News
THN2 copy
ឆ្នាំ២០២៥នេះ រោងចក្រកិនស្រូវនិងកែច្នៃអង្ករឡាយសែ ប្រមូលទិញស្រូវពីកសិករបានបរិមាណសរុប ៧ម៉ឺនតោន កើនជាង ៣0%
ភ្នំពេញ៖ លោកឧគញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export និងរោងចក្រ កិនស្រូវ និង កែច្នៃអង្ករ ឡាយសែ ដែលមានទីតាំងនៅថ្មគោល ខេត្តបាត់ដំបង បាននិងកំពុងតែប្រមូលទិញស្រូវពីកសិករគិតត្រឹមពីថ្ងៃ១មករា ដល់ថ្ងៃ ១៩ កុម្ភៈ ២០២៥ ក្នុងបរិមាណសរុប 70000តោន កើនជាង 20000 តោនឬជាង 30%បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ លោកឧគញ៉ា ឡាយ ឈុនហួ បានថ្លែងថា ការកើនឡើងនេះក៏ដោយសាររោងម៉ាស៊ីនបានទទួលប្រាក់កម្ចីបន្ថែមពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។សូមបញ្ជាក់ថាក្រុមហ៊ុនក៏នៅបន្តការប្រមូលទិញស្រូវជារៀងរាល់ថ្ងៃផងដែរ។ សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានប្រមានប្រសាសន៍កាលពីថ្ងៃទី៤ខែកុម្ភ:នេះថា ងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល  ចំពោះទុកពិសេសនោះ គឺយើងបានប្រើប្រាស់ឲ្យមានការរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់ សំរាប់ជួយវិស័យកសិកម្ម ពោលចូរពិនិត្យមើលក្រោយឆ្នាំ២០១៦ រហូតមក ដល់បច្ចុប្បន្ននេះ តម្លៃស្រូវនិងអង្កររបស់កម្ពុជាយើង ក៏ដូចជាប្រជាកសិករតម្លៃមានស្ថេរភាព។ ក្នុងនោះតម្លៃផលិតកម្មមានការ​​កើនឡើងជាបន្តបន្ទាប់ដល់ជាង៦លានតោនឆ្នាំ២០១៦ និងបានកើនឡើងជារហូតដល់ជា១៣លានតោនឆ្នាំ២០២៤ លើផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនិងនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច […]
News
THN១ copy
ត្រឹមបំណាច់ឆ្នាំ២០២៤ប្រជាពលរដ្ឋកម្ពុជាជាង៧,៥លាននាក់បាននិងកំពុងទទួលផលប្រយោជន៍ពីរបបគាំពារសង្គម
ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជាជាង៧,៥លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន បាននិងកំពុងទទួលផលប្រយោជន៍ពីរបបគាំពារសង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០១៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីបានប្រសាសន៍ដូច្នេះក្នុងពិធី បើកសប្តាហ៍គាំពារសង្គម កម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។   ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា របបសន្តិសុខសង្គមធំៗចំនួនបី បានដើរតួអនុវត្តគោលនយោបាយនេះ ដោយចំណាយថវិកាសរុបប្រមាណ ២២៩៧ ប៊ីលានរៀលឬស្មើនឹងប្រមាណ៥៧៤ លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋចំនួន ៤០៦លានដុល្លារអាមេរិក និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចាប់តាំងពី២០១៧រហូតមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសមិទ្ធផលជាច្រើនលើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋតាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ ព្រមទាំងដាក់ចេញនូវកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ក្នុងទិដ្ឋភាពចំនួនពីរ […]
News
THN៣ copy
តំណាងវិស័យឯកជនកម្ពុជានិងអូស្ត្រាលីចុះអនុស្សរណៈយោគយល់គ្នាជំរុញទីផ្សារនាំចេញផលិតផលអង្ករ និងគ្រាប់ស្វាយចន្ទី
(ស៊ីដនី)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបាន​អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការរួមគ្នារវាងធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ គឺដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលីរួមមាន៖ (១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd (២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd (៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd (៤). ក្រុមហ៊ុន Mirarth Agri […]
News
THN២ copy
ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប
សម្តេចធិបតីថ្លែងរំលឹកថា យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។ លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។ សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន នឹងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា។
News
THN1 copy
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ថវិកាចំនួន៦០លានដុល្លារ សំរាប់វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទឹកស្អាត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹក ស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅចំ​នួន ៥ខេត្ត។ ខេត្តចំនួន ៥នោះ រួមមាន ៖ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអណត្តិមកហើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ […]
News
THN2 copy
សមាគមវារីវប្បករកម្ពុជាជំរុញឲ្យកសិករមានត្រីចិញ្ចឹមក្នុងស្រះ ត្រៀមធ្វើការប្រមូលផលឱ្យបានទាន់ពេលចៀសវាងការខាតបង់អត្ថប្រយោជន៍
ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានលើកទឹកចិត្ត ក៏ដូចជាជំរុញដល់កសិករជាអ្នកចិញ្ចឹមត្រីដែលជិតដល់ពេលប្រមូលផល ឱ្យធ្វើការបំប៉នត្រីឆាប់លក់ទាន់ពេលវេលា ចៀសវាងការខាតបង់នូវអត្ថប្រយោជន៍នៅពេលពុំមានទឹកគ្រប់គ្រាន់។ តំណាងសមាគមវារីវប្បករកម្ពុជាជំរុញដល់អ្នកចិញ្ចឹមត្រីត្រៀមខ្លួនប្រមូលផលត្រីឱ្យបានទាន់ពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹកនិងឧត្តុនិយមចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ កាលពីថ្ងៃទី៦ខែកុម្ភៈ សម្រាប់រដូវប្រាំងចាប់ពីខែកុម្ភៈដល់ដើមរដូវវស្សាខែឧសភាឆ្នាំ២០២៥។ លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ខ្ញុំបានឃើញសេចក្តីជូនដំណឹងលើកទី២របស់ក្រសួងធនធានទឹកនិងឧតុនិយមរួចហើយ។ ខ្ញុំយល់ឃើញថាវាមានសារសំខាន់សម្រាប់ក្រុមវារប្បករក្នុងស្រុក ដោយសារការព្យាករអាសធាតុនេះបានបង្ហាញផ្លូវឱ្យបងប្អូនវារីវប្បករ បានត្រៀមខ្លួនជាមុនថានៅថ្ងៃខាងមុខអាកាសធាតុនិងមានការប្រែប្រួលជាក់ជាពុំខាន។ លោក ឡែមផូរ វរិទ្ធិ មានប្រសាសន៍ថា “ក្នុងលិខិតជូនដំណឹងអំពីការព្យាករអាកាសធាតុនេះបានបង្ហាញយ៉ាងច្បាស់អំពី បរិមាណទឹកភ្លៀងនៅក្នុងខែកុម្ភៈនិងខែមីនាខាសងមុខនេះ មានចំនួនតិច។ ដូច្នេះសូមបងប្អូនវារីវប្បករដែលមានត្រីក្នុងស្រះ ដែលត្រៀមប្រមូលផលសម្រាប់លក់នៅក្នុងខែនេះឬនៅខែបន្ទាប់សូមប្រញាប់បំប៉នមើលការថែទាំត្រីរបស់ខ្លួនឱ្យបានដិតដល់ ចៀសវាងខ្វះខាតទឹក ដែលនាំឱ្យខាតផលប្រយោជន៍របស់យើង។ នេះជាចំណុច ក៏ដូចជាគោលដៅមួយដ៏ល្អសម្រាប់កសិករត្រៀមទុកជាមុននៅក្នុងរយៈពេល២ខែខាងមុខនេះ”។ បើយោងតាមប្រធានគណៈកម្មការប្រតិបត្តិសមាគមខាងលើ ក្រៅពីថ្លែអំណរគុណដល់ក្រសួងធនធានទឹក និងឧត្តុនិយមដែលបានចេញសេចក្តីជូនដំណឹងឱ្យអ្នកចិញ្ចឹមត្រី ក៏ដូចជាប្រជាពលរដ្ឋទូទៅបានដឹងអំពីការប្រែប្រួលអាកាសធាតុនៅពេលខាងមុខ។ លោក ថា សេចក្តីជូនដំណឹងខាងលើបញ្ជាក់យ៉ាងច្បាស់ថា រដូវវស្សាឆ្នាំនេះនិងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា បានផ្តល់ភាពងាយស្រួលដល់កសិករក្នុងការត្រៀមរៀបចំស្រះ និងកូនត្រីទុកជាមុន ចៀសវាងខកខានពេលវេលាដូចឆ្នាំមុនផងដែរ។ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងចាប់ពីខែកុម្ភៈ ដល់ដើមរដូវវស្សាខែឧសភាឆ្នាំ២០២៥បានបង្ហាញថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនបានជ្រាបអំពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងឆ្នាំ២០២៥ ដោយផ្អែកទៅលើ បាតុភូតសកលនិងយោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្ខាទ័របានបង្ហាញឱ្យឃើញថា […]
News
THN1 copy
រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថាន បញ្ហាការប្រែប្រួលអាកា​សធាតុនិងការគាំទ្រហិរញ្ញប្បទានបៃតងដល់សហគមន៍មូលដ្ឋាន
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាលពេលថ្មីៗនេះថា​​ ក្រសួងបរិស្ថានមានកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងបរិស្ថាន បញ្ហាការប្រែប្រួលអាកាសធាតុ និងការគាំទ្រហិរញ្ញប្បទានបៃតងដល់សហគមន៍ មូលដ្ឋាននៅកម្ពុជា។   ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានចាត់ទុក ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូល បានសម្ដែងនូវក្ដីព្រួយបារម្ភ អំពីបញ្ហាជាសកលនេះ។ លើសពីនេះ ឯកត្តមបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ថា ភស្ដុតាងកាន់តែច្រើនបង្ហាញថា សកម្មភាពមនុស្ស គឺជាមូលហេតុ ចម្បង ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយ​​កន្លងមក យើងបានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ទ្រាក់ធ្ងន់ធ្ងរ កំណើន​កម្ពស់ទឹកសមុទ្រ ជាពិសេស នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈគម្រោង Cambodian Climate Financing Facility  ដែលផ្តល់មូលនិធិពីមូលនិធិអាកាសធាតុបៃតង (GCF) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ នឹងជួយដល់     វិនិយោគគិនរបស់យើង ក្នុងការជំនះបានលើកង្វះហិរញ្ញវត្ថុ សម្រាប់ការ វិនិយោគបៃតង។ ក្រសួង​បរិស្ថាន​​ ​​​ក្នុងនាមជាស្ថាប័នជាតិនៃមូលនិធិអាកាសធាតុបៃតង (NDA) សូមគាំទ្រលើគម្រោង […]
News
THN២ copy
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយកម្មវិធីRCEP ផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបទប្បញ្ញត្តិពាក់ព័ន្ធ»
សៀមរាប ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយ កម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ កម្មវិធីនេះរៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី ឃឺស្ទី ហារីស ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះ មានចំនួនប្រមាណ ១៨០នាក់ ដែលរួមមាន សភាពាណិជ្ជកម្ម សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមសហគ្រិនវ័យក្មេង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មន្ទីរ ស្ថាប័នជុំវិញខេត្តសៀមរាប អយ្យការអមសាលាដំបូងខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប. ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង […]
News
THN២ copy
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២នាំចេញគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ​​
ភ្នំពេញ៖តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ ៥០៣.៧៩លានដុល្លារ កើនឡើង៣១.៦៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ​ន​៨៥ម៉ឺនតោន ​កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅ​ទៅឱ្យឈ្មួញបរទេស។ ​ទន្ទឹមគ្នានេះ គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន ២៥% នៅឆ្នាំ២០២៧ និង៥០% នៅឆ្នាំ២០៣២។ ​ ការកែច្នៃនឹងមានការកើនឡើង បើសហគ្រាសកែច្នៃអាចទទួលកម្ចីទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីបានលឿន​។​ ដូចនេះហើយទើបលោក ស្នើឱ្យធនាគាររបស់រដ្ឋ SME Bank ​និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការទម្លាក់កម្ចី ដល់សហគ្រាសកែច្នៃក្នុងស្រុក។ រាជរដ្ឋាភិបាលបានជួយកសិករច្រើនហើយ នៅតែកសិករទេ ដែលត្រូវរួបរួមគ្នាដើរតាមបន្ទាត់របស់រាជរដ្ឋាភិបាល។ ហើយជាសំណូមពរជាចម្បង ដែលសមាគមតែងតែគិត គឺមានបីចំណុច […]
News
THN១ copy
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីស្ថិរភាពថ្លៃ​ និងលំនឹងជីវភាពរបស់កសិករ​ ពិតជាមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅរសៀលថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យទូរទស្សន៍ BTVសម្ភាសន៍ស្តីពីមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសនោះ គឺផ្តោតលើវិស័យស្រូវអង្ករ។ នៅក្នុងបទសម្ភាសន៍នោះ ពេលពិធីការិនីបានផ្តោតសំណួរទាក់ទងនឹងការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលតើបានជួយអ្វីខ្លះដល់វិស័យកសិកម្មនោះ? ឯកឧត្តមបណ្ឌិតប្រតិភូបានឆ្លើយតបថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឲ្យមានការរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម ជាក់ស្តែង​ បើពិនិត្យមើលទំហំផលិតកម្មស្រូវ​ និងតម្លៃស្រូវក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជាយើងមានស្ថេរភាព​ និងកើនឡើងជាបន្តបន្ទាប់​ជាមួយគ្នានោះ​ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦​ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤​។ ផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ បង្ហាញថា​ ទុនពិសេសដែលញ្ចេញ ដើម្បីស្ថិរភាពថ្លៃ​និងលំនឹងជីវភាពរបស់ប្រជាកសិករ​ ពិតជាមានប្រសិទ្ធភាពខ្ពស់​ ព្រោះថា​ ប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាព​ ឬចុះថោកនោះ​ កសិករខ្មែរ​នឹងមិនបង្កើនការផលិតច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។ ជាមួយគ្នានោះ ប្រសិនស្រូវមានតម្លៃថោក​ ហើយលក់មិនដាច់​ច្បាស់ណាស់កសិករនឹងឈប់ធ្វើស្រែ​ ហើយទៅស្វែងរកការងារធ្វើនៅទីក្រុង​ឬក្រៅប្រទេស​ជាក់ជាមិនខាន​ ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦​ មកនៅក្រោម៩ តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ​ នេះជាភាពឡូហ្សិច(Logic)។ ទន្ទឹមនិងនេះដែរ នៅពេលសួរថា ហេតុអ្វី បានជាវិស័យស្រូវអង្គរមានការកើនឡើង! ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម […]
News
photo_2025-02-04_12-31-22
ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន Inoue Calcium Corporation ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីនិងម្រេចទៅកាន់ទីផ្សារជប៉ុន
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ថ្មីៗនេះបានជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation ផ្តោតសំខាន់លើការការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន។ ទាក់ទងនិង ផលិតផលគ្រាប់ស្វាយចន្ទី, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថានៅពេលកន្លងមកផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានយកទៅលក់នៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនមីរ៉ាត់ឃើញមាននៅតាមផ្សារម៉ាតនានាមានចំនួនច្រើន ។ លើសពីនេះ សមាគមស្វាយចន្ទីកម្ពុជា ជាមួយក្រុមហ៊ុន មីរ៉ាត់ តែងតែបានបញ្ជូនផលិតផលស្វាយចន្ទីរទៅចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោកនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០២០ ហើយបន្តចូលរួមធ្វើផ្សព្វផ្សាយជារៀងរាល់ឆ្នាំ តាមរយៈការិយាល័យតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជានៅទីក្រុងអូសាកាឃើញថាមានការចាប់អារម្មណ៍ច្រើន។ លោកបន្តថានៅក្នុងខែមេសាឆ្នាំ២០២៥នេះ ខាងមុខសមាគមស្វាយចន្ទីកម្ពុជាគ្រោងបញ្ជូនផលិតផលស្វាយចន្ទីកម្ពុជា តាមរយៈក្រុមហ៊ុន មីរ៉ាត់ ចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោក នៅទីក្រុងអូសាកាប្រទេសជប៉ុនបន្តទៀត ។ លោក អួន ស៊ីឡុត មានប្រសាសន៍ថា “មកដល់ពេលនេះទីផ្សារប្រទេសជប៉ុន ក៏ជាទីផ្សារមួយល្អ ហើយនៅក្នុងមួយឆ្នាំជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីកែច្នៃហើយចំនួន១ម៉ឺនតោន ក្នុងនោះភាគច្រើនគ្រាប់ស្វាយចន្ទីកែច្នៃហើយ នាំចូលមកពីប្រទេសឥណ្ឌា។ ដូចនេះមហិច្ឆិតារបស់សមាគមស្វាយចន្ទីកម្ពុជា យើងគឺចង់ដណ្តើមចំណែកទីផ្សារប្រមាណ៣០ភាគរយនៅឆ្នាំ២០២៧ខាងមុខ […]
News
photo_2025-02-04_12-30-31
ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់
ភ្នំពេញ៖ យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទបានឲ្យដឹងថា ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។ ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម​បញ្ជាក់ថា គោលដៅចុងក្រោយនៃការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់យើងគឺដើម្បីធ្វើពិពិធកម្មទីផ្សារ កាត់បន្ថយការពឹងផ្អែកលើពូជស្រូវតែមួយប្រភេទហួសហេតុពេក និងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍តាមរយៈគោលនយោបាយរបស់យើង មិនទៅទៅហាមឃាត់បងប្អូនកសិករយើងមិនឱ្យប្រើប្រាស់ពូជស្រូវណាមួយនោះទេ។ បន្ថែមពីនេះ ដរាបណាកម្ពុជានៅតែគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ តុល្យភាពនៃបរិមាណផ្គត់ផ្គង់និងតម្រូវការនឹងអនុញ្ញាតឱ្យថ្លៃស្រូវអាចធ្វើនិយ័តកម្មដោយខ្លួនឯង ដោយយើងមិនចាំបាច់បារម្ភថាកសិករងាកទៅដាំពូជស្រូវប្រភេទណាច្រើនជ្រុលពេកនោះទេ។ ទោះជាយ៉ាងណា ការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែមានភាពចាំបាច់ខ្លាំងនៅពេលនេះ។
កាលវិភាគផ្សព្វផ្សាយ