srey touch
Author Social Media
ព័ត៌មានពេលព្រឹក

ផ្លែមៀនស្រស់របស់កម្ពុជានាំចេញទៅទីផ្សារចិន បានជាង១ម៉ឺនតោន ក្នុងរយៈពេលជិត១០ខែក្នុងឆ្នំា២០២៣នេះ
ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣មានប្រមាណជាង១ម៉ឺន១ពាន់តោន។ នេះបើតាមមន្ត្រីអ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះបានឱ្យដឹងថា ក្រៅពីការនាំចេញមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឱ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក។ ឯកឧត្តម សួស ស៊ីយ៉ាត ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍មៀនប៉ៃលិន យល់ឃើញថា បរិមាណនៃការនំាចេញផ្លែមៀនស្រស់ទៅប្រទេសចិន ប្រមាណជាង១ម៉ឺនតោននៅក្នុងរយៈជិត១០ខែឆ្នំា២០២៣នេះ វាជាចំនួនមួយមិនជាច្រើន ដូចការចង់បានរបស់កសិកនោះទេ។ ឯកឧត្តមបញ្ជាក់ថា “តម្លៃមៀនប៉ៃលិនបើតាមការបញ្ជាទិញរបស់ក្រុមហ៊ុននាំចេញជាមួយនឺងកសិករ កាលពីខែសីហា កញ្ញា នៅពេលកន្លងមកឃើញថា កសិករអាចលក់បានថ្លៃ ៣ ៦០០រៀល ហើយនៅខែវិច្ឆិកា ធ្នូ រហូតដល់ខែមករា និងកុម្ភៈឆ្នំា២០២៤ មៀនប៉ៃលិនអាចលក់បានថ្លៃ៤ […]
ព័ត៌មានពេលព្រឹក

ប្រជាកសិករក្នុងស្រុកចាប់ផ្តើមដាំដុះដំឡូងមីតាមបច្ចេកទេសមានការកើនឡើងច្រើន ហើយដំឡូងលក់បានថ្លៃក្នុងឆ្នំានេះ
នៅក្នុងរយៈពេល២ឬ៣ឆ្នំាចុងក្រោយនេះមានការវាយតម្លៃថាប្រជាកសិករដំាដំឡូងមីនៅតាមបណ្តាខេត្តបាននឹងកំពុងអនុវត្ត ធ្វើការដាំដុះតាមបែបបច្ចេកទេសមានចំនួនកើនឡើងច្រើន ហើយទទួលបានទិន្នផលខ្ពស់ជាងការដំាដុះតាមបែបប្រពៃណី ហើយនៅក្នុងឆ្នំា២០២៣នេះផងដែរ តម្លៃដំឡូងមីកសិករអាចលក់បានថ្លៃផងដែរ។ បើតាមអនុប្រធានសមាគមន៍ កសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការការដំាដុះដំឡូងមីរបស់ប្រជាកសិករនៅប៉ុន្មានឆ្នំាចុងក្រោយនេះសង្កេតឃើញមានការកើនឡើងច្រើន ហើយទិន្នផលដែលកសិករទទួលបានក៏មានចំនួនច្រើន បើប្រៀបធៀបទៅនឹងពេលមុន ដែលកសិករអនុវត្តដាំដុះបែបប្រពៃណី។ តួយ៉ាងនៅឆ្នំា២០២២និង២០២៣ ទិន្នផលទទួលបានច្រើន នៅពេលដែលប្រជាកសិករងាកចេញពីការដំាដុះតាមបែបទំនៀមទម្លាប់ប្រពៃណី មកដំាដុះតាមបែបបច្ចេកទេស។ លោក ឈៀង សុខវណ្ណនី មានប្រសាសន៍ថា “នៅក្នុងចំណោមសមាជិកជាង ២ ០០០ នាក់ដែលបាននឹងកំពុងធ្វើការទំនាក់ទំនងព័ត៌មាននៅក្នុងគ្រូបតេឡេក្រាមជាមួយគ្នាទៅវិញទៅមក រាល់ថ្ងៃនេះគឺមានប្រហែល៦០% នៃចំនួនសមាជិកសរុប ពួកគាត់មានការយល់ដឹងច្រើនពីការដំាដុះដំឡូងមីតាមបច្ចេកទេស ហើយបានធ្វើការចែករំលែកចំណេះដឹងបន្តទៅប្រជាកសិករនៅតាមតំបន់ផ្សេងទៀត ដែលមិនទាន់មានស្មាតហ្វូនក្នុងការទទួលបានព័ត៌មានពីបច្ចេកទេស។ ពោលនៅក្នុងរយៈពេល៣ឆ្នំាចុងក្រោយនេះប្រជាកសិករនៅតាមតំបន់មានការយល់ដឹងពីបច្ចេកទេសដំាដុះ និងប្រើប្រាស់ជីធម្មជាតិលើដំណំាដំឡូងមីបានច្រើន លើសពីនេះសមាគមន៍លើកទឹកចិត្តដល់កសិករងាកមកចាប់ផ្តើមដំាដំឡូងមីនៅចុងរដូវវស្សា តាមរយៈពូជស្រាលឆាប់បានផល”។ បើតាមអនុប្រធានសមាគមន៍ ខាងលើទាក់ទនឹងបច្ចេកទេសដំដុះដំឡូងមី ដែលកសិករកំពុងអនុវត្តទៅលើការងារ៖ ១) យល់ដឹងពីបច្ចេកទេស មើលទីតំាងភូមិសាស្ត្រ បើទីតំាងមិនអាចដំានៅរដូវវស្សាមិនបាន កសិករដំានៅចុងរដូវវស្សា ជាមួយនឹងពូជដាំក្នុងរយៈពេលខ្លីឆាប់បានប្រមូលផល។ ២) យល់ដឹងពីបច្ចេកទេសរៀបចំដី កសិករភ្ជួរដីប្រើប្រាស់ត្រាក់ទ័រ ផាល៣លើកទី១ និងលើកទី២ ភ្ជួរឬសាបដីដោយត្រាក់ទ័រផាល៧ ហើយបាចជីសរីរាង្គពី១៥០ទៅ២០០គីឡូក្រាមសម្រាប់ដីក្នុងមួយហិកតា ឬ អាចប្រើជីគីមីលាយតិចតួចទៀតបើសិនអាចមុនលើករងដំាដុះ។ ៣) យល់ដឹងពីបច្ចេកទេសត្រូវជ្រើសរសើដើមពូជដំឡូងមី ដូចជាពូជ ធុនទៅនឹងជំងឺ […]
ព័ត៌មានពេលព្រឹក

កិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និង កាបូនក្រេឌីតនៅកម្ពុជា
មជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង Financial Center for South-South Cooperation (FCSSC) បានចូលជួបពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីកិច្ចការងារសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និង កាបូនក្រេឌីតនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងថា កិច្ចពិភាក្សាដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី២៣ខែតុលាឆ្នំា២០២៣កន្លងមកនេះ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល FCSSC លោកស្រី Zhang Xiaowen បានបង្ហាញចំណាប់អារម្មណ៍ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតចិន-កម្ពុជា ដែលឆ្នាំនេះគឺជាខួបទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរ។ ក្នុងឱកាសនោះដែរ លោកស្រី ក៏បានលើកឡើងអំពី ប្រវត្តិកិច្ចការងារវិនិយោគរបស់សមាជិកមជ្ឈមណ្ឌលមួយចំនួនដែលកំពុងមានដំណើរការនៅក្នុងប្រទេសកម្ពុជា និង សមាជិកមួយចំនួនផ្សេងទៀតដែលចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយកំពុងបញ្ជូនក្រុមការងារមកសិក្សាស៊ីជម្រៅលើការវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជារួម និង ការវិវឌ្ឍថ្មីៗនៃគោលនយោបាយកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យនានាដែលអង្គប្រជុំបានលើកឡើង។ បន្ថែមលើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងជាថ្មីម្ដងទៀតអំពីសក្តានុពលសេដ្ឋកិច្ច ការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កភាពងាយស្រួលសម្រាប់វិនិយោគិន។ ដើម្បីធានាឱ្យបានការគាំទ្រលើដំណើរការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់រួចរាល់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន […]
ព័ត៌មានពេលព្រឹក

ឡាផ្លេនថេសិន នឹងចូលរួមជួយឱ្យប្រជាកសិករដំាម្រេចកំពតខា្នតតូចមានទីផ្សារកាន់តែច្រើន
ឡាផ្លេនថេសិន (LA PLANTATION) ជាសារមន្ទីរកិនម្រេចនិងលក់គ្រឿងទេសដំបូងគេនៅកម្ពុជា នឹងចូលរួមជួយធ្វើឱ្យប្រជាកសិករដំាម្រេចខ្នាតតូចមានទីផ្សារកាន់តែច្រើនថែមទៀត និងធ្វើឱ្យ ម្រេចកំពតកាន់តែមានឈ្មោះល្បីល្បាញនៅថ្ងៃអនាគត។ លោក Haral Foor អ្នកគ្រប់គ្រងនៅ សារមន្ទីរកិនម្រេច La Plantationបានឱ្យដឹងថា ការបើកនៅហាងលក់ម្រេចកំពតនិងគ្រឿងទេសរបស់ La Plantation នៅក្រុងភ្នំពេញនេះបានជួយផ្តល់ការងារនៅក្នុងសង្គម ដល់ក្រុមកសិករដំាម្រេចក្នុងតំបន់នៅខេត្តកំពត ។ លោក Haral Foor លើកឡើងថា “ម្រេចកំពតមានភាពល្បី យូរឆ្នំាមកហើយទំាងនៅក្នុងស្រុក និង ក្រៅប្រទេស តែទោះជាយ៉ាងនេះក្តី ម្រេចកំពតត្រូវការផ្សព្វផ្សាយបន្ថែមទៀត តាមរយៈឡាផ្លេនថេសិន។ តួយ៉ាងប៉ុន្មានឆ្នាំកន្លងមកនេះ ឡាផ្លេនថេសិន ធ្លាប់បាននាំចេញ និង ធ្វើការផ្សព្វផ្សាយពីម្រេចកំពតនៅខាងប្រទេសបារំាង សហរដ្ឋអាមេរិកផងដែរ”។ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ឡាផ្លេនថេសិនជាសមាជិកសមាគម ហើយក៏ជាផលិតករដំាម្រេចកំពតមួយដែរ។ឡាផ្លេនថេសិន ទីផ្សាររបស់គាត់មាននៅគ្រប់ទីកន្លែងទំាងនៅក្នុងប្រទេស និង ក្រៅប្រទេស ដោយក្នុងមួយឆ្នំាៗគាត់អាចលក់ម្រេចបានពី២០ទៅ៣០តោន។ លោក ងួន ឡាយ លើកឡើងថា កន្លងមកឡាផ្លេនថេសិន បានទិញម្រេចកំពតពីសមាជិករបស់សមាគមមានចំនួនតិចតួច ប៉ុន្តែនៅឆ្នំា២០២៣នេះ គាត់បានទិញម្រេចពីសមាគមមានប្រមាណ […]
ព័ត៌មានពេលព្រឹក

រដ្ឋមន្ត្រីក្រសួងធនធានទឹកស្នើឱ្យ ADB បង្កើនការវិនិយោគបន្ថែមលើវិស័យគ្រប់គ្រងធនធានទឹកនិងឧតុនិយម
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ជំរុញការ វិនិយោគបន្ថែមរបស់ខ្លួនទៅលើវិស័យគ្រប់គ្រងធនធានទឹក និង ឧត្តុនិយម។ យោងតាមក្រសួងធនធានទឹក និង ឧត្តុនិយមនៅថ្ងៃទី២៦ ខែតុលា ឯកឧត្តម ថោ ជេដ្ឋា បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោកជំទាវ Jyotsana Varma នាយិកាតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និង ការងារវិស័យធនធានទឹក ក្រោមជំនួយបច្ចេកទេស និង ADB ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និង ឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និង ហានិភ័យនៃគ្រោះធម្មជាតិនានា។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និង ឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០៣៩ ឈានទៅដល់ការកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និង ហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និង អេកូទេសចរណ៍។ លោកជំទាវ […]
ព័ត៌មានពេលព្រឹក

ក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Alibaba ជំរុញការលក់ផលិតផលកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន Alibaba ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងពិធីចុះ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រុមហ៊ុន Alibaba របស់ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា បានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba ក៏ដូចជាគាភីពាក់ព័ន្ធ។ យោងតាមសារព័ត៌មាន ស៊ីស៊ី ថាមស៍ បានឱ្យដឹង ថា លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និង ជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group បានបញ្ជាក់ថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា […]
ព័ត៌មានពេលព្រឹក

អាជីវកម្មដំាបន្លែក្នុងផ្ទះសំណាញ់ចាប់ផ្តើមកើនឡើងក្រោយពីប្រជាពលរដ្ឋងាកមកគំាំទ្របន្លែក្នុងស្រុក
នៅពេលដែលប្រជាពលរដ្ឋក្នុងស្រុកងាកមកចាប់អារម្មណ៍ និង គិតគូរអំពីសុខភាពតាមរយៈការបរិភោគម្ហូបអាហារប្រចំាថ្ងៃ គេសង្កេតឃើញមានអាជីវកម្មដំាបន្ថែនៅក្នុងផ្ទះសំណាញ់ចាប់ផ្តើមមានការកើនឡើងនៅតាមតំបន់មួយចំនួនក្រោយពីប្រជាពលរដ្ឋ ងាកមកគំាំទ្របន្ថែសុវត្ថិភាព និង បន្លែសរីរាង្គដែលបានដាក់លក់នៅលើទីផ្សារ។ លោក ហ៊ី ផេងឡា ម្ចាស់កសិដ្ឋាន ឌីភីខេ ភ្នំប្រសិតដែលមានទីតំាងនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបាននឹងកំពុងធ្វើការដាំបន្ថែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់មាន ម្ទេសហាវៃ ប៉េងបោះឈឺរី ខាត់ណាផ្កា ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃខ្មៅ និង ស្ពៃពួយឡេង បានឱ្យដឹងថាការដំាបន្លែនៅក្នុងផ្ទះសំណាញ់នៅពេលបច្ចុប្បន្ន ខ្ញុំសង្កេតឃើញថាមានការរីកចម្រើន ខុសពីពេលមុនៗ។ កន្លងមកប្រជាពលរដ្ឋគាត់យល់ថាបន្លែដែលដំាតាមលក្ខណៈទូទៅមានតម្លៃថោក ប៉ុន្តែនៅពេលគាត់ចាប់ផ្តើមគិតដល់សុខភាព ពួកគាត់បានងាកមកបរិភោគបន្លែសុវត្ថិភាពច្រើន ដោយសារបន្ថែសុវត្ថិភាពប្រើប្រាស់ថ្នាំគីមីតិចតួច មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកបញ្ចាក់ថា “ប្រជាពលរដ្ឋក្នុងស្រុកសព្វថ្ងៃ មានការពេញនិយមបរិភោគបន្លែដំានៅតាមកសិដ្ឋានច្រើន ក្នុងនោះសម្រាប់បន្លែស្លឹកមានដូចជា ស្ពៃពួយឡេង ស្ពៃក្រញាញ់ ស្ពៃតឿ។ លើសពីនេះ ម្ទេសហាវៃ និង ខាត់ណាផ្កា បើយើងដំាបាន មិនសូវប៉ះពាល់ជាមួយទីផ្សារខាងក្រៅទេពោលតម្លៃរបស់ស្ពៃទាំងនេះនៅតែរក្សាបានតម្លៃខ្ពស់ និង មានការគំាំទ្រច្រើនជាងបន្លែផ្សេងៗ”។ សព្វថ្ងៃនេះ លោកបញ្ចេញលក់នូវម្ទេសហាវៃ ពី៧០ទៅ៨០គីឡូក្រាម ជារៀងរាល់ថ្ងៃហើយម្ទេសហាវ៉ៃពណ៌ខៀវ យើងអាចលក់ចេញបានថ្លៃ៨ពាន់រៀល និង ម្ទេសហាវ៉ៃទុំលក់បានថ្លៃ១ម៉ឺនរៀល […]
ព័ត៌មានពេលព្រឹក

សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបង្ហាញការព្រួយបារម្ភចំពោះជំងឺផ្តាសាយបក្សីប្រភេទ H5N1
បើទោះបីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងស្រុកភាគច្រើនអះអាងថា បានចាក់វ៉ាក់សំាងការពារជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ទៅលើសត្វមាន់របស់ខ្លួនរួចរាល់ហើយយ៉ាងណាក៏ដោយ សម្រាប់សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជានៅតែព្រួយបារម្ភទៅលើប្រភេទជំងឺមួយនេះ។ ផ្អែកលើការព្រួយបារម្ភមួយនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គ្រោងចុះត្រួតពិនិត្យ និង នាំយកថ្នំាសម្លាប់មេរោគមួយចំនួនចែកជូនដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅតាមតំបន់មួយចំនួននាពេលខាងមុខផងដែរ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាមានប្រសាសន៍ថា “ទោះបីម្ចាស់កសិដ្ឋានអះអាងថាសត្វមាន់របស់ខ្លួនបានចាក់វ៉ាក់សំាងការពារជំងឺផ្តាសាយបក្សីទៅលើសត្វមាន់របស់ខ្លួនរួចរាល់ហើយក៏ដោយ ខាង សមាគមនៅតែចុះទៅត្រួតពិនិត្យនៅកន្លែងកសិដ្ឋានចិញ្ចឹមមាន់ ហើយលោកនឹងយកថ្នំាសម្លាប់មេរោគមួយចំនួនទៅចែកចាយជូនដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយចំនួនផ្អែកទៅលើទីតំាងជាក់ស្តែងមួយចំនួន ”។ លោក ស៊្រុន ពៅ សង្កត់ធ្ងន់ថា “បើទោះបីជំងឺផ្តាសាយបក្សីនេះមិនទាន់មានការរីករាលដាលនៅក្នុងស្រុកក៏ដោយ ប៉ុន្តែលោកមានការព្រួយបារម្ភខ្លំាង និងផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើជំងឺផ្តាសាយបក្សីនេះមួយនេះព្រោះវាពាក់ព័ន្ធនឹងជីវិតមនុស្ស និង សត្វ ។ តួយ៉ាងជំងឺផ្តាសាយបក្សី H5N1 នេះកាលពីឆ្នំាមុនៗបានធ្វើឱ្យម្ចាស់កសិដ្ឋានជួបការខាតបង់សត្វមាន់រាប់សែនក្បាល”។ លោក សុក សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្នាតធំមួយកន្លែងនៅខាងខេត្តកំពង់ស្ពឺ បានយល់ឃើញាថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ត្រូវបង្កើនវិធានជីវៈសុវត្ថិភាព ឱ្យបានតឹងរឹងជាងមុន ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិដ្ឋាន ត្រូវត្រួតពិនិត្យសុខភាពមាន់ជាប្រចាំ ត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី កុំមិនឱ្យមានការទិញសាច់មាន់មកបរិភោគក្នុងកសិដ្ឋាន និង ត្រូវឧស្សាហ៏យកឈាមមាន់ពិនិត្យមើលអង់ទីគ័រការពារមេរោគ ។ លោកបានបន្តឱ្យដឹងទៀតថា សម្រាប់កសិដ្ឋានរបស់លោកមានថ្នាំការពារមេរោគជាប់ជាប្រចាំ ប្រើសំលាប់មេរោគតាមរដូវកាល និង មានការចាក់វ៉ាក់សំាងការពារសត្វមាន់ចំនួន១-២ដង ជាប្រចាំទៅតាមកាលកំណត់។ ប៉ុន្តែសម្រាប់កសិករ និង […]
ព័ត៌មានពេលព្រឹក

ការតំាងពិព័រណ៍អន្តរជាតិស្តីពី “វេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វនិងវារីវប្បកម្ម”នៅទីក្រុងហូជីមិញផ្តល់ឱកាសដល់និស្សិតនិងអ្នកពាក់ព័ន្ធទទួលបានចំណេះសម្រាប់អភិវឌ្ឍន៍
និស្សិតរួមនិងអ្នកពាក់ព័ន្ធនៅក្នុងវិស័យចិញ្ចឹមសត្វនៅក្នុងស្រុកជាង៣០០នាក់បានទៅទស្សនកិច្ចនៅក្នុងការពិព័រណ៍អន្តរជាតិស្ដីពីវេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វ និង វារីវប្បកម្ម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដែលបានចាប់ផ្តើមកាលថ្ងៃទី ១១-១២ ខែតុលា ឆ្នំា២០២៣កន្លងមកនេះ បានផ្តល់នូវចំណេះដឹងក៏ដូចជាបទពិសោធន៍យកមកចែករំលែកបន្តជូនដល់អ្នកនៅក្នុងស្រុក។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលបានចូលរួមទស្សនៈកិច្ចក្នុងកម្មវិធីខាងលើ បានឱ្ “ការចូលរួមនៅក្នុងកម្មវិធីតំាងព័រណ៍អន្តរជាតិស្តីពីវេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វ និង វារីវប្បកម្ម នៅទីក្រុងហូជីមិញ យើងទទួលបានចំណេះដឹងច្រើន ហើយចំណេះដឹងដែលលោកទទួលពីការចូលរួមនេះ លោកតែងតែធ្វើការផ្សព្វផ្សាយបន្តទៅអ្នកនៅក្នុងស្រុកអោយបានដឹងថា នៅក្នុងប្រទេសវៀតណាមមានការដាក់តំាងដែលមានផលិតផលអ្វីខ្លះ យើងគួរមានចំណាប់អារម្មណ៍អ្វីទៅលើផលិតផលអ្វីខ្លះ”។ កញ្ញា នូ ស្រីតូច បានឱ្យដឹងថា “ក្នុងនាមជានិស្សិតផ្នែកកសិកម្ម នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ កញ្ញាពិតជាមានក្ដីរំភើបជាខ្លាំងដែលបានចូលរួមការតាំងពិពរណ៍នៅប្រទេសវៀតណាមកាលពីថ្មីៗនេះ ដោយកញ្ញាមានការចាប់អារម្មណ៍ជាច្រើនទៅលើសម្ភារទំនើបដែលបានដាក់តាំងបង្ហាញរួមមាន ទ្រុងសម្រាប់ចិញ្ចឹមមាន់ ទូភ្ញាស់ស៊ុត ធុង និង សម្ភារៈស្តុកចំណី ឧបករណ៍សម្រាប់ដាក់ចំណីដល់សត្វ ម៉ូទ័រ ស្តុកទឹក រហាត់ទឹក ឬ ផ្លិត សម្រាប់ដាក់នៅក្នុងកសិដ្ធាន រួមនឹងធាតុផ្សំនាៗសម្រាប់ចំណីសត្វជាដើម។ ការតាំងពិពរណ៍នេះបានបើកឪកាសឱ្យកញ្ញា បានឃើញភាពទាន់សម័យនៃវិស័យនេះដោយផ្ទាល់ភ្នែក ដែលជាចក្ខុវិស័យសម្រាប់ឱ្យកញ្ញាកាន់តែស្រលាញ់ និង ជម្រុញទឹកចិត្តពង្រីកចំណេះដឹងបន្ថែមក្នុងវិស័យចិញ្ចឹមសត្វ។
ព័ត៌មានពេលព្រឹក

ខេត្តចំនួន៣នៅតាមដីសណ្តទន្លេមេគង្គកម្ពុជាមានសក្តានុពលជំរុញក្នុងការចិញ្ចឹមបង្កងទឹកសាប
មន្ត្រីជំនាញវារីប្បកម្មនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានចាត់ទុកខេត្តចំនួន៣នៅតាមដីសណ្តទន្លេមេគង្គដូចជា ខេត្តតាកែវ ខេត្តកណ្តាល និង ខេត្តព្រៃវែងមានសក្តានុពលល្អក្នុងការចិញ្ចឹមបង្កងទឹកសាបឬបង្កងដៃវែង នៅពេលបច្ចុប្បន្ននិងអនាគត។ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្ម រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទមានប្រសាសន៍ថា “យើងឃើញថាខេត្តនៅតាមដីសណ្តទន្លេមេគង្គកម្ពុជា ពិសេសនៅខាងខេត្តតាកែវ ដូចជានៅក្នុងស្រុកបូរីជលសារ កោះអណ្តែត និងអង្គរបូរី សុទ្ធតែជាស្ រុកមានសក្តានុពលល្អសម្រាប់ការចិញ្ចឹមបង្កងទឹកសាបឬបង្កងដៃវែង ។ ការចិញ្ចឹមបង្កងទឹកសាបសាកល្បងរយៈពេល៣ឆ្នំាមកនេះ យើងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ហើយយើងឃើញប្រជាកសិករក្នុងតំបន់មានការពង្រីកការងារចិញ្ចឹមបង្កងរបស់ខ្លួនច្រើន”។ លោក សាប់ សារុន កសិករចិញ្ចឹមបង្កងទឹកសាបនៅឃុំសំបួរ ស្រុកទ្រំាង ខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះ បើរាប់ចាប់ពីថ្ងៃកាន់បិណ្ឌទី១ និង ទី២ ការលក់បង្កងបានត្រឹមពី៥ទៅជាង១០គីឡូក្រាមក្នុងមួយថ្ងៃ។ តែចាប់ពីបិណ្ឌទី៣ឡើងទៅថ្ងៃខ្លះ លក់បានដល់ទៅ ២០គីឡូ ពិសេសចូលដល់ថ្ងៃបិណ្ឌទី១៤ និង ទី១៥ មានរហូតដល់ ៦០គីឡូ ក្នុងមួយថ្ងៃ។ លោកបន្តថា ការលក់បង្កងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ អ្នកដែលមកទិញផ្ទាល់នៅនឹងកន្លែងចិញ្ចឹមមានច្រើនប្រហាក់ប្រហែលទៅនឹងអ្នកទិញតាមទូរស័ព្ទមានប្រហាក់ប្រហែលគ្នា ហើយចំពោះតម្លៃសម្រាប់បង្កងលេខ២ […]
ព័ត៌មានពេលព្រឹក

ការដាំដុះបែបការអនុវត្តកសិកម្មល្អ (Cam Gap) អាចប្រកួតប្រជែងជាមួយកសិផលនាំចូលពីខាងក្រៅ
ដើម្បីប្រកួតប្រជែងជាមួយនឹងបន្លែ ផ្លែឈើការនាំចូលមកពីខាងក្រៅអ្នកជំនាញលើកទឹកចិត្តឱ្យកសិករនៅក្នុងស្រុក គួរជ្រើសរើសយកការដាំដុះបន្លែ ផ្លែឈើតាមបែប “ការអនុវត្តកសិកម្មល្អ” ហើយការលើកឡើងនេះត្រូវបានកសិដ្ឋានដែលបាននិងកំពុងអនុវត្តការដាំដុះបន្លែតាមបែបសរីរាង្គនៅក្នុងផ្ទះសំណាញ់សម្តែងការគំាំទ្រផងដែរ។ លោក ជូ សេដាវុធ ម្ចាស់កសិដ្ឋានម៉ៅស្ហេងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ មានទីតំាងនៅខាង ខេត្តកំពង់ស្ពឺ មានប្រសាសន៍ “ដើម្បីប្រកួតប្រជែងជាមួយបន្លែនាំចូលពីខាងក្រៅ យើងមិនមែនយកត្រឹមតែបរិមាណទេ យើងត្រូវផលិតឱ្យមានទាំងគុណភាព ។តែបើយើងផលិតក្នុងបរិមាណតិចហើយមានគុណភាពក៏មិនអាចផ្គត់ផ្គង់ទីផ្សារបាន។ ខ្ញុំគំាំទ្រការដាំដុះបន្លែ ផ្លែឈើតាមបែប “ការអនុវត្តកសិកម្មល្អ” ដើម្បីយើងធ្វើការទប់ស្កាត់ការនំាចូលបន្លែពីខាងក្រៅបានខ្លះ កុំឱ្យយើងនាំចូលអ្វីដែលយើងអាចផលិតបាន។ យើងនាំគ្នាងាកមកប្រើប្រាស់ផលិតផលនៅក្នុងស្រុកល្អជាង ព្រោះតំាងពីដើមមកកម្ពុជាជាប្រទេសកសិកម្ម យើងពឹងលើការធ្វើកសិកម្មជាង៩០%ហើយ”។ លោក ហ៊ី ផេងឡា ម្ចាស់កសិដ្ឋាន ឌីភីខេ ភ្នំប្រសិតដែលមានទីតំាងនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងស្រុកសព្វថ្ងៃ មានការពេញនិយមបរិភោគបន្លែដំានៅតាមកសិដ្ឋានច្រើន ក្នុងនោះសម្រាប់បន្លែស្លឹកមានដូចជា ស្ពៃពួយលេង ស្ពៃក្រញាញ់ ស្ពៃតឿ ។លើសពីនេះម្ទេសហាវៃ និងខាត់ណាផ្កា បើយើងដំាបានមិនសូវប៉ះពាល់ជាមួយទីផ្សារខាងក្រៅទេ ពោលតម្លៃរបស់វានៅរក្សាបានតម្លៃខ្ពស់និងមានការគំាំទ្រច្រើនជាងបន្លែផ្សេងៗ ។ ពាក់ព័ន្ធនិងតម្រូវការនៅលីទីផ្សារក្នុងស្រុគ លោក ហ៊ី ផេងឡា បញ្ជាក់ថា “សព្វថ្ងៃនេះ ខ្ញុំបញ្ចេញលក់នៅម្ទេសហាវៃពី៧០ទៅ៨០គីឡូក្រាមជារៀងរាល់ថ្ងៃហើយម្ទេសហាវ៉ៃពណ៌ខៀវ យើងអាចលក់ចេញបានថ្លៃ៨ពាន់រៀល និងម្ទេសហាវ៉ៃទុំលក់បានថ្លៃ១ម៉ឺនរៀលនៅក្នុង១គីឡូក្រាម ។ផ្អែកលើតម្រូវការនិងតម្លៃម្ទេសហាវ៉ៃនេះ ខ្ញុំមានគម្រោងពង្រីកការដំាម្ទេសហាវៃនៅក្នុងផ្ទះសំណាញ់៤ខ្នងបន្ថែមទៅលើផ្ទះសំណាញ់កំពុងដំាបន្ថែសព្វថ្ងៃ២១ខ្នងទៀត […]
ព័ត៌មានពេលព្រឹក

វិទ្យាល័យ ហ៊ុន សែន វាលរេញបណ្តុះបំណិនដំាបន្លែដល់សិស្ស ចង់ប្រែក្លាយភូមិក្នុងតំបន់ពោពេញដោយបន្លែបៃតង
បន្ទាប់ពីបានបណ្តុះបណ្តាលបំណិនដល់សិស្សទៅលើការដំាបន្លែក្នុងផ្ទះសំណាញ់ ជាមួយនិងការចិញ្ចឹមត្រី និងកង្កែបនៅក្នុងទីតំាងសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ បាន៣វគ្គកន្លងរួចមក ក្រៅពីគោលបំណងចង់ឱ្យសិស្សមានប្រាក់ចំណូលសម្រាប់បន្តការសិក្សា គឺនាយកសាលាមានគោលបំណងចង់ឃើញ ឬចង់កែប្រែភូមិនៅក្នុងតំបន់ក្លាយទៅជាភូមិមួយដែលពេញពេញទៅដោយបន្លែបៃតងសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារនៅថ្ងៃខាងមុខ។ លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុនសែន វាលរេញមានប្រសាសន៍ថា មកដល់ម៉ោងនេះយើងបានដំាបន្លែ ចិញ្ចឹមត្រីនិងកង្កែបបាន៣វគ្គរួចមកហើយ។សម្រាប់បន្លែនៅទី៤នេះ យើងកំពុងតែរៀបចំដំណើរការ ហើយក្រោយដំាបានផលហើយ សិស្សអាចដកយកទៅលក់នៅមុខសាលា ក្នុងគោលបំណងចង់ឱ្យសិស្សមានប្រាក់ចំណូលបន្តការសិក្សា កាត់បន្ថយការចំណាយនៅតាមក្រុមគ្រួសាររបស់ពួកគាត់។ យោងតាមលោកនាយកសាលា នៅក្នុងរយៈពេលនៃការអនុវត្តដំាបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមត្រី កង្កែបបាន៣វគ្គកន្លងមកនេះ មានសិស្សប្រមាណ២០នាក់ចែកជា៣ក្រុម បានអនុវត្តផ្ទាល់នៅនឹងកន្លែង និង១ក្រុមផ្សេងទៀតជាក្រុមគំាំទ្រក៏មានការបណ្តុះបណ្តាលឱ្យយល់ដឹងពីការដាំដុះនិងតម្លៃ ហើយសាលានឹងឱ្យពួកគាត់ចូលអនុវត្តផ្ទាល់ ដើម្បីសិស្សយកទៅអនុវត្តដំាបន្លែនៅតាមផ្ទះនីមួយៗ។ លោកសង្កត់ធ្ងន់ថា ដើម្បីឱ្យឪពុកម្តាយ និងសិស្ស បានយល់អំពីផលប្រយោជន៍ ពីសារៈប្រយោជន៍និងការដំាបន្ថែទទួលបាននូវអត្ថប្រយោជន៍ទំាងអស់គ្នា យើងនឹងធ្វើកិច្ចសហការជាមួយខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ដើម្បីជំរុញការងារនេះ។ ខ្ញុំគិតថានៅពេលឪពុកម្តាយរបស់សិស្សមួយចំនួន បានឃើញកូនរបស់គាត់អនុវត្តនៅសលារៀន ប្រហែលគាត់មានការប្រែប្រួលអារម្មណ៍ថានឹងកូនគាត់អនុវត្តការដំាបន្ថែក្នុងផ្ទះសំណាញ់នេះ។ លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុនសែន វាលរេញមានប្រសាសន៍ថា “ក្នុងគោលបំណងរបស់យើង យើងនឹងខិតខំធ្វើយ៉ាងម៉េចនៅក្នុងភូមិរបស់យើងក្លាយជាភូមិបៃតងមានបន្ថែនិងអាចផ្គត់ផ្គង់ទៅលើទីផ្សារបាននៅថ្ងៃអនាគត ហើយបាន ចូលរួមកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ ទោះបីជាធម្មតាទីផ្សារសេរីវាអ្នកណានាំចូលបន្លែក៏បាន ប៉ុន្តែខ្ញុំជឿថាបើយើងមានការដំាបន្ថែនៅក្នុងតំបន់ […]