មន្រ្តីកសិកម្មបញ្ជាក់ថា ផលិតផលដំណាំកសិកម្មឆ្នាំនេះទទួលបានលទ្ធផលល្អលើសពីផែនការគ្រោងទុក

(ភ្នំពេញ)៖ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កសិកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ ផលិតផលដំណាំកសិកម្មកម្ពុជាបាននិងកំពុង ដំណើរការល្អ ពោលទាំងការដាំដុះ ដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មគឺកម្ពុជាទទួលបានលើសផែនការ។
ការលើកឡើងរបស់ឯកឧត្តម ងិន ឆាយ គឺ ក្រោយបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពី តំបន់ ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារ កត្តាអាកាសធាតុអំណោយផលមានភ្លៀងធ្លាក់គ្រប់គ្រាន់ ឃើញថាដំណាំស្រូវឆ្នាំនេះទទួលបានលទ្ធផលល្អ និងក្រៅពីនេះដំណាំជាផលិតផលកសិករដទៃទៀតក៏ទទួលបានទិន្នផលល្អដូចគ្នា”។
ឯកឧត្តម បញ្ជាក់បន្ថែមថា ដំឡូងមីកម្ពុជាដែលនាំចេញមាន២ប្រភេទគឺ ដំឡូងមីស្រស់ និងដំឡូងមីក្រៀម។ដំឡូងមីស្រស់ដែលនាំចេញធំជាងគេគឺទៅកាន់ទីផ្សារ ប្រទេសវៀតណាម និង ប្រទេសថៃ។ ក្រៅពីនេះកម្ពុជាក៏មានកសិផលជាច្រើនទៀត ដូចជាស្វាយកែវរមៀត មានប៉ៃលិន ចេកអំបូងពណ៌លឿងក៏កម្ពុជានាំចេញច្រើនផងដែរ។
ផលិតកម្មដំណាំស្រូវក្នុងឆ្នាំ២០២៣ កន្លងមកកម្ពុជាផលិតបានប្រមាណ១២,៥លានតោនដោយក្នុងនោះការនាំចេញអង្ករបានជាង៦៥ ម៉ឺនតោន គិតជា ទឹកប្រាក់ ជាង៤៦៦លានដុល្លារ និងស្រូវប្រមាណជាង ៤លាន តោន គិតជាទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ ។


ប្រទេសចិននិងសហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតរបស់ប្រទេសកម្ពុជា។ឯកឧត្តមបន្តថាសម្រាប់ដំណាំស្វាយចន្ទីវិញ ក៏ផលិតលើសផែនការផងដែរដោយផលិតបានប្រមាណជាង ៨០ ម៉ឺនតោន ហើយបាននាំចេញស្ទើរទាំងអស់។សម្រាប់គ្រាប់ស្វាយចន្ទីភាគច្រើនកម្ពុជានាំចេញគ្រាប់ឆៅ ឯការនាំចេញគ្រាប់ចន្ទីកែច្នៃបានប្រមាណជា១០ភាគរយប៉ុណ្ណោះ។
ដោយឡែកសម្រាប់ដំឡូងមីវិញកម្ពុជាផលិតបានប្រមាណ១៤លានតោន ហើយដំឡូងមីរបស់កម្ពុជាក៏បាននាំចេញស្ទើរតែទាំងអស់ដូចគ្នា។សំរាប់ប្រភេទដំណាំកសិកម្មនាំចូល ដូចជាបន្លែស្រស់មួយចំនួន ពិសេសប្រភេទបន្លែដែលពិបាកដាំនៅកម្ពុជាដូចជាដំឡូងបារាំង ការ៉ុត ប្រភេទដំណាំនេះការដាំត្រូវការអាកាសធាតុត្រជាក់ឬក៏តំបន់ខ្ពស់ ហេតុនេះលក្ខណៈភូមិសាស្រ្តបែបនេះកម្ពុជាពុំសូវអំណោយផលទេ។
សម្រាប់ពពួកបន្លែស្លឹកដូចជាបន្លែស្ពៃ សាលាដ និងស្ពៃផ្សេងៗយើងអាចផលិតបានគ្រប់គ្រាន់។ចំពោះការនាំចូលបន្លែទាំងនេះសម្រាប់ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកតិច ឬ ច្រើនពោលគឺ ទៅតាមរដូវកាលរដូវក្តៅខ្លាំង និងរដូវភ្លៀងខ្លាំង។ ដោយឡែកសម្រាប់បន្លែប្រភេទស្ពៃក្តោបយើងដាំពុំសូវបានទេដោយសារតែអាកាសធាតុក្តៅពេក ហេតុនេះយើងត្រូវការនាំចូល។ដូច្នេះកម្ពុជាគឺអាចផ្គត់ផ្គង់បន្លែបានប្រមាណ៧៥ទៅ៨០ភាគរយពោលគឺអាស្រ័យទៅតាមរដូវ។
នៅកម្ពុជារដូវខ្លះទៀតដូចជា រដូវ រំហើយ ការដាំដុះបានផលល្អ ធ្វើឱ្យការផលិតលើសនាំឱ្យធ្លាក់ថ្លៃ និងពេលខ្លះគ្មានអ្នកទិញទៅវិញ”។ផលិតផលកសិកម្មដែលនាំចេញទៅកាន់ទីផ្សារប្រទេសចិនបច្ចុប្បន្នមានសរុបប្រមាណជាង ៣០មុខ ដោយក្នុងនេះមានទាំងផលិតផលស្រស់ និងផលិតផលកែច្នៃ ។
ផលិតផលធំៗដែលកម្ពុជាបានចុះបញ្ជីក្នុងការនាំចេញទៅកាន់ប្រទេសចិនរួចហើយនោះរួមមាន៖ អង្ករ ដំឡូងមី ពោត ស្វាយកែវរមៀត ចេកអំបូងលឿង មានបៃលិន ដូងក្រអូបនិងស្វាយចន្ទី៕


images
ក្រុមអ្នកស្រាវជ្រាវជំរុញរដ្ឋាភិបាលហ្វីលីពីន បង្កើនមូលនិធិសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្មស្រូវ

ម៉ានីល៖ រដ្ឋាភិបាលត្រូវតែបែងចែកយ៉ាងហោចណាស់មួយភាគរយនៃតម្លៃបន្ថែមសរុបរបស់ឧស្សាហកម្មស្រូវអង្ករ សម្រាប់គាំទ្រការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីបង្កើនទិន្នផល និងកែលម្អដំណើរការផ្គត់ផ្គង់ អង្ករ។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យដឹងអំពីរបាយការណ៍សង្ខេបនៃគោលនយោបាយរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវអង្ករហ្វីលីពីន ដោយបានកំណត់យកការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាកត្តាដ៏ធំបំផុតដែលជួយជំរុញឱ្យមានកំណើនផលិតកម្មស្រូវ នៅក្នុងប្រទេសហ្វីលីពីន កើនឡើងក្នុងអត្រា២៧ភាគរយ។ វិទ្យាស្ថានស្រាវជ្រាវរបស់ហ្វីលីពីន បានកត់សម្គាល់ថា កំណើនទិន្នផលស្រូវពីឆ្នាំ២០០៤ ដល់ឆ្នាំ២ឥ១៣ ដែលមានកំណើនចំនួន១,០៦ភាគរយ ប៉ុន្តែនៅទីបំផុតវាបានធ្លាក់ចុះមកត្រឹម០,៤១ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៤​ ដល់ឆ្នាំ២០២៣។ វិទ្យាស្ថានដដែល  បានលើកឡើងទៀតថា អត្រាធ្លាក់ចុះនេះ គឺជាលទ្ធផលនៃឱនភាពនៅក្នុងតំបន់ប្រមូលផលស្រូវ ដែលបានធ្លាក់ចុះពី១,៥ភាគរយ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣ និងកើនឡើង០,១៦ភាគរយ នៅក្នុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៣។ ការកើនឡើងភាគរយនៃកំណើនផលិតកម្មស្រូវហ្វីលីពីន រវាងឆ្នាំ២០០៤ និងឆ្នាំ២០១៣ គឺមានចំនួន២៧ ភាគរយ បើធៀបនឹងការកើនឡើងចំនួនប្រាំមួយភាគរយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ វិទ្យាស្ថានស្រាវជ្រាវបាននិយាយថា ការធ្លាក់ចុះនៃផ្ទៃដីដាំស្រូវ ដែលធ្លាប់តែប្រមូលផលនាពេលកន្លងមក គឺជាសញ្ញាបង្ហាញថា ផលិតកម្មដំណាំស្រូវនាពេលអនាគត នឹងបានមកពីសមត្ថភាពផលិតអាចផ្តល់ទិន្នផលខ្ពស់ មិនមែនដោយសារទំហំផ្ទៃដីដាំដុះឡើយ។ វិទ្យាស្ថានស្រាវជ្រាវនេះ បាននិយាយថា បច្ចេកវិទ្យាភាគច្រើន ដែលយើងអនុវត្តនាពេលបច្ចុប្បន្ននេះ គឺជាផលិតផលនៃការវិនិយោគរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ពីមុន។ ដូច្នេះហើយ ទុនសម្រាប់ការវិនិយោគថ្មីគួរតែកើនឡើងច្រើនជាងមុន […]

image_2025-07-01_11-54-32
ប្រទេសនេប៉ាល់នឹងនាំចេញសាច់ក្របីទៅចិន ក្រោមគម្រោងវិនិយោគទឹកប្រាក់ជិត២០០លានដុល្លារ

កដ្ឋមណ្ឌូ៖ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក ប្រទេសនេប៉ាល់នឹងចាប់ផ្តើមនាំចេញសាច់ក្របីទៅកាន់ប្រទេសចិន នៅពាក់កណ្កាលឆ្នាំក្រោយ ក្នុងគោលដៅនាំសាច់ក្របីចេញប្រចាំថ្ងៃចំនួន៥ ០០០តោន​។ យោងតាមបណ្តាញព័ត៌មានអាស៊ី (Asia News Network) បានដកស្រងសម្តីប្រធានក្រុមហ៊ុននាំចេញសាច់ក្របីរបស់នេប៉ាល់ ដែលបាននិយាយថា ក្រុមហ៊ុនរបស់លោកទទួលបានការយល់ព្រមសម្រាប់ការវិនិយោគរបស់ចិន ដែលមានតម្លៃទឹកប្រាក់ជិត៧០លានដុល្លារ។ លោកប្រធានក្រុមហ៊ុន បាននិយាយដូច្នេះថា «យើងគួរចាប់ផ្តើមសាងសង់រោងចក្ររួចយូរមកហើយ ប៉ុន្តែដោយមានការពន្យារពេលរបស់រដ្ឋាភិបាលនេប៉ាល់ ក្នុងការប្រកាសតំបន់គ្មានជំងឺចំពោះសម្រាប់សត្វពាហនៈ។  ភាគីចិនរង់ចាំការប្រកាសជាផ្លូវការមុននឹងអនុម័តកញ្ចប់ថវិកាវិនិយោគ»។ លោកប្រធានក្រុមហ៊ុន បានលើកឡើងថា​ ទោះបីរដ្ឋាភិបាលនេប៉ាល់ មានគម្រោងបញ្ជូនឯកសារចាំបាច់លើកដំបូង​ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ក៏ដោយ ប៉ុន្តែឯកសារទាំងនោះត្រូវបានបញ្ជូននៅក្នុងខែមិថុនា ឆ្នាំ២០២៥វិញ។ ក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីដាក់ពាក្យស្នើសុំ នោះប្រទេសចិន នឹងយល់ព្រមលើការវិនិយោគនៅបរទេស។ រោងចក្រកែច្នៃវេចខ្ចប់សាច់ក្របីនេះ មានទីតាំងនៅក្នុងទីប្រជុំជនមួយកន្លែង​ក្នុងខេត្ត បាកម៉ាទី ស្ថិតនៅភាគខាងកើតរាជធានី កដ្ឋមណ្ឌូ។ ចំណែកសត្វក្របីនឹងត្រូវបានចិញ្ចឹមនៅតាមតំបន់ជនបទនានា នៅក្នុងខេត្តនេះ។ ទោះបីជាតំបន់ទាំងនេះមិនត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាតំបន់គ្មានជំងឺឆ្លងក៏ដោយ ប៉ុន្តែសត្វក្របីនឹងត្រូវបានដឹកជញ្ជូនទៅកាន់សត្តឃាតដ្ឋាន ដោយដាក់ឱ្យនៅដាច់ដោយឡែករយៈពេលបីសប្តាហ៍ជាមុនសិន ទើបសម្លាប់យកសាច់វេចខ្ចប់នាំចេញទៅប្រទេសចិន។ លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា ក្នុង​ចំណោម​ដី​ជួលទំហំ៥០ហិកតា ដែល​បាន​ចុះកិច្ចសន្យា​សម្រាប់​គម្រោងវិនិយោគ​នេះ ក្រុមហ៊ុន​បាន​ឈួសសម្អាត​បានត្រឹម​តែ១០ហិកតា​ប៉ុណ្ណោះ ខណៈដីនៅសល់៣០ហិកតាទៀត ត្រូវរងចាំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ចំណែកក្រុមហ៊ុនសំណង់ចិនបានមកដល់ប្រទេសនេប៉ាល់រួចរាល់ហើយ ដើម្បីចាប់ផ្តើមសាងសង់ទីតាំងសត្តឃាតដ្ឋាន ដោយសង្ឃឹមថា នឹងចាប់ផ្តើមការសាងសង់ នៅខែកញ្ញា […]

cropped_image_l
ការស្ទង់មតិបង្ហាញថា តម្លៃអតិផរណាស្បៀងអាហាររបស់ជប៉ុន នឹងកើនឡើងក្នុងខែកក្កដា

តូក្យូ៖ ការស្ទាបស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីថ្ងៃទី៣០ ខែមិថុនាថា គ្រប់គ្រួសារជនជាតិជប៉ុន នឹងបន្តជួបបញ្ហាចំណាយច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារអតិផរណាស្បៀងអាហារឡើងថ្លៃចំនួនប្រាំដង នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ លទ្ធផលនៃការរកឃើញនេះ បានគូសបញ្ជាក់ពីអតិផរណានៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលចាត់ទុកជាសញ្ញាឡើងតម្លៃទំនិញជាលំដាប់ រួមទាំងអត្រាការប្រាក់បន្ថែមផងដែរ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈព័ត៌មានទទួលបានពីក្រុមហ៊ុនផលិតម្ហូបអាហារធំៗរបស់ជប៉ុនចំនួន១៩៥ក្រុមហ៊ុន ដោយបានបង្ហាញថា ពួកគេនឹងដំឡើងថ្លៃសម្រាប់មុខទំនិញចំនួន២​ ១០៥មុខ នៅក្នុងខែកក្កដានេះ ពោលគឺកើនឡើងប្រាំដង បើធៀបនឹងតម្លៃទំនិញ នៅក្នុងឆ្នាំ២០២៤ ដោយជាមធ្យមត្រូវឡើងថ្លៃ១៥ភាគរយ។ របាយការណ៍បានបង្ហាញថា ក្រៅពីការកើនឡើងតម្លៃរបស់វត្ថុធាតុដើម និងវិក្កយបត្រតម្លៃប្រើប្រាស់តាមផ្ទះ ក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃថ្លៃការដឹកជញ្ជូន និងថ្លៃពលកម្ម ដែលជាហេតុផលសម្រាប់ការដំឡើងថ្លៃ។ របាយការណ៍នេះបាននិយាយថា «សន្ទុះនៃការដំឡើងថ្លៃលើម្ហូបអាហារ និងភេសជ្ជៈ នៅឆ្នាំ២ឥ២៥នេះ គឺឡើងខ្លាំងណាស់លើសពីឆ្នាំ២០២៤»។ តម្លៃ​ត្រូវ​បាន​កំណត់ឱ្យ​ឡើងថែម មាន​សម្រាប់​មុខ​ទំនិញ​ជា​ច្រើនមុខ​ ដែល​រួម​មានផលិផលធ្វើពី​អង្ករ ព្រម​ទាំង​សូកូឡា ស្ករ​កៅស៊ូ ដំឡូង​បារាំង និង​ទឹកជ្រលក់​ប៉ាស្តា។ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ ដែល​បាន​ប្រកាស​ពី​គម្រោង​ដំឡើង​តម្លៃទំនិញ ​ចាប់ពី​ថ្ងៃ​ទី០១ ខែ​កក្កដា មានក្រុមហ៊ុនផលិតប៊ីចេង​ អាជីណូម៉ូតុ ដោយគ្រោង​នឹង​ដំឡើង​តម្លៃ​ផលិតផល​កាហ្វេ ​ប្រហែល២៥ ទៅ៥៥ភាគរយ ចំណែក​ក្រុមហ៊ុនផលិតទឹកដោះគោ ម៉ីជី នឹង​ដំឡើង​តម្លៃ​ឈីស និង​តម្លៃទឹកដោះគោ​រហូត​ដល់១១ភាគរយ។ របាយការណ៍ស្ទង់មតិ បាននិយាយទៀតថា […]

514284273_728487489983755_2707158184752331882_n
សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើរតួគ្របដណ្តប់លើសកកម្មភាពសេដ្ឋកិច្ចចម្រុះ នៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា បានមានប្រសាសន៍ថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម  កពុងតែដើរតួគ្របដណ្តប់លើសកកម្មភាពសេដ្ឋកិច្ចចម្រុះ និងបានបង្កើតការងារ មុខរបរ បង្កើតប្រាក់ចំណូល កាត់បន្ថយការចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាពសង្គម រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងពិពីសំណេះសំណាល និងពិសារអាហារមហាសាមគ្គី គ្រួសារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ( SME)ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូចនិងមធ្យមលើកទី២ នៅថ្ងៃទី២៧ ខែមិថនា ឆ្នាំ២០២៥។ នៅក្នុងឱកាសនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានគោលដៅលើកកម្ពស់និងផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យមដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។ សមិទ្ធផល និងវឌ្ឍនភាព ផ្នែកសង្គមសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាងពីរទសវត្សរ៍ បានបង្កើតមោទនភាពជាតិជាថ្មីនេះ គឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ សម្តេចធិបតីលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ហើយត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ […]

កាលវិភាគផ្សព្វផ្សាយ