ចិនធ្វើបាបក្រុមហ៊ុនអាម៉េរិកនាំចូលសណ្តែកសៀង និងនាំចូលឈើ ដើម្បីសងសឹកលោក ដូណាល់ ត្រាំ

ទីក្រុងប៉េកាំង៖ រដ្ឋាភិបាលចិននៅក្នុងសប្តាហ៍នេះ បានព្យួរអាជ្ញាប័ណ្ណនាំចូលផលិតផលកសិកម្មរបស់ក្រុមហ៊ុនធំៗចំនួនបី របស់សហរដ្ឋអាម៉េរិក និងបញ្ឈប់ទាំងស្រុងនូវការនាំចូលផលិតផលឈើពីសហរដ្ឋអាម៉េរិក ដើម្បីជាការសងសឹកបន្ទាប់ពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានបន្ថែមពន្ធនាំចូលលើទំនិញរបស់ចិន។

យោងតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា ព្រមជាមួយគ្នានេះដែរ ប្រទេសចិនក៏បានដំឡើងពន្ធលើការនាំចូលផ្នែកផលិតផលកសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃទឹកប្រាក់២១ពាន់លានដុល្លារ រួមមានសណ្តែកសៀង ស្រូវសាលី សាច់ និងសំឡីកប្បាស។

នាយកដ្ឋានគយរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាម៉េរិកចំនួនបីរងផលប៉ះពាល់ដោយការព្យួរអាជ្ញាប័ណ្ណនាំចូលនេះ ក្រោយពីភ្នាក់ងារគយចិន បានរកឃើញសារធាតុបាក់តេរី នៅក្នុងសណ្តែកសៀង នាំចូលពីសហរដ្ឋអាម៉េរិក ចំណែកការផ្អាកការនាំចូលឈើពីសហរដ្ឋអាម៉េរិក គឺដោយសារតែគយចិនរកឃើញដង្កូវតូចៗ និងសត្វល្អិតដទៃទៀត មាននៅក្នុងផលិតផលឈើ។

វិធានការសងសឹករបស់រដ្ឋាភិបាលចិន គឺជាឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធនាំចូលលើផលិតផលរបស់ប្រទេសចិនរហូតដល់២០ភាគរយ ដោយយកលេសថា រដ្ឋាភិបាលចិនព្រងើយកន្តើយមិនព្រមទប់ស្កាត់ការចរចរណ៍គ្រឿងញៀនចូលក្នុងទឹកដីអាម៉េរិក។

យោងតាមការិយាល័យស្ថិតិរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃការនាំចេញផលិតផលសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក គឺនាំទៅកាន់ប្រទេសចិន ដែលសរុបជាទឹកប្រាក់ជិត១២,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។

ការផ្អាកនាំឈើចូលពីសហរដ្ឋអាម៉េរិក គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបទបញ្ជាឱ្យមានការស៊ើបអង្កេតលើឈើនាំចូល បន្ទាប់ពីលោកបានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងគិតអំពីការដំឡើងពន្ធលើការនាំចូលឈើពីប្រទេសចិនរហូតដល់២៥ភាគរយ។

អ្នកវិភាគផ្នែកកសិកម្ម បាននិយាយថា ការប្រកាសរឹតបន្តឹងរបស់ចិន លើការនាំចូលឈើ និងសណ្តែកសៀង ពីសហរដ្ឋអាម៉េរិក ដែលទាក់ទងនឹងបញ្ហាអនាម័យ គឺកើតឡើងបន្ទាប់ពីមានវិធានការស្រដៀងគ្នានេះតែម្តង។

បរិមាណនាំចូលភាគច្រើន និងប្រភពដើមនៃសណ្តែកសៀង និងផលិតផលឈើ ដែលងាយនឹងមានបញ្ហាផ្នែកសុខភាពបង្កឡើងដោយបាក់តេរី និងសត្វល្អិត ត្រូវបានរដ្ឋាភិបាលចិន កំណត់ជាគោលដៅសម្រាប់សងសឹកផ្នែកពាណិជ្ជកម្មជាមួយអាម៉េរិក។

យោងតាមទិន្នន័យរបស់គយចិន បានឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមអ្នកនាំចូលផលិតផលឈើច្រើនជាងគេបំផុតនៅលើពិភពលោក ជាពិសេសជាអ្នកនាំចូលធំទីបីសម្រាប់ផលិតផលឈើរបស់សហរដ្ឋអាម៉េរិក ដែលនៅក្នុងឆ្នាំ២០២៤ មានតម្លៃប្រហែល៨៥០លានដុល្លារ។

ការដំឡើងពន្ធបន្ថែមរបស់ប្រទេសចិន លើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិក រួមមានពន្ធ១៥ភាគរយលើសាច់មាន់ ស្រូវសាលី ពោត និងសំឡីកប្បាស និងពន្ធបន្ថែម១០ភាគរយលើសណ្តែកសៀង អង្ករ សាច់ជ្រូក សាច់គោ ផលិតផលមច្ឆាជាតិ ផ្លែឈើ បន្លែ និងទឹកដោះគោ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានខិតខំកាត់បន្ថយយ៉ាងខ្លាំងនូវការពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ដោយធ្វើឲ្យនៅសល់ផលប៉ះពាល់តិចតួចលើសន្តិសុខស្បៀងរបស់ខ្លួន។ ផ្ទុយទៅវិញ ការកាត់បន្ថយរបស់ចិន លើការនាំចូលផលិតផលកសិកម្មពីអាម៉េរិកលើកនេះ នឹងបង្កផលប៉ះពាល់ដល់កសិករអាម៉េរិកធ្ងន់ធ្ងរជាងសង្រ្គាមពាណិជ្ជកម្មឆ្នាំ២០១៨ ក្នុងអំឡុងពេលលោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងលើកទី១។ ។

ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក ប្រទេសចិនបានងាកទៅរកអ្នកផលិតនៅក្នុងទ្វីបអាម៉េរិកខាងត្បូង តាមរយៈជំរុញកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មជាមួយប្រទេសសម្ព័ន្ធមិត្ត និងបង្កើនផលិតកម្មក្នុងស្រុក ដោយពង្រីកការដាំដុះ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបៗ៕


images
ក្រុមអ្នកស្រាវជ្រាវជំរុញរដ្ឋាភិបាលហ្វីលីពីន បង្កើនមូលនិធិសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្មស្រូវ

ម៉ានីល៖ រដ្ឋាភិបាលត្រូវតែបែងចែកយ៉ាងហោចណាស់មួយភាគរយនៃតម្លៃបន្ថែមសរុបរបស់ឧស្សាហកម្មស្រូវអង្ករ សម្រាប់គាំទ្រការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីបង្កើនទិន្នផល និងកែលម្អដំណើរការផ្គត់ផ្គង់ អង្ករ។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យដឹងអំពីរបាយការណ៍សង្ខេបនៃគោលនយោបាយរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវអង្ករហ្វីលីពីន ដោយបានកំណត់យកការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាកត្តាដ៏ធំបំផុតដែលជួយជំរុញឱ្យមានកំណើនផលិតកម្មស្រូវ នៅក្នុងប្រទេសហ្វីលីពីន កើនឡើងក្នុងអត្រា២៧ភាគរយ។ វិទ្យាស្ថានស្រាវជ្រាវរបស់ហ្វីលីពីន បានកត់សម្គាល់ថា កំណើនទិន្នផលស្រូវពីឆ្នាំ២០០៤ ដល់ឆ្នាំ២ឥ១៣ ដែលមានកំណើនចំនួន១,០៦ភាគរយ ប៉ុន្តែនៅទីបំផុតវាបានធ្លាក់ចុះមកត្រឹម០,៤១ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៤​ ដល់ឆ្នាំ២០២៣។ វិទ្យាស្ថានដដែល  បានលើកឡើងទៀតថា អត្រាធ្លាក់ចុះនេះ គឺជាលទ្ធផលនៃឱនភាពនៅក្នុងតំបន់ប្រមូលផលស្រូវ ដែលបានធ្លាក់ចុះពី១,៥ភាគរយ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣ និងកើនឡើង០,១៦ភាគរយ នៅក្នុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៣។ ការកើនឡើងភាគរយនៃកំណើនផលិតកម្មស្រូវហ្វីលីពីន រវាងឆ្នាំ២០០៤ និងឆ្នាំ២០១៣ គឺមានចំនួន២៧ ភាគរយ បើធៀបនឹងការកើនឡើងចំនួនប្រាំមួយភាគរយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ វិទ្យាស្ថានស្រាវជ្រាវបាននិយាយថា ការធ្លាក់ចុះនៃផ្ទៃដីដាំស្រូវ ដែលធ្លាប់តែប្រមូលផលនាពេលកន្លងមក គឺជាសញ្ញាបង្ហាញថា ផលិតកម្មដំណាំស្រូវនាពេលអនាគត នឹងបានមកពីសមត្ថភាពផលិតអាចផ្តល់ទិន្នផលខ្ពស់ មិនមែនដោយសារទំហំផ្ទៃដីដាំដុះឡើយ។ វិទ្យាស្ថានស្រាវជ្រាវនេះ បាននិយាយថា បច្ចេកវិទ្យាភាគច្រើន ដែលយើងអនុវត្តនាពេលបច្ចុប្បន្ននេះ គឺជាផលិតផលនៃការវិនិយោគរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ពីមុន។ ដូច្នេះហើយ ទុនសម្រាប់ការវិនិយោគថ្មីគួរតែកើនឡើងច្រើនជាងមុន […]

image_2025-07-01_11-54-32
ប្រទេសនេប៉ាល់នឹងនាំចេញសាច់ក្របីទៅចិន ក្រោមគម្រោងវិនិយោគទឹកប្រាក់ជិត២០០លានដុល្លារ

កដ្ឋមណ្ឌូ៖ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក ប្រទេសនេប៉ាល់នឹងចាប់ផ្តើមនាំចេញសាច់ក្របីទៅកាន់ប្រទេសចិន នៅពាក់កណ្កាលឆ្នាំក្រោយ ក្នុងគោលដៅនាំសាច់ក្របីចេញប្រចាំថ្ងៃចំនួន៥ ០០០តោន​។ យោងតាមបណ្តាញព័ត៌មានអាស៊ី (Asia News Network) បានដកស្រងសម្តីប្រធានក្រុមហ៊ុននាំចេញសាច់ក្របីរបស់នេប៉ាល់ ដែលបាននិយាយថា ក្រុមហ៊ុនរបស់លោកទទួលបានការយល់ព្រមសម្រាប់ការវិនិយោគរបស់ចិន ដែលមានតម្លៃទឹកប្រាក់ជិត៧០លានដុល្លារ។ លោកប្រធានក្រុមហ៊ុន បាននិយាយដូច្នេះថា «យើងគួរចាប់ផ្តើមសាងសង់រោងចក្ររួចយូរមកហើយ ប៉ុន្តែដោយមានការពន្យារពេលរបស់រដ្ឋាភិបាលនេប៉ាល់ ក្នុងការប្រកាសតំបន់គ្មានជំងឺចំពោះសម្រាប់សត្វពាហនៈ។  ភាគីចិនរង់ចាំការប្រកាសជាផ្លូវការមុននឹងអនុម័តកញ្ចប់ថវិកាវិនិយោគ»។ លោកប្រធានក្រុមហ៊ុន បានលើកឡើងថា​ ទោះបីរដ្ឋាភិបាលនេប៉ាល់ មានគម្រោងបញ្ជូនឯកសារចាំបាច់លើកដំបូង​ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ក៏ដោយ ប៉ុន្តែឯកសារទាំងនោះត្រូវបានបញ្ជូននៅក្នុងខែមិថុនា ឆ្នាំ២០២៥វិញ។ ក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីដាក់ពាក្យស្នើសុំ នោះប្រទេសចិន នឹងយល់ព្រមលើការវិនិយោគនៅបរទេស។ រោងចក្រកែច្នៃវេចខ្ចប់សាច់ក្របីនេះ មានទីតាំងនៅក្នុងទីប្រជុំជនមួយកន្លែង​ក្នុងខេត្ត បាកម៉ាទី ស្ថិតនៅភាគខាងកើតរាជធានី កដ្ឋមណ្ឌូ។ ចំណែកសត្វក្របីនឹងត្រូវបានចិញ្ចឹមនៅតាមតំបន់ជនបទនានា នៅក្នុងខេត្តនេះ។ ទោះបីជាតំបន់ទាំងនេះមិនត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាតំបន់គ្មានជំងឺឆ្លងក៏ដោយ ប៉ុន្តែសត្វក្របីនឹងត្រូវបានដឹកជញ្ជូនទៅកាន់សត្តឃាតដ្ឋាន ដោយដាក់ឱ្យនៅដាច់ដោយឡែករយៈពេលបីសប្តាហ៍ជាមុនសិន ទើបសម្លាប់យកសាច់វេចខ្ចប់នាំចេញទៅប្រទេសចិន។ លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា ក្នុង​ចំណោម​ដី​ជួលទំហំ៥០ហិកតា ដែល​បាន​ចុះកិច្ចសន្យា​សម្រាប់​គម្រោងវិនិយោគ​នេះ ក្រុមហ៊ុន​បាន​ឈួសសម្អាត​បានត្រឹម​តែ១០ហិកតា​ប៉ុណ្ណោះ ខណៈដីនៅសល់៣០ហិកតាទៀត ត្រូវរងចាំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ចំណែកក្រុមហ៊ុនសំណង់ចិនបានមកដល់ប្រទេសនេប៉ាល់រួចរាល់ហើយ ដើម្បីចាប់ផ្តើមសាងសង់ទីតាំងសត្តឃាតដ្ឋាន ដោយសង្ឃឹមថា នឹងចាប់ផ្តើមការសាងសង់ នៅខែកញ្ញា […]

gao-1750837834-1750837859-1750-6223-2861-1751086283
អង្ករវៀតណាមធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក មានក្លែងបន្លំលក់ពេញប្រទេសវៀតណាម

ហាណូយ៖ សកម្មភាពក្លែងបន្លំអង្ករវៀតណាម ដែលធ្លាប់ឈ្នះក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០១៩ ពេលនេះអង្ករច្រកថង់ទម្ងន់ប្រាំគីឡូក្រាម កំពុងតែចែកចាយពេញផ្ទៃប្រទេសវៀតណាម ដោយលក់ក្នុងតម្លៃទាបជាងអង្ករពិតប្រាកដ។ យោងតាមការចេញផ្សាយព្រោងព្រាតរបស់សារព័ត៌មានវៀតណាម បានឱ្យដឹងថា នៅតាមផ្សារក្នុងទីក្រុងហូជីមិញ អង្ករក្លែងក្លាយមានស្លាកយីហោ ធីអេស២៥ “ST25” មានដាក់តាំងលក់ក្នុងតម្លៃប្រហែល១៤​ ០០០ដុង ឬស្មើនឹង៥,៣៧ដុល្លារ ក្នុងមួយថង់ទម្ងន់ប្រាំគីឡូក្រាម ធៀបនឹងតម្លៃ២២៥ ៥០០ដុង ឬស្មើនឹង៨,៦០ដុល្លារ ​សម្រាប់ផលិតផលអង្ករពិត។ ស្ត្រីអ្នកលក់ក្លែងក្លាយម្នាក់បាននិយាយថា គាត់ទិញអង្ករក្លែងក្លាយពីអ្នកលក់នៅតំបន់ដីសណ្តទន្លេមេគង្គ ហើយមិនដែលចាប់អារម្មណ៍អំពីប្រភពដើមនៃអង្ករឡើយ។ អ្នកស្រីមិនអាចផ្តល់ភស្តុតាងនៃប្រភពដើមរបស់អង្ករក្លែងក្លាយនេះឡើយ។ ចំណែកអ្នកលក់មួយចំនួនទៀត នៅក្នុងទីក្រុងហូជីមិញ ក៏និយាយដូចៗគ្នាដែរ ដោយមិនអាចបញ្ជាក់ពីប្រភពអង្កររបស់ខ្លួនថា ជាអង្ករពិតប្រាកដ ឬក្លែងក្លាយនោះដែរ។ នៅតាមបណ្តាហាងលក់អង្ករផ្សេងទៀត ដែលមានលក់អង្ករច្រកថង់ទម្ងន់ប្រាំគីឡូក្រាម ​មានស្លាកយីហោ អេសធី២៥ ស្ទើរតែដូចគ្នាបេះបិទទៅនឹងអង្ករពិតដោយប្លែកតែអក្សរមួយតួប៉ុណ្ណោះ ដែលគេដូរសម្រាប់បោកអ្នកទិញ។ ថង់​អង្ករ​ក្លែងក្លាយ​ក៏​មាន​ត្រា​ប្រឆាំងនឹង​ការ​ក្លែង​បន្លំ និង​មានលេខ QR កូដ សម្រាប់សម្គាលើផលិតផលស្រដៀង​នឹង​របស់​ពិត​ដែរ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អំពីភាពត្រឹមត្រូវ ចំណែកថង់អង្ករផ្សេងទៀតមានប្រើស្លាកសម្គាល់ភូមិសាស្ត្រ ដូចជាឈ្មោះ សុកចាង “Soc Trang” – សំដៅទៅលើទីតាំងប្រភពអង្ករ អេសធី២៥ ពិតប្រាកដ ដែលត្រូវបានដាំ ​​និងជាប្រភេទអង្ករល្អបំផុតរបស់ពិភពលោក។ ចំណែកនៅទីក្រុងហាណូយវិញ […]

cropped_image_l
ការស្ទង់មតិបង្ហាញថា តម្លៃអតិផរណាស្បៀងអាហាររបស់ជប៉ុន នឹងកើនឡើងក្នុងខែកក្កដា

តូក្យូ៖ ការស្ទាបស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីថ្ងៃទី៣០ ខែមិថុនាថា គ្រប់គ្រួសារជនជាតិជប៉ុន នឹងបន្តជួបបញ្ហាចំណាយច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារអតិផរណាស្បៀងអាហារឡើងថ្លៃចំនួនប្រាំដង នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ លទ្ធផលនៃការរកឃើញនេះ បានគូសបញ្ជាក់ពីអតិផរណានៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលចាត់ទុកជាសញ្ញាឡើងតម្លៃទំនិញជាលំដាប់ រួមទាំងអត្រាការប្រាក់បន្ថែមផងដែរ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈព័ត៌មានទទួលបានពីក្រុមហ៊ុនផលិតម្ហូបអាហារធំៗរបស់ជប៉ុនចំនួន១៩៥ក្រុមហ៊ុន ដោយបានបង្ហាញថា ពួកគេនឹងដំឡើងថ្លៃសម្រាប់មុខទំនិញចំនួន២​ ១០៥មុខ នៅក្នុងខែកក្កដានេះ ពោលគឺកើនឡើងប្រាំដង បើធៀបនឹងតម្លៃទំនិញ នៅក្នុងឆ្នាំ២០២៤ ដោយជាមធ្យមត្រូវឡើងថ្លៃ១៥ភាគរយ។ របាយការណ៍បានបង្ហាញថា ក្រៅពីការកើនឡើងតម្លៃរបស់វត្ថុធាតុដើម និងវិក្កយបត្រតម្លៃប្រើប្រាស់តាមផ្ទះ ក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃថ្លៃការដឹកជញ្ជូន និងថ្លៃពលកម្ម ដែលជាហេតុផលសម្រាប់ការដំឡើងថ្លៃ។ របាយការណ៍នេះបាននិយាយថា «សន្ទុះនៃការដំឡើងថ្លៃលើម្ហូបអាហារ និងភេសជ្ជៈ នៅឆ្នាំ២ឥ២៥នេះ គឺឡើងខ្លាំងណាស់លើសពីឆ្នាំ២០២៤»។ តម្លៃ​ត្រូវ​បាន​កំណត់ឱ្យ​ឡើងថែម មាន​សម្រាប់​មុខ​ទំនិញ​ជា​ច្រើនមុខ​ ដែល​រួម​មានផលិផលធ្វើពី​អង្ករ ព្រម​ទាំង​សូកូឡា ស្ករ​កៅស៊ូ ដំឡូង​បារាំង និង​ទឹកជ្រលក់​ប៉ាស្តា។ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ ដែល​បាន​ប្រកាស​ពី​គម្រោង​ដំឡើង​តម្លៃទំនិញ ​ចាប់ពី​ថ្ងៃ​ទី០១ ខែ​កក្កដា មានក្រុមហ៊ុនផលិតប៊ីចេង​ អាជីណូម៉ូតុ ដោយគ្រោង​នឹង​ដំឡើង​តម្លៃ​ផលិតផល​កាហ្វេ ​ប្រហែល២៥ ទៅ៥៥ភាគរយ ចំណែក​ក្រុមហ៊ុនផលិតទឹកដោះគោ ម៉ីជី នឹង​ដំឡើង​តម្លៃ​ឈីស និង​តម្លៃទឹកដោះគោ​រហូត​ដល់១១ភាគរយ។ របាយការណ៍ស្ទង់មតិ បាននិយាយទៀតថា […]

កាលវិភាគផ្សព្វផ្សាយ