ដំឡូងបាសដៃខ្លា ជាដំណាំអ្នកស្រុកអង្គរងាយដាំ និងអាចជួយបង្កើនជីវភាពគ្រួសារ

photo_2025-01-03_14-42-02

 

ភ្នំពេញ៖  “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកភូមិពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាបនិយមដាំភាគច្រើនដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

បើតាមឯកសារស្រាវជ្រាវ និងក៏ដូចជាយោងតាមកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាបបានឱ្យដឹងថា ជាទូទៅគេចាប់ផ្តើមដាំនៅដើមដំឡូងដៃខ្លាំចាប់ពីរដូវភ្លៀងធ្លាក់ ពោលគឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា។ការប្រមូលផលនៅរដូវអស់ទឹកភ្លៀងនឹងជួយឳ្យដំឡូងផុសល្អ និងឆ្ងាញ់ពិសាផង។

សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំមួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង។ ដំណាំដំឡូងបាសដៃខ្លាគឺជាដំណាំ ទម្លាប់ដាំពីដូនតា គឺគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម  ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។

បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផលបានហើយ។

ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រោ យដីពូនគល់វាឱ្យខ្ពស់។

ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន៕

 


Boat on the river
ឥណ្ឌូណេស៊ីគ្រោងបង្កើតភូមិនេសាទទំនើបឱ្យបាន៥ ០០០ភូមិ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី មានគោលដៅដាក់ឱ្យដំណើរការពេញលេញនូវភូមិនេសាទទំនើបចំនួន១៣៦៩បន្ថែមទៀត នៅដើមឆ្នាំ២០២៧ តាមគម្រោងអភិវឌ្ឍភូមិនេសាទទំនើបឱ្យបានចំនួន៥ ០០០នៅទូទាំងប្រទេស។ កាលពីថ្ងៃទី២២ ខែតុលា អគ្គលេខាធិការក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានកំណត់គោលដៅអភិវឌ្ឍភូមិនេសាទទំនើបឱ្យបាន៥ ០០០នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយបែងចែកជាដំណាក់កាលៗ។ លោកបានថ្លែងថា ក្នុងចំណោមភូមិនេសាទទាំង៥០០០ភូមិ ក្រសួងកំពុងអនុវត្តការអភិវឌ្ឍនៅទីតាំងចំនួន ១ ៣៦៩ភូមិ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។ ភូមិនេសាទទាំងអស់នេះ នឹងដំណើរការពេញលេញនៅដើមឆ្នាំ២០២៧។ ក្នុងចំណោមភូមិនេសាទទាំង១ ៣៦៩ភូមិ មានភូមិចំនួន១ ២៦៩ភូមិ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ខណៈភូមិចំនួន១០០ភូមិទៀត កំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំដាក់ឱ្យដំណើរការ។ លោកបានឱ្យដឹងថា ក្រសួងនឹងបង្កើនការផ្តល់ជំនួយបច្ចេកទេសដល់អ្នកគ្រប់គ្រងភូមិនេសាទ រៀបចំវគ្គបណ្តុះបណ្តាល និងអប់រំដល់សហគមន៍មូលដ្ឋាន និងប្រជានេសាទ ព្រមទាំងជួយសម្រួលដល់ការទទួលបានហិរញ្ញប្បទាន មុនពេលភូមិនេសាទទាំងនេះចាប់ផ្តើមដំណើរការពេញលេញ។ លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេសាទទាំងនេះ មិនមែនគ្រាន់តែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរវប្បធម៌ការងារ និងស្តង់ដារប្រតិបត្តិការផងដែរ។ លោកបានពន្យល់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចភូមិនេសាទឱ្យដំណើរការបានល្អ ក៏ទាមទារឱ្យមានការណែនាំអំពីរបៀបធ្វើការថ្មីៗដល់ប្រជានេសាទផងដែរ រួមមានការផ្គត់ផ្គង់ទឹកកកតាមភូមិ និងការកែលម្អប្រព័ន្ធទីផ្សារផលិតផលជលផល។ លោកបានបញ្ជាក់ថា […]

Old fish trap on ground.
អ្នកជំនាញជំរុញឱ្យវៀតណាម ត្រៀមវិធានការគ្រប់គ្រងធនធានទឹក មុនគ្រោះរាំងស្ងួតចូលមកដល់

ហាណូយ៖ អ្នកជំនាញនៅក្នុងប្រទេសវៀតណាម កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រៀមវិធានការទុកជាមុន ដើម្បីដោះស្រាយបញ្ហាកង្វះទឹកបង្កឡើងដោយបាតុភូតអែលនីញ៉ូ ដោយត្រូវបែងចែក និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលជួបគ្រោះរាំងស្ងួត ការជ្រៀតចូលទឹកប្រៃពីសមុទ្រ។ ក្រុមអ្នកជំនាញបានលើកឡើងបែបនេះ នៅក្នុងសន្និសីទមួយ​ ក្នុងទីក្រុងហាណូយ ដើម្បីត្រៀមសកម្មភាពគ្រប់គ្រងធនធានទឹក ការអនុវត្តច្បាប់ និងការប្រើប្រាស់ទឹកដោយសន្សំចៃ។ កាលពីឆ្នាំ២០២៣ វៀតណាមបានចេញច្បាប់មួយ ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងប្រទេសវៀតណាម ដោយដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងមួយចំនួន ដូចជា រៀបចំសេណារីយ៉ូ ស្តីពីធនធានទឹក ការបែងចែកទឹក និងការរួមគ្នាគ្រប់គ្រងអាងស្តុកទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ធ្វើកសិកម្ម។ ក្រុមអ្នកជំនាញខាងលើនេះ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតសេណារីយ៉ូ ស្តីពីស្ថានភាពទឹកក្នុងកម្រិតធម្មតា ស្ថានភាពខ្វះខាតទឹកតិចតួច និងស្ថានភាពខ្វះខាតទឹកធ្ងន់ធ្ងរ ដើម្បីរៀបចំផែនការផ្គត់ផ្គង់ទឹក ការគ្រប់គ្រងអាងស្តុកទឹក ការត្រៀមទប់ទល់នឹងគ្រោះរាំងស្ងួត និងការជ្រៀតចូលទឹកប្រៃពីសមុទ្រ។ អ្នកជំនាញម្នាក់ បានអំពាវនាវឱ្យពង្រឹងការព្យាករ និងការចែករំលែកទិន្នន័យរវាងអ្នកគ្រប់គ្រងអាងស្តុកទឹក អាជ្ញាធរគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្រុមហ៊ុនវារីអគ្គិសនី និងអង្គភាពផ្គត់ផ្គង់ទឹក។ លទ្ធផលនៃការព្យាករខាងលើនេះអាចយកទៅធ្វើជាមូលដ្ឋាន ដើម្បីចេញសម្រេចជាក់ស្តែង ដោយគិតចាប់ពីការកំណត់កាលវិភាគបូមទឹក រហូតដល់ការជ្រើសរើសប្រភេទដំណាំសម្រាប់ដាំដុះ។ ស្របពេលតម្រូវការទឹកកំពុងកើនឡើង ហើយអស់ពេលវេលាសម្រាប់សាងសង់អាងស្តុកទឹកខ្នាតធំ នៅក្នុងប្រទេសវៀតណាម ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានទឹកមានស្រាប់ និងការសិក្សាពីលទ្ធភាពផ្ទេរទឹករវាងតំបន់មួយទៅតំបន់មួយទៀត កំពុងក្លាយជាកិច្ចការកាន់តែសំខាន់។ ការបែងចែកទឹកគួរតែធានាដល់តុល្យភាពរវាងតម្រូវការប្រើប្រាស់តាមគ្រួសារ វិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពលអគ្គិសនី […]

hardworking-farmer-winnowing-rice-in-the-fields-2026-09-23-06-44-11-utc
ដោយសារបាតុភូតអែលនីញ៉ូ ទិន្នផលស្រូវហ្វីលីពីន ឆ្នាំ២០២៦ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១០ឆ្នាំ

ម៉ានីល៖ ផលិតកម្មស្រូវរបស់ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងធ្លាក់ចុះបរិមាណជិត១លានតោន ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ ធ្វើឱ្យកសិករមិនសូវមានលទ្ធភាព និងគ្មានទឹកចិត្តចង់ធ្វើស្រែ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា «យើងកំពុងមើលឃើញថា ផលិតកម្មស្រូវនៅឆ្នាំនេះ អាចថយចុះប្រមាណ១លានតោន បើធៀបនឹងឆ្នាំមុន»។ ផ្អែកតាមការព្យាករចុងក្រោយ ផលិតកម្មស្រូវរបស់ហ្វីលីពីន នៅឆ្នាំ២០២៦ អាចសម្រេចបានប្រមាណ១៨,៦៨លានតោន ធ្លាក់ចុះពី១៩,៦៨លានតោន ដែលប្រមូលផលបានកាលពីឆ្នាំ២០២៥។ ប្រសិនបើការព្យាករនេះក្លាយជាការពិត នោះនឹងជាកម្រិតផលិតកម្មស្រូវទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ដែលនៅពេលនោះ ហ្វីលីពីនផលិតស្រូវបានត្រឹមតែ១៧,៦៣លានតោនប៉ុណ្ណោះ។ ការព្យាករចុងក្រោយនេះក៏មានន័យថា ក្រសួងកសិកម្មហ្វីលីពីននឹងមិនអាចសម្រេចបានគោលដៅផលិតកម្មស្រូវចំនួន១៩,៨៧លានតោន ដែលបានកំណត់សម្រាប់ឆ្នាំនេះឡើយ។ គោលដៅនេះធ្លាប់ត្រូវបានកាត់បន្ថយពីផែនការដើម ដែលមានបំណងសម្រេចផលិតកម្មស្រូវខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន២០,៣ លានតោន។ កន្លងមក ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ការបាត់បង់ផលិតកម្មស្រូវនៅឆ្នាំនេះ អាចមានបរិមាណ៧០ម៉ឺនតោន ប៉ុន្តែក្រោយមកបានកែសម្រួលតួលេខនេះឡើងដល់១លានតោន ខណៈផលប៉ះពាល់ពីការកើនឡើងថ្លៃដើមផលិតកម្មលើវិស័យដំណាំស្រូវ រួមទាំងបាតុភូតធម្មជាតិផងដែរ។ លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាពិសេស តម្លៃជីកសិកម្មខ្ពស់ពេក បានធ្វើឱ្យកសិករគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយបរិមាណជី ដែលជាហេតុនាំឱ្យទិន្នផលស្រូវធ្លាក់ចុះ។ តម្លៃជីអ៊ុយរ៉េ […]

VIETNAM-WEATHER-FLOOD
វៀតណាមអាចជួបព្យុះទីហ្វុងដ៏កំណាច កាន់ញឹកជាងមុន គឺរៀងរាល់៧ឆ្នាំម្តង

ហាណូយ៖ ប្រទេសវៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏កំណាច ខ្លាំងប្រហាក់ប្រហែលនឹងព្យុះយ៉ាហ្គិ (Yagi) ដែលបានវាយប្រហារប្រទេសវៀតណាម កាលពីឆ្នាំ២០២៤ ដូច្នេះ ប្រសិនបើសីតុណ្ហភាពសកលកើនឡើង៤អង្សាសេ វៀតណាមត្រូវជួបព្យុះដ៏កំណាចបែបនេះ ជាមធ្យមរៀងរាល់៧ឆ្នាំម្តង។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានចេញផ្សាយសេណារីយ៉ូ ស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៥ ដែលបានធ្វើបច្ចុប្បន្នភាព និងដាក់បញ្ចូលឯកសារនេះ ទៅក្នុងមូលដ្ឋានទិន្នន័យជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ សេណារីយ៉ូទាំងនេះផ្តល់នូវមូលដ្ឋានផ្នែកវិទ្យាសាស្ត្រសម្រាប់ត្រៀមទុកមុន​ ក្នុងការគ្រប់គ្រង ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រោមសេណារីយ៉ូ ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់ ចំនួនថ្ងៃមានអាកាសធាតុក្តៅអាចកើនឡើងជាង៥០ថ្ងៃ នៅចុងសតវត្សរ៍ទី២១ ខណៈចំនួនថ្ងៃមានកម្ដៅខ្លាំងបំផុត អាចកើនឡើងដល់២០ថ្ងៃ។ ផ្ទុយទៅវិញ ចំនួនថ្ងៃមានអាកាសធាតុត្រជាក់ខ្លាំង និងត្រជាក់ដល់កម្រិតបង្កការខូចខាត នៅតំបន់ភាគខាងជើង និងតំបន់ភាគខាងជើងនៃភាគកណ្តាលប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថា បរិមាណទឹកភ្លៀងអតិបរមាណក្នុងរយៈពេលមួយថ្ងៃ និងរយៈពេល៥ថ្ងៃជាប់ៗគ្នា អាចកើនឡើងប្រមាណ៣០ ទៅ៤០ភាគរយ នៅតំបន់ភាគខាងជើង និងភាគខាងត្បូងប្រទេសវៀតណាម។ ចំនួនថ្ងៃមានភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករថា នឹងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូង។ នៅតំបន់មួយចំនួននៃភាគខាងជើង តំបន់ខ្ពង់រាបភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម ចំនួនថ្ងៃមានបរិមាណទឹកភ្លៀងលើសពី១០០មីលីម៉ែត្រ អាចកើនឡើងពី៨០ ទៅ១០០ភាគរយ ក្រោមសេណារីយ៉ូស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់។ ការប្រែប្រួលទាំងនេះបង្ហាញពីការកើនឡើងនៃហានិភ័យភ្លៀងធ្លាក់ខ្លាំងបំផុត […]

កាលវិភាគផ្សព្វផ្សាយ