ព័ត៌មានពេលព្រឹក
2
កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ជាត្រីវិស័យក្នុងការជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម ហើយនៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមបានលើកឡើង និងបញ្ជាក់ជាថ្មីថា «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ជាត្រីវិស័យវិស័យក្នុងការជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ»។ ឯកឧត្តមរដ្ឋមន្ត្រី ក្រៅពីសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ មានភាពម្ចាស់ការ និងសម្រេចបានលទ្ធផលល្អក្នុមួយឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋ បានលើកឡើងអំពីគោលនយោបាយរបស់ក្រសួង ដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានផងដែរ។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍បញ្ជាក់បន្ថែមថា «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលជាត្រីវិស័យក្នុងជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃ តាមរយៈការជំរុញសហគមន៍កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមទាំងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។ ឯកឧត្តមបន្តថា គ្រប់អនុវិស័យទាំងអស់ត្រូវយកចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការសិក្សា និងវាយតម្លៃច្បាស់លាស់ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ។ លើសពីនេះទៀត […]
ព័ត៌មានពេលព្រឹក
photo_2024-01-17_11-46-28
សហភាពរឺរ៉ុប គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ៩២.៦២លានដុល្លារ
សហភាពរឺរ៉ុប(EU) បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុបប្រមាណ ៨៦លានអឺរ៉ូ ស្មើប្រមាណ ៩២,៦២លានដុល្លារអាម៉េរិក ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែរឹងមាំ។ នេះបើយោងតាមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្រាប់ដំណឹងដ៏ល្អនេះ នាឱកាសពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ ការផ្តល់ហិរញ្ញប្បទាននេះ គឺស្ថិតនៅក្រោមក្របខណ្ឌ Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ក្នុងគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព ប្រសិទ្ធភាពនិងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក ឌីសម៉ាន់ អ៊ូហ្គ (Driesmans Igor) បានលើកឡើងថា នៅក្រោមយុទ្ធសាស្ត្រ Global Gateway, ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives – TEIs) ចំនួនពីរ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ (Green Growth and Decent […]
ព័ត៌មានពេលព្រឹក
photo_2024-01-17_10-53-05
សមាគមវារីវប្បករកម្ពុជាជំរុញការយល់ដឹងអំពីទីផ្សារដល់សមាជិកស្របពេលក្នុងតំបន់មានការប្រកួតប្រជែង
សមាគមវារិវប្បករកម្ពុជា សហការជាមួយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា អង្គការGIZ និងវិស័យឯកជន បានបើកកិច្ចប្រជុំប្រចំាឆ្នំា និងកាលានុវត្តភាពឆ្ពោះទៅរកទីផ្សារជាតិ និងអន្តរជាតិ កាលពីថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២។ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំប្រចំាឆ្នំាក្រៅពីប្រមូលសមាជិកសមាគមទំាងអស់ឱ្យមកជុំ ពិភាក្សាគ្នា ហើយស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់អនុវត្តនៅពេលបន្ទាប់ គឺមានការរៀបចំនៅសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងជូនសមាជិក អំពីទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ស្ថិតក្នុងបរិបទមានការប្រកួតប្រជែងនៅក្នុងតំបន់។ បើតាមប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា ស្ថិតក្នុងបរិបទបច្ចុប្បន្ន ទីផ្សារគឺមានសារសំខាន់ណាស់មុនចាប់ផ្តើមផលិត ឬចិញ្ចឹមត្រីប្រភេទណាមួយ កសិករត្រូវគិតជាមុនទៅដល់ទីផ្សារ មុនចាប់ផ្តើមចិញ្ចឹមត្រី ហើយកន្លងមក អ្នកចិញ្ចឹមត្រីក្នុងស្រុកពុំអាចផ្គត់ផ្គង់ទីផ្សារឱ្យបានពេញមួយឆ្នំា ដោយសារតែកសិករចាប់ផ្តើមចិញ្ចឹមនៅក្នុងរដូវកាលដូចគ្នា ប៉ុន្តែចាប់ពីឆ្នំា២០២៤ តទៅ នៅពេលដែលកសិករយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងការផ្គត់ផ្គង់នោះនឹងលែងជាបញ្ហាទៀតហើយ។ លោក ឡែមផូរ សុថាវរិទ្ធិ លើកឡើងថា កន្លងមកឱ្យតែដល់រដូវប្រមូលផលត្រីចូលមកដល់ម្តងៗ អ្នកចិញ្ចឹមត្រី តែងតែជួបបញ្ហាទីផ្សារកកស្ទះ ប៉ុន្តែចាប់ពីពេលនេះតទៅ អ្នកចិញ្ចឹមត្រីនៅក្នុងស្រុកបន្ទាប់មានការយល់ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅលើទីផ្សារ អាចនឹងចៀសផុតពីការកកស្ទះ នៅពេលដែលអ្នកចិញ្ចឹមត្រី ចេះរៀបចំផែនការផលិតត្រីរបស់ខ្លួន។ លោកបញ្ជាក់ថា «នៅចុងឆ្នំា២០២៣ យើងសង្កេតឃើញថាទីផ្សារត្រីហាក់ល្អឡើងវិញ ហើយក្នុងឆ្នំា២០២៤នេះ យើងមានក្តីសង្ឃឹមថាទីផ្សារត្រីរបស់ប្រជាកសិករនឹងកាន់តែប្រសើរឡើងថែមទៀត»។ បច្ចុប្បន្នសមាគមវារីវប្បករកម្ពុជា មានសមាជិកសរុប […]
ព័ត៌មានពេលព្រឹក
4
អ្នកស្រី ទួន វល័ក្ខ បង្កើតរបបប្រមូលទិញមៀនស្រស់ប៉ៃលិន ដើម្បីបង្កើតការងារ និងជួយពលរដ្ឋកុំឱ្យចំណាកស្រុក
កន្លងមក ប្រជាពលរដ្ឋរស់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តែងតែទៅធ្វើការងារនៅប្រទេសជិតខាង ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេពុំសូវធ្វើចំណាកស្រុកទៀតនោះទេ ដោយសារនៅក្នុងស្រុករបស់ខ្លួនមានការងារធ្វើ និងទទួលបានប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។ អ្នកស្រី ទួន វល័ក្ខ ជាឈ្មួញប្រមូលទិញមៀនស្រស់ប៉ៃលិននៅក្នុងស្រុកភ្នំព្រឹក បានចាប់ប្រកបរបរទិញមៀនស្រស់ចាប់តាំងពីឆ្នាំ២០១៨ ដោយសារក្ដីស្រឡាញ់ និងមើលឃើញកសិផលនៅក្នុងស្រុកមានស្រាប់ ព្រមទាំងមានបំណងចង់បង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន។ បើតាមអ្នកស្រី ក្នុងមួយខែអាចទិញ និងនាំចេញមៀនស្រស់ទៅលក់នៅតាមបណ្ដាខេត្តនានា គឺអាស្រ័យទៅលើចំការតូច-ធំ ប្រមាណចន្លោះពី ៣០តោន ទៅ៤០តោន តាមការជាក់ស្ដែងដែលភ្ញៀវបានកម្មង់។ របរនេះ ក្នុងមួយរដូវប្រមូលមៀន អ្នកស្រីបោះទុនចំនួន ៣០លានរៀល ដោយបូករួមទាំងតម្លៃទិញមៀន និងប្រាក់ឈ្មួលកម្មករដែលមានចន្លោះពី ២០នាក់ទៅ ៣០នាក់ ខណៈសម្រាប់ប្រាក់ចំណេញអាចជួយដោះស្រាយជីវភាពរស់របស់អ្នកស្រីបានល្អប្រសើរ។ កម្មករអ្នកស្រីជួលមានចន្លោះពី ២០នាក់ទៅ ៣០នាក់។ ឈ្មួញប្រមូលទិញមៀនស្រស់ប៉ៃលិនរូបនេះ បានបន្ថែថា ធម្មតាការរកស៊ី គឺតែងតែមានខាត និងចំណេញ ខណៈចាប់តាំងពីអ្នកស្រីប្រលូកក្នុងរបបមួយនេះ មានការខាតបង់តិចតួចបំផុត ព្រោះអ្នកស្រីទិញ និងនាំចេញមៀនស្រស់ទៅតាមការកម្មង់របស់អតិថិជន។ អ្នកស្រី បាននាំចេញមៀនស្រស់ប៉ៃលិនទៅបណ្ដាខេត្តដូចជា ខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ កំពត តាកែវ បាត់ដំបង ភ្នំពេញ និងខេត្តផ្សេងៗទៀតផងដែរ។ […]
ព័ត៌មានពេលព្រឹក
២
រាជរដ្ឋាភិបាលសម្រេចផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកពីបរទេសរយៈពេល៦ខែ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១២ខែ មករា ឆ្នំា២០២៤ បានចេញសេចក្តីជូនដំណឹងអំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្ករយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២៤។ យោងតាមសេចក្តីជូនដំណឹងរបស់អន្តរក្រសួងខាងលើបានឱ្យដឹងថា តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៩ ខែមករាឆ្នំា២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនិងក្រុមហ៊ុននាំចេញ នាំចូលមេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាន្នសម្រាប់រយៈពេល៦ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ។ គ្រឿងក្នុង និងបំណែកសាច់បង្កក ដែលរាជរដ្ឋាភិបាលសម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល៦ខែ ក្នុងនោះមានដូចជា អណ្តាតនៃសត្វគោក្របីបង្កក, ថ្លើមនៃសត្វគោក្របីបង្កក, គ្រឿងក្នុងបង្កកផ្សេងទៀតនៃសត្វគោក្របីដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្លើម, ថ្លើមនៃសត្វជ្រូកបង្កក, ភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក,ថ្លើមសត្វមាន់បង្កក,សាច់គ្រឿងក្នុង បង្កកផ្សេងទៀតនៃសត្វមាន់ដែលអាចបរិភោគបានក្រៅពីស្លាប ទំាងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ, ពោះវៀន ប្លោក និងក្រពះ ទំាងមូលឬជាផ្នែកនៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រំាទឹកអំបិល […]
ព័ត៌មានពេលព្រឹក
១
ក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេស សន្យាទទួលទិញសាច់ដែលផលិតបាននៅក្នុងស្រុក
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេសបានជួបពិភាក្សាដើម្បីរកច្រកចេញរួមគ្នានៅក្នុងវិស័យចិញ្ចឹមសត្វ តាមរយៈការសម្របសម្រួលពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី៩ ខែមករា ឆ្នំា២០២៤។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ក្រោយពីបញ្ចប់កិច្ចពិភាក្សា ខាងក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេស បានទទួលស្គាល់ពីការខាតបង់របស់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក ហើយបានសន្យាថានឹងព្យាយាមទិញសាច់ដែលផលិតបាននៅក្នុងស្រុក យកទៅផ្គត់ផ្គង់បន្ត។ តាមរយៈកិច្ចប្រជុំដែលសម្របសម្រួលដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វគឺធ្វើយ៉ាងណាចង់ឱ្យអ្នកនាំចូលសាច់បង្កកពីខាងក្រៅទំាងអស់ងាកមកទិញផលិតផលនៅក្នុងស្រុកឱ្យអស់លទ្ធភាព បើខ្វះខាតនៅផ្នែកណាមួយនៅលើទីផ្សារ ទើបពិចារណាឱ្យមានការនាំចូល។ លោក លី ឡាវីល លើកឡើងថា បើក្រុមហ៊ុនផ្អាកការនាំចូលសាច់បង្កកពីបរទេស ហើយរាជរដ្ឋាភិបាល អាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែនគ្រប់គ្រងច្រករបៀងឱ្យមានប្រសិទ្ធភាពមិនឱ្យមានការនាំចូលសាច់ដោយខុសច្បាប់ ខ្ញុំគិតថារយៈពេល៣ខែទៀតវិស័យចិញ្ចឹមសត្វនៅក្នុងស្រុក វានឹងមានភាពប្រសើរឡើង ហើយធ្វើឱ្យវិស័យមួយនេះអាចប្រកួតប្រជែងគ្នាដោយស្មើភាព។ លោកសង្កត់ធ្ងន់ថា« តាមការប៉ាន់ប្រមាណនៃការនាំចូលសាច់បង្កកយកមកផ្គត់ផ្គង់នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នមានចន្លោះពី២០០ ទៅ៣០០តោន ក្នុងមួយថ្ងៃ ហើយបរិមាណនេះវាស្មើនឹងការផ្គត់ផ្គង់ជ្រូករស់ប្រមាណពី១ពាន់ក្បាល ទៅ២ពាន់ក្បាល ដែលក្រុមហ៊ុនត្រូវទិញពីខាងសមាគម បើសិនផ្អាកការនាំចូលសាច់បង្កកពីខាងក្រៅ»។ យោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅក្នុងមួយឆ្នំាៗវិស័យចិញ្ចឹមសត្វបានទទួលទិញកសិផលក្នុងស្រុកដូចជាពោត៥០ម៉ឺនតោន ដំឡូងមីជាង២០ម៉ឺនតោន, កញ្ចុងអង្ករ និងកន្ទក់ជាង២០ម៉ឺនរតោន រួមនិងវត្ថុធាតុដើមផ្សេងទៀតគិតជាទឹកប្រាក់ប្រមាណ៨០០លានដុល្លារអាម៉េរិក។ គួរបញ្ជាក់ផងដែរ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
ព័ត៌មានពេលព្រឹក
2
វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទួលបានគម្រោងវិនិយោគមានតម្លៃជាង១០០លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២៣
នៅក្នុងឆ្នំា២០២៣កន្លងមកនេះសម្រាប់វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្មទទួលបានគម្រោងវិនិយោគធំៗចំនួន៣ ដែលមានទុនវិនិយោគសរុបជាង១០០លានដុល្លារអាម៉េរិក។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែល ហៅកាត់ថាCDC។ CDCគូសបញ្ជាក់ថា គម្រោងវិនិយោលគលេចធ្លោនៅខាងក្រៅតំបន់សេដ្ឋកិច្ចប្រចំាឆ្នំា២០២៣ សម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្ម៖ (១)- គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ៧៣លានដុល្លារអាម៉េរិក, (២)-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារអាម៉េរិកនិង (៣)- គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផលផ្លែចេក និងកសិដ្ឋានដំាដំណាំចេក ស្ថិតនៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិក។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជានៅប៉ុន្មានឆ្នំាចុងក្រោយនេះត្រូវបានអ្នកជំនាញមើលឃើញថា វិស័យទំាងនេះ មានមោទនភាពក្នុងការទទួលបានការបណ្តាក់ទុនវិនិយោគមកពីខាងក្រៅ ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យគំាពារដល់សេដ្ឋកិច្ចជាតិ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថាក្រោយបរិបទជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញ វិស័យកសិកម្មនិងវិស័យកសិ-ឧស្សាហកម្មគឺជាវិស័យដែលគំាំពារសេដ្ឋកិច្ចជាតិ។ ដូចនេះកម្ពុជាទទួលបានការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មសម្រាប់កែច្នៃផលិតផលកសិកម្ម ក៏ដូចជាការផលិតនូវផលិតផលកសិកម្មស្រស់ផ្គត់ផ្គង់នៅក្នុងស្រុក និងធ្វើការនាំចេញដូចសព្វថ្ងៃនេះគឺជាគោលដៅដែលកម្ពុជាចង់បាន សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។ បើយោងតាមអ្នកឧកញ៉ា លឹម ហេង កន្លងមកទីផ្សារកសិផលនៅក្នុងស្រុក ធ្លាប់មានបញ្ហាដោយសារកម្ពុជានៅខ្វះខាតរោងចក្រកែច្នៃវេចខ្ចប់ ដូច្នេះបើកម្ពុជាមានរោងចក្រប្រមូលទិញទំាងផ្លែស្វាយ និងផ្លែចេកថែមទៀត នឹងជំរុញឱ្យប្រជាកសិករនៅតាមតំបន់ដែលមានដីទំនេរ ធ្វើការដំាដុះបន្ថែមទៀត ស្របពេលដែលការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទបានទៅដល់គ្រប់ទីកន្លែងនេះ។ អ្នកឧកញ៉ា មានប្រសាសន៍ថា« ការបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា នេះវាមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់នោះទេ វាបានចូលរួមធ្វើការកែច្នៃផលិតផលឱ្យទៅជាផលិតសម្រេចដើម្បីធ្វើការនាំចេញនិងទទួលបានតម្លៃបន្ថែម»។ […]
ព័ត៌មានពេលព្រឹក
IMG_4071 (2)
ប្រជាកសិករនៅខាងខេត្តតាកែវកំពុងសម្រុកធ្វើស្រែប្រំាងហើយរំពឹងថាឆ្នំា២០២៤តម្លៃស្រូវនឹងបន្តលក់បានថ្លៃខ្ពស់
គិតត្រឹមសប្តាហ៍ទី២ នៃខែមករា ឆ្នំា២០២៤ នេះ គេសង្កេតឃើញប្រជាកសិករនៅតាមតំបន់មួយចំនួនក្នុងខេត្តតាកែវកំពុងមមាញឹកក្នុងការរៀបចំធ្វើស្រូវប្រំាងរបស់ខ្លួនឱ្យទាន់ និងរដូវកាលទឹកសម្រក។ ជាក់ស្តែងប្រជាកសិកររស់នៅ ក្នុងឃុំសំបួរ ស្រុកទំា្រងខេត្តតាកែវ មួយចំនួនកំពុងសកម្មជាមួយការងារស្រែប្រំាង ដោយមានសេចក្តីរំពឹងថាឆ្នំា២០២៤នេះ តម្លៃស្រូវនឹងនៅតែបន្តលក់បានថ្លៃខ្ពស់ ខណៈដែលប្រទេសនៅក្នុងតំបន់មួយចំនួនរងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ពុំអាចធ្វើកសិកម្មរបស់ខ្លួនបាន។ ទាក់ទងនឹងការបង្កបង្កើនផលស្រូវរដូវប្រំាងនៅតំបន់ខាងលើ ប្រជាកសិករនិយមធ្វើការដាំដុះប្រភេទពូជស្រូវ OM និងពូជស្រូវ 85 ផ្តល់នូវទិន្នផលខ្ពស់និងលក់បានតម្លៃខ្ពស់នៅលើទីផ្សារក្នុងតំបន់។ កសិករ យ៉ាន់ រិទ្ធ រស់នៅភូមិ ឃុំ ខាងលើបានឱ្យដឹងថាក្នុងនាមជាកសិករ តែងតែចង់ឱ្យស្រូវរបស់ខ្លួនលក់បានថ្លៃខ្ពស់ ដើម្បីបានប្រាក់ចំណូលខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេលដែលមុខទំនិញប្រើប្រាស់ចំាបាច់មួយដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃ។ លោកបន្តថា ក្នុងឆ្នំា២០២៣កន្លងមកនេះ កសិករនៅក្នុងតំបន់លក់ស្រូវបានតម្លៃមួយខ្ពស់ ហើយរំពឹងថានៅឆ្នំា២០២៤នេះតម្លៃស្រូវនឹងនៅតែរក្សាបានថ្លៃដូចនឹងឆ្នំាចាស់ ឬឡើងថ្លៃខ្លះថែមទៀតគឺកាន់តែល្អសម្រាប់កសិករ។ កសិករ សាន សេត បានឱ្យដឹងថា ស្រូវប្រំាងឆ្នំា២០២៤នេះ បើកសិករអាចលក់បានថ្លៃដូចឆ្នំា២០២៣ នឹងជួយឱ្យជីវភាពរបស់ប្រជាកសិករនឹងមានការរីកចម្រើន តែបើតម្លៃស្រូវធ្លាក់ថ្លៃ កសិករធ្វើស្រែនឹងជួបការលំបាកមិនខាន ព្រោះតម្លៃជីនិងថ្នាំគីមីវាមានតម្លៃថ្លៃ។ តែទោះជាយ៉ាងនេះក្តី លោក សាន សេត មានក្តីរំពឹងខ្ពស់ថា តម្លៃស្រូវប្រាំងក្នុងឆ្នំា២០២៤នេះ កសិករប្រហែលជានៅតែអាចលក់បានដូចនឹងឆ្នំា២០២៣។ ចំណែក កសិករ ឃុន ខា […]
ព័ត៌មានពេលព្រឹក
IMG_1986 (2)
២០២៤ជាឆ្នំានាំមកនូវការអភិវឌ្ឍវិស័យកសិកម្មឱ្យប្រសើរឡើងមួយកម្រិតទៀត
ឆ្នំា២០២៤ ទើបតែឆ្លងចូលបានតែពីរបីថ្ងៃ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាត់ទុកគឺជាឆ្នំាដែលនាំមកនូវការអភិវឌ្ឍវិស័យកសិកម្មឱ្យប្រសើរឡើងមួយកម្រិតទៀត ដោយផ្អែកទៅលើការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិត យ៉ង សំាង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ឆ្នាំ ២០២៤ ជាឆ្នាំដែលនាំមកនូវការអភិវឌ្ឍវិស័យកសិកម្មប្រសើរថែមទៀតតាមរយ:ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម៖ (១)-ការកសាងច្រវាក់តម្លៃផលិតកម្មកសិកម្មដេីម្បីផលប្រយោជន៍តួអង្គទាំងអស់, (២)-ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ និងសម្របសម្រួលការចូលរួមរបស់កសិករក្នុងការកសាងច្រវាក់តម្លៃផលិតកម្ម និង(៣)-ការកសាងសហគមន៍ទំនើបដើម្បីដោះស្រាយបញ្ហា ទុន ទីផ្សារ ធាតុចូលកសិកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។ យោងតាមកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០២៣បានបង្ហាញថា កសិកម្មគឺជាវិស័យស្នូលដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណីទំនៀ​មទម្លាប់ និងវប្បធម៌នៃសង្គមជាតិខ្មែរ ជាយូរលង់ណាស់មកហើយ។ រហូតមកដល់ពេលនេះ វិស័យកសិកម្មកម្ពុជាបានរំដោះ ប្រជាជនខ្មែរពីគ្រោះទុរភិក្ស និងធានាសន្តិសុខស្បៀងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ១៩ ព្រមទំាងបានរក្សាអតិរេកស្រូវអស់រយៈពេលជិត៣០ឆ្នំាកន្លងមកនេះ។ ទោះជាយ៉ាងណា វិស័យកសិកម្មនៅតែមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពសំដៅដោះស្រាយឱ្យចំបញ្ហា និងទាន់ពេលវេលាជូនប្រជាកសិករប្រមាណជាង២លានគ្រួសារ ជាពិសេសដើម្បីធានានិរន្តរភាពសន្តិសុខស្បៀងសម្រាប់ប្រជាជាតិទំាងមូល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ បញ្ហាប្រឈមដែលប្រជាកសិករកំពុងជួបប្រទះ មានដូចជា កង្វះទីផ្សារ និងហានិភ័យនៃការធ្លាក់ចុះថ្លៃកសិផលក្នុងរដូវប្រមូលផល, កង្វះបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋានដែលនាំឱ្យការដំាដុះមិនទទួលផលជាអតិបរមា, កង្វះទុនវិនិយោគ និងទុនបង្វិល ដើម្បីកែច្នៃផលិតផលកសិកម្ម, ហានិភ័យបម្រែបម្រួលអាកាសធាតុ និងបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ជាដើម។ បើយោងតាមកម្មវិធីគោលនយោបាយខាងលើបានបញ្ជាក់ថា «គោលនយោបាយអាទិភាពទី៥ និងទី៦ […]
ព័ត៌មានពេលព្រឹក
cover image
ឆ្នំា២០២៣កម្ពុជាទទួលបានប្រាក់ ៨៣៧លានដុល្លារអាមេរិកពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ
នៅឆ្នំា២០២៣ កន្លងទៅនេះសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ របស់កម្ពុជាឆៅ ទៅទីផ្សារអន្តរជាតិសម្រេចបានប្រមាណជាង៦៥ពាន់តោន បើគិតជាទឹកប្រាក់មានប្រមាណ ៨៣៧លានដុល្លារអាមេរិកថយចុះ១៦,៩% បើប្រៀបធៀបនឹងឆ្នំាមុន ហើយនៅក្នុងបរិមាណសរុបគ្រាប់ស្វាយចន្ទីដែលបាននាំចេញជាង៦៥ម៉ឺនតោននោះគឺមានប្រមាណជាង៦១ម៉ឺនតោនបានធ្វើការនាំចេញទៅវៀតណាម។ ពាក់ព័ន្ធនឹងដំណាំស្រាយចន្ទីនៅឆ្នំា២០២៤ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា បើសិនជាអាកាសធាតុអំណោយផលដូចនឹងពេលសព្វថ្ងៃនេះទិន្នផលស្វាយចន្ទីនឹងកើនឡើងប្រមាណ១០%បន្ថែម ហើយតម្លៃគ្រាប់ស្វាយចន្ទីល្អក៏នឹងកើនតម្លៃបន្ថែម៥%ទៀត ស្របពេលដែលកសិករក្រៅពីបានផ្អាកកាប់ដើមស្វាយចន្ទីរបស់ខ្លួនចោល បានងាកមកដំាបន្ថែមប្រមាណ៤ម៉ឺនហិកតាបន្ថែម ខណៈផ្ទៃដីដែលកំពុងផ្តល់ទិន្នផលស្វាយចន្ទីនៅទូទំាងប្រទេសជិតមាន៦៥ម៉ឺនហិកតា។ លោក អួន ស៊ីឡុត លើកឡើងថា នៅឆ្នំាខាងមុខបើគ្រឹះស្ថានធនាគារក្នុងស្រុកមានការបន្ធូរបន្ថយលក្ខណ្ឌនៃការផ្តល់កម្ចីសម្រាប់ជាទុនបង្វិលជូនដល់សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក ដល់ពេលនោះការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅខាងក្រៅប្រទេសនឹងបន្តធា្លក់ចុះ។ តែប្រសិនជាក្រុមហ៊ុនក្នុងស្រុកគាត់មិនមានថវិកាគ្រប់គ្រាន់ត្រៀមទិញគ្រាប់ស្វាយចន្ទីស្តុកទុកនោះទេ នោះលំហូរគ្រាប់ស្វាយចន្ទីទៅក្រៅក្នុងឆ្នំា២០២៤នឹងមានចំនួនច្រើនជាងឆ្នំា ២០២៣ថែមទៀត។ លោក អួន ស៊ីឡុត បានបញ្ជាក់ថា កន្លងមកនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួនបានយកចិត្តទុកដាក់នៅក្នុងវិស័យកសិម្ម ក្នុងនោះមានដូចជាធនាគារ ARDB, SMEs, Wing និងគ្រឹះស្ថានAMK ។ ដូចនេះយើងសង្ឃឹមថា ទំាងកសិករសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកអាចទទួលបានប្រាក់កម្ចី ពីស្ថាប័នទំាងនេះបានលឿននៅក្នុងឆ្នំា២០២៤នេះ។ លោក អួន ស៊ីឡុត បានសង្កត់ធ្ងន់ថា «ឆ្នំា២០២៤នេះ បើសិនសហគ្រាសមានលទ្ធភាពប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅបានច្រើន និន្នាការនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសនឹងត្រូវបានកាត់បន្ថយ ព្រោះមកដល់ពេលសព្វថ្ងៃនេះយើងមានទំនើបកម្មគ្រឿងយន្តកសិកម្មមួយចំនួនដែលសមាគមមានដៃគូនឹងបានសហការជាមួយក្រុមហ៊ុនធំៗដើម្បីកែប្រែកសិករឱ្យទៅជាសិប្បករស្វាយចន្ទី។ នៅពេលកសិករបានក្លាយខ្លួនជាសិប្បករបាន នោះនឹងជួយឱ្យគាត់អាចបង្កើតបានតម្លៃបន្ថែម ហើយផលិតផលរបស់គាត់ […]
ព័ត៌មានពេលព្រឹក
2
រដ្ឋបាលខេត្តពោធិ៍សាត់ណែនាំឱ្យប្រជាពលរដ្ឋ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រំាងលើកទី២
នៅដើមឆ្នំា២០២៤នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រំាងលើកទី២ ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ បន្ទាប់ពីធ្វើការពិនិត្យ និងវាយតម្លៃឃើញថាសន្ទុះនៃការបង្កបង្កើនផលលើសពីសក្តានុពលទឹកដែលមានក្នុងពេលសព្វថ្ងៃនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី៣ មករា ឆ្នំា២០២៤ ថ្មីៗនេះបានឱ្យដឹងថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវប្រាំងឆ្នំា២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នំា២០២៤នេះ បានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លែងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់ជាង ៤ម៉ឺន៦ ៣៤១ ហិកតាលើសផែនការប្រើប្រាស់ទឹក ២ម៉ឺន៦ ៣៤១ហិកតា។ ក្នុងន័យនេះរដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូន ប្រជាកសិករទំាងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវប្រាំងឆ្នំា២០២៤នេះ៖ (១)-សូមបងប្អូនប្រជាកសិករទំាងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នំា២០២៤ខាងមុខ។(២)- បងប្អូនប្រជាពលរដ្ឋទូទំាងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលជាស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចំាថ្ងៃ និងសព្វពាហនៈជាដើម។ (៣)-ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះខាតទឹកស្រោចស្រពដំណំាស្រូវនៅរដូវប្រាំងនេះឡើយ និង (៤)- ករណីដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រំាងលើកទឹ២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងលើកទី២ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចំាថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ […]
ព័ត៌មានពេលព្រឹក
១
កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream
កម្ពុជា កំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដោយបានគូសបញ្ជាក់ថា ៖ “កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ” ។ ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ផលិតផលកសិកម្ម ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ […]
កាលវិភាគផ្សព្វផ្សាយ