News & ជាតិ
IMG_0446
ផ្លែក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ ចាប់ផ្តើមទទួលបានការគាំទ្រពីផ្សារទំនើបធំៗ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ
ខេត្តក្រចេះ៖ ផ្លែក្រូចថ្លុងកោះទ្រង់ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រចាំខេត្តក្រចេះ បាននិងកំពុងទទួលបានការគាំទ្រពីផ្សារទំនើប អ៊ីអន និងផ្សារទំនើបជីបម៉ុង នៅក្រុងភ្នំពេញ ដែលបង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងធ្វើឱ្យកសិករ ដែលជាអ្នកដាំក្រូចថ្លុងជនៅលើកោះទ្រង់ មានក្តីរំពឹងលើទីផ្សារនាថ្ងៃអនាគត។ អ្នកស្រី ហុង ចាន់ណា ប្រធានសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ បានឱ្យដឹងថា នៅក្នុងរយៈពេលពីរបីខែកន្លងមកនេះ ផ្លែក្រូចថ្លុងកោះទ្រង់ ចាប់ផ្តើមទទួលបានការគាំទ្រពីផ្សារទំនើប អ៊ីអន និងផ្សារទំនើបជីបម៉ុង នៅក្រុងភ្នំពេញ ក្នុងបរិមាណជាង១៦០០ផ្លែ។ បើតាមអ្នកស្រីប្រធានសមាគន បានឱ្យដឹងថា ក្នុងចំណោមផ្លែក្រូចថ្លុងសរុបជាង១៦០០ផ្លែ ក្នុងនោះផ្សារទំនើបអ៊ីអន ទទួលយកជាង១០០០ផ្លែ ចំណែកផ្សារជីបម៉ុង សម្រេចទទួលយកចំនួន៦០០ផ្លែ ហើយនៅគ្រាបន្ទាប់នឹងនៅបន្តជួយលើកស្ទួយផលិតផលរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ថែមទៀត។ អ្នកស្រីបានបន្តថា «រាល់ថ្ងៃនេះខាងផ្សារទំនើបនៅក្រុងភ្នំពេញ បានជួយលើកកម្ពស់ផលិតផលក្រូចថ្លុងកោះទ្រង់ ក្នុងនាមខ្ញុំជាប្រធានសមាគមមានការសប្បាយចិត្ត ហើយនៅពេលខាងមុខ ខ្ញុំនឹងខិតខំប្រឹងប្រែងរកទីផ្សារថ្មីបន្ថែមទៀត, ព្យាយាមពន្យល់ដល់កសិករឱ្យយកចិត្តទុកដាក់មើលការថែទាំ និងការពារដើមក្រូចថ្លុងពីសត្វល្អិតចង្រៃទាំងអស់គ្នា ដើម្បីងាយស្រួលនាំចូលទៅកាន់ទីផ្សារទំនើប»។ អ្នកស្រីបានលើកឡើងទៀតថា  ស្ថិតក្នុងដំណាក់កាលក្រូចថ្លុងកោះទ្រង់ចាប់ផ្តើមប្រមូលផលបណ្តើរៗដូចសព្វថ្ងៃនេះ ក្រៅពីនាំទៅលក់នៅតាមផ្សារទំនើប នៅក្រុងភ្នំពេញជាង១៦០០ផ្លែ ក្រូចថ្លុងកោះទ្រង់ក៏បានចែកចាយទៅតាមទីផ្សារក្នុងតំបន់ បានជាង១ពាន់ផ្លែផងដែរ។ សូមជម្រាបជូនផងដែរថា កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ  ក្រូចថ្លុងកោះទ្រង់ […]
កាលវិភាគផ្សព្វផ្សាយ