ផ្លែទុរេនម៉ាឡេស៊ី នឹងចុះបញ្ជីជាស្តេចផ្លែឈើរបស់ជាតិ ក្នុងពេលឆាប់ៗនេះ

image_2025-10-09_10-34-15

គូឡាឡាំពួរ៖ «ស្តេចផ្លែឈើ» ជាពូជផ្លែទុរេនដ៏ជាទីស្រលាញ់ពេញចិត្តរបស់ប្រទេសម៉ាឡេស៊ី អាចទទួលបានងារជាស្តេចផ្លែទុរេន ក្នុងពេលឆាប់ៗនេះ ស្របពេលសមាគមអ្នកផលិតផ្លែទុរេន កំពុងតែជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ឱ្យដាក់ឈ្មោះជាផ្លូវការថា ជាផ្លែឈើរបស់ប្រទេស និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។

សារព័ត៌មានរបស់ម៉ាឡេស៊ី បានរាយការណ៍ដោយដកស្រង់សម្តីប្រធានសមាគមអ្នកផលិតផ្លែទុរេនដែលបាននិយាយថា «ផ្លែទុរេនមិនមែនគ្រាន់តែជាផ្លែឈើមួយប្រភេទនោះទេ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ជនជាតិម៉ាឡេស៊ីគ្រប់រូប មិនថាមានប្រវត្តិបែបណាក៏ដោយ មានរឿងរ៉ាវពាក់ព័ន្ធឹងផ្លែទុរេន ការចងចាំ និងជាប្រពៃណី។ វាជារឿងមួយដែលបង្រួបបង្រួមយើងទាំងអស់គ្នា»។

បើគិតចាប់ពីតូបលក់ដូរតាមដងផ្លូវរហូតដល់ខ្ចប់ក្នុងប្រអប់សម្រាប់នាំចេញ ផ្លែទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស ពូជមូសាង ឃីង (Musang King) និងពូជប្លែកថន (Black Thorn) ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ការផ្តល់ឋានៈដល់ផ្លែទុរេននេះ​ គឺជាការចុះបញ្ជីបញ្ជាក់ពូជដំណាំសម្គាល់ភូមិសាស្ត្រ (Geographic Indicator) នៃទុរេនពូជមូសាង ឃីង ដែលត្រូវមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០៣៤ បានបញ្ជាក់ជាថ្មីនូវភាពត្រឹមត្រូវរបស់វាថា ជាផលិតផលដ៏មានមោទនភាពរបស់ម៉ាឡេស៊ី។

លោកប្រធានសមាគម បាននិយាយថា «ការចុះបញ្ជីជាដំណាំសម្គាល់ភូមិសាស្ត្រ គឺប្រៀបដូចជាត្រានៅលើលិខិតឆ្លងដែនសម្រាប់ផ្លែទុរេន ពូជមូសាង ឃីង។  ការចុះបញ្ជីនេះបង្ហាញថា វាពិតជាផលិតផលផ្លែឈើរបស់ម៉ាឡេស៊ី។ វាជាផ្លែឈើ ដែលយើងទាំងអស់គ្នា​ អាចមានមោទនភាព ហើយវាបង្ហាញថា កសិករ និងអ្នកផលិតរបស់យើង បានបង្កើតម៉ាកយីហោជាសកលដោយមានប្រភពពីក្នុងប្រទេសម៉ាឡេស៊ី»។

លោកបានបន្ថែមថា ឧស្សាហកម្មទុរេន បានរួមចំណែករកប្រាក់ចំណូរាប់លានដុល្លារ ដល់ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសម៉ាឡេស៊ី និងជួយបង្កើនកម្រិតជីវភាពដល់កសិករ និងអ្នកដាំដំណាំខ្នាតតូចរាប់ពាន់នាក់។

លោកបានមានប្រសាសន៍ថា ការទទួលស្គាល់ផ្លែទុរេនជាផ្លែឈើរបស់ជាតិ អាចជួយលើកកម្ពស់ដល់ការច្នៃប្រឌិត ការស្រាវជ្រាវ និងវិស័យកសិទេសចរណ៍ ជាពិសេសក្នុងអំឡុងពេលរដូវបុណ្យជាតិ។

លោកប្រធានសមាគម បានមានប្រសាសន៍ ដោយស្រមៃដល់ការប្រារព្ធពិធីបុណ្យជាតិ ដែលមានការទស្សនាកសិដ្ឋាន ការតាំងពិព័រណ៍ និងពិធីបុណ្យនានា ត្រូវរៀបចំនៅថ្ងៃទី៧ ខែកក្កដា រៀងរាល់ឆ្នាំ​ដើម្បីអបអរសាទរដល់ផ្លែទុរេន។

លោកបានមានប្រសាសន៍ដោយមោទនភាពថា «នេះមិនមែនគ្រាន់តែជាផ្លែឈើទេ។ វាជាមោទនភាពជាតិ និងចំណង់ចំណូលចិត្ត»។

អគ្គនាយកនៃនាយកដ្ឋានកសិកម្មម៉ាឡេស៊ី បានបញ្ជាក់ថា ក្រសួងបានទទួលសំណើសុំចុះបញ្ជីផ្លែទុរេនសម្គាល់ភូមិសាស្ត្ររួចហើយ ដោយលោកកំពុងតែពិនិត្យដោយយកចិត្តទុកដាក់បំផុត។

លោកស្រីអគ្គនាយក បានពន្យល់ថា «កត្តាសំខាន់ៗមួយចំនួ ដូចជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម តម្លៃនាំចេញ បេតិកភណ្ឌវប្បធម៌ ការទទួលយកពីសាធារណជន និងសារៈសំខាន់នៃផ្លែឈើចំពោះឧស្សាហកម្មកសិកម្មជាតិ នឹងត្រូវយកមកពិចារណា»។

លោកស្រីបានសង្កត់ធ្ងន់ថា មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ។ លោកស្រីបានមានប្រសាសន៍ថា «ប្រសិនបើសំណើនេះត្រូវបានគាំទ្រនាពេលអនាគត ការប្រកាសណាមួយនឹងត្រូវធ្វើឡើងដោយក្រសួង បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមជាផ្លូវការពីរដ្ឋាភិបាលម៉ាឡេស៊ី»៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ