ជាតិ
News & ជាតិ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលផ្តល់បទបាឋកថា ក្នុងឱកាសកម្មវិធីខួប១៥ឆ្នាំ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមផ្តល់បទបាឋកថាខ្លី ក្នុងកម្មវិធីខួប១៥ឆ្នាំ នៃការកកេីត ក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU RICE)។ ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អេមរុរ៉ាយស៍ ដែលបានចូលរួមក្នុងការកែច្នៃ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក ប្រកបដោយស្តង់ដារគុណភាពទទួលជាអន្តរជាតិ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូបានលេីកឡេីងពីចំណុចសំខាន់មួយចំនួនរួមមាន អង្ករកម្ពុជា គឺមិនមែនត្រឹមតែជាផលិតកសិកម្មនោះទេ ប៉ុន្តែជាអង្ករតំណាងឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ ភាពខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា និងមោទនភាពជាតិ។ លើសពីនេះ អង្ករខ្មែរមួយគ្រាប់ៗ បានបង្ហាញអំពីភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាកសិករខ្មែរ ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ និងពីកំពុងផែកម្ពុជាដល់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា វិស័យស្រូវអង្ករ គឺជាវិស័យមួយទាមទារឲ្យមានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការតស៊ូ និងការបត់បែនតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម ប្រកបដោយចីរភាព (Sustainable Agriculture) សំដៅធានានូវសន្តិសុខស្បៀង៕
News & ជាតិ

អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា
ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ (ARDB) នារាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦”
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គទូត, ស្ថាប័នជាតិ, វិស័យឯកជន, វិនិយោគិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ អមដោយព្រឹត្តិការណ៍ពិសេសនានា […]
News & ជាតិ

រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតដោយបញ្ចុះពី១០% មកត្រឹម៤%
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត អំពីការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០ភាគរយ មកអត្រា៤ភាគរយ ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន៦ភាគរយ គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំខាងលើបានបញ្ជាក់ថា សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្តដូចតទៅ៖ ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ” ទៅជាអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ ប៉ុន្តែមិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ គ- អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ និងអត្រា៤ភាគរយ ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ ឬមានវិក្កយបត្រអាករ […]
News & ជាតិ

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន៩០លានដុល្លារ ដើម្បីសហការជាមួយរោងម៉ាស៊ីនកិនស្រូវជាដៃគូចំនួន៣៦ ដើម្បីអន្តរាគមន៍ស្រូបយកស្រូវប្រមាណ១,៥លានតោន និងរក្សារំហូរទីផ្សារជូនប្រជាកសិករ។ យោងតាមឯកសារបង្ហាញថា កម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យស្នូល ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌នៃសង្គមជាតិខ្មែរជាយូរលង់ណាស់មកហើយ។ រហូត មកដល់ពេលនេះ វិស័យកសិកម្មកម្ពុជាបានរំដោះប្រជាជនខ្មែរពីគ្រោះទុរភិក្ស និងធានាសន្តិសុខស្បៀងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ ព្រមទាំងបានរក្សាអតិរេកស្រូវអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណា វិស័យកសិកម្មនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព សំដៅដោះស្រាយឱ្យចំបញ្ហា និងទាន់ពេលវេលាជូនដល់ប្រជាកសិករប្រមាណជាងពីរលានគ្រួសារ ជាពិសេសដើម្បីធានានិរន្តរភាពសន្តិសុខស្បៀង សម្រាប់ប្រជាជាតិទាំងមូល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ បញ្ហាប្រឈម ដែលប្រជាកសិករកំពុងជួបប្រទះ មានដូចជាកង្វះទីផ្សារ និងហានិភ័យនៃការ ធ្លាក់ថ្លៃកសិផលក្នុងរដូវប្រមូលផលកង្វះបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ដែលនាំឱ្យការដាំដុះមិនទទួលផលជាអតិបរមា កង្វះទុនវិនិយោគនិងទុនបង្វិល ដើម្បីកែច្នៃផលិតផលកសិកម្ម ហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ជាដើម។ គោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះមានដូចខាងក្រោម៖ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន១០០លានដុល្លារ […]
News & ជាតិ

ប្រជាពលរដ្ឋរស់នៅតាមមាត់ទឹកស្ទឹកសៀមរាបភាគច្រើនដាំដំណំាម្អម សម្រាប់រកចំណូលបន្ថែម
ដោយ នៅ ស៊ីវុត្ថា សៀមរាប៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអះអាងថា របរដាំដំណាំរួមផ្សំ ជាពិសេសដំណាំម្អម កំពុងក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករនៅក្រុងសៀមរាប ដោយសារដំណាំប្រភេទនេះ ងាយស្រួលដាំ មានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ និងភោជនីយដ្ឋាន ដែលមានលក់គុយទាវ និងហ្វឺជាដើម។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដសៀមរាប ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ប្រជាពលរដ្ឋរស់នៅតាមមាត់ទឹកស្ទឹកសៀមរាប ភាគច្រើនដាំដំណំាម្អម ជាពិសេសពលរស់រដ្ឋរស់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ ទោះជាយ៉ាងណា លោកថ្លែងថា ពលរដ្ឋដំណាំម្អមនេះ គ្រាន់តែសម្រាប់តម្រូវការទីផ្សារផ្គត់ផ្គង់តែក្នុងក្រុងសៀមរាមរាបប៉ុណ្ណោះ មិនទាន់មានលទ្ធភាពក្នុងការពង្រីកចែកចាយទៅកាន់ខេត្តផ្សេងនៅឡើយទេ មិនដូចនៅខេត្តស្វាយរៀង និងខេត្តព្រៃវែងទេ ដែលខេត្តទាំងពីរនេះ កសិករបានដំាដំណាំម្អមក្នុងដីចម្ការធំៗ សម្រាប់ធ្វើអាជីវកម្ម និងចែកចាយទៅកាន់ខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ញីរបានបញ្ជាក់ថា កសិករដាំដំណាំម្អម នៅក្នុងក្រុងសៀមរាបនេះ អាចទទួលបានផល និងចំណូលបន្ថែម ព្រោះការដាំដំណំម្អមនេះ មិនត្រូវការរើសទីតាំងឡើយ ឱ្យតែទីតាំងនោះមានទឹក និងសមស្រប គឺអាចដំាបានហើយ ។ អ្នកស្រី […]
News & ជាតិ

ក្រុមនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម
បាត់ដំបង៖ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្មីៗនេះ បានធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម និងការអភិវឌ្ឍអាជីវកម្មកសិកម្ម។ លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី និងជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន បាននិងកំពុងរៀបចំ «គម្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចនៅកម្ពុជា។ ក្រុមនិស្សិតធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតសំខាន់លើការស្វែងយល់ពីបច្ចេកទេសឆ្លាតវៃក្នុងការសាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីនីតិវិធីធ្វើកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងស្វែងយល់ពីប្លង់កសិដ្ឋានគំរូលើផ្ទៃដីមួយហិកតា។ សហគមន៍កសិកម្មតាសីសាមគ្គីបានបង្ហាញពីសកម្មភាពលេចធ្លោជាច្រើនលើការអនុវត្តកសិកម្មរួមផ្សំ រួមទាំងការផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការផលិតជីធម្មជាតិ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនចំណូល និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍។ សហគមន៍សូមអរគុណដល់អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា ដែលបានជ្រើសរើសសហគមន៍តាសីសាមគ្គី ជាគោលដៅសម្រាប់ទស្សនៈកិច្ចសិក្សានេះ និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍នេះ នឹងជួយជំរុញការអភិវឌ្ឍសហគមន៍កសិកម្មឲ្យកាន់តែរីកចម្រើនក្នុងពេលអនាគត៕
News & ជាតិ

ភូមាគ្រោងនាំចូលជី និងថ្នាំសម្លាប់សត្វល្អិតជិតពីរលានតោន សម្រាប់រដូវបង្កបង្កើនផលខាងមុខនេះ
ណៃពិដោ៖ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទភូមា ដែលដើរតួជាប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់កាលពីពេលថ្មីៗកន្លងមកនេះថា រដ្ឋាភិបាលកំពុងត្រៀមខ្លួនបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិតសរុបជិតពីរលានតោនពីបរទេស សម្រាប់បង្កបង្កើនផលរបស់កសិករ នៅក្នុងរដូវវស្សាចូលមកដល់ខាងមុខនេះ។ យោងតាមគណៈកម្មាធិការដឹកនាំបញ្ជាទិញ និងចែកចាយជី របស់ប្រទេសភូមា បានឱ្យដឹងថា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ រដ្ឋាភិបាលភូមា មានបំណងនាំចូលជីចំនួន១,៦លានតោន និងថ្នាំសម្លាប់សត្វល្អិតចំនួន៣២ ០០០ តោន ដោយគណៈកម្មាធិការបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុននាំចូលជីត្រូវប្រឹងប្រែងសុំអាជ្ញាប័ណ្ណនាំចូល។ របាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា បានបង្ហាញថា ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១,១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨៣ ៥៦០តោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០០,០០០តោន។ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរកសិកម្មពិភាក្សាអំពីតម្រូវការជីប្រចាំខែ ដើម្បីទទួលបានធាតុចូលសម្រាប់រដូវវស្សានាពេលខាងមុខ ព្រមទាំងត្រៀមលក្ខណៈដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចូលផងដែរ។ លោកបានបញ្ជាក់បន្ថែមថា កន្លងមកជីត្រូវបានចែកចាយដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ។ លោកក៏បានសម្តែងការកោតសរសើរចំពោះអ្នកបានសហការក្នុងគម្រោងនេះ ដោយផ្តល់ឱកាសដល់កសិករអាចទិញជីក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ជាពិសេស គម្រោងនេះពិតជាបានជួយកសិករភូមាក្នុងការបង្កើនទិន្នផល និងរក្សាគុណភាពដំណាំកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត តម្លៃយោងសម្រាប់ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់តម្លៃត្រឹម៩៤ […]
News & ជាតិ

កសិករបួនគ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែម
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ បន្ទាប់ពីទទួលបានការគាំទ្រថវិកា និង បច្ចេកទេសចិញ្ចឹមបង្កងពីអង្គការក្រៅប្រទេសប្រចាំកម្ពុជាមួយ កសិករ ៤គ្រួសារ ស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននឹងកំពុងចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែមក្នុងការជួយសម្រួលជីវភាពគ្រួសារ។ លោកស្រី ង៉ោក សេងហុង គ្រូបង្កោលលើការចិញ្ចឹមបង្កងក្នុងស្រែ បានប្រាប់ទូរទស្សន៍អនឡាញ ARDB កាលថ្មីៗនេះ ឱ្យដឹងថា លោកស្រី បានចាប់ផ្តើមអាជីពចិញ្ចឹមបង្កងក្នុងស្រែនេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ខណៈកសិករបី គ្រួសារទៀត ក៏បានចាប់ផ្តើមចិញ្ចឹមនៅឆ្នាំ ២០២៥ ។ លោកស្រីបន្តថា ការចិញ្ចឹមបង្កងក្នុងស្រែនេះ លោកស្រីទទួលបានកូនពូជពីខេត្តតាកែវ និង ការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងមានការគាំទ្រថវិកា ពីអង្គការ World Fish ប្រចាំកម្ពុជា ។ លោកស្រីបន្ថែមថា ការចិញ្ចឹមកាលពីលើកដំបូង គឺជាការសាកល្បង ក្រោមការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកា ពីអង្គការ World Fish ប៉ុន្តែសម្រាប់ឆ្នាំនេះ ទាំងលោកស្រី និង កសិករ […]
News & ជាតិ

ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងនៅវិមានពិភពថ្មី សែន សុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ នៅក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មនិងធ្វើបទបង្ហាញជូនដល់ភ្ញៀវកិត្តិយសចូលរួមទស្សនា។ ព្រឹត្តការណ៍ដ៏ធំឆ្នាំនេះ នឹងជួយពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានានៅក្នុងវិស័យចិញ្ចឹមសត្វ ហើយបន្តជំរុញយន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែមទៀត និងភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់កសាងវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕
News & ជាតិ

ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញរហូតដល់២៦០តោន នៅឆ្នាំ២០២៦
ដោយ ឡុង សារេត កំពង់ស្ពឺ៖ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា រដូវផលិតស្ករត្នោតរបស់សមាជិកសមាគម ចាប់ផ្តើមកំណត់ពីខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦ ហើយនៅឆ្នាំនេះ ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញមានបរិមាណរហូតដល់២៦០តោន បើប្រៀបធៀបនិងឆ្នាំ២០២៥ មានការកើនឡើងខ្ពស់។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ARDB TVថា នៅក្នុងឆ្នាំ២០២៦នេះ មានក្រុមហ៊ុនចំនួនប្រាំ បានបញ្ជាទិញស្ករត្នោតពីកសិករក្នុងបរិមាណប្រហែល២៦០តោន។ ដូច្នេះសមាគមកំពុងជំរុញផលិតកម្មជាមួយអ្នកផលិត ដើម្បីធ្វើយ៉ាងណាត្រូវបង្កើនការបរិមាណ និងបង្កើនគុណភាពឱ្យល្អស្របទៅតាមសៀវភៅបន្ទុក។ លោកបានគូសបញ្ជាក់ថា “ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០២៥ មានចំនួន១៦០តោន តែនៅឆ្នាំនេះកើនដល់២៦០តោន ពោលកើនឡើង១០០ភាគរយ ដោយមិនទាន់គិតបញ្ចូលតម្រូវការរបស់ក្រុមហ៊ុន ខនហ្វីរេលបន្ថែមស្ករសាច់ទៀតផង”។ បើតាមប្រធានសមាគមខាងលើ, ក្នុងឆ្នាំ២០២៦នេះ តម្រូវការស្ករតោ្នតកំពង់ស្ពឺមានការកើនឡើងលើសពីឆ្នាំ២០២៥។ ប៉ុន្តែខាងសមាគមកំពុងមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដោយសារអាកាសធាតុមានការប្រែប្រួល ហើយប្រសិនបើនៅខែមីនានេះ អាកាសធាតុមិនទាន់វិលត្រឡប់ទៅរកភាពធម្មតាវិញទេនោះ ការផ្គត់ផ្គង់ស្ករត្នោតប្រហែលមិនអាចឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុនបាននោះទេ។ តែផ្ទុយទៅវិញប្រសិនអាកាសធាតុមិនមានការប្រែប្រួលធ្វើឱ្យប៉ះពាល់ដល់ការផលិតស្ករត្នោតទេ ខាងសមាគមធានាបានការផ្គត់ផ្គង់គ្រប់១០០ភាគរយ។ លោកសំ សារឿន អះអាងថា “បើអ្នកឡើងត្នោតចាប់ពី៣០ដើម ទៅ៤០ដើមឡើងទៅ ពួកគាត់រកចំណូលបានក្នុងរដូវផលិតស្ករត្នោតបានពី៥ ០០០ ទៅ៦០០០ដុល្លារ។ ជាក់ស្តែង […]
