ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

6899bbd4f35da803738ea299

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។

សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។

ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។

លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។

តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត នៅក្នុងទិដ្ឋភាពអាជីវកម្ម ដែលកំពុងវិវត្តយ៉ាងឆាប់រហ័សរបស់ប្រទេសឥណ្ឌូណេស៊ី។

លោកប្រធានាធិបតី បានមានប្រសាសន៍ទៀតថា ប្រទេសទាំងពីរបានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យការពារជាតិ ឪសថ សន្តិសុខស្បៀង ថាមពល ជលផល និងរ៉ែផងដែរ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានឱ្យដឹងថា  ក្នុងឆ្នាំ២០២៦ ការនាំចេញរបស់ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសប៉េរូ មានតម្លៃ៣២៩,៤លានដុល្លារ ខណៈពេលការនាំចេញរបស់ប្រទេសប៉េរូ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី មានទំហំទឹកប្រាក់ចំនួន១៤៩,៦លានដុល្លារ។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រីប្រធានាធិបតី ប៉េរូ គឺជាការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក បន្ទាប់ពី​លោកប្រធានាធិបតី ឥណ្ឌូណេស៊ី បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​​ ប៉េរូ កាលពី​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​នៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានបញ្ជាក់មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រីប្រធានាធិបតី ប៉េរូ ថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចនឹងអនុញ្ញាតឱ្យទំនិញឥណ្ឌូនេស៊ី ចូលទៅកាន់ទីផ្សារប្រទេសប៉េរូ៕


643860501_1353512356579008_5025751994059028978_n
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥​

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]

image_2026-02-26_08-13-45
ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ

ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]

photo_2026-02-27_09-07-41 (2)
​សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ

ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖  កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះ​ថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ  ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។ កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់  និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ ​បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម […]

photo_2026-02-25_15-53-18 (5)
សមាគមវារីវប្បករកម្ពុជា ប្រជុំប្រចាំឆ្នាំអំពីអាជីវកម្ម ការកសាងបណ្តាញយុទ្ធសាស្រ្តអាជីវកម្ម និងផែនការ ឆ្នាំ២០២៦ 

ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងសិក្ខាសាលាស្តីពីការជំរុញអនុវត្តវារីវប្បកម្មល្អ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជជែកស្វែងយល់ពីអាជីវកម្ម ការកសាងបណ្តាញ និងយុទ្ធសាស្រ្តអាជីវកម្ម និងផែនការប្រចាំឆ្នាំ២០២៦ ធ្វើបច្ចុប្បន្នភាពរបស់សមាគម លើកទិសដៅ និងនិរន្តភាព ដែលមានការចូលរួមពីតំណាងសមាគមប្រចាំខេត្ត និងសមាជិកក្រុមបច្ចេកទេសចំនួន១៨០នាក់។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះ​ បានជំរុញការអនុវត្តវារីវប្បកម្មល្អ ដោយមានមតិស្វាគមន៍ និងបទបង្ហាញផ្សេងៗពីអ្នកចូលរួមមានលោក ថាយ សុមុនី ជាប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម លោក យន់ សុវណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករនៅកម្ពុជា លោក សាក់ សម្បត្តិ តំណាងសមាគមសណ្ដែកសៀងអាម៉េរិក នៅកម្ពុជា (ASA) និងលោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះដែរ ក៏មានការដាក់ស្តង់របស់សមាគមវារីវប្បករ  ដើម្បីបង្ហាញពីសមិទ្ធផល និងផលិតផលត្រីងៀតរបស់សមាគមដល់អ្នកចូលរួម ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  ក៏មានស្តង់ដាក់បង្ហាញពីផលិតផលសំខាន់ៗរបស់ធនាគារផងដែរ៕

កាលវិភាគផ្សព្វផ្សាយ