Kheang
Author Social Media
News

សកម្មភាពក្រុមហ៊ុនអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) ពីសហភាពសហគមន៍កសិកម្មបាត់ដំបង តាមកិច្ចសន្យាកសិកម្ម
បាត់ដំបង៖ ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះ រដូវកាលប្រមូលផលស្រូវបាននិងកំពុងបន្តនៅទូទាំងប្រទេស ហើយស្របពេលគ្នានេះ ក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង ក៏បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SPR) ប្រភេទក្រអូបពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ពីសហភាពសហគមន៍កសិកម្មបាត់ដំបង (BUAC) ជាមួយនឹងការផ្តល់ជូនតម្លៃបុព្វលាភ។ សូមបញ្ជាក់ផងដែរថា សហភាពសហគមន៍កសិកម្មបាត់ដំបង គឺជាដៃគូសហការយ៉ាងសកម្មមួយរបស់អេមរុរ៉ាយស៍ តាមរយៈកិច្ចសន្យាកសិកម្មតាំងពីឆ្នាំ២០១៧មកម្ល៉េះ និងបានទទួលនូវការគាំទ្រផ្នែកបច្ចេកទេសលើការកសាង និងពង្រីកសមត្ថភាពលើការដាំដុះស្រូវឱ្យស្របតាមស្តង់ដារ និងទីផ្សារ តាមរយៈវគ្គបណ្តុះបណ្តាលនានា ក្នុងគោលដៅកសាងនូវការអភិវឌ្ឍន៍ប្រកបដោយភាពធន់រយៈពេលវែងដល់សហភាព និងសមាជិកដែលជាកសិករខ្នាតតូច។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ ជាមួយនិងកម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕
News

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរជួបសំដែងការគួរសមនិងប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក”ចំនួន ១៥០០ក្បាល
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល ជូនឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបានជួយឧបត្ថម្ភក្នុងការបោះពុម្ពដល់ ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួនក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។
News

ក្រុមការងាររបស់អង្គការ WWFរកឃើញកូនក្រពើភ្នំ៣ក្បាលនៅទន្លេស្រែពក
ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក ខេត្ត មណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅតាមដងទន្លេនេះ ក្រុមការងាររបស់អង្គការ WWF-កម្ពុជាបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាលជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនជិតផុតពូជមួយប្រភេទនេះ។ ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាមហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ក្រពើទាំង៣ក្បាលដែលគេបានប្រទះឃើញនេះមានអាយុពី ៥ ទៅ ៦ ខែ។ តំបន់នេះក៏ធ្លាប់ជាកន្លែងដែលគេធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។ យោងតាមអង្គការអង្គការ WWF បានឱ្យដឹងថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។ បើតាមអ្នកជំនាញបានលើកឡើងនាកន្លងមកថាក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា ឧទ្យានជាតិជួរភ្នំក្រវាញក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះផងដែរ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ កម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមានសត្វក្រពើភ្នំច្រើនជាងគេដែលប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោមការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕
News

កសិករចិញ្ចឹមជ្រូកខ្នាតតូចនៅភូមិព្រះដាក់ខេត្តសៀមរាបទទួលបានការគាំទ្រមានទីផ្សារពីម្ចាស់អាជីវកម្មអាំងសាច់ក្នុងតំបន់
សៀមរាប៖ ប្រជាកសិករ រស់នៅភូមិព្រះដាក់ក៏ដូចជាកសិករនៅភូមិមួយចំនួនផ្សេងទៀតក្នុងស្រុក បន្ទាយស្រីខេត្តសៀមរាប ដែលប្រកបមុខរបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារប្រើប្រាស់កាកសំណល់ផ្ទះបាយ នាពេលបច្ចុប្បន្នបាននិងកំពុងទទួលបានការគាំទ្រទីផ្សារ ពីម្ចាស់អាជីវកម្មលក់ជ្រូកអាំងប្រចាំតំបន់។ អ្នកស្រី ឈ្នាង ចំរើន ម្ចាស់អាជីវកម្ម យីហោរ៉ាយុទ្ធជ្រូកអាំងរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ការប្រកបមុខរបរលក់ជ្រូកអាំងប្រចាំតំបន់នេះ អ្នកស្រីបាននៅចុងឆ្នាំ២០២១ដើមឆ្នាំ២០២២ នៅពេលដែលអាជ្ញាធរស្រុករៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារប្រចាំភូមិព្រះដាក់ចំនួន៣ថ្ងៃ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកចំនួន៨ក្បាលដោយក្នុងមួយក្បាលមានទម្ងន់ពី៥០ទៅ៦០គីឡូក្រាម។ អ្នកស្រីរៀបរាប់ថា បន្ទាប់ពីកម្មវិធីពិព័រណ៍ម្ហូបអាហារនៅប្រចាំភូមិត្រូវបានបិទបញ្ចប់ អ្នកស្រីបន្តសាកល្បងលក់សាច់ជ្រូកអាំងនៅថ្ងៃធម្មតាត្រឹមតែមួយចំហៀងជ្រូកប៉ុណ្ណោះ។ប៉ុន្តែនៅចុងសប្តាហ៍អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូក ពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ អ្នកស្រីបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រពីអ្នកបរិភោគសាច់ជ្រូកអាំងនៅក្នុងតំបន់ នៅក្នុងឆ្នាំទី១ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ នៅឆ្នាំទី២ លក់សាច់ជ្រូកអាំងអស់ជ្រូកពី៣ទៅ៥ក្បាល ហើយនៅឆ្នាំទី៣ ឬក្នុងពេលបច្ចុប្បន្នលក់សាច់ជ្រូកអាំងអស់ជ្រូកពី៥ទៅ១០ក្បាលនៅក្នុងមួយថ្ងៃ។ បើយោងតាមម្ចាស់អាជីវកម្មខាងលើ នៅក្នុងភូមិព្រះដាក់សព្វថ្ងៃមានអ្នកប្រកបមុខរបរលក់សាច់ជ្រូកអាំង មានប្រមាណ៣០កន្លែង។ កន្លែងខ្លះលក់នៅតែថ្ងៃសៅរ៍-អាទិត្យ, កន្លែងខ្លះទៀតលក់តែថ្ងៃបុណ្យ ហើយកន្លែងផ្សេងទៀតលក់សាច់ជ្រូកអាំងជាប្រចាំរាល់ថ្ងៃ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានទៅទស្សនាក្នុងខេត្តសៀមរាប ពិសេសចូលទៅសាកល្បងម្ហូបអាហារនៅភូមិព្រះដាក់។ អ្នកស្រី ឈ្នាង ចំរើន អះអាងថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ បានប្រកបមុខបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារឱ្យស៊ីចំណីកាកសំណល់ផ្ទះបាយ លាយជាមួយដើមចេកនិងកន្ទុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។អ្នកខ្លះមិនធ្លាប់ចិញ្ចឹមជ្រូកពីមុន ក៏មកចិញ្ចឹមជ្រូកដែរ ហើយអ្នកដែលធ្លាប់ចិញ្ចឹមជ្រូកឱ្យស៊ីចំណីសម្រេច ក៏បានងាកមកចិញ្ចឹមជ្រូកឱ្យស៊ីចំណីកាកសំណល់ផ្អះបាយដែរ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកទីផ្សារពីម្ចាស់អាជីវកម្មលក់សាច់ជ្រូកអាំងនៅក្នុងតំបន់ជាប្រចាំ និងហ៊ានទិញក្នុងតម្លៃខ្ពស់លើសទីផ្សារពី១០០ទៅ២០០រៀលក្នុងមួយគីឡូជ្រូករស់៕
News

បងប្អូនអតីតយុទ្ធជនជិត១០០០គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងកំពុងចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលសក្តានុពលកសិកម្មនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងបានពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជនជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ដើម្បីចងក្រងទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។ ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ ព្រមទាំងសិក្សាពីការតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ទើបការរៀបចំជាសហគមន៍មានប្រសិទ្ធភាពសេដ្ឋកិច្ច។ សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាតំបន់អភិវឌ្ឍថ្មី ផ្តួចផ្តើមគំនិតដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ក្នុងការយកចិត្តទុកដាក់អតីតយុទ្ធជន និងក្រុមគ្រួសារ។ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទីនេះអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ទាមទារឱ្យមានសកម្មភាពកសិកម្មដែលអាចផ្តល់ជាប្រភពចំណូលជាប្រចាំ ទាំងកម្រិតគ្រួសារ កម្រិតសហគមន៍ និងកម្រិតដៃគូវិនិយោគ។ ជារៀងរាល់សប្តាហ៍ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃក្រសួងកសិកម្មតែងតែងចុះជួបជាមួយបងប្អូនកសិករនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងពន្យល់ពីសហគមន៍កសិកម្មទំនើប ក៏ដូចជាបកស្រាយនូវចម្ងល់ផ្សេងៗពីសហគមន៍ប្រភេទនេះ។ សូមជម្រាបជូនថា អ្វីដែលគួរឱ្យកត់សម្គាល់ មួយរយៈចុងក្រោយមានការចាប់អារម្មណ៍ និងសំណូមពរច្រើនពីកសិករនៅតាមបណ្តាខេត្តបានឱ្យជួយរៀបចំពួកគាត់ទៅជាសហគមន៍ទំនើប ដែលតម្រូវឱ្យក្រុមការងារត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីបម្រើបងប្អូនឱ្យបានទាន់ពេលវេលា។ កម្មវិធីគោលនយោបាយវិស័យកសិកម្មគឺ រដ្ឋាភិបាលមិនទុកបងប្អូនកសិករណាម្នាក់ឱ្យនៅឯកោតែឯងឡើយ មិនថាដាំស្រូវពូជអ្វី ឬមិនទាន់ចូលរួមជាមួយសហគមន៍កសិកម្មទំនើបក៏ដោយ បងប្អូនកសិករគ្រប់ៗរូបនៅតែទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែទទួលបានការបម្រើពីមន្ត្រីកសិកម្មឃុំ ហើយក៏នៅតែទទួលផលជាវិជ្ជមានពីការអន្តរាគមន៍លើថ្លៃកសិកផល ឬការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាដូចគ្នា។ បើតាមមន្រ្តីនៃសហគមន៍កសិកម្មទំនើបបង្ហាញថា បងប្អូនកសិករដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនឹងទទួលបានទុនកម្ចីដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួន ព្រោះបើមិនមែនជាសហគមន៍បែបនេះទេ ការផ្តល់កម្ចីឥណទានដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំពិតជាមិនអាចទៅរួចទេ។ សម្រាប់កសិករដែលជ្រើសរើសយកពូជយុទ្ធសាស្ត្ររបស់កម្ពុជាងាយនឹងទទួលបានការធានាស្ថេរភាពថ្លៃ ជាងការដាំដុះពូជបរទេស តែនោះក៏ដោយសារពូជយើងគឺទីផ្សារស្ថិតក្នុងកណ្តាប់ដៃយើង ពេលមានបញ្ហាចាំបាច់ខ្លាំង […]
News

អគ្គនាយកដ្ឋានកសិកម្ម អំពាវនាវដល់សហគមន៍កសិកម្មនិងកសិករផលិតស្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្មីៗបានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹង រហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុបបានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxamនៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាមក្នុងមួយគីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខ ក្នុងចំណោម៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម ក្នុងអង្ករត្រឹមតែ០,០១មីលីក្រាម ក្នុងមួយគីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាមក្នុងមួយគីឡូក្រាម។ បញ្ហានេះបាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។ យោងតាមសេចក្តីជូនដំណឹងខាងលើលើកឡើងថា “ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនដូចជា៖ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើបផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប”។ អគ្គនាយកដ្ឋានកសិកម្ម សូមអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសដែលមាននៅលើសម្បកវេចខ្ចប់ប្រកបដោយ ស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ ជាមួយគ្នានេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ […]
News

រដ្ឋមន្ត្រីក្រសួងកសិកម្មចុះផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបដល់កសិករផលិតស្រូវនៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ក្នុងជំនួបសំណេះសំណាលនេះរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ […]
News

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះរាជរដ្ឋាភិបាលតែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ធានាអំពីសន្តិសុខស្បៀង
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២០ ខែមករានេះថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបានកំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ បង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរ។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះ រាជរដ្ឋាភិបាល តែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់របស់យើង ធានាអំពីសន្តិសុខស្បៀង ក្នុងនាមរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ២ អ្នកផលិត និងអ្នកប្រើប្រាស់ (អ្នកផលិត៖ ត្រូវធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើមផលិត) និង (អ្នកប្រើប្រាស់៖ ត្រូវធានាតម្លៃកុំឡើងថ្លៃពេក)។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសគូសបញ្ជាក់អំពីបញ្ហាកសិផល ជាពិសេសអំពីតម្លៃស្រូវប្រភេទអូអឹម (OM)។ វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់ ចំពោះអ្នកផលិត, រាជរដ្ឋាភិបាលធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលធានាតម្លៃសមរម្យ និងមិនឱ្យឡើងថ្លៃពេក។ ក្នុងន័យនេះ ចំពោះអ្នកផលិតកសិផលជាស្រូវ, […]
News

កសិករនៅតំបន់វាលទំនាបភាគខាងកើតទីរួមខេត្តតាកែវកំពុងសម្រុកផលិតស្រូវប្រាំងលើផ្ទៃដី៨ម៉ឺនហិកតា
តាកែវ៖ យោងតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានឱ្យដឹងថា ចូលមកដល់ខែមករា ឆ្នាំ២០២៥នេះនៅតំបន់វាលទំនាបនៅប៉ែកខាងកើតទីរួមខេត្តតាកែវដែលមានផ្ទៃដីផលិតស្រូវប្រាំងប្រមាណ៨ម៉ឺនហិកតា ប្រជាកសិករកំពុងសម្រុកធ្វើស្រូវប្រាំងរបស់ខ្លួន ហើយនៅតាមតំបន់មួយចំនួនស្រូវប្រាំងរបស់កសិករកំពុងលូតលាស់និងមានការថែទាំយ៉ាងដិតដល់ពីកសិករផងដែរ។ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវបានឱ្យដឹងថា ការធ្វើស្រូវប្រាំងនៅតំបន់វាលទំនាបនៅភាគខាងកើតទីរួមខេត្តតាកែវ ចាប់ផ្តើមដំណើរការទៅតាមទឹកស្រក ហើយនៅតំបន់ខ្លះបានចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២៤រហូតមកដល់សព្វថ្ងៃនេះកំពុងមមាញឹកការធ្វើស្រូវប្រាំងរបស់ខ្លួន។ លោកលើកឡើងថា តំបន់វាលទំនាបនៅប៉ែកខាងកើត ខេត្តតាកែវមានផ្ទៃដីដែលអាចផលិតស្រូវប្រាំងបានមានចំនួន៨ម៉ឺនហិកតា ហើយទទួលបានទិន្នផលស្រូវជាមធ្យម៥,២តោនក្នុងមួយហិកតា ។តួយ៉ាងកាលពីឆ្នាំ២០២៤កន្លងមកនេះការផលិតស្រូវប្រាំងបានចំនួន៥៩០ពាន់តោន។ លោកបន្តថា តំបន់វាលទំនាបនៅខាងកើតទីរួមខេត្តតាកែវ ពិសេសវាលទំនាបលិចទឹកពី៣ទៅ៦ខែនេះ ជាតំបន់ដែលមានសក្តានុពលភាពខ្លាំងជាងគេចំពោះដំណាំស្រូវ ហើយប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់ទាំងនោះនិយមចូលចិត្តពូជស្រូវ OM 5451និងពូជស្រូវ IR 504ច្រើនជាងពូជស្រូវផ្សេងៗ។ បើតាមប្រធានមន្ទីរកសិកម្មខាងលើ ស្រូវ OM 5451 ជាពូជស្រូវរបស់ប្រទេសវៀតណាម ហើយប្រជាកសិករដែលផលិតស្រូវពូជនេះ ភាគច្រើនតែងតែលក់បានថ្លៃនៅពេលប្រមូលផលនាពេលកន្លងមក។ ដោយឡែកសម្រាប់តម្លៃស្រូវមានការធ្លាក់ចុះនៅតាមតំបន់មួយចំនួននាពេលបច្ចុប្បន្ន ក្រៅពីការប្រែប្រួលនៃបរិមាណផ្គត់ផ្គង់និងតម្លៃស្រូវនៅលើពិភពលោក ឈ្មួញទិញស្រូវរបស់ប្រទេសវៀតណាមបានកាត់បន្ថយការប្រមូលទិញស្រូវពីកសិករកម្ពុជានៅតាមតំបន់ ដោយសារជាប់រៀបចំពិធីចូលឆ្នាំតាមបែបប្រពៃណីវៀតណាមមួយរយៈពេល៕
News

រដ្ឋមន្រ្តីកសិកម្មបញ្ជាក់ពីការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាមគឺ មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ
ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ក្រុមការងារបានត្រៀមថវិការួចជាស្រេច ដើម្បីទិញស្រូវប្រជាកសិករនៅរដូវបុណ្យទាននោះ។ ថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះមកទស្សនកិច្ច ខ្សែចង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ និង កែច្នៃអង្ករនៅក្នុងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) ។ ការបញ្ជាទិញស្រូវ ប្រភេទស្រង៉ែ(SRO) និង អូរអឹម (OM) ផងដែរប្រមាណជា ១,៦០០តោនទៅ ១,៨០០តោន ក្នុងមួយថ្ងៃ។ ឯកឧត្ដមរដ្ឋមន្រ្តី សូមអោយវិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកិនស្រូវទាំងអស់ ប្រមូលទិញស្រូវ ពីកសិករ ក្នុងរដូវកាលទី៣នេះអោយអស់ពីសមត្ថភាព ដេីម្បីទប់ស្កាត់ការធ្លាក់ថ្លៃនៃតម្លៃស្រូវ។ ស្របពេលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំការបង្កើតសហគមន៍កសិកម្មទំនើប […]
News

សមាគមអ្នកផលិតអំបិលកំពត-កែប លើកឡើងពីតម្រូវការថមថយនៅលើទីផ្សារអំបិលផលិតនៅក្នុងស្រុក
កំពត៖ អំបិលដែលផលិតនៅក្នុងខេត្តកំពត-កែប មានតម្រូវការប្រើប្រាស់នៅលើទីផ្សារកំពុងបង្ហាញសញ្ញាមានការថមថយនៅរយៈពេល៤ឬ៥ឆ្នាំចុងក្រោយនេះ ហើយការថមថយនេះ ត្រូវបានប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប វាយតម្លៃថា វាបណ្តាលមកពីការនាំចូលអំបិលមកពីខាងក្រៅមានច្រើន ហើយមានតម្លៃទាបជាងអំបិលដែលផលិតនៅក្នុងស្រុក។ តួយ៉ាងនៅក្នុងរដូវកាលប្រមូលផលត្រីប្រហុកនៅចុងឆ្នាំ២០២៤និងដើមឆ្នាំ២០២៥ថ្មីៗ មានតម្រូវការសម្រាប់ធ្វើត្រីប្រហុកហាក់មានចំនួនតិចតួច។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា អំបិលកំពត កែប កាលដែលប្រជាកសិករផលិតជាប្រព័ន្ធក្នុងទសវត្សរ៍៦០រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ផ្តោតដសំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើត្រីប្រហុក និងការធ្វើឆៃពៅ របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការប្រើប្រាស់អំបិលធម្មជាតិដែលផលិតនៅក្នុងខេត្តកំពត-កែបបានថយចុះជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា “តម្រូវការប្រើប្រាស់អំបិលដែលផលិតនៅក្នុងស្រុកនៅឆ្នាំ២០២៤ រហូតដល់ខែមករាឆ្នាំ២០២៥នេះ សមាគមបានបញ្ចេញទៅលើទីផ្សារមានប្រហែល៥០% ឬស្មើប្រមាណ៦ម៉ឺនតោននៃបរិមាណអំបិលសរុប១៣ម៉ឺនតោនដែលកម្ពុជាផលិតបានក្នុងឆ្នាំ២០២៣ ។ ការថយចុះនៃការប្រើប្រាស់អំបិលដែលផលិតក្នុងស្រុកនេះ ដោយសារការនាំចូលមកពីអំបិលមកពីប្រទេសជិតខាងតម្លៃតម្លៃទាបជាងអំបិលផលិតក្នុងស្រុក ព្រោះអំបិលកម្ពុជាផលិតពីទឹកសមុទ្រ ត្រូវការឆ្លងកាត់ច្រើនដំណាក់កាលនិងចំណាយពេលថ្ងៃទម្រាំក្លាយជាអំបិលអាចប្រើប្រាស់បាន”។ លោកលើកឡើងថា នៅថ្ងៃបន្ទាប់ការប្រើប្រាស់អំបិលដែលផលិតក្នុងស្រុក មានកើនឡើង ឬថយចុះទៀត វាអាស្រ័យទៅលើទឹកចិត្តនិងការយល់ដឹងរបស់ពលរដ្ឋខ្មែរ។ បើពលរដ្ឋមានជាតិនិយមខ្ពស់ទៅលើការប្រើប្រាស់ផលិតផលក្នុងស្រុកនឹងពួកគាត់និងបន្តគាំទ្រអំបិលក្នុងស្រុក ទោះបីតម្លៃខ្ពស់ជាងអំបិលនាំចូលបន្តិចក្តី តែវាមិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគ ។ បើតាមប្រធានសមាគមខាងលើ បច្ចុប្បន្ន ការផលិតអំបិលកំពត កែប មានផ្ទៃដីសរុប៣៧០០ហិកតា ហើយតម្លៃអំបិលក្នុងពេលសព្វថ្ងៃ១បេទម្ងន់៥០គីឡូក្រាមថ្លៃពី៦ ០០០ ទៅ៧ ០០០រៀល។ អ្នកស្រី សរ ឌីណា អាជីវករលក់អំបិល […]
News

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកពីបញ្ហាស្រូវធ្លាក់ថ្លៃ(ប្រភេទស្រូវOM)និងការជួយពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអំពីបញ្ហាស្រូវធ្លាក់ថ្លៃ(ប្រភេទស្រូវOM)និងអ្វីដែលរាជរដ្ឋាភិបាលតាមរយ:ក្រសួងកសិកម្ម ដែលជាសេនាធិការបានធ្វើនិងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ខែមករាពីខេត្តសៀមរាបធ្លាប់បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ដោយលើកនូវសុភាសិត “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ព្រោះបើខ្វះទឹកសម្រាប់ស្រោចស្រព នាំឱ្យប្រជាកសិករប្រឈមការខាតបង់។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕