News & ព័ត៌មានពេលព្រឹក
THN2 copy
ដំណាំបន្លែផ្លែឈើរបស់ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី វាយលុកលើទីផ្សារកាន់តែច្រើន និងរស់ជាតិក៏គួរជាទីទទួលស្គាល់
  ជនជាតិដើមភាគតិចពូនង(ព្នង)រស់នៅ ខេត្ត មណ្ឌលគិរី ដើមឡើយធ្លាប់តែពឹងអាស្រ័យនឹងធនធានធម្មជាតិក្នុងការធ្វើកសិកម្មដាំដុះស្រូវ និងបរបាញ់សត្វជាដើម។បច្ចុប្បន្នពួកគេបាន ងាកមករស់នៅបែបតាមគន្លងជីវិតថ្មីដូចជាការធ្វើដំណាំកសិកម្ម ចិញ្ចឹមសត្វ និងការប្រកបរបរផ្សេងៗទៀតក្នុងនេះ រួមទាំងការងារជាមន្រ្តីរាជការ ក្រុមហ៊ុនឯកជនផងដែរ។ ក្នុងការលើកស្ទួយជីវភាពរស់នៅក្រសួងកសិកម្ម និងក៏ដូចជាអង្គការមួយចំនួនបានកំពុងបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការដាំដំណាំផ្សេងៗដល់ជនជាតិដើមភាគតិចទាំងនេះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងក៏ដូចជាលក់លើទីផ្សារ។ដំណាំកសិកម្មដែលដាំដុះដោយបងប្អូនជនជាតិពូនងត្រូវបានទទួលស្គាល់ទាំងរស់ជាតិ និងពិសេសបានផ្តោតសំខាន់ទៅលើគ្មានសារជាតិគីមីដែលជាតម្រូវការបំផុតរបស់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។   លោក យ៉ាប ផល្លី ប្រធានក្រុមដាំបន្លែនៅភូមិពូត្រុំ ក្រុម៣ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសហគមន៍របស់លោកបានទទួលគម្រោងការដាំបន្លែពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)រយៈពេល៣ឆ្នាំមកនេះឃើញថាទទួលនូវផលប្រយោជន៍ច្រើនក្នុងនេះរាប់ទាំងបច្ចេកទេសការដាំដុះ  និងទីផ្សារលក់មានភាពងាយស្រួល ដោយទទួលផលកម្រៃឆ្លើយតបប្រើសើរជាងមុនឆ្ងាយណាស់។ លោកថា”កាលពីមុននេះការដាំបន្លែនៅតាមភូមិមិនដឹងទៅលក់នៅទីណាទេ តែបច្ចុប្បន្នត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃរកទីផ្សារឱ្យ ធ្វើឱ្យងាយស្រួលលក់បានទទួលផលកម្រៃខ្ពស់ ។ដំណាំភាគច្រើនដាំមកត្រូវបានគេទទួលទិញអស់ៗដោយពួកខ្ញុំមានថវិការសម្រាប់គ្រួសារ”។ លោក យ៉ាប ផល្លី ប្រាប់បន្ថែមថា៖ក្នុងចំណោមប្រជាសហគមន៍ ដាំដំណាំផ្សេងៗដូចជាដូចជាស្ពៃក្តោប ល្ហុង ខាត់ណា ត្រសក់ដែលបានដាំក្នុងរោងសំណាញ់ ក្នុងផ្ទៃដី៥០០ម៉ែត្រការ៉េរយៈពេល៣ខែអាចរកចំណួល៣៥០ទៅ៥០០ដុល្លារ ។ក្រៅពីនេះក៏មានការដាំបន្លែផ្គួបផ្សំផ្សេងៗទៀតដូចជាម្ទេស ស្លឹកងប់ ក៏អាចរកចំណូលបានក្នុងមួយសប្តាហ៍ចាប់ពី៥ទៅ៦ម៉ឺនរៀលផងដែរ។ លោកប្រាប់ដែរថា ក្នុងចំណោមដំណាំទាំងនេះដូចជា ស្ពៃក្តោប និង ដំណាំផ្សេងៗទៀតយ៉ាងហោចណាស់ជាង១០មុខរបស់ជនជាតិដើមពូនងនៅតំបន់នេះសុទ្ធតែបានទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់ និងពេញនិយមរបស់អ្នកបរិភោគ។ លោក ខៀវ សំណាង […]
News & ព័ត៌មានពេលព្រឹក
THN1 copy
កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ដោយសម្តេចបញ្ជាក់ថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតីបាន​ថ្លែងទៀតថា  ការចាកចេញពីភាពឯកានយោបាយនិងសេដ្ឋកិច្ចដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក […]
News & ព័ត៌មានពេលព្រឹក
thn2 copy 2
កសិករមួយក្រុមចាប់យកមុខរបរកែច្នៃស្លឹករុក្ខជាតិធ្វើជាផ្កាលម្អ
​ក្រុមកសិករចំនួន​​១៥​រស់នៅភូមិ​ត្នោតជុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់យកមកមុខរបរកែច្នៃស្លឹកត្នោត ស្លឹកពោត និងស្លឹកទ្រាំង​ធ្វើជាផ្កាលម្អ​ ជូនដល់​​ម្ចាស់អាជីវកម្មមានយីហោ​ “ផ្ទះផ្កាខ្មែរ​” អាចរក​ប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់គ្រួសារ​ប្រចំាថ្ងៃ​មានភាព​ប្រសើរ​ ហើយធ្វើឱ្យ​អារម្មណ៍ផ្នែកផ្លូវចិត្ត​មានលក្ខណៈកាន់តែល្អប្រសើរ​ជាងពីមុន​ៗ។ ពោលនៅតាម​ក្រុមគ្រួសារ​មិនសូវព្រួយបារម្ភ​អំពីការចំណាយប្រចំាថ្ងៃ ឬខ្វះប្រាក់ថវិកា​សម្រាប់ទិញសម្ភារៈបម្រើដល់សេចក្តីត្រូវការ​ដូចពីមុន​ទៀតឡើយ​។​​ បើយោងតាម​ លោក ហង្ស ហិរញ្ញនិយុទ្ធ ម្ចាស់អាជិវកម្មយីហោ​​ “ផ្ទះផ្ការខ្មែរ”​បានឱ្យដឹង​ថា បន្ទាប់ពីមុខរបរ​កែច្នៃស្លឹករុក្ខជាតិ​ទំាង៣ប្រភេទ​នេះបង្កើតឡើងនៅឆ្នំា​២០២០​រហូតមកដល់សព្វថ្ងៃនេះ ក្រៅពី​មើល​ឃើញ​មុខរបរលក់គំនិតច្នៃប្រឌិត​តូចមួយនេះ​មានការរីកចម្រើន​, ផ្ទះផ្កាខ្មែរ​ជាចំណែកតូចមួយ​​ជួយដល់ក្រុមកសិករ​ទាំង១៥គ្រួសារនៅភូមិឃុំខាងលើ​​ទោះបី​មិន​អាច​​ឱ្យក្រុមកសិករ​ដែលជាសមាជិក​អាចក្លាយជាអ្នកមាន​បាន​​ ប៉ុន្តែការងារនេះ​វាបាន​​ជួយ​សម្រួល​ជីវភាពប្រចំាថ្ងៃរបស់​​ពួកគាត់​បានប្រើសើមួយកម្រិត​​។ ជាក់ស្តែង​បើ​ប្រៀបធៀប​ជីវភាព​ពួកគាត់មុនមិនទាន់ចូលជាសមាជិក​អ្នកផលិតផ្កា​ឱ្យ​ផ្ទះផ្កាខ្មែរ​​ និងនៅក្រោយ​​បានសហការ​ ឃើញថា​ស្ថានភាព​គ្រួសារ​គឺមានភាពប្រសើរខុសប្លែងជាងពេលមុន​ៗ។ លោក ហង្ស ហិរញ្ញនិយុទ្ធ​ បានបញ្ជាក់ថា “ការបង្កើតមុខរបរធ្វើផ្កានេះបាន​កើតឡើងដោយរឿងចៃដន្យ​ ដោយ​យើងមានឱកាសបានស្គាល់​ជាមួយមិត្តភក្ត្រ័​ដែលធ្លាប់ធ្វើ​ការនេះពីមុនមក​។ដូចនេះតាមរយៈការណែនាំរបស់មិត្តភក្ត្រ័​ ទើបពួកយើងសម្រេចចិត្ត ​ផលិតផ្កាពីសំបកពោត​ នៅឆ្នំា​២០២០”។​ ​បើតាមម្ចាស់អាជីវកម្ម​ខាងលើ, ​​ផ្ទះផ្កាខ្មែរ​ចាប់ផ្តើម​ដំបូងៗជួបការខ្វះខាត​នូវវត្ថុធាតុដើម​សម្រាប់យកមកកែច្នៃធ្វើជាផ្កា​ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ​ ប៉ុន្តែនៅមួយឆ្នំាចុងក្រោយ​បញ្ហាខ្វះវត្ថុធាតុដើម​កែច្នៃ​ដូចជា ស្លឹតពោត ស្លឹកត្នោត និងស្លឹកទ្រាំង​លែងជាបញ្ហាចោទចំពោះអាជិវកម្មលក់គំនិតច្នៃប្រឌិត​មួយនេះទៀតហើយ​។​ លោកបញ្ជាក់ថា “ផលិតផល​ផ្កា​កែច្នៃចេញពី​ស្លឹកខាងលើ​ នៅរដូវវស្សា​មិនសូវមាន​តម្រូវការទីផ្សារប៉ុន្មាន​ទេ ប៉ុន្តែនៅរដូវប្រាំង​ ចាប់ពីខែ១២រហូតដល់ខែ​២ តម្រូវការចាប់ផ្តើមមានច្រើន​”។ បើយោងតាម​ អ្នកស្រី ជុំ អុន, អ្នកស្រី ភួង សាមឿន និងលោក […]
News & ព័ត៌មានពេលព្រឹក
thn1 copy
ធនាគារ ARDB បានចែករំលែកពីការទុកដាក់លុយដល់សិស្សនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចែករំលែកពីការទុកដាក់លុយដល់កុមារចំនួន ៦៨នាក់ ក្នុង “សិក្ខាសាលាស្ដីពីអក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រុមយុវជនមកពីសាលារៀល (Sala Riel) នៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់(Aloha Learning Center)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោម ក្រុមកុមារដែលងាយរងគ្រោះនៅទីក្រុងភ្នំពេញ តាមរយៈការផ្តល់ចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ និងជំនាញ ក្នុងការរៀបចំផែនការថវិកា និងផែនការសន្សំប្រាក់ ការវិនិយោគ និងការកំណត់គោលដៅហិរញ្ញវត្ថុជាដើម។ កញ្ញា តូ ម៉ាវន្ទី ជាសិស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រឡាញ់រយៈពេល ៨ឆ្នាំ ដែលមានស្រុកកំណើតមកពីឃុំព្រៃតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានលើកឡើងថា ទទួលបានចំណេះដឹងច្រើនពីការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ ពិតជាមានសារសំខាន់សម្រាប់រូបគេ ដោយអាចបង្កៀនពួកគេឱ្យចេះទុកដាក់លុយ ចេះបែងចែកពីការចំណាយថាមួយណាចំបាច់ និងមួយណាមិនចាំបាច់។ ចេះពីរបៀបការចំណូលចំណាយប្រចាំថ្ងៃនៅក្នុងជីវិតជាក់ស្ដែង។ គេពីមុនមិនដែរបានរៀនពីចំណេះដឹងផ្នែកហិរិញ្ញវត្ថុប៉ុន្មាននោះទេ ដែលន្លងមកមិនដែលចេះកត់តា្រនៅពេលបានប្រាក់ចំណូល ឬការចាយឱ្យបានត្រឹមត្រូវ សមស្របជាមួយនឹងចំណូលទទួលបាននោះទេ។ ប៉ុន្តែក្រោយពេលដែលបានចូលរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុហើយ ទើបយល់កាន់តែច្បាស់បន្ថែមទៀតថា លុយគឺវាសំខាន់ ពិបាករក ដូច្នេះត្រូវចាយត្បិតត្បៀត។ ម៉ាវន្ទី បានបញ្ជាក់ថា៖​’ខ្ញុំបានរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុនេះហើយ ខ្ញុំផ្ដាច់ជ្ញាចិត្តថា ចាយលុយឱ្យត្រូវគោលដៅ ព្រោះលុយពិបាករក ដូច្នេះខ្ញុំធ្វើយ៉ាងណាឱ្យលុយបង្កើតលុយដើម្បីទទួលបានប្រាក់ចំណូលមកវិញ”។ យុវសិស្ស ណេ […]
News & ព័ត៌មានពេលព្រឹក
photo_2024-10-09_14-40-05
មុខម្ហូបអាហារខ្មែរចំនួន២ប្រភេទនៅ La Plantationកំពុងទទួលបានការពេញនិយមពីភ្ញៀវបរទេស
ក្រៅពីធ្វើផលិតនិងកែច្នៃផលិតផលម្រេចកំពតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅ, ឡាផ្លេនថេសិន(La Plantation)បានផ្តល់នូវសេវាមុខម្ហូបបែបខ្មែរប្រមាណ៩ប្រភេទប្រចំានៅក្នុងតំបន់របស់ខ្លួន ហើយនៅក្នុងនោះមានមុខម្ហូបអាហារចំនួន២ប្រភេទបាននិងកំពុងទទួលបាននូវការពេញនិយមពីភ្ញៀវបរទេសនាំមុខគេ មាន “ហហ្មុកសាច់ត្រី និងឡុកឡាក់សាច់គោអូស្ត្រាលី” ដែលមានតម្លៃ៨ដុល្លារអាម៉េរិកនិង៩ដុល្លារអាម៉េរិកក្នុងមួយចាន។ លោក ស្រេង គឹមទៀង អ្នកផ្តល់សេវាមុខម្ហូបនៅឡាផ្លេនថេសិន (La Plantation) បានឱ្យដឹងថា La Plantation ជាគម្រោងមួយដែលបានចាប់ផ្តើមបើកដំណើរការនៅឆ្នំា២០១៣ ហើយមកដល់សព្វថ្ងៃនេះ La Plantation មានការផ្តល់សេវាកម្មមុខម្ហូបអាហារជូនដល់ភ្ញៀវជាតិនិងអន្តរជាតិមកទីនេះ មានចំនួន៩ប្រភេទ មានលក្ខណៈជាមុខម្ហូបខ្មែរ ។ លោកគូសបញ្ជាក់ថា “មុខម្ហូបអាហារទំាង៩ប្រភេទមាន ញុំស្វាយ, បាយឆាស៊ុតជាមួយនិងបន្លែ, បាយឆាជាមួយសាច់គោ, ឡុកឡាក់សាច់, ឡុកឡាក់ត្រប់វែង,ហហ្មុកសាច់ត្រី, ស្ងោរជ្រក់សាច់គោ, ឆាបន្លែគ្រប់មុខជាមួយគ្រឿងទេសផ្សេងៗ និងមានបែបបន្លែការីដែលបានមកពីការដំាដុះរបស់ប្រជាកសិករក៏ដូចជាបានដាំដុះនៅក្នុងចំការរបស់យើង។ នៅក្នុងចំណោមមុខម្ហូបអាហារទំាង៩ប្រភេទ ទទួលបានការនិយមបរិភោគពីភ្ញៀវអន្តរជាតិច្រើនជាងគេមាន ហហ្មុកសាច់ត្រី ឡុកឡាក់សាច់គោអូស្ត្រាលី”។ បើយោងតាម លោក ស្រេង គឹមទៀង, តាមការកត់សម្គាល់ជាក់ស្តែង ក្នុងមួយថ្ងៃសម្រាប់មុខម្ហូប ហហ្មុកសាច់ត្រីអាចលក់បានជាង១០ចានដោយក្នុងមួយចានថ្លៃ៨ដុល្លារអាម៉េរិក និងមុខម្ហូប ឡុកឡាក់សាច់គោអូស្ត្រាលីក្នុងមួយថ្ងៃ លក់បានចន្លោះពី១០ទៅ២០ចាន ក្នុងមួយចានថ្លៃ៩ដុល្លារអាម៉េរិក។ ស្ថាបនិករបស់ឡាផ្លេនថេសិន គ្រួសារមានដើមកំណើត ជាជនជាតិប៊ែហ្សិក និងជនជាតិបារាំង ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសបារាំងនិងតែងតែបានឡើងចុះមកប្រទេសកម្ពុជាបន្តបន្ទាប់នៅពេលមានណាត់ជួបជាមួយដៃគូសហការលើមុខរបរ។
News & ព័ត៌មានពេលព្រឹក
photo_2024-10-09_14-38-27
រដ្ឋាភិបាលផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវរយៈពេលបណ្តោះអាសន្ន ៤ខែ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវ សម្រាប់រយៈពេលបណ្តោះអាសន្ន ៤ ខែ (ខែតុលា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥)។ ការសម្រេចនេះគឺ យោង -លិខិតលេខ ២២៩២.រថ.អ៥.លស ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងរ៉ែនិងថាមពល លិខិតលេខ ១៧៦ ខ៥/០២៤ សជណ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរទើបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចថា រាជរដ្ឋាភិបាលឯកភាពដូចខាងក្រោម៖១- ផ្តល់ការអនុគ្រោះថ្លៃ ១២ សេន/kWh (៤៨០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង) សម្រាប់អ្នកប្រើប្រាស់ ម៉ាស៊ីនកិនស្រូវ និងឡសមូតស្រូវ ដែលមិនទាន់បានស្នើសុំប្រើប្រាស់ថ្លៃនេះ ពីម៉ោង […]

កាលវិភាគផ្សព្វផ្សាយ