srey touch
Author Social Media
News & ព័ត៌មានពេលព្រឹក

ធនាគារ ARDB បានចែករំលែកពីការទុកដាក់លុយដល់សិស្សនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចែករំលែកពីការទុកដាក់លុយដល់កុមារចំនួន ៦៨នាក់ ក្នុង “សិក្ខាសាលាស្ដីពីអក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រុមយុវជនមកពីសាលារៀល (Sala Riel) នៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់(Aloha Learning Center)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោម ក្រុមកុមារដែលងាយរងគ្រោះនៅទីក្រុងភ្នំពេញ តាមរយៈការផ្តល់ចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ និងជំនាញ ក្នុងការរៀបចំផែនការថវិកា និងផែនការសន្សំប្រាក់ ការវិនិយោគ និងការកំណត់គោលដៅហិរញ្ញវត្ថុជាដើម។ កញ្ញា តូ ម៉ាវន្ទី ជាសិស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រឡាញ់រយៈពេល ៨ឆ្នាំ ដែលមានស្រុកកំណើតមកពីឃុំព្រៃតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានលើកឡើងថា ទទួលបានចំណេះដឹងច្រើនពីការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ ពិតជាមានសារសំខាន់សម្រាប់រូបគេ ដោយអាចបង្កៀនពួកគេឱ្យចេះទុកដាក់លុយ ចេះបែងចែកពីការចំណាយថាមួយណាចំបាច់ និងមួយណាមិនចាំបាច់។ ចេះពីរបៀបការចំណូលចំណាយប្រចាំថ្ងៃនៅក្នុងជីវិតជាក់ស្ដែង។ គេពីមុនមិនដែរបានរៀនពីចំណេះដឹងផ្នែកហិរិញ្ញវត្ថុប៉ុន្មាននោះទេ ដែលន្លងមកមិនដែលចេះកត់តា្រនៅពេលបានប្រាក់ចំណូល ឬការចាយឱ្យបានត្រឹមត្រូវ សមស្របជាមួយនឹងចំណូលទទួលបាននោះទេ។ ប៉ុន្តែក្រោយពេលដែលបានចូលរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុហើយ ទើបយល់កាន់តែច្បាស់បន្ថែមទៀតថា លុយគឺវាសំខាន់ ពិបាករក ដូច្នេះត្រូវចាយត្បិតត្បៀត។ ម៉ាវន្ទី បានបញ្ជាក់ថា៖’ខ្ញុំបានរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុនេះហើយ ខ្ញុំផ្ដាច់ជ្ញាចិត្តថា ចាយលុយឱ្យត្រូវគោលដៅ ព្រោះលុយពិបាករក ដូច្នេះខ្ញុំធ្វើយ៉ាងណាឱ្យលុយបង្កើតលុយដើម្បីទទួលបានប្រាក់ចំណូលមកវិញ”។ យុវសិស្ស ណេ […]
News & ព័ត៌មានពេលព្រឹក

មុខម្ហូបអាហារខ្មែរចំនួន២ប្រភេទនៅ La Plantationកំពុងទទួលបានការពេញនិយមពីភ្ញៀវបរទេស
ក្រៅពីធ្វើផលិតនិងកែច្នៃផលិតផលម្រេចកំពតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅ, ឡាផ្លេនថេសិន(La Plantation)បានផ្តល់នូវសេវាមុខម្ហូបបែបខ្មែរប្រមាណ៩ប្រភេទប្រចំានៅក្នុងតំបន់របស់ខ្លួន ហើយនៅក្នុងនោះមានមុខម្ហូបអាហារចំនួន២ប្រភេទបាននិងកំពុងទទួលបាននូវការពេញនិយមពីភ្ញៀវបរទេសនាំមុខគេ មាន “ហហ្មុកសាច់ត្រី និងឡុកឡាក់សាច់គោអូស្ត្រាលី” ដែលមានតម្លៃ៨ដុល្លារអាម៉េរិកនិង៩ដុល្លារអាម៉េរិកក្នុងមួយចាន។ លោក ស្រេង គឹមទៀង អ្នកផ្តល់សេវាមុខម្ហូបនៅឡាផ្លេនថេសិន (La Plantation) បានឱ្យដឹងថា La Plantation ជាគម្រោងមួយដែលបានចាប់ផ្តើមបើកដំណើរការនៅឆ្នំា២០១៣ ហើយមកដល់សព្វថ្ងៃនេះ La Plantation មានការផ្តល់សេវាកម្មមុខម្ហូបអាហារជូនដល់ភ្ញៀវជាតិនិងអន្តរជាតិមកទីនេះ មានចំនួន៩ប្រភេទ មានលក្ខណៈជាមុខម្ហូបខ្មែរ ។ លោកគូសបញ្ជាក់ថា “មុខម្ហូបអាហារទំាង៩ប្រភេទមាន ញុំស្វាយ, បាយឆាស៊ុតជាមួយនិងបន្លែ, បាយឆាជាមួយសាច់គោ, ឡុកឡាក់សាច់, ឡុកឡាក់ត្រប់វែង,ហហ្មុកសាច់ត្រី, ស្ងោរជ្រក់សាច់គោ, ឆាបន្លែគ្រប់មុខជាមួយគ្រឿងទេសផ្សេងៗ និងមានបែបបន្លែការីដែលបានមកពីការដំាដុះរបស់ប្រជាកសិករក៏ដូចជាបានដាំដុះនៅក្នុងចំការរបស់យើង។ នៅក្នុងចំណោមមុខម្ហូបអាហារទំាង៩ប្រភេទ ទទួលបានការនិយមបរិភោគពីភ្ញៀវអន្តរជាតិច្រើនជាងគេមាន ហហ្មុកសាច់ត្រី ឡុកឡាក់សាច់គោអូស្ត្រាលី”។ បើយោងតាម លោក ស្រេង គឹមទៀង, តាមការកត់សម្គាល់ជាក់ស្តែង ក្នុងមួយថ្ងៃសម្រាប់មុខម្ហូប ហហ្មុកសាច់ត្រីអាចលក់បានជាង១០ចានដោយក្នុងមួយចានថ្លៃ៨ដុល្លារអាម៉េរិក និងមុខម្ហូប ឡុកឡាក់សាច់គោអូស្ត្រាលីក្នុងមួយថ្ងៃ លក់បានចន្លោះពី១០ទៅ២០ចាន ក្នុងមួយចានថ្លៃ៩ដុល្លារអាម៉េរិក។ ស្ថាបនិករបស់ឡាផ្លេនថេសិន គ្រួសារមានដើមកំណើត ជាជនជាតិប៊ែហ្សិក និងជនជាតិបារាំង ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសបារាំងនិងតែងតែបានឡើងចុះមកប្រទេសកម្ពុជាបន្តបន្ទាប់នៅពេលមានណាត់ជួបជាមួយដៃគូសហការលើមុខរបរ។
News & ព័ត៌មានពេលព្រឹក

រដ្ឋាភិបាលផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវរយៈពេលបណ្តោះអាសន្ន ៤ខែ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវ សម្រាប់រយៈពេលបណ្តោះអាសន្ន ៤ ខែ (ខែតុលា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥)។ ការសម្រេចនេះគឺ យោង -លិខិតលេខ ២២៩២.រថ.អ៥.លស ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងរ៉ែនិងថាមពល លិខិតលេខ ១៧៦ ខ៥/០២៤ សជណ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរទើបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចថា រាជរដ្ឋាភិបាលឯកភាពដូចខាងក្រោម៖១- ផ្តល់ការអនុគ្រោះថ្លៃ ១២ សេន/kWh (៤៨០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង) សម្រាប់អ្នកប្រើប្រាស់ ម៉ាស៊ីនកិនស្រូវ និងឡសមូតស្រូវ ដែលមិនទាន់បានស្នើសុំប្រើប្រាស់ថ្លៃនេះ ពីម៉ោង […]
ព័ត៌មានពេលព្រឹក

មន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន
ភ្នំពេញ៖ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបានហើយ។ ទោះយ៉ាងណា ដើម្បីអាចលក់ស្រូវបានក្នុងតម្លៃល្អ លោក គង់ គា បានណែនាំដល់ប្រជាកសិករ អនុវត្តតាមការណែនាំរបស់ជំនាញ ក្នុងនោះរួមមាន៖ ទុកឱ្យស្រូវទុំល្អ កុំឱ្យមានគ្រាប់ស្ពៀតច្រើន ប្រើប្រាស់ពូជសុទ្ធក្នុងការដាំដុះ និងសំខាន់បំផុត កុំផ្សព្វផ្សាយបន្ទាបថ្លៃស្រូវរបស់ខ្លួន។ សម្រាប់ពូជវិញ មន្រ្តីក្រសូងកសិកម្ម ខាងលើលើកឡើងទៀតថា កសិករស្រូវទទួលបានផលល្អហើយ ត្រូវប្រុងប្រយ័ត្ន ករណីពូជស្រូវមិនសុទ្ធ ដែលលាយនិងប្រភេទស្រីផ្សេង នាំឲ្យរោងម៉ាស៊ីនពិបាកឲ្យតម្លៃបានខ្ពស់ល្អ ហើយម្យ៉ាងវិញទៀត ករណីបងប្អូនចែកចាយព័ត៌មានមិនច្បាស់លាស់លើបណ្តាញសង្គម រឿងតម្លៃស្រូវថោកគឺ ធ្វើឲ្យប៉ះពាល់ដល់កសិករយើងតែម្តង តាមពិតមិនដូច្នោះទេ។ ចំពោះ រោងម៉ាស៊ីន ឡាយសែ ក្នុង១ថ្ងៃបានប្រមូលទិញស្រូវពីកសិករចន្លោះពី២ពាន់ទៅ៣ពាន់តោន ក្នុងមួយថ្ងៃ ហើយរោងម៉ាស៊ីនផ្សេងទៀតកំពុងប្រមូលទិញ ពីកសិករឲ្យអស់ផង ដែរ ប៉ុន្តែបើសិនជាឈ្មួញមកឲ្យតម្លៃថោក គឺកសិករផ្អាកការច្រូតមួយរយៈសិន ដើម្បីរង់ចាំមើលតម្លៃល្អប្រសើរទើបលក់ ដោយសារតែរដូវភ្ជុំបិណ្ឌនេះ រោងម៉ាស៊ីនមិនមានកម្លាំងកម្មករ ធ្វើការសង្ងួតនិងប្រមូលទិញនោះទេ។ ចំណែក នៅតាមរោងម៉ាស៊ីនកិនស្រូវធំៗក្នុងខេត្តបាត់ដំបងកំពុងចាល់ស្រូវដឹកចូល ស្របពេលកម្មករសុំច្បាប់ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ […]
ព័ត៌មានពេលព្រឹក

សមាគមចំនួន៣រួមគ្នាបង្កើតវេទិកាជំនួបជាមួយសហគ្រិន ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម
សមាគមក្នុងស្រុកចំនួន៣ មានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាបង្កើតវេទិកាលើកទី៤ ស្តីពី ជំនួបសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបង្កើតជាវេទិកាពិភាក្សារវាងសហគ្រិន និងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីស្វែងរកអនុសាសន៍សម្រាប់លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម។ វេទិការលើកទី៤នេះបានផ្តោតសំខាន់លើដំណោះស្រាយឌីជីថលផ្នែកហិរញ្ញវត្ថុនិងរបៀបដែលសហគ្រិន ម្ចាស់អាជីវកម្ម ត្រៀមខ្លួនឱ្យបានល្អប្រសើរដើម្បីទទួលបាននូវហិរញ្ញប្បទាន និងគោលនយោបាយគាំទ្រការទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់បទបង្ហាញ ជាសិក្ខាសាលាតូចៗ និងកិច្ចពិភាក្សាតុមូល ដែលមានការចូលរួមពីវាគ្មិន តំណាងមកពីវិស័យសាធារណៈ អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងសហគ្រិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ ឯឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាមានប្រសាសន៍លើកឡើងថា ដើម្បីទទួលបានប្រាក់កម្ចី ពីធនាគារនិងហិរញ្ញវត្ថុយើងត្រូវមានរបាយការណ៍ ឯកសារអភិបាលកិច្ចល្អ ដូចនេះហើយទើបសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីឱ្យម្ចាស់អាជីវកម្មមានសមត្ថភាពឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទំាងការរៀបចំបញ្ជីស្នាមគណនេយ្យ រៀបចំរបាយការណ៍រហិញ្ញវត្ថុ ផែនការអាជីវកម្ម រៀបចំវគ្គបណ្តុះបណ្តាលជំនាញខាងទីផ្សារ និងគ្រប់គ្រងធនធានមនុស្ស ដើម្បីផ្តល់ទំនុកទុកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុពេលផ្តល់ប្រាក់កម្ចីទៅអាចគ្រប់គ្រងឬប្រើប្រាស់ចំទិសដៅអាជីវកម្មបាន។ លោក អេង ផុន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)បានលើកឡើងនៅក្នុងបទបង្ហាញថា ធនាគារ ARDBបានផ្តល់ឥណទានទៅឱ្យអតិថិជន មានទំាងរូបវន្តបុគ្គល និងនីតិបុគ្គល មានកសិករ អ្នកធ្វើអាជីវកម្មផ្នែកវារីវប្បកម្ម, អ្នកដំាដុះបន្លែផ្លែឈើ, អ្នកដំាដំណាំឧស្សាហកម្ម និងអ្នកទិញលក់ធាតុចូលក្នុងវិស័យកសិកម្មគឺធនាគារផ្តល់ជូនទំាងអស់។មិនត្រឹមប៉ុណ្ណោះសម្រាប់អាជីវកម្មដែលធ្វើការប្រមូលទិញផលិតផលកសិកម្មក៏ខាងធនាគារផ្តល់ជូនផងដែរ។ លោកលើកឡើងថា លក្ខណៈវិនិច្ឆ័យរបស់អតិថិជនទំាងនោះជាបុគ្គលបែបណាខ្លះ? លក្ខណៈផ្លូវច្បាប់ទំាងរូបវន្តបុគ្គលនិងនីតិបុគ្គលត្រូវមានបទពិសោធន៍ពាក់ព័ន្ធនិងអាជីវកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ត្រូវមានព័ត៌មានផ្នែកហិរញ្ញវត្ថុ បើសិនគាត់ជាម្ចាស់ក្រុមហ៊ុន […]
ព័ត៌មានពេលព្រឹក

ការកែច្នៃម្រេចខ្ចីធ្វើជ្រក់ ក្លាយជាផលិតផលសំខាន់មួយកំពុងទទួលបានការគំាំទ្រពីភ្ញៀវបរទេសនិងទីផ្សារអន្តរជាតិ
ការកែច្នៃផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិលធ្វើជាម្រេចជ្រក់ស្ងួត របស់កសិដ្ឋាន La Plantationមានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានក្លាយជាផលិតផលសំខាន់មួយ កំពុងទទួលបានការគាំទ្រពីភ្ញៀវបរទេសចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រនៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិកនាពេលបច្ចុប្បន្ន។ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation បានឱ្យដឹងថា ម្រេចជ្រក់នេះ ជាផលិតផលថ្មីមួយ ងាយស្រួលក្នុងការប្រើប្រាស់ ដោយសារវាផ្សំជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម។ លោកបន្តថា ម្រេចជ្រក់នេះ មានភ្ញៀវបរទេសដែលចូលមកទីនេះភាគច្រើនគំាំទ្រ ដោយសារម្រេចជ្រក់នេះវាមិនសូវមានជាតិហិរខ្លាំ ដូចនេះទើបធ្វើឱ្យភ្ញៀវមកពីខាងអឺរ៉ុបចិត្តជាមួយរសជាតិម្រេចជ្រក់នេះច្រើន។ដោយឡែកសម្រាប់ពលរដ្ឋខ្មែរយើងវិញ មានអ្នកចូលចិត្តនៅមានចំនួនតិចតួច ដោយសារម្រេចស្រស់មានលក់ច្រើនតាមតំបន់ងាយស្រួលរកទិញនៅលើទីផ្សារបាន បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ។ បើតាមលោក យុត លីណា, ម្រេចជ្រក់ក៏ដូចជាផលិតផលផ្សេងទៀតរបស់ La Plantation សម្រាប់ទីផ្សារនៅក្នុងស្រុក មានលក់នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប ហើយនៅថ្ងៃអនាគត La Plantation ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ។ចំណែកទីផ្សារនៅក្រៅប្រទេស La Plantationបាននាំចេញទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួនក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិកដែលមានបរិមាណ១០តោនក្នុងមួយឆ្នាំ ស្របពេលបច្ចុប្បន្ន La […]