ដំណាំបន្លែផ្លែឈើរបស់ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី វាយលុកលើទីផ្សារកាន់តែច្រើន និងរស់ជាតិក៏គួរជាទីទទួលស្គាល់

THN2 copy

 

ជនជាតិដើមភាគតិចពូនង(ព្នង)រស់នៅ ខេត្ត មណ្ឌលគិរី ដើមឡើយធ្លាប់តែពឹងអាស្រ័យនឹងធនធានធម្មជាតិក្នុងការធ្វើកសិកម្មដាំដុះស្រូវ និងបរបាញ់សត្វជាដើម។បច្ចុប្បន្នពួកគេបាន ងាកមករស់នៅបែបតាមគន្លងជីវិតថ្មីដូចជាការធ្វើដំណាំកសិកម្ម ចិញ្ចឹមសត្វ និងការប្រកបរបរផ្សេងៗទៀតក្នុងនេះ រួមទាំងការងារជាមន្រ្តីរាជការ ក្រុមហ៊ុនឯកជនផងដែរ។

ក្នុងការលើកស្ទួយជីវភាពរស់នៅក្រសួងកសិកម្ម និងក៏ដូចជាអង្គការមួយចំនួនបានកំពុងបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការដាំដំណាំផ្សេងៗដល់ជនជាតិដើមភាគតិចទាំងនេះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងក៏ដូចជាលក់លើទីផ្សារ។ដំណាំកសិកម្មដែលដាំដុះដោយបងប្អូនជនជាតិពូនងត្រូវបានទទួលស្គាល់ទាំងរស់ជាតិ និងពិសេសបានផ្តោតសំខាន់ទៅលើគ្មានសារជាតិគីមីដែលជាតម្រូវការបំផុតរបស់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

 

លោក យ៉ាប ផល្លី ប្រធានក្រុមដាំបន្លែនៅភូមិពូត្រុំ ក្រុម៣ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសហគមន៍របស់លោកបានទទួលគម្រោងការដាំបន្លែពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)រយៈពេល៣ឆ្នាំមកនេះឃើញថាទទួលនូវផលប្រយោជន៍ច្រើនក្នុងនេះរាប់ទាំងបច្ចេកទេសការដាំដុះ  និងទីផ្សារលក់មានភាពងាយស្រួល ដោយទទួលផលកម្រៃឆ្លើយតបប្រើសើរជាងមុនឆ្ងាយណាស់។

លោកថា”កាលពីមុននេះការដាំបន្លែនៅតាមភូមិមិនដឹងទៅលក់នៅទីណាទេ តែបច្ចុប្បន្នត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃរកទីផ្សារឱ្យ ធ្វើឱ្យងាយស្រួលលក់បានទទួលផលកម្រៃខ្ពស់ ។ដំណាំភាគច្រើនដាំមកត្រូវបានគេទទួលទិញអស់ៗដោយពួកខ្ញុំមានថវិការសម្រាប់គ្រួសារ”។

លោក យ៉ាប ផល្លី ប្រាប់បន្ថែមថា៖ក្នុងចំណោមប្រជាសហគមន៍ ដាំដំណាំផ្សេងៗដូចជាដូចជាស្ពៃក្តោប ល្ហុង ខាត់ណា ត្រសក់ដែលបានដាំក្នុងរោងសំណាញ់ ក្នុងផ្ទៃដី៥០០ម៉ែត្រការ៉េរយៈពេល៣ខែអាចរកចំណួល៣៥០ទៅ៥០០ដុល្លារ ។ក្រៅពីនេះក៏មានការដាំបន្លែផ្គួបផ្សំផ្សេងៗទៀតដូចជាម្ទេស ស្លឹកងប់ ក៏អាចរកចំណូលបានក្នុងមួយសប្តាហ៍ចាប់ពី៥ទៅ៦ម៉ឺនរៀលផងដែរ។

លោកប្រាប់ដែរថា ក្នុងចំណោមដំណាំទាំងនេះដូចជា ស្ពៃក្តោប និង ដំណាំផ្សេងៗទៀតយ៉ាងហោចណាស់ជាង១០មុខរបស់ជនជាតិដើមពូនងនៅតំបន់នេះសុទ្ធតែបានទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់ និងពេញនិយមរបស់អ្នកបរិភោគ។

លោក ខៀវ សំណាង ប្រធានទទួលបន្ទុកផ្នែកអនុវត្តជីវភាពប្រជាសហគមន៍ របស់អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS)នៃគម្រោងរេដបូកបានឱ្យដឹងថា៖ ក្នុងចំណោម២០ភូមិនៅសហគមន៍តំបន់ដែនជម្រកសត្វកែវសីមាខេត្តមណ្ឌលគិរីនេះក្នុងនេះមានដូចជាក្រុមដាំដំណាំ ក្រុមចិញ្ចឹមសត្វ ក្រុមត្បាញក្រម៉ា និងក្រុមសន្សំប្រាក់សម្រាប់ជួយដល់ពលរដ្ឋបង្កើតមុខរបរ។ក្នុងចំណោមប្រជាសហគមន៍ទាំងនេះមួយចំនួនដាំដំណាំ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់អាហារតាមគ្រួសាររបស់គាត់ និងមួយចំនួនទៀតក៏បាននាំលក់លើទីផ្សារ។

លោកបាននិយាយថា”តាមរយៈការជួយបង្កើតមុខរបរដល់ប្រជាសហគមន៍ជនជាតិភាគតិចពូនងនេះទោះពុំបានជួយដល់ជីវភាពឱ្យធូរធាបានលឿនក្តីតែវាក៏ជាផ្នែកមួយសំខាន់សម្រាប់ពួកគាត់កសាងគ្រួសារមួយដំណាក់ៗឱ្យល្អប្រសើរ។ក្នុងនេះដូចជាជួយកាត់បន្ថយមិនឱ្យគាត់ទិញបន្លែបង្កាពីខាងក្រៅ មិនទិញសាច់ដូចជាត្រី មាន់ទាជាដើម។ទាំងអស់នេះក្រៅពីជួយដល់គ្រួសារហើយ នៅជួយឱ្យសុខភាពល្អតាមរយៈការដាំបន្លែ និងចិញ្ចឹមសត្វបែបធម្មជាតិថែមទៀត”។

គួរបញ្ជាក់ថា បើតាមអង្គការ WCSបានឱ្យដឹងថា គម្រោងរេដបូកបានជួយរៀបចំបង្កើតក្រុមកសិករសហគមន៍ដែលរួមមាន៖ កសិករដាំបន្លែ៤៣គ្រួសារ កសិករ ចិញ្ចឹមមាន់១០៨គ្រួសារ កសិករចិញ្ចឹមត្រី២៩គ្រួសារ និងកសិករចិញ្ចឹមជ្រូក១៨គ្រួសារ។ ប្រាក់ចំណូលបូកសរុប ទាំងអស់របស់កសិករទាំងនេះពីសកម្មភាពដាំបន្លែនិងចិញ្ចឹមសត្វ ប្រមាណ១៤ ២៤៦ដុល្លាអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២៤៕

 

 


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ