ក្រុមហ៊ុន Floresta ចាប់ផ្តើមសាកល្បងទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោននៅចុងខែមីនានេះ ដើម្បីនាំចេញទៅជប៉ុន

៤

បើពុំមានការប្រែប្រួលនោះទេ ក្រុមហ៊ុន Floresta របស់ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមសាកលល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាចំនួន១០០តោន នៅចុងខែមីនា ឬនៅដើមខែមេសាខាងមុន ដើម្បីនាំចេញទៅប្រទេសជប៉ុន ហើយបើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ក្រុមហ៊ុននឹងបង្កើនការប្រមូលទិញកើនដល់១ម៉ឺនតោននៅក្នុងឆ្នំា នៅពេលបន្ទាប់។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ ប្រាប់ARDB TV Online ថាគម្រោងប្រមូលទិញស្វាយចន្ទី១០០តោននៅពេលខាងមុខនេះមានឈ្មោះថា CashewNotes សហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីស្វែងរកសហគមន៍កសិកម្មណាមួយផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនដើម្បីនាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសជប៉ុន ។
ឯកឧត្តម ឃឹម ហ្វីណង់ គូសបញ្ជាក់ថា បើគម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនរបស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែល នាំចេញទទួលបានជោគជ័យ និងមានការទទួលស្គាល់មានលក្ខណៈទូលំទូលាយ ក្រុមហ៊ុនមានគម្រោងពង្រីកការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរហូតដល់១ម៉ឺនក្នុងមួយឆ្នំាំនៅពេលបន្ទាប់។

បើយោងតាមមន្ត្រីនាំពាក្យក្រសួងកសិកម្ម ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលដែលត្រៀមប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោន ហ៊ានទិញគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃលើសតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារបច្ចុប្បន្នប្រមាណ២០% តែទាមទាគ្រាប់ស្វាយចន្ទីមានស្តង់ដារ និងមានគុណភាពល្អដូចដែលបានកំណត់នៅក្នុងកិច្ចសន្យារវាងសហគម និងក្រុមហ៊ុន។

ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា «បច្ចុប្បន្នគម្រោង CashewNotes បានសាកល្បងធ្វើការជាមួយសហគមន៍កសិកម្មសាលាវិស័យស្ថិតនៅក្នុងខេត្តកំពង់ ហើយនេះគឺជាឧទាហរណ៍មួយដ៏ល្អក្នុងការបង្ហាញទៅកសិករក៏ដូចជាវិស័យស្វាយចន្ទីឱ្យឃើញ នៅពេលយើងដំាស្វាយចន្ទីមានគុណភាព មានតម្លៃដើមប្រកួតប្រជែង។ ប៉ុន្តែនៅពេលយើងធ្វើមិនបានតាមស្តង់ដារ ថ្លៃដើមខ្ពស់ តែគុណភាពទាប វាពិបាកក្នុងការធ្វើការជាមួយក្រុមហ៊ុស្តង់ដារ ហើយកសិករខ្នាតតូចពិបាកបំពេញលក្ខខណ្ឌកិច្ចសន្យាកសិកម្មឱ្យដូចសហគមន៍កសិកម្មខ្នាតធំ»។

ឯកឧត្តមបន្តថា ការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត របស់ក្រុមហ៊ុន អ៊ីស្រាអែលមួយនេះនឹងចាប់ផ្តើមនៅចុងខែមីនា ឬនៅដើមខែមេសាខាងមុខ ដោយសារ ក្រុមហ៊ុនបានយកគំរូគ្រាប់ស្វាយចន្ទីស្ងួតរបស់សហគមកសិកម្មសាលាវិស័យទៅធ្វើតេស្តរួចហើយ បើសិនជាប់នឹងអាចវេចខ្ចប់អាចធ្វើការនាំចេញបានទៅដោយរលូន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា គម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយស្ងួតចំនួន១០០តោន របស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលនេះជាជំហ៊ានមួយដ៏ល្អ ហើយក្នុងនាមសមាគមសស្វាគមន៍ក្នុងការវិនិយោគរបស់ក្រុមហ៊ុនអ៊ីស្រាអែល។
លោកបន្តថា «កន្លងមកខ្ញុំធ្លាប់លើកឡើងហើយថា ក្រុមហ៊ុនអ៊ីស្រាអែល និងក្រុមហ៊ុនជប៉ុនគឺជាក្រុមហ៊ុនមានស្តង់ដារ បើចូលទៅវិនិយោគនៅប្រទេសណាមួយហើយ បង្ហាញឱ្យឃើញថាប្រព័ន្ធច្បាប់ និងបរិយាកាសវិនិយោគនៅក្នុងប្រទំាងនោះគឺមានភាពល្អប្រសើរ»៕

ដោយ៖ Long Sareth


photo_2026-09-22_19-05-32
ឯកឧត្ដមបណ្ឌិត កៅ ថាច ធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជន ពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម នៅស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)  ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ហាយលីស​ កសិកម្ម​ (Hayleys Agriculture) ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស្រីលង្កា (Development Finance Corporation of Ceylon)  ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុន ហាយលីស គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, វិស័យដឹកជញ្ជូន និងភស្តុភារ, វិស័យថាមពល, វិស័យឧស្សាហកម្ម  និងវិស័យទេសចរណ៍។ ដោយឡែក ចំពោះក្រុមហ៊ុន […]

image_2026-09-25_15-35-09
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ កាន់តែឆ្លងដល់ជិត១០០ភូមិ អាជ្ញាធរពង្រឹងវិធានការទប់ស្កាត់

ឡាវ៖ អាជ្ញាធរឡាវកាន់តែពង្រីងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមជាង១ម៉ឺនក្បាល បានងាប់ ឬសម្លាប់ចោលជាហូរហែ ខណៈមេរោគនេះឆ្លងរាលដាលចូលដល់ជិត១០០ភូមិ ក្នុងខេត្តប្រាំ រាប់ទាំងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាផងដែរ។ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសឡាវ បានចាប់ផ្តើមដំបូងនៅក្នុងខេត្តសាយ៉ាបូរី ភាគខាងជើងទីក្រុងវៀងច័ន្ទន៍ និងបាននិងកំពុងឆ្លងរាលដាលដល់ប្រាំខេត្ត មាន១៣ស្រុក និង៨១ភូមិ ដែលបណ្តាលឱ្យជ្រូកចំនួន១១ ៣៩៦ក្បាលងាប់ ឬត្រូវបានសម្លាប់ចោល។ ដំបូងឡើយ ជំងឺនេះបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក​ សរុប៣៨ភូមិ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ នេះបើគិតតាមរយបាយការណ៍របស់អាជ្ញាធរឡាវ ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តចម្ប៉ាសាក់ បានណែនាំឱ្យទីក្រុងប៉ាក់សេ និងស្រុកចំនួន៩ ពង្រឹងការតាមដាន និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។ តាមសេចក្តីណែនាំបានប្រាប់មន្ទីរកសិកម្ម និងបរិស្ថាន ខេត្តចម្ប៉ាសាក់ រួមជាមួយអាជ្ញាធរក្រុង និងស្រុក ត្រូវពង្រឹងការតាមដានជំងឺ និងចាត់បញ្ជូនក្រុមបច្ចេកទេសទៅកាន់តំបន់រងផលប៉ះពាល់។ អាជ្ញាធរខេត្តក៏បានផ្អាកការដឹកជញ្ជូនជ្រូករស់ និងផលិតផលសាច់ជ្រូក រវាងស្រុក និងខេត្ត ព្រមទាំងផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីបរទេស។ រដ្ឋបាលខេត្តបានព្រមានថា ការដឹកជញ្ជូន […]

photo_2026-09-21_16-53-18
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក អេនរីច ហ្វលរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ណានតាដាល់ វីរ៉ាស៊ីញហេ (P. Nandalal Weerasinghe) ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា និងលោក ធីម៉ាល ប៉េរេរ៉ា (Thimal Perera) អគ្គនាយកធនាគារ DFCC Bank នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មី ដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងហិរញ្ញវត្ថុបៃតង (Green […]

images
ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃគំហុក រហូតដល់មួយគីឡូក្រាមត្រឹម៨០រៀលក៏មាន

វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២,៧សេនដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]

កាលវិភាគផ្សព្វផ្សាយ