រដ្ឋបាលខេត្តពោធិ៍សាត់ណែនាំឱ្យប្រជាពលរដ្ឋ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រំាងលើកទី២

នៅដើមឆ្នំា២០២៤នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រំាងលើកទី២ ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ បន្ទាប់ពីធ្វើការពិនិត្យ និងវាយតម្លៃឃើញថាសន្ទុះនៃការបង្កបង្កើនផលលើសពីសក្តានុពលទឹកដែលមានក្នុងពេលសព្វថ្ងៃនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី៣ មករា ឆ្នំា២០២៤ ថ្មីៗនេះបានឱ្យដឹងថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវប្រាំងឆ្នំា២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នំា២០២៤នេះ បានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លែងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់ជាង ៤ម៉ឺន៦ ៣៤១ ហិកតាលើសផែនការប្រើប្រាស់ទឹក ២ម៉ឺន៦ ៣៤១ហិកតា។

ក្នុងន័យនេះរដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូន ប្រជាកសិករទំាងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវប្រាំងឆ្នំា២០២៤នេះ៖ (១)-សូមបងប្អូនប្រជាកសិករទំាងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នំា២០២៤ខាងមុខ។(២)- បងប្អូនប្រជាពលរដ្ឋទូទំាងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលជាស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចំាថ្ងៃ និងសព្វពាហនៈជាដើម។ (៣)-ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះខាតទឹកស្រោចស្រពដំណំាស្រូវនៅរដូវប្រាំងនេះឡើយ និង (៤)- ករណីដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រំាងលើកទឹ២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងលើកទី២ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចំាថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀតជាមិនខាន។

ស្របពេលរដ្ឋបាលខេត្តពោធិ៍សាត់ចេញសេចក្តីណែនាំខាងលើ គេសង្កេតឃើញប្រជាកសិករដែលកំពុងធ្វើស្រូវប្រំាងនៅតាមតំបន់មួយចំនួនស្ថិតនៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់ កំពុងត្រូវការទឹកស្រោចស្រពដំណាំស្រូវរបស់ខ្លួន ដោយស្នើសុំឱ្យមានការបែងចែកវេណបូមទឹកទៅតាមតំបន់ ដើម្បីកាត់បន្ថយផលខូចខាត ដំណាំស្រូវប្រំាងរបស់ខ្លួន។

លោក ព្រំ សុធឿន កសិររស់នៅភូមិស្ទឹងកំបុត ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថាផ្ទៃដីដំាដុះស្រូវប្រំាងរបស់លោកដែលត្រូវការទឹកស្រោចស្រពមានទំហំ ៤ហិកតា ហើយស្រូវទំាងនេះក៏កំពុងប្រឈមការខូចខាត។
លោកលើកឡើងថា កាលពីឆ្នំា២០១៩កសិករក្នុងតំបន់ ជួបនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រំាងម្តង តែចាប់ពីឆ្នំា២០២១ រហូតដល់ ឆ្នាំ២០២៣ ប្រភពទឹកនៅមានអាចឱ្យកសិករបូមទឹកដាក់ស្រែប្រំាងរបស់ខ្លួនបាន។ ប៉ុន្តែចូលមកដល់ឆ្នំា២០២៤ នេះប្រភពទឹកមិនមានគ្រាប់គ្រាន់សម្រាប់ឱ្យកសិករបូមដាក់ស្រែនោះទេ។
ទន្ទឹមនឹងខេត្តពោធិ៍សាត់ប្រឈមខ្វះខាតទឹក សម្រាប់កសិករដែលកំពុងបង្កបង្កើនផលស្រូវប្រំានៅតំបន់មួយចំនួននៅក្នុងខេត្ត បានសំណូមពរទៅដល់ ក្រសួងធនធានទឹកក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយចុះមកសម្របសម្រួលចែកវេណបូមទឹកដល់ពួកគាត់នៅតាមតំបន់ឱ្យ មានលទ្ធភាពអាចបូមទឹកបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយផលខូចខាតលើដំណាំស្រូវប្រំាង៕

ដោយ៖Long Sareth


6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ