កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។
នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ គឺញ៉ាំមីសួរ និងឆាត្រប់ ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារផងដែរ។


ttxvn_saurieng
កសិករវៀតណាម​ដាំទុរេនតាម​ដីសណ្ត​ទន្លេ​មេគង្គ​មិន​សប្បាយ​ចិត្ត ព្រោះតម្លៃចុះថោកដល់មួយដុល្លារ​ក្នុង​មួយ​គីឡូក្រាម

ហូជីមិញ៖ តម្លៃផ្លែទុរេនស្រស់របស់វៀតណាមដំាតាមតំបន់ដីសណ្ដទន្លេមេគង្គ បន្តចុះថោកមកនៅត្រឹម៣០,០០០ដុង ឬស្មើនឹង១,១៥ ដុល្លារ ក្នុងមួយគីឡូក្រាម ប៉ុន្តែការចំណាយលើការថែទាំដើមទុរេននៅតែខ្ពស់ដដែល ធ្វើឱ្យកសិករវៀតណាមមិនសប្បាយចិត្តព្រោះពិបាករកប្រាក់ចំណេញពេក។ កសិករវៀតណាមម្នាក់ ចំណាយពេលដាំទុរេនអស់ជិត៣០ឆ្នាំ លើដីទំហំ៣០អា ក្នុងស្រុកកៃឡាយ ខេត្តទៀនយ៉ាង បាននិយាយថា នាពេលថ្មីៗកន្លងមកនេះ លោកបានលក់ផ្លែទុរេនពូជ អ៉ែអ៊ី៦ (Ri6) និងពូជម៉ាន់ថង ចំនួនប្រាំបួនតោន ដោយទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ៣០លានដុង ឬស្មើនឹង១ ១៤៥ដុល្លារ។ លោកបាននិយាយត្អូញត្អែរថា «តម្លៃ​គឺ​ថោក​ពេកហើយ​ រីឯប្រាក់​ចំណូល ​គឺ​មិន​សម​នឹង​ការងារ​ពេញ​មួយ​ឆ្នាំ​សោះ»។ កសិកររូបនេះ បាននិយាយរៀបរាប់ថា បន្ទាប់ពីការប្រមូលផលរួចហើយ ក្នុងមួយសប្តាហ៍ ខ្លួនបានចំណាយអស់ប្រាក់ប្រហែលមួយលានដុង ឬស្មើនឹង៣៨ដុល្លារទៀត សម្រាប់ទិញសារធាតុគីមីបំប៉នដើមទុរេន និងចំណាយពីរដងទៀត ដើម្បីសារធាតុគីមីថែទាំផ្លែ និងស្លឹក នៅពេលទុរេនកំពុងចេញផ្កា។ លោកបាននិយាយទៀតថា «ប្រសិនបើខ្ញុំឈប់ចំណាយលើការថែទាំ ដើមទុរេនអាចនឹងចុះខ្សោយ ឬងាប់តែម្តង ហើយខ្ញុំនឹងបាត់បង់អ្វីៗទាំងអស់»។ លោក​បាន​បន្ថែម​ថា តាមធម្មតាជាមធ្យមផ្លែ​ទុរេន ​មានតម្លៃពី២៨ ០០០ ឬស្មើនឹង១,០៧ដុល្លារ ទៅ៣៨ ០០០ដុង ឬស្មើនឹង១,៤៥ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម។ ចំណែកកសិករម្នាក់ទៀត ដែលមានចម្ការទុរេនទំហំកន្លះហិកតា នៅក្នុងខេត្តដុងថាប់ […]

images
ជប៉ុន​ការពារប្រយោជន៍​កសិកម្ម ​មិនភ្ជាប់ក្នុងការចរចាពាណិជ្ជកម្មជាមួយ​អាម៉េរិក​

តូក្យូ៖ រដ្ឋាភិបាឡទីក្រុងតូក្យូ បានទទូចថា ផលប្រយោជន៍វិស័យកសិកម្មរបស់ប្រទេសជប៉ុនគឺ «មិនអាចចរចាបានទេ» នៅក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ណា ត្រាំ (Donald Trump) បានជំរុញឱ្យរដ្ឋាភិបាលជប៉ុនបង្កើនការនាំចូលអង្ករពីអាម៉េរិក។ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ថា លោក រីអូសី អាកាសាវ៉ា (Ryosei Akazawa) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន និងជាប្រធានគណៈប្រតិភូចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បាននិយាយអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ ចំពោះការដាក់សម្ពាធពន្ធខ្ពស់ពេក លើប្រទេសជប៉ុន ដោយសារតែប្រទេសជប៉ុននាំចូលអង្ករតិចតួចពេកពីសហរដ្ឋអាម៉េរិក។ ជុំវិញបញ្ហានេះលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុន បាននិយាយថា «ប្រទេសជប៉ុននឹងមិនយល់ព្រមចំពោះការចរចាណាមួយ ដែលនឹងដាក់សម្ពាធដល់ប្រទេសជប៉ុននោះឡើយ»។ លោក រីអូសី អាកាសាវ៉ា បានបញ្ជាក់បន្ថែមថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងជប៉ុន សម្រាប់ប្រទេសជប៉ុនគឺអំពីការការពារផលប្រយោជន៍របស់ប្រទេសជប៉ុន។ ជាក់ស្តែង ប្រទេសជប៉ុនបាននិងកំពុងនាំចូលអង្ករកាន់តែច្រើនពីសហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ ខណៈពេលប្រទេសជប៉ុនកំពុងតែជួបវិបត្តតម្លៃស្រូវអង្ករ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុនបានកំណត់បរិមាណអង្ករ ដែលត្រូវនាំចូលសម្រាប់ប្រើប្រាស់ជាអាហារ មិនមែនសម្រាប់ជាចំណីសត្វ ឬគ្រឿងផ្សំផ្សេងទៀត ដែលត្រូវបានលើកលែងពន្ធ គឺមួយសែនតោនក្នុងមួយឆ្នាំ ហើយប្រសិនបើនាំចូលលើសពីចំនួននេះ នឹងត្រូវចាប់ពន្ធប្រមាណ២,៧០ដុល្លារ […]

image_2025-07-02_13-24-51
ឥណ្ឌាហាមចិញ្ចឹម និងបរិភោគត្រីអណ្ដែងថៃកូនកាត់ ព្រោះវាអាចបង្កឱ្យកើតជំងឺមហារីក

ញូវដេលី៖ ទោះបីជាមានការហាមឃាត់របស់រដ្ឋាភិបាលឥណ្ឌាតាំងពីឆ្នាំ២០០០ក៏ដោយ ក៏ប្រភេទពូជត្រីអណ្ដែងកូនកាត់របស់ថៃ នៅតែបន្តចិញ្ចឹមតាមបណ្ដាកសិដ្ឋាន និងលក់ដោយខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌា ដែលជាកត្តាបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មានរបស់ឥណ្ឌា បានចេញផ្សាយហូរហែថា ដោយសារវត្តមាននៃពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌា ចាប់ផ្តើមបាត់បង់រហូតដល់៧០ភាគរយ ហើយពូជត្រីប្រភេទនេះ​ក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។ នៅតំបន់មាត់សមុទ្រ និងតាមដងទន្លេ ដែលត្រីជាអាហារសំខាន់ ជាធម្មតាម្ហូបធ្វ់ពីត្រីត្រូវគេបរិភោគជាមួយបាយ ដូច្នេះការជ្រើសរើសពូជត្រី ដែលមានសុវត្ថិភាព និងមាននិរន្តរភាព គឺមានសារៈសំខាន់ខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលប្រភេទត្រីភាគច្រើនមានសុវត្ថិភាពសម្រាប់ទទួលទាន និងមានជីវជាតិល្អសម្រាប់សុខភាព ប្រភេទពូជត្រីមួយប្រភេទ គឺត្រីអណ្ដែងថៃកូនកាត់ បែរជាបង្កសេចក្តីព្រួយបារម្ភដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់បរិស្ថានថែមទៀត។ បណ្ដាញសារព័ត៌មានបានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវាដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរទីកន្លែងរស់នៅ។ ត្រីអណ្ដែងថៃកូនកាត់នេះ  គឺជា​ប្រភេទ​ត្រីស៊ីសាច់ ដែល​បង្ក​គ្រោះថ្នាក់​ដល់ពូជ​ត្រី​ផ្សេងទៀតនៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ខណៈពេលត្រីអណ្ដែងថៃកូនកាត់ទទួលបានការពេញនិយមក្នុងកាតចិញ្ចឹមដោយសារវាឆាប់ធំ និងងាយស្រួសថែទាំ ត្រីនេះបានបង្កក្តីព្រួយបារម្ភអំពីសុខភាពសាធារណៈ និងផលប៉ះពាល់បរិស្ថានយ៉ាងឆាប់រហ័ស។  នៅក្នុងប្រទេសឥណ្ឌា ពូជត្រីអណ្ដែងថៃនេះ​ មានចិញ្ចឹមនៅតាមកសិដ្ឋានច្រើនណាស់ និងកំពុងធ្វើចរាចរលក់ស្ទើរគ្រប់ទិសទី ប៉ុន្តែឥឡូវនេះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌាឡើយ។ យោងតាមសារព័ត៌មាន រដ្ឋាភិបាលឥណ្ឌា និងស្ថាប័ននិយតកម្មផ្សេងៗទៀត បានចេញបម្រាមហាមឃាត់រាល់ការចិញ្ចឹម លក់ចែកចាយ និងបរិភោគ ដោយសារតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព […]

image_2025-07-02_16-05-35
ចិនទប់ស្កាត់​​សកម្មភាពទិញជ្រូកទៅ​ចិញ្ចឹម​បំប៉នឡើងវិញ ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ជ្រូក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេស បានធ្វើរាយការណ៍ថា អ្នកធ្វើអាជីវកម្មចិញ្ចឹមជ្រូកខ្នាតតូចតាច និងកសិករចិញ្ចឹមជ្រូកបែបគ្រួសារ នៅក្នុងប្រទេសចិន បានសម្រុកទិញជ្រូករស់នៅតាមផ្សារនានា ពីអ្នកចិញ្ចឹមជ្រូកខ្នាតធំៗ ដើម្បីយកជ្រូកទៅចិញ្ចឹមបំប៉នឱ្យធាត់បន្ថែមទៀត ដោយសង្ឃឹមថា ក្នុងរយៈពេលពីរបីខែខាងមុខតម្លៃជ្រូកសាច់នឹងឡើងខ្ពស់។ ក្រុមអ្នកចិញ្ចឹមជ្រូកខ្នាតតូចតាច នៅក្នុងប្រទេសចិន​ នាំគ្នាប្រមូលទិញជ្រូករស់មានទម្ងន់ពី៤០គីឡូក្រាម ទៅ៥០គីឡូក្រាម ក្នុងមួយក្បាលយកទៅចិញ្ចឹមបំប៉នឡើងវិញរហូតដល់មានទម្ងន់ជាង១០០គីឡូក្រាម ទើបយកមកលក់វិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មជ្រូក បានព្រមានថា ការប្រមូលទិញបែបនេះអាចបណ្តាលឱ្យមានការប្រែប្រួលតម្លៃដ៏ធំនៅលើទីផ្សារសាច់ជ្រូក ប៉ុន្តែមិនមានផលប៉ះពាល់យូរអង្វែងឡើយ។ ចំណែកអ្នកជំនាញផ្នែកសុខមាលភាពសត្វជ្រូក នៅក្នុងប្រទេសចិន បាននិយាយថា «វាអាចនាំឱ្យមានការខ្វះជ្រូកក្នុងរយៈពេលខ្លី រួមជាមួយនឹងបរិមាណជ្រូកជោរជាន់នៅលើទីផ្សារសាប់ផងនោះ វានឹងធ្វើឱ្យមានការប្រែប្រួលតម្លៃយ៉ាងច្រើន និងធ្វើឱ្យទីផ្សារច្របូកច្របល់ថែមទៀតផង»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ទៀតថា ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាក់តែងច្បាប់របស់ចិន បានចាត់វិធានការអនុវត្តឱ្យច្បាប់ថ្មី ដើម្បីទប់ស្កាត់សកម្មភាពទិញជ្រូករបៀបនេះ ជាពិសេសនៅក្នុងខេត្តក្វាងទុង ស្ថិតនៅខាងជើងទីក្រុងហុងកុង។ ជាលទ្ធផល ក្រុមហ៊ុនចិញ្ចឹមជ្រូកលំដាប់លេខ១របស់ប្រទេសចិន គឺក្រុមហ៊ុន មួយួន ហ្វូដ​​ ( Muyuan Foods) កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាក់ថា ខ្លួនបានឈប់លក់ជ្រូករស់ទៅឱ្យអ្នកចិញ្ចឹមបំប៉នឱ្យធំទៀតហើយ។ សកម្មភាពប្រមូលទិញជ្រូករស់ ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើឱ្យស្ថានភាពផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារកាន់តែជោរជាន់អាក្រក់ទៅៗ ហើយបណ្តាលឱ្យតម្លៃសាច់ជ្រូកធ្លាក់ចុះយ៉ាងខ្លាំងតែម្តង។ កាលពីក្នុងខែសីហា […]

កាលវិភាគផ្សព្វផ្សាយ