្មុកសាច់ត្រីអាចលក់បានជាង១០ចានដោយក្នុងមួយចានថ្លៃ៨ដុល្លារអាម៉េរិក និងមុខម្ហូប ឡុកឡាក់សាច់គោអូស្ត្រាលីក្នុងមួយថ្ងៃ លក់បានចន្លោះពី១០ទៅ២០ចាន ក្នុងមួយចានថ្លៃ៩ដុល្លារអាម៉េរិក។
ស្ថាបនិករបស់ឡាផ្លេនថេសិន គ្រួសារមានដើមកំណើត ជាជនជាតិប៊ែហ្សិក និងជនជាតិបារាំង ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសបារាំងនិងតែងតែបានឡើងចុះមកប្រទេសកម្ពុជាបន្តបន្ទាប់នៅពេលមានណាត់ជួបជាមួយដៃគូសហការលើមុខរបរ។


Screenshot 2026-11-27 161647
ស្រ្តីជនជាតិភាគតិចត្បាញក្រមាតាមបែបដូនតា និងលក់តាមសហគមន៍

ដោយ៖រស្មី មណ្ឌលគិរី៖ តាមរយៈការត្បាញក្រមាដែលមានគុណភាពល្អ និងក្រមាមួយចំនួនទៀតដែលជាអត្តសញ្ញាណរបស់ជនជាតិភាគតិច បានជួយឱ្យស្ត្រីជនជាតិពូនង អាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍។ ក្រៅពីជួយថែរក្សាស្នាដៃដូនតាហើយ ផលិតផលតម្បាញទាំងនេះនៅបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅ ខេត្តមណ្ឌលគិរី។ ភូមិចំនួនពីរ គឺភូមិពូតាំង និងភូមិពូរ៉ាង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីបានក្លាយជា​ទីតាំង​តម្បាញក្រមាដ៏មានសក្តានុពលមួយរបស់ជនជាតិពូនង។ ក្រម៉ាដែលមានភាពស្រស់ស្អាត ប្រកបដោយស្នាដៃយ៉ាងប្រណីត កើតចេញពីស្រ្តីនៃភូមិភាគឦសានទាំងនេះនៅពេលដែលអ្នកទេសចរបានឃើញហើយតែងតែកើតចិត្តចង់ទិញដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬក៏ទិញសម្រាប់ជូនដល់អ្នកដទៃគ្រាន់ជារបស់អនុវសាវរីយ៍។ អ្នកស្រី ផ្លេង ស៊ីហា រស់នៅភូមិភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា តម្បាញក្រមាទោះបីចំណូលបានតិចតួច ប៉ុន្តែវាក៏អាចបង្រៀនដល់កូនចៅឱ្យចេះក្នុងមុខជំនាញមួយនេះសម្រាប់ថែរក្សាស្នាដៃកូនខ្មែរដល់ជំនាន់ក្រោយ។ អ្នកស្រី ផ្លេង ស៊ីហា បានឱ្យដឹងដែរថាក្រមាទាំងនេះគឺតែងយកទៅដាក់តាំងលក់តាមពិធីបុណ្យ ពីព័រណ៍នានាឬមិនដូច្នេះលក់តាមតំបន់ទេសចរណ៍ដែលអាចរកចំណូលដល់ស្រ្តីក្នុងសហគន៍ជាបន្តបន្ទាប់។ លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការ​សមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថាគម្រោងរេដបូកមានគោលបំណងសំខាន់គឺជួយដល់បងប្អូនកសិករដែលមានចំនួន២១ភូមិឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ ក្នុងការបង្កើតមុខរបរត្បាញក្រមានេះគឺស្ថិតនៅក្នុងគម្រោងមួយដែលជួយឱ្យស្រ្តីមានមុខរបរ និងមានការងារធ្វើ។ បើតាមរបាយការណ៍របស់ភូមិពូតាំងចំណូលដែលបានពីការលក់ក្រមាដែលមានសមាជិកក្រុមចំនួន២៧នាក់ ក្នុងឆ្នាំ២០២៥កន្លងមកបានសរុបជិត១ពាន់ដុល្លារ ​និងគិតចាប់ពីដើមឆ្នាំ២០២៦ដល់ពាក់កណ្តាលខែវិច្ឆិកាបានចំណូលជាង៩០០ដុល្លារ។ចំណែកភូមិពូរ៉ាង ចំណូលបានពីការលក់ក្រមាគិតចាប់ពីដើមឆ្នាំ២០២៦ មកដល់ពាក់កណ្តាលខែវិច្ឆិកានេះបានប្រមាណ១ពាន់ដុល្លារដូចគ្នានេះផងដែរ៕

SRI LANKA-ECONOMICS-POLITICS
ស្រីលង្កាកំណត់គោលដៅនាំចេញបន្លែផ្លែឈើស្រស់ ឱ្យបាន១១៦លានដុល្លារ នៅឆ្នាំ២០២៧

កូឡុំបូ៖ សមាគមអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញបន្លែផ្លែឈើ ស្រីលង្កា កំពុងជួយបង្កើនប្រាក់ចំណូលពីការនាំចេញបន្លែផ្លែឈើឱ្យដល់ទំហំទឹកប្រាក់១១៦លានដុល្លារ នៅឆ្នាំ២០២៧ ដើម្បីចូលរួមគាំទ្រដល់គោលដៅបង្កើនប្រាក់ចំណូលពីការនាំចេញ ដែលមានចំនួន៣៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។ យោងតាមសមាជិកក្រុមប្រឹក្សាភិបាល និងជាអ្នកសម្របសម្រួលថ្នាក់ជាតិរបស់សមាគម ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាទីផ្សារនាំចេញដ៏សំខាន់ជាងគេរបស់វិស័យនេះ បន្ទាប់មកមានទីផ្សារនៅអាស៊ីបូព៌ា អឺរ៉ុប អាម៉េរិកខាងជើង និងអូស្ត្រាលី។ ចេកនៅតែជាផលិតផលដ៏សំខាន់មួយ ដែលរួមចំណែកដល់ការនាំចេញផ្លែឈើស្រស់ ខណៈប្រាក់ចំណូលពីការនាំចេញម្នាស់ បានកើនឡើងពី៨៣ម៉ឺនដុល្លារ ទៅ១,៦លានដុល្លារ ក្នុងឆ្នាំ២០២៥។ បញ្ហាប្រឈមរបស់វិស័យនេះ រួមមាន ការផ្គត់ផ្គង់មិនទៀងទាត់ ការបែងចែកដីកសិកម្មជាក្បាលដីតូចៗ និងដាច់ពីគ្នា ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ កង្វះខាតមណ្ឌលកែច្នៃ និងរក្សាទុកផលិតផល ពិបាករកបានទីផ្សារ ការបដិសេធទំនិញនាំចេញដោយសារសំណល់ថ្នាំសម្លាប់សត្វល្អិត ការចំណាយលើការខ្ចីប្រាក់ និងកង្វះកម្លាំងពលកម្មកសិកម្ម។ ចំណែកអ្នកនាំចេញកំពុងស្នើសុំឱ្យមានការគាំទ្រពីរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភលើថ្លៃដឹកជញ្ជូន ឬការធានាកន្លែងរក្សាទុកទំនិញសម្រាប់ផលិតផលងាយខូចគុណភាព។ ពួកគេក៏ស្នើសុំការលើកលែងពន្ធលើសម្ភារៈវេចខ្ចប់ ឧបករណ៍បន្ទប់រក្សាទុកត្រជាក់ កុងតឺន័រដឹកជញ្ជូនត្រជាក់ និងសម្ភារៈសម្រាប់សាងសង់ផ្ទះសំណាញ់ ឬផ្ទះកញ្ចក់។ សមាគមក៏បានស្នើឱ្យបញ្ចុះតម្លៃអគ្គិសនីសម្រាប់រោងចក្រវេចខ្ចប់ផលិតផលកសិកម្ម និងឃ្លាំងស្តុកទុកក្នុងសីតុណ្ហភាពត្រជាក់ ផ្តល់ប្រាក់កម្ចីដើមទុនបង្វិលក្នុងលក្ខខណ្ឌអនុគ្រោះ ពន្យារពេលសងប្រាក់កម្ចីសម្រាប់អ្នកនាំចេញផលិតផល ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការទទួលបានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អពិភពលោក (Global G.A.P.) និង HACCP […]

VIETNAM-AGRICULTURE-RICE
វៀតណាមស្វែងរកការវិនិយោគលើខ្សែច្រវាក់តម្លៃស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នតិច

ហូជីមិញ៖ វៀតណាមចង់បានការវិនិយោគលើខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់គុណភាពផលិតផល បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលរបស់កសិករ។ ប្រទេសវៀតណាមកំពុងទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវមានគុណភាពខ្ពស់ និងការបញ្ចេញឧស្ម័នតិច ឆ្ពោះទៅរកវិស័យកសិកម្មបៃតង និងមានចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានលើកឡើងនៅក្នុងវេទិកា ស្តីពីការជំរុញការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ដែលបានរៀបចំឡើងនៅក្រុងកឹនធើ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងក្របខណ្ឌនៃមហោស្រពឧស្សាហកម្មស្រូវអន្តរជាតិវៀតណាម លើកទី២ ឆ្នាំ២០២៦ នៅក្រុងកឹនធើ ភាគខាងត្បូងវៀតណាម។ មន្ត្រីកសិកម្មវៀតណាមបានលើឡើងថា ការជំរុញការវិនិយោគចាំបាច់ត្រូវផ្លាស់ប្តូរទិសដៅទៅរកការរៀបចំគម្រោងជាក់លាក់ ដែលមានការកំណត់ច្បាស់លាស់អំពីទីតាំង ទំហំគម្រោង តម្រូវការទុន ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌសម្រាប់ការអនុវត្ត។ លោកបានបន្តថា ការវិនិយោគគួរតែគ្របដណ្តប់លើខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីជួយកាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពស្រូវអង្ករ បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលដល់សិករ។ ទិន្នន័យរបស់នាយកដ្ឋានផលិតកម្មដំណាំ និងការការពាររុក្ខជាតិវៀតណាម បានបង្ហាញថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ ផ្ទៃដីជាង៤២ម៉ឺនហិកតា នៅតំបន់ដីសណ្ដទន្លេមេគង្គ បានអនុវត្តទាំងស្រុង ឬមួយផ្នែកនៃវិធីសាស្ត្រធ្វើកសិកម្មប្រកបដោយចីរភាព ក្រោមកម្មវិធីមួយលានហិកតាសម្រាប់ការផលិតស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នតិច។ ក្នុងចំណោមផ្ទៃដីសរុបនេះ មានជិត៧ម៉ឺនហិកតា បានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់របស់កម្មវិធី ខណៈទិន្នផលស្រូវជាង២០ម៉ឺនតោន ត្រូវបានដាក់ស្លាកសម្គាល់ថា «អង្ករបៃតងវៀតណាម បញ្ចេញឧស្ម័នតិច»៕ (ផាន់ […]

AUSTRIA-EU-FOOD-HONEY-FRAUD
អ្នកជំនាញរកឃើញហានិភ័យជំងឺមហារីក ពីសារធាតុរក្សាគុណភាពអាហារ

ប៉ារីស៖ ការសិក្សាថ្មីមួយ បានរកឃើញទំនាក់ទំនងរវាងសារធាតុរក្សាគុណភាពចំណីអាហារ ដែលតែងតែមាននៅក្នុងផលិតផលកែច្នៃមួយចំនួន ដូចជាថ្នាំដុសធ្មេញ ទឹកសាឡាដ ទឹកប៉េងប៉ោះ និងម៉ាស្តាដ មានជាប់ពាក់ព័ន្ធនឹងហានិភ័យកើតជំងឺមហារីក។ អ្នកវិទ្យាសាស្ត្របារាំងបានវិភាគទិន្នន័យពីអ្នកចូលរួមជាង១០ម៉ឹននាក់ ដែលមានអាយុជាមធ្យម៤២ឆ្នាំ ហើយជិត៨០ភាគរយ ជាស្ត្រី។ ក្រុមអ្នកស្រាវជ្រាវបានគណនាបរិមាណសារធាតុរក្សាគុណភាពម្ហូបអាហារផ្សេងៗ ដែលអ្នកចូលរួមបានទទួលទាន ដោយប្រើកំណត់ត្រារបបអាហារលម្អិតក្នុងរយៈពេល២៤ម៉ោង ដែលត្រូវបានប្រមូលជាបន្តបន្ទាប់អស់រយៈពេល៧ឆ្នាំកន្លះ។ បន្ទាប់មក ពួកគេបានប្រើកម្រងសំណួរស្តីពីសុខភាព និងកំណត់ត្រាវេជ្ជសាស្ត្រ ព្រមទាំងកំណត់ត្រាមរណភាពផ្លូវការ ដើម្បីតាមដានករណីជំងឺមហារីក ចាប់ពីពេលចាប់ផ្តើមការសិក្សាក្នុងឆ្នាំ២០០៩ រហូតដល់ដំណាច់ឆ្នាំ២០២៣។ នៅពេលបញ្ចប់ការតាមដាន អ្នកចូលរួមចំនួន៤ ០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ដោយជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ និងរន្ធគូថ គឺជាប្រភេទជំងឺកើតមានច្រើនជាងគេ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគសារធាតុរក្សាគុណភាពម្ហូបអាហារចំនួន១៧ប្រភេទ រួមមាន៖ អាស៊ីតស៊ីទ្រិក (Citric Acid) លេស៊ីទីន (Lecithins) ស៊ុលហ្វីតតូតាល់ (Total Sulphites) អាស៊ីតអាស្ករប៊ីក (Ascorbic Acid) សូដ្យូមនីត្រាយ (Sodium Nitrite) ប៉ូតាស្យូមស័របេត (Potassium Sorbate) សូដ្យូមអេរីថ័របេត (Sodium […]

កាលវិភាគផ្សព្វផ្សាយ