Kheang

News
THN3 copy
មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាបនឹងក្លាយជាកន្លែងស្រាវជ្រាវដ៏សំខាន់ទៅលើពូជដំណាំក្នុងស្រុក
ខេត្តមណ្ឌលគិរី៖ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបស្ថិតនៅក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនឹងក្លាយជាកន្លែងស្រាវជ្រាវសំខាន់មួយលើពូជដំណាំប្រចាំខេត្តមណ្ឌលគិរី ក៏ដូចជានៅកម្ពុជា។ លោកបន្តថា គម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាបនេះមានគោលបំណងធំៗចំនួន២៖ទី១)-សម្រាប់បណ្តុះបណ្តាលបច្ចេកទេសទំនើប ការដាំដុះបន្លែដល់កសិករ។ទី២)-ការផលិតពូជដំណាំ, ការពិសោធន៍ពូជដំឡូងបាំងសម្រាប់កម្ពុជា ដែលកន្លងមកក្រសួងកសិកម្មបានប្រកាសថា ប្រទេសកម្ពុជាអាចដាំដំឡូងបារាំងបាន នៅក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែនៅជួបបញ្ហាក្នុងការរកពូជដំឡូងបារាំងនេះ។ បើតាមប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បច្ចុប្បន្ននៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប បានសាកល្បងពិសោធន៍លើការដាំដុះបន្លែនៅលើដីខ្សាច់ និងនៅលើស្រកីដូងទទួលបានជោគជ័យ។ លោក សុង ឃាង បានគូសបញ្ជាក់ថា “មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំំណាំខ្ពស់រាបនេះ មានសារសំខាន់ណាស់។ វាជាកន្លែងសិក្សាស្រាវជ្រាវទៅលើពូជដំណាំ ដោយសារនៅក្នុងមជ្ឈមណ្ឌលនេះ បានបំពាក់នូវសម្ភារៈបច្ចេកទេសធ្វើពិសោធន៍ល្អៗ សម្រាប់ពិសោធន៍លើជាលិកា ឬហៅថា បង្កាត់ពូជដោយការដាំដុះដោយជាលិកា។លើសពីនេះមជ្ឈមណ្ឌល មានកន្លែងសិក្សាដាំពីជាលិកាទៅលើការដាំនៅលើទឹក ឬហៅថា Hydrophonicនិងការដាំនៅក្នុងផ្ទះសំណាញ់”។ ទាក់ទងគម្រោងខាងលើ  នៅថ្ងៃខាងមុខប្រទេសកម្ពុជាពុំចាំបាច់នាំចូលពូជដំឡូងបារាំងមកពីប្រទេសជិតខាងទៀតនោះឡើយ ពោលកម្ពុជាមានពូជដំឡូងបារាំងខ្លួនឯងហើយ បន្ទាប់ពីចំណាយពេលពិសោធន៍អស់រយៈពេល៣ឆ្នាំកន្លងមកនេះ។ លោក ភិន ផន កសិករទទួលបានការបណ្តុះបណ្តាលពីច្ចេកទេសដាំបន្លែពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប បានអះអាងថា លោកទទួលបានចំណេះជំនាញបានច្រើនទៅលើការសាកល្បងដាំស្ពៃក្តោប និងស្ពៃបូកគោនៅលើដីខ្សាច់ និងដាំនៅលើស្រកីដូង តាមរយៈអ្នកជំនាញប្រចាំនៅមជ្ឈមណ្ឌល។ លោក ភិន ផន យល់ឃើញថា ការបង្កើតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប នេះឡើងវាបានចូលរួមចំណែកជួយដល់កសិករដែលប្រកបមុខរបរដាំបន្លែបានច្រើន ទាក់ទងបច្ចេកទេសដាំដុះបន្លែ ហើយបើសិននៅក្នុងតំបន់មានមជ្ឈមណ្ឌលបែបនេះច្រើនកន្លែង […]
News
THN2 copy
ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទស្តីពីប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈមជាសកលប្រព័ន្ធហិរញ្ញវត្ថុបៃតងនៅក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពីប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព និងបញ្ហាប្រឈមជាសកល នៅក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ នៅក្នុងឱកាសចូលរួមសន្និបាតហិរញ្ញវត្ថុសកលនេះ ក្នុងនាមឯកឧត្តមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ផងដែរ ​ឯកឧត្តមនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល  ​ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនបន្ថែមមួយទៀតក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក​ ដោយផ្តោតលើប្រធានបទ​ «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ ដែលមានសហប្រធានដឹកនាំកិច្ចពិភាក្សាដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រេស៊ីល​​ និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី​ ដោយឯកឧត្តមគ្រោងលើកអំពីកិច្ចខិតខំរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈសន្និបាតនេះ ឯកឧត្តមបណ្ឌិតនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុ​សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា […]
News
THN1 copy
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍
រដ្ឋធានីខេបថោន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុ​ជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥​៣០​ ស្ថាប័ន មកពីជុំវិញ​ពិភពលោកជាសមាជិករបស់ WFDFI។ សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញ​ពិភពលោក រួមមាន៖ ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក – ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន​(៤១ ប្រទេស), ទី២. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍​តំបន់ អាមេរិកឡាទីន និងខារីប៊ែន – ALIDE មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ (២២ ប្រទេស)។ ទី៣. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក – […]
News
photo_2025-02-25_14-47-52
ម្ចាស់ចំការទុរេនក្នុងស្រុកសាទរនូវវិធានការ​​ហាមឃាត់នាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាមនិងថៃ ក្រោយពីប្រទេសចិនរកឃើញមានជំងឺ​​
ភ្នំពេញ ៖ ម្ចាស់ចំការទុរេនក្នុងស្រុកកាលពីថ្ងៃទី២៤ខែកុម្ភៈនេះបាន​​សាទរនូវវិធានការ​​ហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាមនិងថៃ ក្រោយពីថ្មីៗនេះ អាជ្ញាធរគយនៃប្រទេសចិនបានរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។ ​​លោកស្រី ម៉ាន់ ថង ម្ចាស់ចំការនៅស្រុកទឹកឈូខេត្តកំពត បាន​​មានប្រសាសន៍ថា កសិកម្មដំណាំទុរេននៅក្នុងប្រទេស​កម្ពុជាសព្វថ្ងៃនេះ អាចផ្គត់​ផ្គង់ដល់ប្រជាជន​បរិភោគបានហើយ អាចនាំចេញទៅក្រៅប្រទេស​បាន​ថែម​​ទៀត ហើយ​បើសិន​​ជា​​ការ​​ប្រកាសរបស់​រាជរដ្ឋាភិបាលទប់ស្កាត់​មិន​​ឲ្យ​នាំចូលធុរេនជាប់រហូតនោះ ក្នុងនាម​​​​ជាម្ចាស់​ចំការមានការសប្បាយចិត្ត​និងគាំទ្រ ព្រោះអ្នកបរិភោគយើង​មានការគាំទ្រទុរេននៅក្នុងស្រុក​​ភាគច្រើន។ អ្នកស្រីជាម្ចាស់ចំការបាន​លើកឡើងថា​  ទីផ្សារនាំចូលទុរេនពីប្រទេសជិតខាងតាមរយៈឈ្មួញនោះមានតម្លៃទាប គឺ ពីចន្លោះ ៥ពាន់រៀលក្នុង ១គីឡូក្រាម ដែលមានតម្លៃថោកជាងទុរេនក្នុងស្រុកយើង ហើយទុរេនប្រទេសជិតខាងគេប្រមូលផល ២ទៅ៣ដង ក្នុង១ឆ្នាំ​​​​ ចំពោះទុរេនវិលជុំ ។ ម្ចាស់ចំការខាងលើបន្ថែមថា ​សម្រាប់កសិករយើងមិន​អាចធ្វើ​បាន​ដូចគេទេ ដោយសារតែមិន​មានបច្ចេកទេស គឺប្រមូលផលបានត្រឹមតែ១ដងក្នុង១ឆ្នាំ​​ ហើយ​តម្លៃទុរេនកម្ពុជា ​​​បើសិន​ជាមិន​មានការប្រកួតប្រជែងជាមួយនិងទុរេននាំចូលទេនោះ​គឺ កសិករយើង​អាចលក់បាន​ផលចំនេញ​​។ សូមជម្រាប់ថា យើងតាមម្ចាស់ចំការ ទុរេនកំពតក្នុងស្រុកពេញរដូវ ​បើតម្លៃបោះដុំគឺ ១៥០០០រៀល ទៅ១៨០០០រៀល  ក្នុង១គីឡូក្រាម និងតម្លៃលក់ចេញវិញចម្លោះពី២០០០០រៀលទៅ ២៥០០០រៀល ក្នុង១គីឡូក្រាម​​​ ពោលតម្លៃធុរេនកំពតមិន​ទាប់នោះទេ។ ដោយឡែករដូវកាលទុរេនកសិករមានខុសរដូវខ្លះនិងតាមរដូវកាលគឺនៅចុងខែមេសានិងដើមខែឧសភាឬនៅចុងខែមិថុនា […]
News
THN៣ copy
វិស័យចិញ្ចឹមសត្វក្នុងស្រុកនៅតែបន្តរក្សាបានវឌ្ឍនភាពពីមួយឆ្នាំទៅមួយឆ្នាំ
រាជធានីភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកនៅតែបន្តរក្សាបានវឌ្ឍនភាពរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ពីការចិញ្ចឹមលក្ខណៈគ្រួសារទៅបែបលក្ខណៈពាណិជ្ជកម្មទំនើបដូចដូចបណ្តាប្រទេសនានា ហើយមានលទ្ធភាពផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកយ៉ាងពេញលេញទៀងទាត់ និងមានផលិតកម្មសត្វមួយចំនួន អាចនាំ ចេញទៅក្រៅទេសទៀតផង។ ប្រធានសមាគមលើកឡើងបែបនេះកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនិងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វ ដែលរៀបចំនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមានប្រសាសន៍ថា តាំងពីដើមឆ្នាំ២០២៤មកនេះ វិស័យចិញ្ចឹមសត្វយើងមានដំណើរការជាវិជ្ជមានជា បណ្តើរៗ ពិសេសលើផ្នែកទីផ្សារ ដែលធ្វើឱ្យសហគ្រិនខ្មែរយើង ជាពិសេស សមាជិក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលស្រលាញ់ពេញចិត្តវិស័យនេះមានទឹកចិត្តឡើងវិញ ហើយក៏បានជំរុញថ្នាក់ដឹកនាំសមាគមឱ្យបន្តតាមដាន និងស្វែងរកការគាំទ្រលើគោល នយោបាយ និងស្វះស្វែងចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយដល់វិស័យចិញ្ចឹមសត្វ និងធានាដល់សុខុមាលភាពសង្គម។ លោកលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមសំណូមពរដល់ អ្នកដែលមានវត្តមាននៅក្នុងសិក្ខា សាលាពេលនេះ មេត្តាបន្តជួយគាំទ្រសកម្មភាពនានារបស់សមាគមជាបន្តទៀត ដើម្បីធ្វើឱ្យ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្លាយជាចលករដ៏ខ្លាំងមួយក្នុងការលើកកម្ពស់សុខភាព សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀងជាតិ និងជំរុញវិស័យចិញ្ចឹមសត្វនៅកម្ពុជាឱ្យ កាន់តែរឹងមាំប្រកបដោយគុណភាព ដើម្បីចូលរួមកសាង និងពង្រឹងគ្រឹះសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី។ សូមជម្រាបថា វិស័យចិញ្ចឹមសត្វ គឺជាវិស័យដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្ម […]
News
THN2 copy
កសិករនៅខេត្តកំពង់ធំសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើន
កំពង់ធំ៖ លោក​ ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវនៅខេត្តកំពង់ធំបាន​​លើកឡើងថា ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ​ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ ហើយទទួលបានទិន្នផលច្រើនជាជាងធ្វើការដាំដុះដាច់ដោយឡែក ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។ ការបង្ហាញក្តីសង្ឃឹមនិងក្តីសប្បាយរីករាយនេះធ្វើឡើងនៅពេល មានវត្តមានរបស់​ ឯកឧត្តមរដ្ឋមន្ត្រី​  ឌិត ទីណា បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ ដោយផ្ទាល់ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ តំណាងសហគមន៍រូបនោះបានឱ្យដឹងទៀតថា នៅក្នុងសហគមន៍របស់គាត់មានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ អំណោយផលដល់ការដាំដុះទាំងរដូវប្រាំង និងរដូវវស្សា។​ នៅឆ្នាំក្រោយៗទៀត សហគមន៍នឹងបន្តកៀរគរប្រជាកសិករបន្ថែមទៀតឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង​ និងពង្រីកការដាំដុះដំណាំស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត។ សម្រាប់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ក្នុងឱកាសនោះដែរក៏បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចុះត្រួតពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែង​របស់សហគមន៍​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០​។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បន្តធ្វើការសហការដោយកសាងទំនុកចិត្តជាមួយគ្នា […]
News
THN១ copy
ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ជុំវិញការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាពនៅអាហ្វ្រិកខាងត្បូង
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំក្រុមការងារអញ្ជើញចូលរួម ក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ “ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង” ខាងក្រោមនេះជាកិច្ចសម្ភាសរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបណ្តាញព័ត៌មាន Fresh News: 1: តើអ្វីទៅជាសន្និបាតហិរញ្ញវត្ថុជាសកល (Finance in Common Summit – FiCS)? សន្និបាតហិរញ្ញវត្ថុជាសកល (FiCS) គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សន្និបាតហិរញ្ញវត្ថុជាសកលនេះ ជាការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈ ប្រមាណជាង ៥៣៣ ស្ថាប័ន […]
កាលវិភាគផ្សព្វផ្សាយ