1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចំាឆ្នំា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចំាឆ្នំា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នំា២០២៤នេះបានចូលរួមកិច្ចប្រជុំប្រចំាឆ្នំារបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។កិច្ចប្រជុំ និងសិក្ខាសាលនេះ រៀបចំឡើងនៅដឹព្រេមៀសេនធ័រ សែនសុខ ដោយមានអការអញ្ចើញចូលរួមជាកិត្តិយសពីឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយនឹងអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធប្រមាណជាង៥០០នាក់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថាគោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ ដើម្បីបង្ហាញអំពីលទ្ធផលដែលសម្រេចបានមួយឆ្នំាកន្លងទៅ និងផែនការសកម្មភាពសម្រាប់ឆ្នំា២០២៤ អំពីវឌ្ឍនភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។
លោកបន្តថា ព្រឹត្តិការណ៍ប្រចំាឆ្នំានេះ នឹងជួយពង្រឹងភាពជាដៃគូរវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានា ក្នុងវិស័យចិញ្ចឹមសត្វ ហើយជំរុញយន្តការចែករំលែកចំណឹងដឹង បទពិសោធន៍ ល្អៗ មេរៀនជាបទពិសោធន៍ថ្មីៗបន្ថែម និងដើម្បីភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម ឈានទៅកសាងវិស័យឧស្សាហកម្មចិញ្ចឹមឱ្យមានប្រសិទ្ធភាព វឌ្ឍនភាព និងនិរន្តរភាព។
នៅក្នុងឱកាសនោះផងដែ ឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកទឹកចិត្តទៅដល់អ្នកពាក់ព័ន្ធទំាងអស់នៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ធ្វើកិច្ចសហការរវាងគ្នាទៅវិញទៅមកឱ្យបានល្អដើម្បីទទួលបានអត្ថប្រយោជន៍ដូចៗគ្នាក្នុងវិស័យមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំប្រចំាឆ្នំា២០២៣ របស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានការធ្វើបង្ហាញដូចជា៖ សកម្មភាពសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងផែនការ២០២៤, អំពីផលិតកម្ម និងផែនការឆ្នំា២០២៤, កាត់បន្ថយការប្រើប្រាស់ឱសថប្រឆំាងមេរោគក្នុងផលិតកម្មសត្វនៅកម្ពុជា, ការអភិវឌ្ឍការចិញ្ចឹមសត្វនៅកម្ពុជា, ការផ្តល់ឥណទានរបស់ធនាគារ គំាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មសត្វ, វិធីសាស្ត្រឆ្លាតវៃ ក្នុងការកាត់បន្ថយថ្លៃដើមកសិដ្ឋានទទួលបានប្រាក់ចំណេញខ្ពស់, ដំណើរក្នុងការអភិវឌ្ឍន៍ប្រជាកសិករចិញ្ចឹមសត្វប្រកបដោយចីរភាព៕


THN២
ផលិតផលកែច្នៃក្នុងស្រុកមួយចំនួនទទួលបានការចាប់អារម្មណ៍នឹងនាំចេញទៅប្រទេសកូរ៉េ

ភ្នំពេញ៖ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា មានផលិតផលកែច្នៃក្នុងវិស័យកសិកម្មមួយចំនួនទទួលបានការចាប់អារម្មណ៍ចង់ធ្វើការនាំចេញទៅប្រទេសកូរ៉េ ដើម្បីយកទៅផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងតំបន់អាស៊ី ដែលបានកំពុងប្រកបកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង។ នៅក្នុងពិព័រណ៍ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឆ្នាំ២០២៤កាលថ្មីៗនេះ, ឯកឧត្តម មៀវ សុទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីតំណាងក្រុមហ៊ុនកូរ៉េ ដើរពិនិត្យមើលផលិតផលក្នុងស្រុករួចមក ភាគីខាងក្រុមហ៊ុនកូរ៉េ មានការចាប់អារម្មណ៍លើផលិតផលមានសក្តានុពលរបស់កម្ពុជាមានច្រើនដូចជា៖ទឹកត្រី, ទឹកសាអ៊ីវ, នំបញ្ចុក, គ្រាប់សណ្តែកគួ, ទឹកសៀង, ទឹកម្ទេស, ប្រហុក, ត្រីងៀត, ត្រីឆ្អើ សុទ្ធតែជាផលិតផលដែលពលរដ្ឋអាស៊ីរស់នៅប្រទេសកូរ៉េ ចូលចិត្តប្រើប្រាស់។ ឯកឧត្តមលើកឡើងថា ដោយសារតែផលិតផលខ្មែរមួយចំនួនគឺនៅបែកខ្ញែកគ្នា អត់មានការប្រមូលផ្តុំបែបនេះ នៅមិនទាន់អាចកំណត់នូវបរិមាណទំនិញដែលត្រូវនាំចេញបាននៅឡើយទេ។ បើការនាំចេញមានបរិមាណតិចតួចមិនអាចឱ្យក្រុមហ៊ុនរកប្រាក់ចំណេញទេ។ ដូចនេះទាមទារឱ្យខាងសមាគអ្នកផលិតចំណីអាហារកម្ពុជាជួយបង្កើតកន្លែងប្រមូលផ្តុំ ហើយចុះកិច្ចព្រមព្រៀងទិញលក់ក្នុងពេលឆាប់ៗ យ៉ាងហោចណាស់នៅត្រឹមចុងឆ្នាំ២០២៤ខាងមុខនេះ អាចនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េខាងត្បូងបានមួយកុងតឺន័រ។ យោងតាមប្រធានសមាគម្មអ្នកផលិតចំណីអាហារខាងលើ កន្លងមកផលិតផលកម្ពុជាក៏ធ្លាប់បានចេញទៅកូរ៉េមួយចំនួនដែរ ប៉ុន្តែការនាំចេញកាលពីមុននេះ វាមានលក្ខណៈយួរតាមដៃតិចតួចធ្វើឱ្យតម្លៃដែលត្រូវផ្ញើរទៅប្រទេសកូរ៉េវាថ្លៃ តែបើមានការនាំចេញជាលក្ខណៈតាមកុងតឺន័រវាអាចកាត់បន្ថយការចំណាយច្រើន។ បច្ចុប្បន្នសកលភាវូបនីយកម្មនេះ ព័ត៌មានទាំងឡាយដែលទាក់ទងនិងគុណភាពម្ហូបអាហារ ឃើញថាអាជីវករក្នុងស្រុកតែងតែបានធ្វើការស្រាវជ្រាវពីប្រទេសផ្សេងៗ ហើយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួន កំពុងតែប្រែខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារទៅជាឱ្យទៅជាអាជីវកម្មលក្ខណៈពាណិជ្ជកម្ម ដោយផលិតផលមានស្តង់ដារផ្សេងៗដើម្បីឆ្លើយតបតម្រូវការរបស់ប្រទេសនៅខាងក្រៅផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រទេសកូរ៉េមួយ ដែលបានបង្ហាញការចាប់អារម្មណ៍ចង់នាំចេញផលិតកែច្នៃក្នុងស្រុកទៅប្រទេសកូរ៉េនៅចុងឆ្នាំ២០២៤នេះ យ៉ាងហោចណាស់បានមួយកុងតឺន័រនេះ ក៏បានចុះទស្សនកិច្ច ពិនិត្យមើលផលិតនៅក្នុងក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូតប្រដាក់សិន មានទីតាំងនៅខេត្តកំពត រួចរាល់ផងដែរ។ […]

កាលវិភាគផ្សព្វផ្សាយ