ព័ត៌មានពេលព្រឹក
ព័ត៌មានពេលព្រឹក

វិស័យកសិកម្មនឹងមានកំណើន ១,១ភាគរយ នៅឆ្នាំ២០២៤
វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តមានកំណើនល្អក្នុងរង្វង់ ១,១ភាគរយ នៅឆ្នាំ២០២៤ បើធៀបនឹង ឆ្នាំ២០២៣ មានចំនួន ០,៩ភាគរយ ដោយពឹងផ្អែកលើនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យ ចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការព្យាករកំណើនក្នុងរង្វង់ ១,១ភាគរយនេះ ចូលរួមគាំទ្រពីអនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើននៃ ផលិតកម្ម ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗរួមមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ បន្ថែមពីនេះ ក៏នឹងបង្កើតការរវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុកផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់អនុវិស័យចិញ្ចឹមសត្វនៅបន្តរក្សាបានស្ថិរភាព ដោយសារការរំពឹងទុកនូវការកើនឡើងនៃផលិតកម្ម ដែលជំរុញដោយតម្រូវការក្នុងស្រុកសម្រាប់បម្រើការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍនានា។ ចំពោះអនុវិស័យនេសាទនឹងបន្តងើបឡើងវិញ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ត្រីទឹកសាប ដែលបន្តស្តារឡើងវិញ ដោយការដាក់ចេញនូវគោលនយោបាយបង្ក្រាបបទល្មើសនេសាទ គួបផ្សំនឹងការងើបឡើងបណ្ដើរៗដូចជា៖ ផលិតកម្ម វារីវប្បកម្ម ព្រមទាំងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ការគាំទ្រផ្នែកហិរញ្ញប្បទាន ការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព។ យោងតាមសៀវភៅគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ បានឱ្យដឹងថា រដ្ឋាភិបាល បានរៀបចំដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង […]
ព័ត៌មានពេលព្រឹក

រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជាត្រឹមឆ្នំា២០២៥ តាមរយៈការដាក់ចេញគោលនយោបាយសំខាន់ៗ ៥ ចំណុច
ដើម្បីឈានទៅដល់ការលុបបំបាត់ភាពអត់ឃ្លានទំាងស្រុងនៅកម្ពុជាត្រឹមឆ្នំា ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន៥ចំណុច ហើយទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏មានមហិច្ឆិតាកែទម្រង់វិស័យកសិកម្មដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានប្រ សាសន៍នៅក្នុងវេទិការស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីប្រកាសដាក់ឱ្យអនុវត្តនីតិវិធីរួម សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជាកាលថ្ងៃទី០២ ខែវិច្ឆិកាឆ្នំា២០២៣ ថា “រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា នៅត្រឹមឆ្នំា២០២៥ តាមរយៈការដាក់ចេញនូវគោនយោបាយ និងយុទ្ធសាស្ត្រជាច្រើនរួមមាន៖ ១) គោលនយោបាយជំរុញការផលិតស្រូវ និងការនាំចេញអង្ករ ២) គោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នំា២០២២-២០៣០ ៣) យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម ៤) សំដៅលើកកម្ពស់ផលិតភាព និងធ្វើពិពិធកម្មកសិកម្ម ៥) ពង្រឹងសន្តិសុខ និងសុវត្ថិភាពស្បៀង ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានរហ័ស។ ទន្ទឹមនិងនេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតា ក្នុងការកែទម្រង់វិស័យកសិកម្ម ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ”។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបម្រុងស្បៀងសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលអាចត្រូវការស្បៀង ជាពិសេសនៅពេលមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិកើតឡើង។ ក្នុងន័យនេះមុនពេលប្រព័ន្ធស្បៀងបម្រុងកម្ពុជា […]
ព័ត៌មានពេលព្រឹក

អេមរុ រាយស៍ រំពឹងថានឹងអាចនាំចេញអង្ករសរីរាង្គទៅទីផ្សារគោលដៅបាន ១២ ០០០តោនក្នុងឆ្នំា២០២៣ នេះ
ផ្អែកទៅលើស្ថានភាពនៃការជួញដូរអង្ករសរីរាង្គមានភាពល្អប្រសើនៅឆ្នំា២០២២ អេមរុ រាយស៍ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករសរីរាង្គឈានមុខនៅក្នុងស្រុកមួយ បានបង្ហាញក្តីរំពឹងរបស់ខ្លួនថានឹងអាចនាំចេញអង្ករទៅទីផ្សារគោលដៅរបស់ខ្លួនបានប្រមាណ១២០០០តោនក្នុងឆ្នំា២០២៣នេះ ពោលគឺមានកំណើនប្រហាក់ប្រហែលនឹងឆ្នំា២០២២។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេម រុរាយស៍ បានឱ្យដឹងថា ស្ថានភាពការជួញដូរ អង្ករសរីរាង្គនៅឆ្នំា២០២២ កន្លងមកមានភាពល្អប្រសើខ្លំាង ធ្វើឱ្យក្រុមហ៊ុនអាចនាំចេញអង្ករសរីរាង្គកើនឡើងប្រហែល ៣៥% បើប្រៀបធៀបទៅនឹងឆ្នំា២០២១ ហើយដោយឡែកនៅឆ្នំា២០២៣ នេះ ក្រុមហ៊ុនរំពឹងថាអាចរក្សាបានកំណើនប្រហែលនឹងឆ្នំា២០២២។ បើតាម ឧកញ៉ា សុង សារ៉ន កាលឆ្នំា២០២១ អេមរុ រាយស៍ បានធ្វើការនាំចេញអង្ករសរីរាង្គមានជាង៧ ០០០តោន ឆ្នំា២០២២ មានចំនួន ១២ ០០០តោន ហើយក្នុងឆ្នំា២០២៣ នេះរំពឹងថានាំចេញអង្ករបានប្រហាក់ប្រហែលនឹងឆ្នំា២០២២ ចំនួន១២ ០០០តោនដែរ។ ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា “បច្ចុប្បន្ននេះយើងបានបង្កើតទីផ្សារបន្ថែមសម្រាប់អង្ករនៅសហរដ្ឋអាមេរិក។ ដូច្នេះយើងមានក្តីរំពឹងថានៅឆ្នំា២០២៤ ការនាំចេញអង្ករសរីរាង្គរបស់យើងនឹងមានការកើនឡើងប្រមាណ១៥% តាមរយៈទីផ្សារថ្មីដែលក្រុមហ៊ុនទើបទទួលបាននេះ”។ ឧកញ៉ាលើកឡើងថា ស្របពេលក្រុមហ៊ុនអេម រុរាយស៍ បន្តរក្សាបានការនាំចេញអង្ករមានកំណើនល្អ បច្ចុប្បន្នក្រុមហ៊ុនមានទីផ្សារនៅក្នុងដៃនៅខាងក្រៅប្រទេសមានប្រមាណ៣០កន្លែង ក្នុងនោះមាននៅខាងសហគមន៍អឺរ៉ុប សរដ្ឋអាមេរិក ហុងកុង សិង្ហបូរី […]
ព័ត៌មានពេលព្រឹក

ការសាងសង់ជណ្តើរត្រីភូមិស្លែង ក្នុងខេត្តសៀមរាបនឹងជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងជួយអភិរក្សប្រភេទត្រីនានានៅក្នុងស្រុក
រដ្ឋាភិបាលអូស្ត្រាលី រួមនិងតំណាងក្រសួងកសិកម្ម រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងខេត្តសៀមរាបថ្មីៗកន្លងមកនេះ បានរៀបចំកម្មវិធីបើកសម្ពោធនៅជណ្តើរត្រីភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើឡើងនូវការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទ។ យោងតាមសារព័ត៌មាន ស៊ីស៊ី ថាមស៍ ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថា អាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា។ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ជណ្តើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥០០០ គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង ១០០ ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា” ។ សាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានមានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ ២០០៦ មក ACIAR បន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវដើម្បីការពារស្តុកត្រីទន្លេមេគង្គ ដោយភ្ជាប់ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីសំខាន់ៗជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និងថាមពល”។ […]
ព័ត៌មានពេលព្រឹក

អង្ករម៉ាកសមូហភាពផលិតចេញពីពូជស្រូវសែនក្រអូបឈ្នះពានរង្វាន់ “មាស”ពីកម្មវិធីវាយតម្លៃគុណភាព ចិន-អាស៊ានលើកទី១
អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពូជស្រូវសែនក្រអូបនៅក្នុងឆ្នំា២០២៣ បានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធី វាយតម្លៃគុណភាព រសជាតិ ប្រភេទអង្គរសគ្រាប់វែងចិន -អាស៊ាន លើកទី១ រៀបចំដោយ វិទ្យាស្ថានវិទ្យាសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម ខេត្ត Guangxi និងមណ្ឌលគ្រប់គ្រងពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិននាថ្ងៃទី ២៨ ខែតុលាឆ្នំា២០២៣។នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។ លទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុប ចំនួន៦១ ដែលក្នុងនោះចំនួន១២ប្រភេទ មកពីប្រទេសអាស៊ាន ចំនួន៥ប្រទេស និងចំនួន៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដំាដុះស្រូវនៅក្នុងប្រទេសចិន។ អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវសែនក្រអូប ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទំាងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាកសិករទំាងអស់ដែលបានខិតខំយកចិត្តទុកដាក់ដំាដុះ ថែទំា និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករមានគុណភាព ឱជារស និងគ្រាប់អង្ករល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះ។ ដូចនេះប្រជាកសិករ ទំាងអស់សូមមេត្តាខិតខំបន្តនូវការងារដំាដុះដែលប្រកបដោយគុណភាព និងមោទនភាពនេះជាបន្តទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ដែលបានដំាដុះដោយប្រជាកសិករតំាងពីពាក់កណ្តាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ […]
ព័ត៌មានពេលព្រឹក

កម្ពុជាបានប្រាក់ចំណូលជាង ៣ ៥១៦លានដុល្លារពីការនំាចេញកសិផលរយៈពេល១០ខែ
នៅក្នុងរយៈពេល១០ខែឆ្នំា២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុបជាង ៦លាន ២៧ម៉ឺន តោន ក្នុងនោះអង្ករមានជិត៥៣ម៉ឺនតោន ស្រូវមានចំនួន ១លាន ៩៩ម៉ឺនតោន និងកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ៣លាន៧៤ម៉ឺនតោន ទៅកាន់ទិសដៅ៧៤ប្រទេស ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នំា២០២៣នេះ មានការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផលសរុប មានចំនួនជាង ៣ ៥១៦លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួនជាង ៤៥៨លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៧០៨ លានដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង២ ៣៥០លានដុល្លារអាមេរិក។ របាយការណ៍ដដែលគូសបញ្ជាក់ថា “ការនាំចេញកសិផលក្នុងរយៈពេល១០ខែ ឆ្នំា២០២៣នេះ នៅតែបន្តថយចុះ ចំនួន៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២នេះ គឺដោយសារ (១) បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រទេសដែលនាំចូលទំនិញ បង្ហាញពីសញ្ញានៃការថយចុះសកម្មភាពសេដ្ឋកិច្ច បណ្តាលឱ្យមានផលប៉ះពាល់ដល់បណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។ (២) សកម្មភាពការដោះដូរពាណិជ្ជកម្មតាមច្រករបៀង បណ្តាលឱ្យការនាំចេញទំនិញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យនៅមានបរិមាណច្រើន ជាហេតុបង្កដល់ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ។ […]
ព័ត៌មានពេលព្រឹក

ផ្លែមៀនស្រស់របស់កម្ពុជានាំចេញទៅទីផ្សារចិន បានជាង១ម៉ឺនតោន ក្នុងរយៈពេលជិត១០ខែក្នុងឆ្នំា២០២៣នេះ
ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣មានប្រមាណជាង១ម៉ឺន១ពាន់តោន។ នេះបើតាមមន្ត្រីអ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះបានឱ្យដឹងថា ក្រៅពីការនាំចេញមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឱ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក។ ឯកឧត្តម សួស ស៊ីយ៉ាត ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍មៀនប៉ៃលិន យល់ឃើញថា បរិមាណនៃការនំាចេញផ្លែមៀនស្រស់ទៅប្រទេសចិន ប្រមាណជាង១ម៉ឺនតោននៅក្នុងរយៈជិត១០ខែឆ្នំា២០២៣នេះ វាជាចំនួនមួយមិនជាច្រើន ដូចការចង់បានរបស់កសិកនោះទេ។ ឯកឧត្តមបញ្ជាក់ថា “តម្លៃមៀនប៉ៃលិនបើតាមការបញ្ជាទិញរបស់ក្រុមហ៊ុននាំចេញជាមួយនឺងកសិករ កាលពីខែសីហា កញ្ញា នៅពេលកន្លងមកឃើញថា កសិករអាចលក់បានថ្លៃ ៣ ៦០០រៀល ហើយនៅខែវិច្ឆិកា ធ្នូ រហូតដល់ខែមករា និងកុម្ភៈឆ្នំា២០២៤ មៀនប៉ៃលិនអាចលក់បានថ្លៃ៤ […]
ព័ត៌មានពេលព្រឹក

ប្រជាកសិករក្នុងស្រុកចាប់ផ្តើមដាំដុះដំឡូងមីតាមបច្ចេកទេសមានការកើនឡើងច្រើន ហើយដំឡូងលក់បានថ្លៃក្នុងឆ្នំានេះ
នៅក្នុងរយៈពេល២ឬ៣ឆ្នំាចុងក្រោយនេះមានការវាយតម្លៃថាប្រជាកសិករដំាដំឡូងមីនៅតាមបណ្តាខេត្តបាននឹងកំពុងអនុវត្ត ធ្វើការដាំដុះតាមបែបបច្ចេកទេសមានចំនួនកើនឡើងច្រើន ហើយទទួលបានទិន្នផលខ្ពស់ជាងការដំាដុះតាមបែបប្រពៃណី ហើយនៅក្នុងឆ្នំា២០២៣នេះផងដែរ តម្លៃដំឡូងមីកសិករអាចលក់បានថ្លៃផងដែរ។ បើតាមអនុប្រធានសមាគមន៍ កសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការការដំាដុះដំឡូងមីរបស់ប្រជាកសិករនៅប៉ុន្មានឆ្នំាចុងក្រោយនេះសង្កេតឃើញមានការកើនឡើងច្រើន ហើយទិន្នផលដែលកសិករទទួលបានក៏មានចំនួនច្រើន បើប្រៀបធៀបទៅនឹងពេលមុន ដែលកសិករអនុវត្តដាំដុះបែបប្រពៃណី។ តួយ៉ាងនៅឆ្នំា២០២២និង២០២៣ ទិន្នផលទទួលបានច្រើន នៅពេលដែលប្រជាកសិករងាកចេញពីការដំាដុះតាមបែបទំនៀមទម្លាប់ប្រពៃណី មកដំាដុះតាមបែបបច្ចេកទេស។ លោក ឈៀង សុខវណ្ណនី មានប្រសាសន៍ថា “នៅក្នុងចំណោមសមាជិកជាង ២ ០០០ នាក់ដែលបាននឹងកំពុងធ្វើការទំនាក់ទំនងព័ត៌មាននៅក្នុងគ្រូបតេឡេក្រាមជាមួយគ្នាទៅវិញទៅមក រាល់ថ្ងៃនេះគឺមានប្រហែល៦០% នៃចំនួនសមាជិកសរុប ពួកគាត់មានការយល់ដឹងច្រើនពីការដំាដុះដំឡូងមីតាមបច្ចេកទេស ហើយបានធ្វើការចែករំលែកចំណេះដឹងបន្តទៅប្រជាកសិករនៅតាមតំបន់ផ្សេងទៀត ដែលមិនទាន់មានស្មាតហ្វូនក្នុងការទទួលបានព័ត៌មានពីបច្ចេកទេស។ ពោលនៅក្នុងរយៈពេល៣ឆ្នំាចុងក្រោយនេះប្រជាកសិករនៅតាមតំបន់មានការយល់ដឹងពីបច្ចេកទេសដំាដុះ និងប្រើប្រាស់ជីធម្មជាតិលើដំណំាដំឡូងមីបានច្រើន លើសពីនេះសមាគមន៍លើកទឹកចិត្តដល់កសិករងាកមកចាប់ផ្តើមដំាដំឡូងមីនៅចុងរដូវវស្សា តាមរយៈពូជស្រាលឆាប់បានផល”។ បើតាមអនុប្រធានសមាគមន៍ ខាងលើទាក់ទនឹងបច្ចេកទេសដំដុះដំឡូងមី ដែលកសិករកំពុងអនុវត្តទៅលើការងារ៖ ១) យល់ដឹងពីបច្ចេកទេស មើលទីតំាងភូមិសាស្ត្រ បើទីតំាងមិនអាចដំានៅរដូវវស្សាមិនបាន កសិករដំានៅចុងរដូវវស្សា ជាមួយនឹងពូជដាំក្នុងរយៈពេលខ្លីឆាប់បានប្រមូលផល។ ២) យល់ដឹងពីបច្ចេកទេសរៀបចំដី កសិករភ្ជួរដីប្រើប្រាស់ត្រាក់ទ័រ ផាល៣លើកទី១ និងលើកទី២ ភ្ជួរឬសាបដីដោយត្រាក់ទ័រផាល៧ ហើយបាចជីសរីរាង្គពី១៥០ទៅ២០០គីឡូក្រាមសម្រាប់ដីក្នុងមួយហិកតា ឬ អាចប្រើជីគីមីលាយតិចតួចទៀតបើសិនអាចមុនលើករងដំាដុះ។ ៣) យល់ដឹងពីបច្ចេកទេសត្រូវជ្រើសរសើដើមពូជដំឡូងមី ដូចជាពូជ ធុនទៅនឹងជំងឺ […]
ព័ត៌មានពេលព្រឹក

កិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និង កាបូនក្រេឌីតនៅកម្ពុជា
មជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង Financial Center for South-South Cooperation (FCSSC) បានចូលជួបពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីកិច្ចការងារសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និង កាបូនក្រេឌីតនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងថា កិច្ចពិភាក្សាដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី២៣ខែតុលាឆ្នំា២០២៣កន្លងមកនេះ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល FCSSC លោកស្រី Zhang Xiaowen បានបង្ហាញចំណាប់អារម្មណ៍ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតចិន-កម្ពុជា ដែលឆ្នាំនេះគឺជាខួបទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរ។ ក្នុងឱកាសនោះដែរ លោកស្រី ក៏បានលើកឡើងអំពី ប្រវត្តិកិច្ចការងារវិនិយោគរបស់សមាជិកមជ្ឈមណ្ឌលមួយចំនួនដែលកំពុងមានដំណើរការនៅក្នុងប្រទេសកម្ពុជា និង សមាជិកមួយចំនួនផ្សេងទៀតដែលចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយកំពុងបញ្ជូនក្រុមការងារមកសិក្សាស៊ីជម្រៅលើការវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជារួម និង ការវិវឌ្ឍថ្មីៗនៃគោលនយោបាយកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យនានាដែលអង្គប្រជុំបានលើកឡើង។ បន្ថែមលើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងជាថ្មីម្ដងទៀតអំពីសក្តានុពលសេដ្ឋកិច្ច ការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កភាពងាយស្រួលសម្រាប់វិនិយោគិន។ ដើម្បីធានាឱ្យបានការគាំទ្រលើដំណើរការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់រួចរាល់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន […]
ព័ត៌មានពេលព្រឹក

ឡាផ្លេនថេសិន នឹងចូលរួមជួយឱ្យប្រជាកសិករដំាម្រេចកំពតខា្នតតូចមានទីផ្សារកាន់តែច្រើន
ឡាផ្លេនថេសិន (LA PLANTATION) ជាសារមន្ទីរកិនម្រេចនិងលក់គ្រឿងទេសដំបូងគេនៅកម្ពុជា នឹងចូលរួមជួយធ្វើឱ្យប្រជាកសិករដំាម្រេចខ្នាតតូចមានទីផ្សារកាន់តែច្រើនថែមទៀត និងធ្វើឱ្យ ម្រេចកំពតកាន់តែមានឈ្មោះល្បីល្បាញនៅថ្ងៃអនាគត។ លោក Haral Foor អ្នកគ្រប់គ្រងនៅ សារមន្ទីរកិនម្រេច La Plantationបានឱ្យដឹងថា ការបើកនៅហាងលក់ម្រេចកំពតនិងគ្រឿងទេសរបស់ La Plantation នៅក្រុងភ្នំពេញនេះបានជួយផ្តល់ការងារនៅក្នុងសង្គម ដល់ក្រុមកសិករដំាម្រេចក្នុងតំបន់នៅខេត្តកំពត ។ លោក Haral Foor លើកឡើងថា “ម្រេចកំពតមានភាពល្បី យូរឆ្នំាមកហើយទំាងនៅក្នុងស្រុក និង ក្រៅប្រទេស តែទោះជាយ៉ាងនេះក្តី ម្រេចកំពតត្រូវការផ្សព្វផ្សាយបន្ថែមទៀត តាមរយៈឡាផ្លេនថេសិន។ តួយ៉ាងប៉ុន្មានឆ្នាំកន្លងមកនេះ ឡាផ្លេនថេសិន ធ្លាប់បាននាំចេញ និង ធ្វើការផ្សព្វផ្សាយពីម្រេចកំពតនៅខាងប្រទេសបារំាង សហរដ្ឋអាមេរិកផងដែរ”។ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ឡាផ្លេនថេសិនជាសមាជិកសមាគម ហើយក៏ជាផលិតករដំាម្រេចកំពតមួយដែរ។ឡាផ្លេនថេសិន ទីផ្សាររបស់គាត់មាននៅគ្រប់ទីកន្លែងទំាងនៅក្នុងប្រទេស និង ក្រៅប្រទេស ដោយក្នុងមួយឆ្នំាៗគាត់អាចលក់ម្រេចបានពី២០ទៅ៣០តោន។ លោក ងួន ឡាយ លើកឡើងថា កន្លងមកឡាផ្លេនថេសិន បានទិញម្រេចកំពតពីសមាជិករបស់សមាគមមានចំនួនតិចតួច ប៉ុន្តែនៅឆ្នំា២០២៣នេះ គាត់បានទិញម្រេចពីសមាគមមានប្រមាណ […]
ព័ត៌មានពេលព្រឹក

រដ្ឋមន្ត្រីក្រសួងធនធានទឹកស្នើឱ្យ ADB បង្កើនការវិនិយោគបន្ថែមលើវិស័យគ្រប់គ្រងធនធានទឹកនិងឧតុនិយម
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ជំរុញការ វិនិយោគបន្ថែមរបស់ខ្លួនទៅលើវិស័យគ្រប់គ្រងធនធានទឹក និង ឧត្តុនិយម។ យោងតាមក្រសួងធនធានទឹក និង ឧត្តុនិយមនៅថ្ងៃទី២៦ ខែតុលា ឯកឧត្តម ថោ ជេដ្ឋា បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោកជំទាវ Jyotsana Varma នាយិកាតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និង ការងារវិស័យធនធានទឹក ក្រោមជំនួយបច្ចេកទេស និង ADB ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និង ឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និង ហានិភ័យនៃគ្រោះធម្មជាតិនានា។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និង ឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០៣៩ ឈានទៅដល់ការកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និង ហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និង អេកូទេសចរណ៍។ លោកជំទាវ […]
ព័ត៌មានពេលព្រឹក

ក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Alibaba ជំរុញការលក់ផលិតផលកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន Alibaba ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងពិធីចុះ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រុមហ៊ុន Alibaba របស់ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា បានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba ក៏ដូចជាគាភីពាក់ព័ន្ធ។ យោងតាមសារព័ត៌មាន ស៊ីស៊ី ថាមស៍ បានឱ្យដឹង ថា លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និង ជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group បានបញ្ជាក់ថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា […]